Friday, December 2, 2011

ប្រទេសបី​នៅឥណ្ឌូចិន​ចុះអនុស្សរណៈ​រួមគ្នា [សហប្រតិបតិ្តការហ្មឺនណាំ​រវាងអាយ៉ងកម្ពុជា និង​ឡាវ ក្នុងរណសិរ្ស​ ឥណ្ឌូចិ ន​ជាមួយចៅហ្វាយយួន]

Heng+Samrin+-+Huynh+Dam+-+Phan+Douangchit+Vongsa+%2528PPP%2529.jpg

Thursday, 01 December 2011
មាស សុខជា
The Phnom Penh Post in Khmer

«​បញ្ហា​សំខាន់ ពួកយើង​បានទទួល​រងគ្រោះ​ដូចគ្នា គឺ​មានពួកចក្រពត្តិ​តែមួយមក​គ្រប់គ្រងធ្វើ​អាណានិគម​តែមួយ ឲ្យក្លាយទៅជា​សមរភូមិ​ប្រយុទ្ធ​ឥណ្ឌូចិន ដោយមាន​ចក្រពត្តិ អាណានិគម​នេះឯងជា​អ្នកដាក់ឈ្មោះនេះឲ្យ​»

ភ្នំពេញៈ ប្រទេស​តំបន់​ឥណ្ឌូចិនបី បានសម្រេច​ចុះហត្ថលេខា​រួមគ្នា​លើ​អនុស្សរណៈ​រួមគ្នាមួយ ផ្តោត​លើការកសាង​ខ្សែបន្ទាត់​ព្រំដែន​សន្តិភាព មិត្តភាព និង​សហប្រតិបតិ្តការ នៅក្នុង​សន្និសីទ​អន្តរជាតិ​ថ្នាក់កំពូល នៃ​រណសិរ្ស​កម្ពុជា វៀតណាម និង​ឡាវ ដែលរៀបចំឡើង​កាលពីថ្ងៃ​ម្សិលមិញ ​នៅក្នុង​រាជធានី​ភ្នំពេញ ។

ក្នុងអនុស្សរណៈ ស្តីពីកិច្ច​សហប្រតិបតិ្តការ​រវាងរណសិរ្ស​សាមគ្គី អភិវឌ្ឍ​មាតុភូមិ​កម្ពុជា និង​រណសិរ្ស​ឡាវ​កសាងជាតិ និង​រណសិរ្ស​មាតុភូមិ​វៀតណាម ភាគីទាំងបី បានឯកភាព​គោរព​អធិបតេយ្យភាព និង​ស្មើគ្នា​រវាង​គ្នា​រក្សា​ស្ថិរភាព និង​ការអភិវឌ្ឍ​សមស្រប​រវាង​ប្រជាជន​ទាំងបី ដើម្បី​រក្សាការ​សន្យារិតចំណង​ទាក់ទងជា​មិត្តភាព សាមគ្គីភាព និង​សហប្រតិបតិ្តការ​។

អនុស្សរណៈនោះ​បានសរសេរថា៖ «​ភាគី​ទាំងបី​បានបេ្តជ្ញា និង​បន្តខិតខំ​ថែរក្សា នូវមនុញ្ញផល​ទាំងឡាយ ដែលកើតចេញ​ពីសហប្រតិបតិ្តការ​រួម កម្ពុជា ​វៀតណាម និង​ឡាវ និងពង្រីក​ប្រពៃណីដ៏ល្អ​នៃប្រទេស​ទាំងបី ដោយធ្វើការ​ប្តេជ្ញាចិត្ត​ខ្ពស់ ជួយឧបត្ថម្ភ​គ្នាទៅវិញទៅ​មកជា​ស្មារតី សម្ភារៈ ថវិកា និង​ទាំង​កម្លាំងកាយចិត្ត​នៅគ្រប់កាលៈទេសៈ​ទាំងអស់»។

លោក ហេង សំរិន ប្រធាន​រដ្ឋសភា ដែលដឹកនាំ​គណៈប្រតិភូ​កម្ពុជា​ចូលរួមសន្និសីទ​បានថ្លែងថា ការដោះស្រាយ​បញ្ហា​ព្រំដែន​បានជឿនលឿន​ទៅមុខយ៉ាង​ខ្លាំង ​ពិសេស ព្រំដែនគោក​ដោះស្រាយ​ជិតចប់​ទាំងស្រុង​ហើយ​។

លោក ហេង សំរិន បានបញ្ជាក់ថា ​៖ «​អង្គសន្និសីទ​ថ្ងៃ នេះ ផ្តោតទៅលើ​ប្រធានបទ​ ការកសាង​ខ្សែបន្ទាត់​ព្រំដែន សន្តិភាព មិត្តភាព និងសហប្រតិបតិ្តការ ដើម្បី​ឧទិ្ទស​ដល់ទំនាក់ទំនង​សាមគ្គីភាព មិត្តភាព និង​កិច្ចសហប្រតិបតិ្តការ​ល្អ រវាង​ប្រទេស​ទាំងបី កម្ពុជា វៀតណាម ឡាវ»។

លោក ហ្វិញ ដាម ប្រធាន​រណសិរ្ស​វៀតណាម​ដែលបានដឹកនាំ​គណៈ​ប្រតិភូ​វៀតណាម​ចូលរួម​សន្និសីទ បានថ្លែងថា ប្រទេស​ទាំងបី​មានចំណុចច្រើន​ប្រហាក់ប្រហែលគ្នា និង​ឆ្លងកាត់​សង្គ្រាម​ជាច្រើន​ជំនាន់​ដ៏សែន​លំបាក ប្រឆាំង​អាណានិគម​បារំាង ចក្រពតិ្តអាមេរិក​ ក្នុងបុព្វហេតុ​ទាមទារ​ឯករាជ្យ​ជូនប្រជាជនដូចគ្នា​។

លោក បាន​បញ្ជាក់ថា៖ «​ប្រជាជន​វៀតណាម​នឹងធ្វើ​អ្វីៗទាំងអស់ រួមជាមួយប្រជាជន​កម្ពុជា និង ឡាវជា​បងប្អូន រក្សា​និងផ្សព្វផ្សាយ​ប្រពៃណីសាមគ្គី មិត្តភាព រវាង​កម្ពុជា‑ឡាវ‑វៀតណាម​ ក្នុង​ដំណាក់កាល​ថ្មី»

ចំពោះ​គណៈប្រតិភូឡាវ​វិញ លោក ផាញ់ ដួងចិត្តវង្សា ដែល​ដឹកនាំ​គណៈ​ប្រតិភូបាន​ថ្លែង​ថា ប្រទេស​ទាំងបី​មាន​វប្បធម៌​ប្រពៃ ណី​ប្រហាក់ប្រហែល​គ្នា​និង​តែងតែ​ជួយគ្នាទៅវិញ​ទៅមក។ ម្យ៉ាងទៀត ឡាវ និង​កម្ពុជាមាន​ផែនដី​ជាប់គ្នា ដង​ទន្លេ​តែមួយ ​មាន​វប្បធម៌​ប្រពៃណីភាសា​និយាយស្តី​ស្រដៀង​គ្នា។

លោក​បន្តថា ៖ «​បញ្ហា​សំខាន់ ពួកយើង​បានទទួល​រងគ្រោះ​ដូចគ្នា គឺ​មានពួកចក្រពត្តិ​តែមួយមក​គ្រប់គ្រងធ្វើ​អាណានិគម​តែមួយ ឲ្យក្លាយទៅជា​សមរភូមិ​ប្រយុទ្ធ​ឥណ្ឌូចិន ដោយមាន​ចក្រពត្តិ អាណានិគម​នេះឯងជា​អ្នកដាក់ឈ្មោះនេះឲ្យ​»៕

No comments: