សៅរ៍ 20 មេសា 2013ការប៉ះសម្តីគ្នាដ៏ខ្លាំងមួយ បានកើតឡើងនៅចុងសប្តាហ៍នេះ រវាងលោកសម រង្ស៊ី មេដឹកនាំបក្សប្រឆាំងជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ លោកសម រង្ស៊ី ប្រកាសថា លោកនឹងចាប់នាយករដ្ឋមន្ត្រី និងមន្ត្រីរដ្ឋាភិបាលមួយចំនួន ទៅកាត់ទោសប្រសិនបើគណបក្ស សង្គ្រោះជាតិ ឈ្នះឆ្នោត។ ចំណែកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានព្រមានតបវិញថា សង្គ្រាមផ្ទៃក្នុងនឹងកើតឡើងជាថ្មីប្រសិនបើ បក្សប្រឆាំងនេះឈ្នះឆ្នោត និងធ្វើបែបនេះមែន។ នេះជាសារដែលបញ្ជាក់ថា វប្បធម៌ហិង្សានៅមិនទាន់ទៅណាឆ្ងាយពីឆាកនយោបាយ កម្ពុជានៅឡើយទេ។
ដោយ ប៉ែន បូណា
RFI
បើទោះបីជាវប្បធម៌ប្រជាធិបតេយ្យបានចាក់ឫសក្នុងប្រទេសកម្ពុជាអស់
រយៈពេលពីរទសវត្សរ៍ហើយក៏ដោយ
ក៏អ្នកនយោបាយខ្មែរហាក់នៅមិនទាន់ស៊ាំនឹងវប្បធម៌ថ្មីនេះនៅឡើយទេ។
គំនុំសងសឹក
និងការគំរាមកំហែងដែលអាចឈានដល់ការផ្ទុះសង្គ្រាមហាក់នៅតែជា
បច្ចុប្បន្នភាពនយោបាយនៅឡើយ។
សង្គ្រាមពាក្យសម្តីដែលបានផ្ទុះឡើងមួយឈុតថ្មីទៀត រវាងមេដឹកនាំ បក្សប្រឆាំង និងបក្សកាន់អំណាចនៅចុងសប្តាហ៍នេះគឺជាឧទាហរណ៍ស្រាប់។ ថ្លែងពីក្រៅប្រទេស កាលពីថ្ងៃទី១៧មេសា លោកសម រង្ស៊ី មេដឹកនាំបក្សប្រឆាំងបានប្រកាសថា មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលបច្ចុប្បន្នមួយចំនួនរួមទាំងនាយករដ្ឋមន្ត្រី ផង ដែលលោកហៅថាជា«ឧក្រិដ្ឋជន» ឬជាអតីតមេដឹកនាំខ្មែរក្រហមនោះ នឹងត្រូវនាំខ្លួនទៅកាត់ទោសប្រសិនបើគណបក្សសង្គ្រោះជាតិឈ្នះឆ្នោតនា ខែកក្កដាខាងមុខ។
ប៉ុន្តែ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានវាយបកវិញដោយបានហៅលោក សម រង្ស៊ី ថាកំពុងប្រើយុទ្ធសាស្ត្រ«ទឹកឡើងត្រីស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រី» ដែលជានយោបាយដ៏គ្រោះថ្នាក់បំផុតមួយ។ ប្រមុខដឹកនាំរដ្ឋាភិបាលបក្សកាន់អំណាចបានព្រមានតបវិញថា នេះជាសញ្ញានៃការផ្ទុះសង្គ្រាមផ្ទៃក្នុងនៅកម្ពុជា ប្រសិនបើ បក្សប្រឆាំងឈ្នះឆ្នោត ពីព្រោះគ្មានអ្នកណាអនុញ្ញាតឲ្យលោក សម រង្ស៊ី ធ្វើបែបនេះដោយងាយនោះឡើយ។
ជាការពិត នេះគ្រាន់តែជាសារនយោបាយដើម្បីគៀងគររកការគាំទ្រនៅមុនពេលបោះឆ្នោត តែប៉ុណ្ណោះ។ ភាពហិង្សាពាក្យសម្តីពេលជិតបោះឆ្នោតមិនមែនជារឿងថ្មីទេសម្រាប់ ប្រទេសកម្ពុជា ទោះបីជាអំពើហិង្សាលើរាងកាយបានថយចុះយ៉ាងខ្លាំងក៏ដោយ។ អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ សារនយោបាយដែលបង្កប់ដោយភាពជាសត្រូវនឹងគ្នា ស៊ីសាច់ហុតឈាម នៅតែយុទ្ធសាស្ត្រដែលអ្នកនយោបាយខ្មែរប្រើប្រាស់ដើម្បីទាញយកប្រយោជន៍ ដដែល។
ជាក់ស្តែង វាមិនមែនជារឿងចៃដន្យទេដែលលោកសម រង្ស៊ី ផ្ញើសារនយោបាយធ្ងន់ធ្ងរទៅកាន់មេដឹកនាំរដ្ឋាភិបាលបច្ចុប្បន្ន នៅពេលនេះ។ សារបែបនេះត្រូវបានលោកសម រង្ស៊ី រំពឹងថាអាចធ្វើឲ្យអ្នកគាំទ្របក្សប្រឆាំងពេញចិត្តហើយបន្ត ការគាំទ្រនយោបាយរបស់ខ្លួន ដើម្បីទម្លាក់មេដឹកនាំបច្ចុប្បន្នចេញពី អំណាច។ រីឯការព្រមានរបស់លោកយករដ្ឋមន្ត្រី ហ៊ុន សែន អំពីលទ្ធភាពនៃការផ្ទុះសង្គ្រាមក៏មិនមែនជារឿងចៃដន្យដែរ ពីព្រោះ សង្គ្រាមជាអ្វីដែលពលរដ្ឋខ្មែរឆ្អែតឆ្អន់ ហើយខ្លាចរអាមិនប្រាថ្នាចង់ជួបទៀតឡើយ។
ហេតុដូច្នេះហើយបានជាបក្សកាន់អំណាចតែងលើកឡើងជាញឹកញាប់ថា ការប្តូររដ្ឋាភិបាលមានន័យស្មើនឹងការរុញច្រានប្រទេសជាតិឲ្យធ្លាក់ ក្នុងភាពវឹកវរ ឬក្នុងភ្លើងសង្គ្រាមសាជាថ្មី ដូចដែលប្រវត្តិសាស្ត្របានបង្ហាញរួចមកហើយ។ ដូច្នេះ ប្រសិនបើគេវិភាគទៅលើអត្ថន័យនៃសារនយោបាយរបស់គណបក្សធំៗទាំងពីរ ដែល កំពុងប្រជែងអំណាច គេនឹងឃើញយ៉ាងច្បាស់នូវរូបភាពនៃវប្បធម៌ហិង្សាដែលបង្កប់ក្នុងសារ នយោបាយទាំងនោះ។
ក្រុមអ្នកវិភាគនយោបាយប្រទេសកម្ពុជាបានមើលឃើញថា ប្រទេសមួយដែលទើបតែងើបចេញពីភ្លើងសង្គ្រាម និងរបបកាប់សម្លាប់មនុស្សយ៉ាងរង្គាល ដូចជាកម្ពុជា ការកសាងវប្បធម៌សន្តិភាព គឺជាបេសកកម្មចាំបាច់ដំបូងគេដែល ត្រូវបំពេញ។ អ្នកនយោបាយមានតួនាទីនាំមុខគេនៅក្នុងបេសកកម្មនេះ។ ដូច្នេះ ជំនួសឲ្យសារនយោបាយដែលបង្កប់ដោយន័យហិង្សាគួរឲ្យព្រឺខ្លាច អ្នកនយោបាយខ្មែរគួរតែប្រណាំងគ្នាបង្ហាញសមត្ថភាពនៃការបង្រួបបង្រួម និងផ្សះផ្សាជាតិ ដើម្បីទាក់ទាញការគាំទ្រពីប្រជាពលរដ្ឋវិញម្តង។
ប្រជាពលរដ្ឋខ្មែរក៏ត្រូវចូលរួមក្នុងការកសាងវប្បធម៌សន្តិភាពដែរ គឺចូលរួមតាមរយៈការផ្តល់ពិន្ទុល្អដល់អ្នកនយោបាយណាដែលមានសមត្ថភាព កសាងវប្បធម៌សន្តិភាព និងវប្បធម៌ប្រជាធិបតេយ្យក្នុងប្រទេស ជាជាងការផ្តល់តម្លៃទៅលើនយោបាយ ដំឡើងសាច់ដុំ និង នយោបាយ«ស៊ីសាច់ហុតឈាម»។ ពិន្ទុរបស់អ្នកបោះឆ្នោតគឺជាឱសថដ៏ស័ក្តិសិទ្ធិដើម្បីកែលម្អចរិត អ្នកនយោបាយឆ្ពោះទៅរកវប្បធម៌សន្តិភាព៕

No comments:
Post a Comment