ក្រសួងយុត្តិធម៌អូស្ត្រាលី កំពុងស៊ើបអង្កេតករណី ពុករលួយ របស់ក្រុមហ៊ុនរុករករ៉ែ ប៊ីអេច្ឆភី ប៊ីលីថន (BHP Billiton) ពាក់ព័ន្ធនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បុរសខ្លាំងនៅកម្ពុជា។
ដោយ យន់ សាមៀន និង វណ្ណ វិចារ
2013-03-26 កាសែតអូស្ត្រាលី ឌឹ អេច (The Age) ផ្សាយអត្ថបទមួយនៅថ្ងៃអង្គារ ទី២៦ ខែមីនា ថា សហព័ន្ធប៉ូលិសអូស្ត្រាលី និងក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក កំពុងស៊ើបអង្កេតករណីពុករលួយនឹងគម្រោងក្រុមហ៊ុនរករ៉ែបុកស៊ីត (Bauxite) នៅខេត្តមណ្ឌលគិរី របស់ក្រុមហ៊ុន ប៊ីអេច្ឆភី ប៊ីលីថន។
កាសែតបន្តថា ឯកសារការទូតបង្ហាញថា នេះជាលើកដំបូងហើយដែលលោក ហ៊ុន សែន ជាប់ពាក់ព័ន្ធដោយផ្ទាល់ក្នុងការចរចារុករករ៉ែកាលពីឆ្នាំ២០០៦ ជាមួយមន្ត្រីក្រុមហ៊ុន។
ឯកសារបញ្ជាក់ថា លោក ហ៊ុន សែន ធ្លាប់អះអាងក្នុងកិច្ចប្រជុំឯកជនមួយថា លោកនឹងផ្ដល់ដីសម្រាប់សម្បទានរុករករ៉ែទៅក្រុមហ៊ុន ប៊ីអេច្ឆភី ប៊ីលីថន ១លានហិកតារ និងអាចមិនយកពន្ធពីក្រុមហ៊ុនទៀតផង។ ហើយថា ការសន្យារបស់លោក ហ៊ុន សែន ដល់ក្រុមហ៊ុននេះ ធ្វើឡើងនៅមុនពេលកិច្ចព្រមព្រៀងរុករករ៉ែឆ្នាំ២០០៦។
កាសែតបន្តថា ប៊ីអេច្ឆភី ប៊ីលីតន បានបញ្ឈប់ដំណើរការនៅកម្ពុជា កាលពីឆ្នាំ២០០៩ គឺប៉ុន្មានខែក្រោយពេលអង្គការឃ្លាំមើលបរិស្ថានពិភពលោក គ្លបល វីនេស (Global Witness) បង្ហាញជាសាធារណៈថា ប៊ីអេច្ឆភី ប៊ីលីតន បានផ្ដល់ប្រាក់ទឹកតែប្រមាណ ៣,៥លានដុល្លារទៅឲ្យរដ្ឋាភិបាលកម្ពុជា ហើយលុយទឹកតែនោះបានបាត់មិនដឹងទៅទីណា។
ទោះជាយ៉ាងណាក៏ដោយ កាសែតបន្តថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបដិសេធថា លោកមិនបានទទួលលុយនោះទេ ហើយផ្ទុយទៅវិញលោកថា ក្រុមហ៊ុននោះជាអ្នកប្រព្រឹត្តអំពើពុករលួយ។
មន្ត្រីអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី និងជារដ្ឋលេខាធិការ លោក ផៃ ស៊ីផាន ហៅការចុះផ្សាយរបស់កាសែត ឌឹ អេច ក្នុងរឿងពាក់ព័ន្ធនឹងលោក ហ៊ុន សែន ថាជាការផ្សាយព័ត៌មានមិនមានមូលដ្ឋាន និងផ្សាយគ្មានការពិត។
លោក ផៃ ស៊ីផាន មានប្រសាសន៍ថា កាសែតនេះធ្លាប់ផ្សាយព័ត៌មានមិនពិតម្ដងហើយថា ឧកញ៉ា ហ៊ុន តូ ដែលត្រូវជាក្មួយប្រុសច្បងរបស់លោក ហ៊ុន សែន នោះ ជាប់ពាក់ព័ន្ធនឹងរឿងរ៉ាវគ្រឿងញៀន និងអាជ្ញាធរអូស្ត្រាលី ហាមមិនឲ្យទៅទីនោះជាដើម តែធាតុពិតឧកញ៉ា ហ៊ុន តូ ទៅអូស្ត្រាលី មិនមានបញ្ហាអ្វីកើតមានទេ។
លោកបន្តថា ប្រមុខរដ្ឋាភិបាលមិនបានធ្វើអ្វីដូចការផ្សាយរបស់ ឌឹ អេច ឡើយ ហើយសូមបដិសេធថា លោកនាយករដ្ឋមន្ត្រីមិនពាក់ព័ន្ធនឹងរឿងពុករលួយទេ៖ «បាទ! មានបញ្ហាអីអ្វីដែលចុះផ្សាយហ្នឹង គ្មានការពិតទេ អ្វីដែលគេផ្សាយមិនអាងអ្វីដែលពិតប្រាកដទេ ដូចជាករណីឧកញ៉ា ហ៊ុន តូ ជាដើម។អ្វីដែលគេផ្សាយគ្រាន់ជាការសង្ស័យប៉ុណ្ណោះ ប៉ុន្តែរដ្ឋាភិបាលមិនបានធ្វើឆ្គាំឆ្គងទេ»។
វិទ្យុអាស៊ីសេរី មិនទាន់អាចទាក់ទងសហព័ន្ធប៉ូលិសអូស្ត្រាលី ដើម្បីសុំការអត្ថាធិប្បាយបានទេនៅថ្ងៃទី២៦ មីនា ឆ្នាំ២០១៣។
កាលពីថ្ងៃ២០១២ លោកឧកញ៉ា ហ៊ុន តូ ធ្លាប់គំរាមប្ដឹងកាសែតអូស្ត្រាលី ឌឹ អេច ក្រោមបទបរិហារកេរ្តិ៍ និងផ្សាយព័ត៌មានមិនពិត ក្រោយពីកាសែតនេះបានចេញផ្សាយអត្ថបទស៊ើបអង្កេតមួយថា នគរបាលអូស្ត្រាលី ស្វែងរកចាប់ខ្លួនលោកឧកញ៉ា ហ៊ុន តូ ក្មួយប្រុសលោក ហ៊ុន សែន ក្រោមបទជួញដូរគ្រឿងញៀន និងលាងលុយកខ្វក់នៅប្រទេសអូស្ត្រាលី កន្លងមក។ ឌឹ អេច បានរក្សាសិទ្ធិមិនកែប្រែអត្ថបទឡើយ បើទោះបីជាលោកឧកញ៉ា ហ៊ុន តូ គំរាមប្ដឹងក៏ដោយ៕

មន្ត្រីរដ្ឋាភិបាលខ្មែរបដិសេធ Please click here to listen

No comments:
Post a Comment