Friday, July 20, 2012

ក្រុម​អ្នក​ប្រជា​ធិបតេយ្យ​បង្រួបបង្រួម​គ្នា​ហើយ​អំពាវ​នាវ​រក​ការ​គាំទ្រ

 
មេដឹកនាំ​គណបក្សជំទាស់​ធំៗពីរ​របស់​កម្ពុជា​ជួប​គ្នា​នៅ​រដ្ឋធានីម៉ានីឡា ហ្វីលីពីន​នៅ​ចុង​ខែកក្កដា​នេះ។
ថ្ងៃសុក្រ, 20 កក្កដា 2012 
VOA Khmer
 
ចលនា​ ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ​កំពុង​អំពាវនាវ​ឱ្យ​ក្រុម​អ្នក​ប្រជាធិបតេយ្យ​ មក​ពី​គ្រប់​ទិស​ទី​មក​ប្រមូល​ផ្តុំ​គ្នា​ក្រោម​ទង់​តែ​មួយ។​
វ៉ាស៊ីនតោន៖ ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ​ដែល​បង្កើត​ឡើង​ដោយ​គណបក្ស​ សម រង្ស៊ី​និង​គណបក្ស​សិទ្ធិ​មនុស្ស​របស់​លោក​កឹម សុខា​កំពុង​អំពាវនាវ​ឱ្យ​ក្រុម​អ្នក​ប្រជាធិបតេយ្យ​មក​ពី​គ្រប់​ទិស​ទី​មក​ ប្រមូល​ផ្តុំ​គ្នា​ក្រោម​ទង់​តែ​មួយ​ដែល​ចល​នា​នេះ​បាន​បង្កើត​ឡើង​ក្រោយ​ពី ​ការ​ជួប​ប្រជុំ​រយៈ​ពេល​ពីរ​ថ្ងៃ​នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន។​
នៅ​ក្នុង​សេចក្តី អំពាវនាវ​ដែល​ចេញ​ផ្សាយ​ជា​សាធារណៈ​កាលពីថ្ងៃ​ទី​១៨​ខែ​កក្កដា​ចលនា​នេះ​បាន​ប្រកាស​ដោយ​បញ្ជាក់​​ថា៖
គណបក្ស​សម រង្ស៊ី​និង​គណបក្ស​សិទ្ធិ​ម​នុស្ស​ដែល​សរុប​មាន​អាសនៈ​ចំនួន​២៩​នៅ​ក្នុង​ សភាជាតិ​បាន​ជួប​ប្រជុំ​គ្នា​កាលពី​ដើម​សប្តាហ៍​នេះ​ហើយ​គ្រោង​នឹង​ឈាន​ទៅ​ បង្កើត​គណបក្ស​រួម​គ្នា​មួយ​ដើម្បី ប្រកួត​ជាមួយ​នឹង​គណបក្ស​ប្រជា​ជន​កម្ពុជា​ក្នុង​ការ​បោះឆ្នោត​នៅ ខែ​កក្កដា​ ឆ្នាំ​២០១៣។​

គេ​នៅ មិន​ទាន់​ដឹងថា​តើ​គណបក្ស​ថ្មី​នឹ​ង​មាន​ឈ្មោះ អ្វីទេ​ប៉ុន្តែ​លោក​សម រង្ស៊ី​ប្រធាន​ចលនា​​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ​នេះ​បាន​បញ្ជាក់​ថា​ គណបក្ស​ថ្មី​នឹង​បង្កើត​ក្នុង​ពេល​ឆាប់​ៗ​ខាងមុខ​នេះ​ហើយ​ការ​រួប​រួម​គ្នា​ ​គឺ​ធ្វើ​តាម​អ្វី​ដែល​ជា​ការ​ចង់​បាន​របស់​ពលរដ្ឋ​ខ្មែរ។
 

No comments: