Wednesday, January 4, 2012

ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ចម ្រុះ​ក្រុងភ្នំពេញ​ប៉ះទង្គិច​ក្នុង​រឿង​ជម ្លោះ​ដីធ្លី នៅ​បុរីកីឡា – Clash between cops and residents in Borei Keila

Borei+Keila+clash+03Jan2012+%2528Siv+Channa%252C+RFI%2529.jpg
ប្រជាជន​នៅ​បុរី​កីឡា​ត្រូវ​ទាហាន​អាវុធហត្ថ​វាយ​បណ្តេញ​ចេញ​ពី​ផ្ទះ​សម្បែង (RFI/ ស៊ីវ ចាន់ណា)
Borei Keila residents were beaten and chased out of their houses

​ថ្ងៃ អង្គារ 03 មករា 2012
ដោយ លី ម៉េងហួរ
Radio France Internationale

Synopsis: On 03 January 2012, at least 10 people were arrested, including 3 of Hun Xen’s bodyguards, during a clash with the cops in a land dispute case in Borei Keila. The residents and the 3 bodyguards of Hun Xen were protecting their homes as the cops were trying to demolish them. The confrontation started since Monday and it lingers on until today. The cops conducted this raid in order to confiscate the resident’s land to giver to the Phanimex company for development. Phanimex is owned by Suy Sopheap, one of Hun Xen’s cronies.

យ៉ាងហោចណាស់​មាន​ប្រជាពលរដ្ឋ ១០ នាក់ ត្រូវ​បាន​ចាប់ខ្លួន​ជាមួយ​នឹង​អង្គរក្ស​លោក​នាយក​រដ្ឋមន្ត្រី ៣ នាក់ ក្នុង​ពេល​ប៉ះ​ទង្គិច​ជាមួយ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ក្រុងភ្នំពេញ នៅក្នុង​ជម្លោះ​ដីធ្លី នៅបុរីកីឡា នាព្រឹកថ្ងៃអង្គារ ទី៣​មករានេះ។

ប្រជាពលរដ្ឋ និងអង្គរក្ស​នាយករដ្ឋមន្ត្រី ៣​នាក់នោះ​ បាន​ព្យាយាម​ការពារ​ផ្ទះ​របស់ខ្លួន ដែល​កម្លាំង​សមត្ថកិច្ច​ចម្រុះ​បាន​ព្យាយាម​ចុះ​រុះរើ ចាប់តាំង​ពី​ព្រឹក​ថ្ងៃ​ចន្ទម្សិលមិញ និង​បន្ត​ដល់​ព្រឹក​នេះ​ទៀត។

នៅក្នុង​ព្រឹត្តិការណ៍​នៅបុរីកីឡា​ព្រឹកមិញ គឺ​ប្រជាពលរដ្ឋ​ព្យាយាម​រារាំង​អាជ្ញាធរ​មាន​សមត្ថកិច្ច​នគរបាល និង​កងរាជ​អាវុធហត្ថ​រាប់សិប​នាក់ ដោយ​គប់ដុំថ្ម​ទៅវិញ​ទៅមក។ ភាគី​ទាំងពីរ​របួស បែកក្បាល​ដូចគ្នា។

ទីបំផុត​ទៅ បន្ទាប់ពី​ប៉ះទង្គិចគ្នា​ដោយ​ហិង្សា​សមត្ថកិច្ច​ចម្រុះ​បាន​ប្រើ​ឡានទឹក និង​គ្រាប់បែក​ផ្សែង ព្រម​ទាំង​អេស្កាវ៉ាទ័រ ចូលវាយ​បំបែក​ក្រុម​ប្រជាពលរដ្ឋ និង​វាយកម្ទេច​ផ្ទះខ្ទម​របស់​ប្រជាពលរដ្ឋ​ជាច្រើនខ្នង។

សូមរម្លឹក​ថា សមត្ថកិច្ច​ចម្រុះ​បានចុះ​ទៅរុះរើ​ផ្ទះខ្ទម​របស់​ប្រជាពលរដ្ឋ នៅបុរីកីឡា ដើម្បី​យកដី​អោយ​ក្រុមហ៊ុន ផានអ៊ីម៉ិច ធ្វើការ​អភិវឌ្ឍន៍ ដោយ​អះអាងថា ប្រជាពលរដ្ឋ ម្ចាស់ផ្ទះទាំង​នោះ ទទួលបាន​សំណង​ជា​ផ្ទះល្វែង នៅ​អគារ​រួម ដែល​ទើប​សង់​ថ្មី​នៅ​ជិត​នោះរួច​ហើយ។ ក៏​ប៉ុន្តែក្រុម​អ្នកតវ៉ា​បាន​បដិសេធ និង​អះអាងថា មិនទាន់​ទទួល​បាន​សំណង​​នោះឡើយ។

ក្រុមហ៊ុន​ផានអ៊ីម៉ិច របស់​អ្នកស្រី ស៊ុយ សុផាន ទទួលបាន​ដី​តំបន់​បុរីកីឡា ស្ថិតនៅ​ខាងជើង​ស្តាត​អូឡាំពិក ដើម្បី​អភិវឌ្ឍ​ជា​អគារ​ផ្ទះល្វែង។ ប៉ុន្តែ​ក្រុមហ៊ុន ត្រូវ​ផ្តល់​សំណង​ដល់​ប្រជាពលរដ្ឋ​រស់នៅ​អគារ​ចាស់ និង​ផ្ទះ​ក្នុង​តំបន់​បុរី​កីឡា តាមរយៈ​ការអភិវឌ្ឍន៍​នៅនឹង​កន្លែង៕

No comments: