សុក្រ 20 កក្តដា 2012
ស បទុម
The Free Press Magazine
បន្ទាប់ពីការបញ្ចប់អរិភាព
រវាងគ្នាកាលពីថ្ងៃទី១៧កក្កដាថ្មីៗនេះ
គណបក្សសិទ្ធិមនុស្សដែលជាគណបក្សប្រឆាំងលំដាប់ទី២ក្នុងប្រទេស
កម្ពុជាបានឲ្យដឹងថា ខ្លួនបានអញ្ជើញរួចហើយ
មន្ត្រីសំខាន់ៗគណបក្សសមរង្ស៊ី
ឲ្យចូលរួមជាកិត្តិសមាជថ្នាក់ជាតិគណបក្សសិទ្ធិមនុស្សថ្ងៃទី ២២
កក្កដា ។
លោក ប៉ុល ហំម
អ្នកនាំពាក្យគណបក្សសិទ្ធិមនុស្ស
បានថ្លែងប្រាប់ក្រុមអ្នករាយការណ៏ព័ត៌មាននៅថ្ងៃសុក្រនេះថា
គណបក្សសិទ្ធិមនុស្សបានអញ្ជើញរួចហើយ
មន្ត្រីសំខាន់ៗគណបក្សសមរង្ស៊ីឲ្យចូលរួមជាកិត្តិយសក្នុងសមាជ
គណបក្សសិទ្ធិមនុស្ស ដែលប្រព្រឹត្តនៅថ្ងៃអាទិត្យទី ២២ កក្កដា។
បើទោះបីជាគណបក្ស
ប្រឆាំងទាំងពីរ
បានសម្រេចគោលដៅនៃដំណើរឈានទៅរកការបង្រួបបង្រួមគ្នាជាគណបក្សតែ
មួយសម្រាប់ការបោះឆ្នោតជាតិឆ្នាំ ២០១៣ ខាងមុខនេះក្ដី ,
ប៉ុន្តែបើតាមមន្ត្រីនាំពាក្យរូបនេះថា
សមាជនឹងពុំមានលើកមកនិយាយ
អំពីផែនការនៃការច្របាច់បញ្ចូលគ្នារវាងគណបក្សទាំងពីរទេ ៕
No comments:
Post a Comment