Thursday, August 9, 2012

Without even putting a fight, Hun Xen declared that Cambodia loss the claiming right to Koh Tral Island (Phu Quoc)

Hun+Sen+angry+on+09Aug2012.jpg
កម្ពុជាបាត់បង់សិទ្ឋិទាមទារកោះត្រល់ ដោយសារខ្សែប្រេវីយ៉េ
ថ្ងៃទី 9 សីហា 2012
ដោយ: គ្រីទិច
Cambodia Express News
ភ្នំពេញ: សម្តេច ហ៊ុន សែន បានមានប្រសាសន៍ថា កម្ពុជាបានបាត់បង់សិទ្ឋិទាមទារកោះត្រល់ ដោយសារ តែការ ប្រើប្រាស់ ខ្សែ ប្រេវីយ៉េ។
សម្តេច ហ៊ុន សែន ពន្យល់ថា តាមខ្សែប្រេវីយ៉េនេះ គឺកោះត្រល់មិនស្ថិតនៅក្នុង ដែនដីកម្ពុជាទេ។
លោកពន្យល់ថា លោកប្រេវីយ៉េកាលពីឆ្នាំ១៩៣៩ លោកប្រេវីយ៉េ បានដាក់ កោះត្រល់ ក្រោម ការ ដឹកនាំ របស់ វៀតណាម។ ទីពីរ ក្រោយមកនៅឆ្នាំ១៩៤៩ ទឹកដីកូសាំស៊ីន ក៏ត្រូវបារាំងកាត់ទៅអោយវៀតណាម។ ទីបី ឆ្នាំ១៩៦៤ សម្តេចសីហនុ បានយកផែនទីខ្សែប្រេវីយ៉េ ទៅតម្កល់នៅសហប្រជាជាតិ ដើម្បីអោយអន្តរជាតិ និងវៀតណាមទទួលស្គាល់ខ្សែបន្ទាត់ព្រំដែនសមុទ្រកម្ពុជា និងវៀតណាម។ ចំណុចទាំងបីនេះបានន័យថា កម្ពុជាបោះបង់សិទ្ឋិទាមទារកោះត្រល់ហើយ។
សម្តេចបានមានប្រសាសន៍ថា នេះគឺជាផ្លូវច្បាប់៕​

No comments: