សៅរ៍ 23 មីនា 2013
គណបក្សនយោបាយ៥ដែលមានកៅអីក្នុងរដ្ឋសភានឹងបង្រួមចូលគ្នា នៅសល់ត្រឹមតែ៣ប៉ុណ្ណោះសម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នៅថ្ងៃទី២៨កក្កដាខាងមុខនេះ។ គណបក្សទាំងបីរួមមាន គណបក្សប្រជាជនកម្ពុជា គណបក្សសង្គ្រោះជាតិនិងគណបក្ស ហ្វ៊ុនស៊ិនប៉ិច។ បក្សនយោបាយនីមួយៗ បាននិងកំពុងរៀបចំខ្លួន សម្រាប់ទាក់ទាញអ្នកបោះឆ្នោត ជាង៩លាននាក់ឲ្យគាំទ្រ។ តើកម្លាំងនយោបាយទាំងបី មានអ្វីពិសេសដើម្បីផ្តល់ជម្រើសដល់ ប្រជាពលរដ្ឋសម្រាប់ការបោះ ឆ្នោត ខែកក្កដាខាងមុខនេះ?
នុងដំណើរទៅកាន់ការបោះឆ្នោតថ្ងៃទី២៨កក្កដាខាងមុខនេះ
គណបក្សនយោបាយនៅកម្ពុជាជាពិសេសគណបក្សដែលមានកៅអីក្នុងរដ្ឋសភា
បាននិងកំពុងផ្តើមធ្វើសកម្មភាពកាន់តែខ្លាំងដើម្បីទាក់ទាញអ្នកបោះឆ្នោត។
គណបក្សចំនួន៥ដែលដណ្តើមបានកៅអីក្នុងរដ្ឋសភាក្រោយការបោះឆ្នោតឆ្នាំ
២០០៨ បានបង្រួមចូលគ្នានៅត្រឹមចំនួន៣ប៉ុណ្ណោះ គឺ គណបក្សប្រជាជនកម្ពុជា
គណបក្សសង្គ្រោះជាតិ និងគណបក្ស ហ្វ៊ុនស៊ិនប៉ិច។
នៅថ្ងៃសៅរ៍នេះ
គណបក្សហ្វ៊ុនស៊ិនប៉ិចបានបើកអង្គសមាជវិសាមញ្ញរបស់ខ្លួនដើម្បីអនុម័ត
គោលនយោបាយសំខាន់ៗមួយចំនួនសម្រាប់ត្រៀមខ្លួនប្រកួតក្នុងការបោះឆ្នោត។
អង្គសមាជ
ដែលបានបើកធ្វើនៅទីស្នាក់ការកណ្តាលគណបក្សនៅឯជាយរាជធានីភ្នំពេញ
បានសម្រេចផ្លាស់ប្តូររចនាសម្ព័ន្ធថ្នាក់ដឹកនាំរបស់ខ្លួនមួយចំនួន។
អង្គសមាជបានអនុម័តជ្រើសតាំងសម្តេចព្រះអនុជ នរោត្តម អរុណរស្មី
ឲ្យឡើងធ្វើជាប្រធាន។ រីឯអ្នកដែលមានឥទ្ធិពលជាងគេក្នុងគណបក្សនេះ
គឺលោក ញឹក ប៊ុនឆៃ ត្រូវបានតែងតាំងជាអគ្គលេខាធិការបក្ស។
ការសម្រេចប្រគល់តំណែងដល់ព្រះរាជបុត្រីពៅរបស់សម្តេចឳធ្វើជា
ប្រធានបក្ស មានគោលដៅសំខាន់ពីរយ៉ាង៖ ទី១
គឺគណបក្សហ្វ៊ុនស៊ិនប៉ិចចង់បង្ហាញឲ្យថាខ្លួនជាគណបក្សរាជានិយម
ដោយសារតែមានរាជវង្សជាអ្នកដឹកនាំ។
ទី២៖
គណបក្សនេះចង់បង្ហាញពីភាពឈានមុខគេក្នុងការដាក់បេក្ខភាពស្ត្រីជា
បេក្ខជននាយករដ្ឋមន្ត្រី។
គោលនយោបាយសំខាន់មួយទៀតរបស់ហ្វ៊ុនស៊ិនប៉ិចគឺការដើរតាមនយោបាយសីហនុ
និយម។
សមាជហ្វ៊ុនស៊ិនប៉ិចក៏បានប្រកាសរួបរួមជាមួយគណបក្សជាតិនិយម
ដែលទើបតែប្តូរឈ្មោះ មកពីគណបក្ស នរោត្តម រណឫទ្ធិ
បន្ទាប់ពីការបែកបាក់រវាងក្រុមលោកសៅ រ៉ានី ជាមួយសម្តេចក្រុមព្រះ
នរោត្តម រណឫទ្ធិ។ នេះជាព្រឹត្តិការណ៍ដែលគេហៅថា
ជាការបង្រួមបង្រួមឡើងវិញនូវគណបក្សរាជានិយមនៅកម្ពុជា
ដែលបានប្រកាសនយោបាយសហប្រតិបត្តិការជាដៃគូក្នុងរដ្ឋាភិបាលចម្រុះ
ជាមួយគណបក្សប្រជាជនកម្ពុជា។
គណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាច
ក៏ទើបតែបានបិទបញ្ចប់មហាសន្និបាតវិសាមញ្ញរបស់ខ្លួនកាលពីចុង
សប្តាហ៍មុន។
គណបក្សនេះបានដាក់ចេញគោលការណ៍គ្រឹះនៃកម្មវិធីនយោបាយសំខាន់ៗមួយចំនួន
ដើម្បីប្រកួតប្រជែងជាមួយគណបក្សផ្សេងទៀតនៅក្នុងការបោះឆ្នោតនា
ខែកក្កដាខាងមុខ។ គណបក្សនេះបានសម្រេចគាំទ្រលោកនាយករដ្ឋមន្ត្រី ហ៊ុន
សែន
ជាបេក្ខជននាយករដ្ឋមន្ត្រីបន្តទៀតសម្រាប់ការបោះឆ្នោតដែលនឹងឈានមកដល់
រយៈពេល៤ខែទៀតខាងមុខ។
គណបក្សប្រជាជនកម្ពុជាបានអះអាងថាខ្លួននឹងការពាររបបរាជានិយមអាស្រ័យ
រដ្ឋធម្មនុញ្ញ និងប្រព័ន្ធនយោបាយប្រជាធិបតេយ្យសេរី ពហុបក្ស ការពារ
និងលើកស្ទួយសិទ្ធិសេរីភាព របស់ប្រជាពលរដ្ឋ
ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ
សេចក្ដីថ្លែងការណ៍ជាសកលរបស់អង្គការសហប្រជាជាតិ ព្រមទាំងដោះស្រាយ
បញ្ហាសង្គម និងលើកកម្ពស់កំណើនសេដ្ឋកិច្ចជាតិ។
នៅក្នុងសប្តាហ៍នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
បានអំពាវនាវជាចំហឲ្យប្រជាពលរដ្ឋបោះឆ្នោតគាំទ្រគណបក្សប្រជាជន
កម្ពុជាបន្តទៀតប្រសិនបើពួកគេពេញចិត្តឲ្យរូបលោកបន្តដឹកនាំប្រទេស។
ការមិនយកពន្ធដីពីកសិករក៏ជាគោលនយោបាយដ៏សំខាន់មួយដែររបស់គណបក្ស
ប្រជាជនកម្ពុជាសម្រាប់ទាក់ទាញការគាំទ្រ។ ចំណែកឯគណបក្សសង្គ្រោះជាតិ
ដែលកើតចេញពីការបង្រួបបង្រួមរវាងគណបក្សសិទ្ធិមនុស្ស និងគណបក្សសម
រង្ស៊ី ក៏គ្រោងបើកអង្គសមាជនៅដើមខែមេសាខាងមុខនេះដែរ។
អង្គសមាជនោះនឹងធ្វើឡើងដើម្បីរៀបចំរចនាសម្ពន្ធ័និងអនុម័ត
គោលនយោបាយរបស់គណបក្សសម្រាប់ការបោះឆ្នោត។
រចនាសម្ពន្ធ័ដឹកនាំសំខាន់ៗរបស់គណបក្សប្រឆាំងគឺ លោកសម រង្ស៊ី
ជាបេក្ខជននាយករដ្ឋមន្ត្រី និងលោកកឹម សុខាជាបេក្ខជនប្រធានរដ្ឋសភា។
រីឯគោលនយោបាយសំខាន់របស់គណបក្សនេះគឺការដំឡើងប្រាក់ខែមន្ត្រីរាជការ
ស៊ីវិល គ្រូបង្រៀន និងកងកម្លាំងប្រដាប់អាវុធ និងកម្មករ។
ក្រៅពីដំឡើងប្រាក់ខែ គណបក្សសង្គ្រោះជាតិ
ក៏បានប្រកាសជាឧឡារិកអំពីគោលនយោបាយលើកស្ទួយជីវភាព
បង្កើនសមត្ថភាពវិជ្ជាជីវៈ
ដល់មន្ត្រីរាជការផងដែរ។ គណបក្សនេះបានសន្យាធានារក្សាតួនាទីរបស់
មន្ត្រីរាជការបច្ចុប្បន្ន ការប្រឆាំងអំពើពុករលួយ ដោះស្រាយបញ្ហាដីធ្លី
និងបញ្ហាព្រំដែនជាដើម។
នៅមានគណបក្សនយោបាយមួយចំនួនទៀតដែលនឹងចូលរួមការបោះឆ្នោតដែរប៉ុន្តែគណ
បក្សទាំងបានផ្តល់ជម្រើសមុនគេសម្រាប់អ្នកបោះឆ្នោតជាង៩លាន៦សែននាក់
ដែលត្រូវចេញទៅបោះឆ្នោតជ្រើសរើសមេដឹកនាំប្រទេសនៅថ្ងៃទី២៨ខែកក្កដា
ខាងមុខនេះ៕
No comments:
Post a Comment