សកម្មភាពកងកម្លាំងប្រដាប់អាវុធចាប់ខ្លួនពលរដ្ឋនៅបុរីកីឡា នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០១២។ (RFA/Uon Chhin) Armed cops arresting Borei Keila residents on 03 January 2012 |
2012-01-03
ដោយ អ៊ួន ឈិន
Radio Free Asia
Synopsis: On 03 January 2012, 11 residents were arrested and almost 300 homes were demolishged by the joint police force raid conducted against 200 families living in Borei Keila, Veal Vong commune, 07 Makara district, Phnom Penh. Two clashes took place. The cops were armed with electric batons and they shot firearms into the air, as well as tear gas on the residents. The residents pelted rocks, bottles and Molotov cocktail on the cops.
ប្រជាពលរដ្ឋចំនួន ១១នាក់ ត្រូវបានចាប់ខ្លួន ហើយផ្ទះជិត ៣០០ខ្នងត្រូវបានកម្ទេច ដោយកងកម្លាំងចម្រុះ ដែលបានចុះរុះរើផ្ទះរបស់ប្រជាពលរដ្ឋប្រមាណ ២០០គ្រួសារ នៅតំបន់បុរីកីឡា ក្នុងសង្កាត់វាលវង់ ខណ្ឌ ៧មករា រាជធានីភ្នំពេញ កាលថ្ងៃទី៣ ខែមករា ឆ្នាំ២០១២។
ការរុះរើបានធ្វើឲ្យមានការប៉ះទង្គិចគ្នាចំនួនពីរលើក រវាងប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ។ កងកម្លាំងប្រដាប់អាវុធ បានប្រើដំបងឆក់ ប្រើកាំភ្លើងបាញ់ឡើងលើ និងបានបាញ់ឧស្ម័នពុលដាក់ប្រជាពលរដ្ឋ ហើយកងកម្លាំងដដែល និងកម្មករក្រុមហ៊ុន បានប្រើដុំថ្មគប់ទៅលើប្រជាពលរដ្ឋថែមទៀត។ ចំណែកក្រុមប្រជាពលរដ្ឋក៏បានប្រើដុំថ្ម ដំបង ដប និងសាំង តតាំងនឹងកងកម្លាំងអាជ្ញាធរដែរ។
ប្រជាពលរដ្ឋ ៨នាក់ក្នុងចំណោមអ្នកដែលត្រូវគេចាប់ខ្លួន បានរងរបួសដោយការការប៉ះទង្គិចគ្នាផង និងដោយកងកម្លាំងអាជ្ញាធរវាយដំបន្ថែមផង។ យ៉ាងហោចណាស់ មន្ត្រីអាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងកម្មករក្រុមហ៊ុនចំនួន ៥នាក់ ក៏បានរងរបួសក្នុងហេតុការណ៍នេះដែរ។
៣-មករា-២០១២៖ កងកម្លាំងឈរការពារគ្រឿងចក្រកម្ទេចផ្ទះប្រជាពលរដ្ឋនៅបុរីកីឡា។ RFA/Uon Chhin
កងកម្លាំងអាជ្ញាធររួមទាំងកម្មករក្រុមហ៊ុន ផានអ៊ីម៉ិច ផង សរុបប្រមាណ ៥០០នាក់ ឡានទឹកចំនួន ៤គ្រឿង និងគ្រឿងចក្រ ២គ្រឿង ត្រូវបានប្រើប្រាស់ក្នុងការរុះរើនេះ។
ក្រុមមន្ត្រីសិទ្ធិមនុស្សបានហៅសកម្មភាពរុះរើនេះថា ជាការបណ្ដេញប្រជាពលរដ្ឋតំបន់បុរីកីឡាចេញពីលំនៅឋានរបស់ពួកគាត់។
សូមលោកអ្នករង់ចាំអាន និងស្ដាប់សេចក្ដីរាយការណ៍ពិស្ដារជាបន្តទៀត…
No comments:
Post a Comment