លោក កឹម សុខា អនុប្រធានគណបក្ស សង្គ្រោះជាតិ
លោក កឹម សុខា
អនុប្រធានគណបក្សសង្គ្រោះជាតិ បានប្រកាសប្រាប់អ្នកចូលរួមបាតុកម្ម
ដែលមានចំនួនជិត ៥ពាន់នាក់ នៅព្រឹកថ្ងៃពុធនេះថា
លោកនឹងដឹកនាំការតវ៉ា ជំរុញឲ្យមានការកែទម្រង់ រហូតដល់ គជប
យល់ព្រមធ្វើការកែទម្រង់ជាផ្លូវការ។
លោក កឹម សុខា
ក៏ដូចជា លោកស្រី មូរ សុខហួរ និងលោក គួយ ប៊ុនរឿន
អ្នកដឹកនាំបាតុកម្ម បានថ្លែងថា ជារឿងអយុត្តិធម៌
បើការបោះឆ្នោតនៅខែកក្កដា គជប មិនបានរុះរើថ្នាក់ដឹកនាំ
កែទម្រង់ ការរៀបចំការបោះឆ្នោត ការព្យាយាមធ្វើឲ្យប៉ោងសន្លឹកឆ្នោត
ហើយមានភាពលំអៀង ជាពិសេស មិនបើកផ្លូវឲ្យលោក សម រង្ស៊ី
ចូលប្រទេសវិញនោះ គឺគណបក្សសង្គ្រោះជាតិ នឹងមិនអាច
ទទួលលទ្ធផលបោះឆ្នោតបានឡើយ បើទោះជាគណបក្សនេះ
ចូលរួមប្រកួតការបោះឆ្នោតក៏ដោយ។
គណបក្សសង្គ្រោះជាតិ បានទាមទារ ចំនួនប្រាំចំណុចគឺ៖
ចំណុចទី១: គជប ត្រូវទទួលខុសត្រូវ ការបាត់បង់សិទិ្ធបោះឆ្នោត របស់ប្រជាពលរដ្ឋខ្មែរ ចំនួន ១លាន៥សែននាក់។
ចំណុចទី២: គជប ត្រូវធ្វើបញ្ជីឈ្មោះអ្នកបោះឆ្នោតថ្មី ឲ្យបានត្រឹមត្រូវ។
ចំណុចទី៣: គជប ត្រូវរៀបចំនីតិវិធីបោះឆ្នោត ដើម្បីធានាសេរីភាព ត្រឹមត្រូវ និងស្មើភាព។
ចំណុចទី៤: គជប ត្រូវបើកផ្លូវ ឲ្យលោក សម រង្ស៊ី វិញចូលរួមការបោះឆ្នោត។
ចំណុចទី៥: គជប ត្រូវអនុវត្តអនុសាសន៍របស់តំណាងពិសេសអង្គការសហប្រជាជាតិ និងអង្គការសង្គមស៊ីវិល។
នៅខណៈការ
បំពងសំឡេងបានលាន់លឺពាសពេញទីលានប្រជាធិបតេយ្យ
គេសង្កេតឃើញសមត្ថកិច្ច រាប់រយនាក់
បានដាក់ពង្រាយដោយពួកគេមានអាវុធ និងខែលការពារគ្រប់ដៃ៕
No comments:
Post a Comment