ថ្ងៃ អង្គារ 16 មេសា 2013គណបក្សសង្គ្រោះជាតិដែលទើបរួមគ្នា បង្កើតឡើងដោយគណបក្ស សិទ្ធិមនុស្ស និងគណបក្សសមរង្ស៊ី នឹងរៀបចំពិធីជួបជុំបង្សុកូល សូត្រធម៌ ឧទ្ទិសកុសល ជូនដល់វិញ្ញាណក្ខន្ធអ្នកស្លាប់ ក្នុងរបបខ្មែរក្រហម នាព្រឹកថ្ងៃទី១៧ ខែមេសា ស្អែកនេះ នៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ បឹងជើងឯក នៅជាយទីក្រុងភ្នំពេញ។ លោក គង់ គាំ ប្រធានគណបក្សសមរង្ស៊ី បានលើកឡើងថា ក្រៅពីរម្លឹកពីទុក្ខវេទនាក្នុងរបប ៣ ឆ្នាំ ៨ ខែ និង ២០ ថ្ងៃ មេដឹកនាំបក្សប្រឆាំង ក៏នឹងជំរុញឲ្យតុលាការខ្មែរក្រហមបន្តដំណើរការកាត់ទោសលើអតីត មេខ្មែរក្រហមជាច្រើនទៀត។
ដោយ លី ម៉េងហួរ
RFI
ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ជាថ្ងៃដែលខ្មែរក្រហមឡើងកាន់អំណាច
នាំឲ្យមានការកាប់សម្លាប់ពលរដ្ឋខ្មែរយ៉ាងតិច ១,៨ លាននាក់
មុនពេលរបបខ្មែរក្រហម ដួលរលំនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។
ដើម្បីរម្លឹកដល់វិញ្ញាណក្ខន្ធអ្នកស្លាប់ក្នុងរបបខ្មែរក្រហម រយៈពេល ៣
ឆ្នាំ ៨ ខែ និង ២០ ថ្ងៃ គណបក្សប្រឆាំង ដែលពីមុនមានតែគណបក្សសមរង្ស៊ី
តែនៅឆ្នាំនេះ មានទាំងគណបក្សសិទ្ធិមនុស្ស បានបញ្ចូលគ្នា
នៅក្នុងគណបក្សសង្គ្រោះជាតិ នឹងរៀបចំពិធីជួបជុំ រម្លឹកខួបអ្នកស្លាប់
តាមប្រពៃណីជាតិ។
លោក ហូរ វ៉ាន់ អនុប្រធានក្រុមការងារគណបក្សសង្គ្រោះជាតិ ប្រចាំរាជធានីភ្នំពេញ បានឲ្យដឹងថា ពិធីបង្សុកូលឧទ្ទិសដល់អ្នកស្លាប់ ក្នុងរបបខ្មែរក្រហម នៅថ្ងៃទី១៧មេសា នៅស្តូបមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក ស្អែកនេះ នឹងមានអ្នកចូលរួមប្រមាណ ៣០០ នាក់។ ក្នុងនោះ ក៏មានថ្នាក់ដឹកនាំគណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស ដែលបានរួបរួមគ្នា ក្នុងគណបក្សសង្គ្រោះជាតិ ចូលរួម ជាមួយសកម្មជនអ្នកគាំទ្រគណបក្សប្រឆាំងផងដែរ។
ចំណែកលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ នឹងចូលរួមពិធីជួបជុំ នៅបឹងជើងឯក នាព្រឹកថ្ងៃទី១៧មេសា តាមរយៈវីដេអូ អ៊ីនថឺណេត។ រីឯលោកកឹមសុខា អនុប្រធានគណបក្សសង្គ្រោះជាតិ នឹងមិនចូលរួមឡើយ ព្រោះលោកបានចាកចេញទៅសហរដ្ឋអាមេរិក ដោយនាំមេឃុំរបស់គណបក្សសិទ្ធិមនុស្ស ទៅទស្សនកិច្ច នៅរដ្ឋកាលីហ្វ័រញ៉ា កាលពីរសៀលថ្ងៃទី១៦មេសានេះ។
បឹងជើងឯក ជាកន្លែងសម្លាប់មនុស្ស ក្នុងសម័យខ្មែរក្រហម បន្ទាប់ពីអ្នកទោសជាង ១២.០០០ នាក់ បានជាប់ឃុំឃាំង នៅគុកទួលស្លែង ក្រោមការគ្រប់គ្រងរបស់លោក កាំង ហ្កេកអ៊ាវ ហៅ ឌុច។
ក្រៅពីលើកបង្ហាញពីទុក្ខវេទនា ក្នុងរបបខ្មែរក្រហម លោក គង់ គាំ ប្រធានគណបក្សសមរង្ស៊ី ក៏បានលើកឡើងថា ក្នុងពិធីជួបជុំនៅជើងឯក នាព្រឹកថ្ងៃទី១៧មេសាស្អែកនេះ មេដឹកនាំគណបក្សប្រឆាំង នឹងលើកឡើងពីសាលាក្តីខ្មែរក្រហម ហើយជំរុញឲ្យតុលាការកូនកាត់នេះ បង្កើនល្បឿនកាត់ទោសអតីតមេខ្មែរក្រហមដែលចាស់ជរា ព្រមទាំងបន្តលើសំណុំរឿង០០៣ និង០០៤ ដើម្បីនាំខ្លួនអតីតមេខ្មែរក្រហមជាច្រើនទៀតយកមកកាត់ទោស។
សូមរម្លឹកថា សម្រាប់ការរម្លឹកពីព្រឹត្តិការណ៍សម្លាប់មនុស្សនៅសម័យខ្មែរក្រហម គណបក្សប្រជាជនកម្ពុជា ក៏បានជ្រើសយកបឹងជើងឯក ជាកន្លែងប្រារព្ធពិធីប្រចាំឆ្នាំផងដែរ។ តែគណបក្សកាន់អំណាចមួយនេះ បានសម្រេចជ្រើសយកថ្ងៃទី២០ ខែឧសភា ជារៀងរាល់ឆ្នាំ ដើម្បីប្រារព្ធពិធីជួបជុំសូត្រធម៌ បង្សុកូល ឧទ្ទិសដល់វិញ្ញាណក្ខន្ធអ្នកស្លាប់ ក្នុងសម័យខ្មែរក្រហម។ ថ្ងៃ២០ឧសភា ឆ្នាំ១៩៧៥ ជាថ្ងៃដែលខ្មែរក្រហមចាប់ផ្តើមអនុវត្តនូវគោលនយោបាយសម្លាប់មនុស្ស ក្រោមហេតុផលដើម្បីបោសសំអាតខ្មាំងក្នុងជួរកម្មាភិបាលខ្មែរក្រហម៕

No comments:
Post a Comment