គណបក្សសមរង្ស៊ីក្នុងយុទ្ធនាការឃោសនាបោះឆ្នោតឃុំសង្កាត់ កាលពីឆ្នាំ២០១២ (RFI/Siv Channa)
ថ្ងៃ សៅរ៍ 20 មេសា 2013គណបក្សសង្រ្គោះជាតិ ដែលកើតចេញពីគណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស គ្រោងនឹងរៀបចំមហាបាតុកម្មទាមទារអោយ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត«គជប» ធ្វើការកែទម្រង់។ នេះគឺជាលើកទីមួយហើយដែលគណបក្សប្រឆាំងថ្មីរួមគ្នា គ្រោងរៀប ចំមហាបាតុកម្មនៅថ្ងៃទី២៤ ខែមេសាខាងមុខនេះ។ «គជប» បានអត្ថាធិប្បាយតបនៅថ្ងៃសៅរ៍នេះថា នេះជាសិទ្ធិរបស់គណបក្សនយោ បាយ។
ដោយ គី សុខលីម
RFI
លោក ទេព នីថា អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប)
បានអត្ថាធិប្បាយនៅថ្ងៃសៅរ៍នេះថា
គណបក្សសង្រ្គោះជាតិមានសិទ្ធិរៀបចំមហាបាតុកម្មប្រឆាំងនឹងអង្គរៀប
ចំបោះឆ្នោត«គជប»។
គណបក្សសង្រ្គោះជាតិមានសិទ្ធិផ្តល់អនុសាសន៍នានាដល់អង្គការរៀបចំ
បោះឆ្នោត«គជប»។ ប៉ុន្តែ«គជប»
វិញក៏មានសិទ្ធិអនុវត្តច្បាប់បោះឆ្នោតដែរ។
ការធ្វើអត្ថាធិប្បាយរបស់លោក ទេព នីថា នៅថ្ងៃសៅរ៍នេះ បានធ្វើឡើងបន្ទាប់ពីគណបក្សសង្រ្គោះជាតិរបស់លោក សម រង្ស៊ី និងលោក កឹម សុខា គ្រោងធ្វើមហាបាតុកម្មប្រឆាំងនឹងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅថ្ងៃទី២៤ ខែមេសាខាងមុខនេះ នៅទីលានប្រជាធិបតេយ្យ នៅក្បែររមណីយដ្ឋានវត្តភ្នំ និងបន្តដង្ហែក្បួនទៅកាន់ទីស្នាក់ការធំរបស់«គជប» នៅក្នុងក្រសួងមហាផ្ទៃ។
លោក ហូ វ៉ាន់ សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណបក្សសង្រ្គោះជាតិដែលនឹងត្រូវ ដឹកនាំមហាបាតុកម្ម បាននិយាយនៅថ្ងៃសៅរ៍នេះថា ដោយយោងតាមអនុសាសន៍របស់អង្គការសង្កេតការណ៍បោះឆ្នោត Comfrel Nicfec NDI និង អនុសាសន៍របស់លោក ស៊ូយ៉ាប្រាសាទ ស៊ូប៊ែឌី តំណាងពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅក្នុងប្រទេស កម្ពុជា អង្គបោះឆ្នោត«គជប» ត្រូវធ្វើការកែទម្រង់ឡើងវិញ ដើម្បីអោយមានឯករាជ្យភាព តម្លាភាព និងសុក្រិតភាព។
ចំណុចមួយទៀតដែលជំរុញអោយគណបក្សសង្រ្គោះជាតិធ្វើបាតុកម្មដែរនោះ គឺជាការបាត់ឈ្មោះអ្នកបោះឆ្នោតចំនួន១លាន២សែននាក់នៅក្នុងបញ្ជី បោះឆ្នោត។ អ្នកបោះឆ្នោតក្នុងអាណត្តិទី៥នេះ មានចំនួន៩លាន៦សែននាក់ នៅក្នុងបញ្ជីផ្លូវការរបស់ «គជប»។
លោក ហូ វ៉ាន់ សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍នៃគណបក្សសង្រ្គោះជាតិ បានស្នើសុំយ៉ាងទទូចអោយ «គជប» រៀបចំបញ្ជីបោះឆ្នោតឡើងវិញ អោយបានត្រឹមត្រូវ។
ឆ្លើយតបទៅនឹងការទទូចសុំរបស់គណបក្សសង្រ្គោះជាតិ លោក ទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានពន្យល់ថា ការគណនាដែលថាមានប្រជាពលរដ្ឋ១លាន២សែននាក់បាត់ឈ្មោះនៅក្នុងបញ្ជី បោះឆ្នោតនោះ គឺជាការគណនាមិនត្រឹមត្រូវ មិនមានព័ត៌មានច្បាស់លាស់។
លោក នីថា បានបន្តទៀតថា អនុសាសន៍មួយចំនួនត្រូវបាន«គជប» លើកយកមកពិចារណា ប៉ុន្តែអនុសាសន៍ខ្លះទៀត «គជប» មិនពិចារណាទេ ហើយ«គជប» ត្រូវអនុវត្តទៅតាមច្បាប់បោះឆ្នោត។ រីឯសិទ្ធិធ្វើបាតុកម្ម ជាសិទ្ធិរបស់ប្រជាពលរដ្ឋនៅក្នុងប្រទេសប្រជាធិបតេយ្យ។
បើយោងតាមមន្រ្តីគណបក្សសង្រ្គោះជាតិ មនុស្សរាប់ពាន់នាក់នឹងចូលរួមក្នុងមហាបាតុកម្មទាមទារអោយ«គជប» ធ្វើការកែតម្រូវនិងកែទម្រង់បញ្ហាមួយចំនួន និងទាមទារធ្វើយ៉ាងណាអោយលោក សម រង្ស៊ី អាចចូលរួមការបោះឆ្នោត នាពេលខាងមុខនេះ៕

No comments:
Post a Comment