RFA
ពលរដ្ឋខ្មែរអាមេរិកាំង កាលពីថ្ងៃសៅរ៍ ទី២០ ខែមេសា
នាំគ្នាធ្វើបាតុកម្មនៅមុខអគារធនាគារពិភពលោក
និងមូលនិធិរូបិយវត្ថុអន្តរជាតិ នៅរដ្ឋធានីវ៉ាស៊ីនតោន
ស្របពេលដែលធនាគារនេះបើកកិច្ចប្រជុំប្រចាំឆ្នាំ
និងមានការចូលរួមពីតំណាងរដ្ឋាភិបាលលើពិភពលោក
ដែលទទួលប្រាក់ជំនួយពីធនាគារ។
ក្រុមសហគមន៍ខ្មែរបាននាំគ្នាស្រែកទាមទារឲ្យធនាគារពិភពលោក
ផ្អាកការផ្ដល់ប្រាក់កម្ចីរបស់ខ្លួនទៅដល់ប្រទេសកម្ពុជា
លុះត្រាតែរដ្ឋាភិបាលដោះស្រាយបញ្ហាបណ្ដេញចេញដោយបង្ខំ
ជាពិសេសវិបត្តិដីនៅតំបន់បឹងកក់ និងបុរីកីឡា។
សូមស្ដាប់សេចក្ដីរាយការណ៍របស់លោក យន់ សាមៀន ដែលបានចុះយកព័ត៌មានអំពីការតវ៉ានេះ តាមការសាកសួររបស់លោក តាំង សារ៉ាដា៖ Please click here to listen the audio
No comments:
Post a Comment