លោក ហ៊ុន សែន៖ ព្រះមហាវីរក្សត្រជាអ្នកបន្សល់ទុកនូវវិបត្តិព្រំដែនកម្ពុជា-វៀតណាម
មេដឹកនាំរដ្ឋាភិបាលកម្ពុជា បានទំលាក់កំហុសដល់ព្រះបាទ នរោត្តម សីហនុ ថា ជាអ្នកបន្សល់ទុកនូវរាល់វិបត្តិព្រំដែនរវាងកម្ពុជា និងវៀតណាម ទាំងព្រំដែនគោក និងព្រំដែនទឹក ហើយថា ក្រុមអ្នករិះគន់អំពីបញ្ហាព្រំដែន គឺជាការវាយប្រហារទៅដល់រាជបល្ល័ង្ក និងរាជរដ្ឋាភិបាល។
2012-08-08ដោយ តាំង សារ៉ាដា
Radio Free Asia
Hosted by kiwi6.com file hosting. Download mp3 – Free File Hosting.
ទាក់ទងនឹងបញ្ហានេះ ទីប្រឹក្សាព្រះករុណា នរោត្តម សីហនុ
អះអាងថា រាល់កិច្ចព្រមព្រៀងដែលលោក ហ៊ុន សែន ចុះហត្ថលេខាជាមួយវៀតណាម
ក្នុងអំឡុងនៃការត្រួតត្រារបស់កងទ័ពវៀតណាម
នោះគឺផ្ទុយពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១
និងច្បាប់អន្តរជាតិស្ដីពីច្បាប់សន្ធិសញ្ញាក្រុងវ្យែន ឆ្នាំ១៩៦៩។
ប៉ុន្តែទីប្រឹក្សាព្រះករុណា នរោត្តម សីហនុ អះអាងថា
រាល់កិច្ចព្រមព្រៀងដែលលោក ហ៊ុន សែន ចុះហត្ថលេខាជាមួយវៀតណាម
ក្នុងអំឡុងនៃការត្រួតត្រារបស់កងទ័ពវៀតណាម
នោះគឺផ្ទុយពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១
និងច្បាប់អន្តរជាតិស្ដីពីច្បាប់សន្ធិសញ្ញាក្រុងវ្យែន (Vienna)
ឆ្នាំ១៩៦៩។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃពុធ ទី៨ ខែសីហា
បានចោទក្រុមអ្នករិះគន់អំពីបញ្ហាព្រំដែនរវាងកម្ពុជា
និងវៀតណាម ថាជាការវាយប្រហារទៅដល់ព្រះមហាវីរក្សត្រ នរោត្តម សីហនុ
រាជបល្ល័ង្ក និងរាជរដ្ឋាភិបាល។
នៅសល់តែមួយថ្ងៃមុនការបង្ហាញខ្លួនចំពោះមុខអ្នកតំណាងរាស្ត្រ
នៅឯសភាជាតិជាលើកដំបូង
ដើម្បីឆ្លើយតបទៅនឹងសំណួរទាក់ទងនឹងវិបត្តិព្រំដែនរវាងកម្ពុជា
និងវៀតណាម លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
បានទាញព្រះនាមអតីតព្រះមហាវីរក្សត្រខ្មែរ
អោយចូលមកពាក់ព័ន្ធក្នុងការទទួលខុសត្រូវចំពោះការបាត់បង់បូរណភាព
ដែនដីរបស់មាតុភូមិកម្ពុជា។ លោកនាយករដ្ឋមន្ត្រីអះអាង ថា ប្រសិនបើចង់បន្ទោស គឺគេត្រូវបន្ទោសទៅអតីតព្រះបាទសម្ដេច នរោត្តម សីហនុ
ដែលព្រះអង្គបានបន្សល់ទុកនូវវិបត្តិព្រំដែនរវាងកម្ពុជា និងវៀតណាម
ទាំងព្រំដែនគោក និងព្រំដែនទឹកដល់មនុស្សជំនាន់ក្រោយ
ហើយរូបលោកគ្រាន់តែជាអ្នកដោះស្រាយតាមក្រោយតែប៉ុណ្ណោះ។
ទោះបីមានការបន្លុយពាក្យរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
ដែលចង់យកកិត្តិនាមរបស់ព្រះមហាវីរក្សត្រ នរោត្តម សីហនុ
មកជាប់ពាក់ព័ន្ធ ដែលអ្នកវិភាគស្ថានការណ៍មើលឃើញថា ជាយុទ្ធសាស្ត្រ
មួយរបស់លោក ហ៊ុន សែន
ដើម្បីទំលាក់ការទទួលខុសត្រូវរបស់ខ្លួនអោយអ្នកដទៃក៏ដោយ
ក៏ទីប្រឹក្សារបស់ព្រះអង្គ គឺព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ
មានបន្ទូលប្រាប់វិទ្យុអាស៊ីសេរី តាមទូរស័ព្ទថា ព្រះបាទ នរោត្តម សីហនុ
មិនដែលទទួលស្គាល់សន្ធិសញ្ញារវាងកម្ពុជា និងវៀតណាម
ទាំងឡាយណាក្នុងអំឡុងឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៨៩ នោះឡើយ។
ព្រះអង្គមានបន្ទូលបន្តថា
រាល់សន្ធិសញ្ញាដែលធ្វើឡើងក្នុងកំឡុងនៃការត្រួតត្រារបស់កងទ័ព
វៀតណាម ពីឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៨៩
គឺផ្ទុយទៅនឹងឆន្ទៈនៃច្បាប់ស្ដីពីសន្ធិសញ្ញាទីក្រុង វ្យែន
ឆ្នាំ១៩៦៩ ដែលកម្ពុជា ប្រទេសម្ចាស់ហត្ថលេខី។
ព្រឹត្តិបត្រឯកសារប្រចាំខែឈ្មោះ BMD របស់សម្ដេចព្រះបាទ នរោត្តម សីហនុ
កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០០៤ បានសរសេរថា លោក វ៉ា គឹមហុង
ហ៊ានយកផែនទីក្លែងក្លាយនៃប្រទេសកម្ពុជា
ដែលគូសវាសជាឯកតោភាគីដោយវៀតណាម មកទូលភូតកុហកព្រះអង្គថា
ជាផែនទីភូមិសាស្ត្រនៃសង្គមរាស្រ្តនិយម។ទាក់ទិនទៅនឹងការ
ចោទប្រកាន់របស់លោក ហ៊ុន សែន ដែលថា
ក្រុមអ្នករិះគន់អំពីបញ្ហាព្រំដែនបានវាយប្រហារមកលើព្រះបាទ
នរោត្តម សីហនុ លោក ស៊ាន ប៉េងសែ
ដែលជាប្រធានគណៈកម្មាធិការព្រំដែនមានមូលដ្ឋានក្នុងប្រទេសបារាំង
ហើយជាអ្នករិះគន់រដ្ឋាភិបាលកម្ពុជា
អំពីបញ្ហាព្រំដែនយ៉ាងចាស់ដៃនោះ បានមានប្រសាសន៍ថា
ក្រុមរបស់លោកមិនបានវាយប្រហារមកលើព្រះមហាវីរក្សត្រ នរោត្តម សីហនុ
នោះទេ តែផ្ទុយទៅវិញ គឺក្រុមរបស់លោកគ្រាន់តែទាមទារឲ្យលោក ហ៊ុន
សែន
លុបចោលរាល់សន្ធិសញ្ញាខុសច្បាប់ទាំងឡាយណាដែលលោកធ្លាប់ចុះ
ហត្ថលេខាជាមួយវៀតណាម ក្នុងទសវត្សឆ្នាំ១៩៨០ ប៉ុណ្ណោះ
ក្នុងអំឡុងកងទ័ពវៀតណាម ត្រួតត្រាមកលើប្រទេសកម្ពុជា។ លោកបញ្ជាក់ថា
ទាំងសម័យសង្គមរាស្ត្រនិយម និងសម័យលោកសេនាប្រមុខ លន់ នល់
សុទ្ធតែមិនដែលទទួលស្គាល់កោះត្រល់ និងកោះប៉ូឡូប៉ង់ហ្សង់
ថាជារបស់វៀតណាម នោះឡើយ។ គណៈកម្មាធិការព្រំដែនកម្ពុជា
ដែលមានមូលដ្ឋានក្នុងប្រទេសបារាំង បានអះអាងថា សន្ធិសញ្ញាឆ្នាំ១៩៨២
ដែលលោក ហ៊ុន សែន បានចុះហត្ថលេខាជាមួយ លោក ង្វៀង កូថាច់
រដ្ឋមន្ត្រីការបរទេសវៀតណាម ខណៈកម្ពុជា
ស្ថិតក្រោមការត្រួតត្រារបស់កងទ័ពវៀតណាម បាននាំឲ្យកម្ពុជា
បាត់ព្រំដែនទឹករបស់ខ្លួនចម្ងាយជាង ៣ម៉ឺនគីឡូម៉ែត្រការ៉េ
ហើយបានបាត់កោះត្រល់ ទំហំជាង ៥០០គីឡូម៉ែត្រការ៉េ
ស្មើនឹងប្រទេសសិង្ហបុរីទាំងមូល ព្រមទាំងបាត់កោះប៉ូឡូប៉ង់ហ្សង់
ឬកោះក្រចកសេះ ទំហំប្រហែល ៦គីឡូម៉ែត្រការ៉េថែមទៀត។
ក្រុមនេះក៏បានឲ្យដឹងផងដែរថា សន្ធិសញ្ញាឆ្នាំ១៩៨៥ ដែលលោក ហ៊ុន
សែន បានចុះហត្ថលេខាជាមួយលោក ង្វៀង កូថាច់ ដដែលនោះ បាននាំកម្ពុជាបាត់ព្រំដែនគោករបស់ខ្លួនប្រមាណពី ៤ពាន់ ទៅ ៦ពាន់គីឡូម៉ែត្រការ៉េផងដែរ។ ប៉ុន្តែក្រុមមន្ត្រីរដ្ឋាភិបាលខ្មែរតែងបដិសេធចំពោះរបាយការណ៍ និងការអះអាងទាំងនេះ៕
No comments:
Post a Comment