លោកប្រធាន សម រង្ស៊ី បានបញ្ជាក់ថាផ្លូវទី១ សម្រាប់លោក ហ៊ុន សែន
គឺត្រូវត្រៀមខ្លួនធ្វើជាគណបក្សប្រឆាំងនៅពេលមានការបោះឆ្នោតដោយសេរី
និងយុត្តិធម៌ តាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ ហើយផ្លូវទី២
គឺភាពមានះមិនអនុវត្តន៍ការកែទម្រង់ ឲ្យស្របតាមការចង់បានរបស់សហគមន៍
អន្តរជាតិដែលផ្លូវទី ២ នេះនាំឲ្យរដ្ឋាភិបាលរបស់លោកហ៊ុន សែន
ដួលរលំដោយសារតែវិបត្តិសេដ្ឋកិច្ច
និងគ្មានការទទួលស្គាល់រដ្ឋាភិបាលថ្មីដែលកើតចេញពីការបោះឆ្នោតតាមរបៀប
ក្លែងបន្លំ។
March 28, 2013
By មនសិការខ្មែរ
នៅពេលដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ភ័យច្រាស់ច្រាល់ខ្លាចចាញ់ឆ្នោត ហើយមានះរៀបចំការបោះឆ្នោតតាមរបៀបក្លែងបន្លំ
ផ្ទុយពីគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ គឺលោកប្រធាន សម រង្ស៊ី
បានពន្យល់ប្រាប់ជនរួមឈាមខ្មែរទាំងក្នុងនិងក្រៅប្រទេសអំពី
យុទ្ធសាស្ត្រស្ថានការណ៍នយោបាយ និងសេណារីយ៉ូសំខាន់ៗចំនួន២
ដែលជាផ្លូវនាំឲ្យគណបក្សសង្គ្រោះជាតិរស់ជានិច្ចទទួលបានជោគជ័យគួរ
ឲ្យកោតសរសើរ
ហើយវាជាដំណាក់កាលថ្មីមួយដែលពលរដ្ឋខ្មែរទូទៅត្រូវតែមានក្តីសង្ឃឹម
ហើយព្យាយាមទាំងអស់គ្នាទៅចូលរួមបោះឆ្នោតគាំទ្របក្សសង្គ្រោះជាតិ
ដើម្បីផ្តល់ឱកាសឲ្យលោកឡើងកាន់តំណែងនាយករដ្ឋមន្ត្រីនាពេលខាងមុខនេះ។
លោកប្រធាន សម រង្ស៊ី បានថ្លែងប្រាប់ជនរួមឈាមខ្មែរទូទៅថា
មានផ្លូវ២សំខាន់ៗដែលលោក ហ៊ុន សែន កំពុងពិចារណាមុនពេលបោះជំហានទៅមុខ
ហើយផ្លូវទាំង២នោះ សុទ្ធតែជាឧបសគ្គនាំលោក ហ៊ុន សែន
ទៅកាន់ភាពបរាជ័យយ៉ាងអាម៉ាស់មុខ ហើយកត្តាទាំងនេះនាំឲ្យលោក ហ៊ុន សែន
ភ័យច្រាស់ច្រាល់កាន់តែខ្លាំងឡើងមុនដំណើរការបោះឆ្នោតជាតិអាណត្តិទី ៥
ឈានមកដល់ ប៉ុន្តែវាគ្មានឱកាសណាមួយដែលលោក ហ៊ុន សែន
អាចទាក់ទាញការគាំទ្រពីពលរដ្ឋ បានទេ
នៅពេលដែលការដឹកនាំរបស់គាត់ធ្លាក់ទឹក។ លោកប្រធាន សម រង្ស៊ី
បានបញ្ជាក់ថាផ្លូវទី១ សម្រាប់លោក ហ៊ុន សែន
គឺត្រូវត្រៀមខ្លួនធ្វើជាគណបក្សប្រឆាំងនៅពេលមានការបោះឆ្នោតដោយសេរី
និងយុត្តិធម៌ តាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ ហើយផ្លូវទី២
គឺភាពមានះមិនអនុវត្តន៍ការកែទម្រង់ឲ្យស្របតាមការចង់បានរបស់សហគមន៍
អន្តរជាតិដែលផ្លូវទី ២ នេះនាំឲ្យរដ្ឋាភិបាលរបស់លោកហ៊ុន សែន
ដួលរលំដោយសារតែវិបត្តិសេដ្ឋកិច្ច
និងគ្មានការទទួលស្គាល់រដ្ឋាភិបាលថ្មីដែលកើតចេញពីការបោះឆ្នោតតាមរបៀប
ក្លែងបន្លំ។
Please click here to read more...
No comments:
Post a Comment