ដោយ សម្បត្តិ
CEN
លោក
សុន ឆ័យ ប្រធានក្រុមអ្នកតំណាងរាស្ត្រគណបក្សប្រឆាំង សម រង្ស៊ី បានអះអាងថា កម្មករគួរតែទទួលបាន១៥០ដុល្លាក្នុងមួយខែយូរឆ្នាំហើយ សោយសារតែទំនិញ ដែលដឹកយកទៅ សហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិកមិនមានការយកពន្ធពីកម្ពុជានោះឡើយ។
លោកបានលើកឡើងថា ថៅកែភាគច្រើនមិនអាចដំឡើងប្រាក់ខែ ឲ្យកម្មករបានដោយសារ តែអំពើពុករលួយ ដូចជាការបង់សេវាផ្សេងៗដែលមិនចាំបាច់។
លោក សុន ឆ័យ បានកត់សម្គាល់ថា បច្ចុប្បន្ន មន្ត្រីរាជការមានជាង២១ម៉ឺននាក់ យោធាមាន ១២ម៉ឺននាក់ ហើយរដ្ឋាភិបាលបានបញ្ជាក់នៅក្នុងថវិកាជាតិថា បានចំណាយទៅលើប្រាក់ខែ ក្នុងមួយខែអស់៥២,៨លានដុល្លា និងមួយឆ្នាំអស់ប្រហែលជាង៦០០លានដុល្លា។
លោក សុន ឆ័យ បានអះអាងថា៖ «បើពិនិត្យទៅលើលទ្ធភាពនៃការប្រមូលពន្ធនានា ដូចជាពន្ធដា ពន្ធគយពីគ្រប់ច្រកល្ហកផ្សេងៗនោះ មិនតិចជាង១២ ពាន់លានដុល្លានោះទេ ហើយការបាត់បង់ ក្នុងមួយថ្ងៃយ៉ាងតិចណាស់ក៏១,៥ សែនដុល្លាដែរ នេះលើវិស័យគយតែមួយគត់ ដោយមិនទាន់គិត ដល់វិស័យទេសចរណ៍ វិស័យកាស៊ីណូ ព្រមទាំងវិស័យផ្សេងៗទៀត»។
ចំណែកលោក យឹម សុវណ្ណ មន្ត្រីអ្នកនាំពាក្យគណបក្សសម រង្ស៊ី បានបន្ថែមផងដែរថា ទំនិញឡើង ថ្លៃមានកត្តាមួយចំនួនគឺបង្កើតឲ្យមានសិទ្ធិផ្តាច់មុខ យកពន្ធប្រេងឥន្ទនៈថ្លៃ និងអំពើពុករលួយ។
លោកបានសន្សាថា បើគណបក្សរបស់លោកដឹកនាំប្រទេសនឹងបញ្ចុះនៅត្រឹមតែ១៧០ ដុល្លាក្នុងមួយតោន ហើយនៅពេលបញ្ចុះពន្ធបែបនេះ សាំងនឹងចុះយ៉ាងតិច៥០០ រៀលក្នុងមួយលីត។
ប្រតិកម្មចំពោះការលើកឡើងទាំងនោះ លោក ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងសវនកម្មនៃរដ្ឋសភា និងជាមន្ត្រីជាន់ខ្ពស់មួយរូបរបស់គណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ថា វាជាធ្វើប្រជាភិថុតិ ដើម្បីប្រជាប្រិយភាពគណបក្សប្រឆាំងប៉ុណ្ណោះ ពីព្រោះគាត់មានវប្បធម៌របស់គាត់បែបនេះ។
លោកបន្តថា៖ «រាជរដ្ឋាភិបាលបានខិតខំណាស់កន្លងទៅកងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ ទាំងអស់ទទួលបាន២០ភាគរយក្នុងមួយឆ្នាំដែលត្រូវដំឡើង។ គាត់លើកឡើងនោះ អត់គិតថា ហោប៉ៅរបស់គាត់មានប៉ុន្មាននោះទេ ហើយលើកពីអំពើពុករលួយ»។
លោក ជាម យៀប បានគូសបញ្ជាក់ថា មនុស្សគ្មានអ្នកណាធ្វើត្រូវទាំងអស់ទេ ដែលលោកសូក្រាត បាននិយាយថា “គ្មានមនុស្សណាសុក្រិត្យទាំងអស់ទេ” វាមានខុសបន្តិបន្តួចមិនខាន ប៉ុន្តែវាមិនខុស នឹងមាត្រាច្បាប់នោះទេ វាមិនខុសរហូតធ្ចើឲ្យប្រទេសជាតិ រលាយហិនហោចដូចសម័យប៉ុលពត នោះទេ។
ចំពោះការលើកឡើងអំពីការប្រមូលពន្ធយកទៅតំឡើងប្រាក់ខែជូនមន្ត្រីរាជការនោះ លោក ជាម យៀប អះអាងថា ការលើកឡើងនោះមិនមែនជារបៀបអ្នកសេដ្ឋកិច្ចទេ៕

No comments:
Post a Comment