ដោយ គី សុខលីម
RFI
ពីមួយអាណត្តិទៅមួយអាណត្តិ អ្នកនយោយបាយខ្មែរកាន់តែមានភាពចាស់ទុំផ្នែកនយោបាយប្រសើរជាងមុន។ អ្នកវិភាគឯករាជ្យនៅក្នុងប្រទេសកម្ពុជាកត់សម្គាល់ថា នៅក្នុងអាណត្តិទី៥នេះ អ្នកនយោបាយកាន់តែមាន«វិជ្ជាជីវៈនយោបាយប្រសើរជាងមុន» ពោលគឺពួកគេមិនសូវវាយប្រហារជាលក្ខណៈបុគ្គលច្រើននោះទេ។
បើទោះបីជាបរិយាកាសបោះឆ្នោតនៅក្នុងប្រទេសកម្ពុជាមិនទាន់
ល្អប្រសើរឥតខ្ចោះក៏ដោយក្តី ក៏លោក ឡៅ ម៉ុងហៃ
អ្នកវិភាគនយោបាយឯករាជ្យនៅក្នុងប្រទេសកម្ពុជាបានកត់សម្គាល់ឃើញ
មានភាពវិជ្ជមានមួយចំនួនបាននឹងកំពុងកើតមានឡើង
នៅមុនអំឡុងការបោះឆ្នោតអាណត្តិទី៥ ឆ្នាំ២០១៣-២០១៨ នេះ។
អ្នកវិភាគឯករាជ្យដែលគេស្គាល់ថា ជាអ្នករិះគន់មិនសំចៃមាត់ប្រឆាំងនឹងរាជរដ្ឋាភិបាលរូបនេះ បាននិយាយនៅថ្ងៃអាទិត្យនេះថា បើប្រៀបធៀបទៅការបោះឆ្នោតអាណត្តិមុនៗ អ្នកនយោបាយខ្មែរនាពេលនេះបានកាត់បន្ថយការប្រើប្រាស់ពាក្យ អសុរសច្រើនជាងមុន បានគោរពច្បាប់បោះឆ្នោតប្រសើរជាងមុន បានកាត់បន្ថយការវាយប្រហារគ្នាជាលក្ខណៈបុគ្គលច្រើន និងបើកចំហរអោយគណបក្សប្រឆាំងធ្វើសកម្មភាពបានច្រើនជាងមុន។
លោក ឡៅ ម៉ុងហៃ បានលើកឧទាហរណ៍ជាក់ស្តែងមកបញ្ជាក់ប្រាប់ថា គណបក្សសង្រ្គោះជាតិសព្វថ្ងៃនេះ អាចលើកស្លាកបានដោយមិនសូវមានបញ្ហា។ គណបក្សអាចជួបប្រជុំសមាជិករបស់ខ្លួនដោយមិនសូវមានឧបសគ្គ។ សកម្មភាពដូចគ្នានេះ អាចធ្វើឡើងបានយ៉ាងលំបាកបំផុត កាលពីអាណត្តិមុនៗ។
សូមរម្លឹកថា កាលពីអាណត្តិមុនៗ នៅមុនពេលឃោសនាបោះឆ្នោតម្តងៗ គេតែងតែលឺមានអំពើឃាតកម្មនេះ ឬឃាតកម្មនោះកើតឡើងច្រើនកន្លែង នៅក្នុងប្រទេសកម្ពុជា។ ប៉ុន្តែសម្រាប់ពេលនេះ អ្វីៗហាក់បីដូចជាប្រព្រឹត្តិទៅដោយរលូន។ លោក ឡៅ ម៉ុងហៃ បានបន្តដោយសង្ខេបថា៖ «អ្នកនយោបាយខ្មែរនាពេលបច្ចុប្បន្ននេះ អនុវត្តវិជ្ជាជីវៈនយោបាយបានប្រសើរជាងមុន»។
លោក គល់ បញ្ញា នាយកប្រតិបត្តិអង្គការសង្កេតការណ៍បោះឆ្នោត Comfrel ក៏បានកត់សម្គាល់ឃើញភាពវិជ្ជមានមួយចំនួន ដូចលោក ឡៅ ម៉ុងហៃ ដែរ។ លោក បញ្ញា បានបញ្ជាក់ថា អ្នកនយោបាយខ្មែរអាណត្តិនេះ កាត់បន្ថយការវាយប្រហារគ្នាជាលក្ខណៈបុគ្គល ហើយបែរមកផ្តោតអារម្មណ៍លើកម្មវិធីនយោបាយច្រើនជាងមុន។ ប៉ុន្តែ បើទោះជាយ៉ាងនេះក្តី លោក គល់ បញ្ញា នៅតែសម្តែងការសោកស្តាយចំពោះកង្វះខាតការជជែកវែកញែកគ្នារវាង គណបក្សប្រឆាំង និងគណបក្សកាន់អំណាចនៅតាមបណ្តាញព័ត៌មានផ្សេងៗ។
សម្រាប់ការបោះឆ្នោតអាណត្តិទី៥នេះ មានគណបក្សធំៗចំនួនបី ដែលត្រូវប្រកួតប្រជែងគ្នា។ ទីមួយ គឺគណបក្សសង្រ្គោះជាតិដែលកើតចេញពីការរំលាយបញ្ចូលគ្នារវាង គណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស។ ទីពីរ គឺគណបក្សហ្វ៊ុនស៊ិនប៉ិច ដែលបានរួបរូមឡើងវិញជាមួយគណបក្សជាតិនិយម ដែលគេស្គាល់ថាជាគណបក្សនរោត្តមរណឫទ្ធិនោះ និងទីបី គឺគណបក្សប្រជាជនកម្ពុជា៕

No comments:
Post a Comment