Monday, April 22, 2013

យុវជន​មាន​តួនាទី​សំខាន់​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុករលួយ

 
សកម្មជន​លើក​​ផ្ទាំង​បដា​មួយ​ដែល​មាន​សារ​ប្រឆាំង​នឹង​អំពើ​ពុករលួយ​នៅ​ក្នុង​អំឡុង​​ការ​តវ៉ា​មួយ​នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ។ 
20 មេសា 2013
សាយ មុន្នី
VOA
ភ្នំពេញ៖ អ្នក​តស៊ូ​មតិ​ប្រឆាំង​អំពើ​ពុករលួយ​ក្នុង​ប្រទេស​កម្ពុជា​និយាយ​ថា យុវជន​ ខ្មែរ​ត្រូវ​តែ​សម្រេច​ចិត្ត​នៅ​ពេល​នេះ​ថា ​តើ​ពួកគេ​ចង់​លុប​បំបាត់​អំពើ​ពុករលួយ​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន​ឬ​ក៏​ បណ្តោយ​ឲ្យ​អំពើ​នេះ​ ចេះ​តែ​បន្ត​តទៅ​ទៀត។

លោក​ ព្រាប កុល នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា បាន​ថ្លែង​ យ៉ាង​ដូច្នេះ​នៅ​ក្នុង​កម្មវិធី​សំឡេង​យុវជន​នៃ​កម្មវិធី​វិទ្យុ​ផ្សាយ​ ផ្ទាល់​ ហេឡូ​វីអូអេ កាល​ពីថ្ងៃ​ច័ន្ទ ទី​៨​ខែ​មេសា៖

«យើង​មាន​ជម្រើស​តែ​ពីរ​ទេ គឺ ធ្វើ​ខ្លួន​ជា​ជន​រងគ្រោះ​នៃ​អំពើ​ពុករលួយ​ បន្ត​ទៅ​មុខ​ទៀត​រហូត ដែល​យើង​បាន​រងគ្រោះ​ជា​ច្រើន​ឆ្នាំ​មក​ហើយ ឬ​ក៏យើង​ សម្រេច​ចិត្ត​ក្រោក​ឈរ​ប្រឆាំង​អំពើ​ពុករលួយ រៀបចំ​សង្គម​យើង​ឲ្យ​មាន​ភាព​ ស្អាត​ស្អំ​ ហើយ​ដើម្បី​ឲ្យ​កូន​ចៅ​យើង​ជំនាន់​ក្រោយ​ឲ្យ​រស់​នៅ​ក្នុង​ សង្គម​ដែល​មាន​ភាព​ថ្លៃថ្នូរ និង​យុត្តិធម៌​សង្គម។»

ប្រទេស​កម្ពុជា​បាន​ជាប់​ចំណាត់​ថ្នាក់​ជា​ប្រទេស​ដែល​មាន​អំពើ​ពុករលួយ​ ធ្ងន់ធ្ងរ​បំផុត​ជាង​គេ​មួយ​នៅ​លើ​ពិភពលោក។ យោង​តាម​របាយការណ៍​ស្ទង់​មតិ​ របស់​អង្គការ​តម្លាភាព​កាល​ពី​ឆ្នាំ​ទៅ​មុន ប្រទេសនេះ ស្ថិត​នៅ​លេខរៀង​ទី​ ១៥៧ ក្នុង​ចំណោម​១៧៦ ប្រទេស​ ដែល​ត្រូវ​បាន​ស្ទង់​មតិ​ចំពោះ​កម្រិត​នៃ​ការ​ ប្រព្រឹត្ត​អំពើ​ពុករលួយ។

​របាយការណ៍​មួយ​ទៀត​របស់​ទី​ភ្នាក់ងារ​អភិវឌ្ឍ​អន្តរជាតិ​របស់​សហរដ្ឋ​ អាមេរិក ក៏​បាន​រក​ឃើញ​ថា ប្រទេស​នេះ​ បាន​បាត់បង់​ប្រាក់​ចន្លោះ​ពី​៣០០​ទៅ ​៥០០​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំៗ​ដោយសារ​តែ​អំពើ​ពុករលួយ។

No comments: