ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ នៅតែជាថ្ងៃដែលពលរដ្ឋខ្មែររាប់លាននាក់ ចងចាំមិនភ្លេចថាជាថ្ងៃប្រទេសកម្ពុជា ធ្លាក់ក្នុងរបបប្រល័យពូជសាសន៍ ដែលធ្វើឱ្យនិរាសព្រាត់ប្រាសសមាជិកគ្រួសារ និងស្លាប់បាត់បង់ជីវិត។
ដោយ ឡេង ម៉ាលី
2013-04-17
2013-04-17
RFA
ដោយសារទស្សនៈនយោបាយ និងសង្គ្រាមផ្ទៃក្នុងអស់រយៈពេលជិត
៣ទសវត្សកន្លងមកនេះ ថ្ងៃទី១៧ ខែមេសា មិនត្រូវបានគេធ្វើរំឭកទេ។
ក៏ប៉ុន្តែ នៅពេលនេះ គណបក្សសង្គ្រោះជាតិ បានយកថ្ងៃទី១៧ មេសា
ធ្វើជាពិធីរំឭកវិញ្ញាណក្ខន្ធ។
អ្នកដឹកនាំ និងសមាជិកគណបក្សសង្គ្រោះជាតិ ប្រមាណ ៣០០នាក់ បានប្រមូលផ្ដុំគ្នានៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក នៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៣ ដើម្បីធ្វើពិធីរំឭកវិញ្ញាណក្ខន្ធ និងបង្សុកូលបញ្ជូនកុសលដល់អ្នកស្លាប់នៅក្នុងរបបខ្មែរក្រហម។
នៅឯពិធីបង្សុកូលរំឭកវិញ្ញាណក្ខន្ធ នាមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក ដែលអតីតជាទីលានសម្លាប់មនុស្សរបស់ពួកខ្មែរក្រហម សមាជិកគណបក្សសង្គ្រោះជាតិ គឺលោក ហូ វ៉ាន់ មានប្រសាសន៍ថា ក្រៅពីការរំឭកវិញ្ញាណក្ខន្ធអ្នកស្លាប់ ពិធីនេះក៏ជាការរំឭកដល់មនុស្សជំនាន់ក្រោយឱ្យចងចាំពីរបបខ្មែរ ក្រហម និងដើម្បីបង្ការកុំឱ្យកើតមានសោកនាដកម្មបែបនេះទៅថ្ងៃមុខទៀត ដែរ។
ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ថ្លែងពីសហរដ្ឋអាមេរិក មកថា រហូតមកដល់ពេលនេះ មានតែគណបក្ស សម រង្ស៊ី ទេ ដែលធ្វើពិធីរំឭកថ្ងៃទី១៧ មេសា ដើម្បីបង្សុកូលដល់ជនរងគ្រោះរបបខ្មែរក្រហម ហើយនៅពេលខាងមុខ លោកនឹងជំរុញការជំនុំជម្រះក្ដីអតីតមេដឹកនាំខ្មែរក្រហម ឱ្យបានត្រឹមត្រូវ។
លោក ហូ វ៉ាន់ បញ្ជាក់ថា មូលហេតុដែលគណបក្សសង្គ្រោះជាតិ ប្រារព្ធធ្វើពិធីបង្សុកូលនៅថ្ងៃទី១៧ មេសា ក៏ព្រោះតែថ្ងៃនេះជានិមិត្តរូបនៃការចូលកាន់កាប់ប្រទេសរបស់ពួក ខ្មែរក្រហម ដែលស្លាប់មនុស្សអស់ជិត ២លាននាក់។
ព្រះសង្ឃនិមន្តមកពីថៃ មួយអង្គ ព្រះនាម សុខ សុជា មានថេរដីកាថា ជាការប្រសើរបំផុតដែលសាធារណជន និងអ្នកនយោបាយគ្រប់គណបក្ស ធ្វើពិធីបង្សុកូលឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធអ្នកស្លាប់នៅ មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯកនេះ ដោយមិនមានការរើសអើង។
ថ្ងៃទី១៧ មេសា ឆ្នាំ១៩៧៥ ជាថ្ងៃដែលពួកកុម្មុយនិស្តខ្មែរក្រហម វាយដណ្ដើមយកអំណាចបានទាំងស្រុងពីរបបសាធារណរដ្ឋខ្មែរ របស់លោកសេនាប្រមុខ លន់ នល់ ហើយគ្រប់គ្រងប្រទេសកម្ពុជា រហូតដល់ពេលកងទ័ពវៀតណាម ផ្ដួលរំលំវិញ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ ក្នុងពេលពួកខ្មែរក្រហមគ្រប់គ្រងប្រទេស បានធ្វើឱ្យពលរដ្ឋកម្ពុជា ស្លាប់ជិត ២លាននាក់ ដោយសារតែការសម្លាប់រង្គាល ការបង្ហត់អាហារ ការធ្វើពលកម្មហួសកម្លាំង និងគ្មានថ្នាំព្យាបាលជំងឺ៕
អ្នកដឹកនាំ និងសមាជិកគណបក្សសង្គ្រោះជាតិ ប្រមាណ ៣០០នាក់ បានប្រមូលផ្ដុំគ្នានៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក នៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៣ ដើម្បីធ្វើពិធីរំឭកវិញ្ញាណក្ខន្ធ និងបង្សុកូលបញ្ជូនកុសលដល់អ្នកស្លាប់នៅក្នុងរបបខ្មែរក្រហម។
នៅឯពិធីបង្សុកូលរំឭកវិញ្ញាណក្ខន្ធ នាមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក ដែលអតីតជាទីលានសម្លាប់មនុស្សរបស់ពួកខ្មែរក្រហម សមាជិកគណបក្សសង្គ្រោះជាតិ គឺលោក ហូ វ៉ាន់ មានប្រសាសន៍ថា ក្រៅពីការរំឭកវិញ្ញាណក្ខន្ធអ្នកស្លាប់ ពិធីនេះក៏ជាការរំឭកដល់មនុស្សជំនាន់ក្រោយឱ្យចងចាំពីរបបខ្មែរ ក្រហម និងដើម្បីបង្ការកុំឱ្យកើតមានសោកនាដកម្មបែបនេះទៅថ្ងៃមុខទៀត ដែរ។
ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ថ្លែងពីសហរដ្ឋអាមេរិក មកថា រហូតមកដល់ពេលនេះ មានតែគណបក្ស សម រង្ស៊ី ទេ ដែលធ្វើពិធីរំឭកថ្ងៃទី១៧ មេសា ដើម្បីបង្សុកូលដល់ជនរងគ្រោះរបបខ្មែរក្រហម ហើយនៅពេលខាងមុខ លោកនឹងជំរុញការជំនុំជម្រះក្ដីអតីតមេដឹកនាំខ្មែរក្រហម ឱ្យបានត្រឹមត្រូវ។
លោក ហូ វ៉ាន់ បញ្ជាក់ថា មូលហេតុដែលគណបក្សសង្គ្រោះជាតិ ប្រារព្ធធ្វើពិធីបង្សុកូលនៅថ្ងៃទី១៧ មេសា ក៏ព្រោះតែថ្ងៃនេះជានិមិត្តរូបនៃការចូលកាន់កាប់ប្រទេសរបស់ពួក ខ្មែរក្រហម ដែលស្លាប់មនុស្សអស់ជិត ២លាននាក់។
ព្រះសង្ឃនិមន្តមកពីថៃ មួយអង្គ ព្រះនាម សុខ សុជា មានថេរដីកាថា ជាការប្រសើរបំផុតដែលសាធារណជន និងអ្នកនយោបាយគ្រប់គណបក្ស ធ្វើពិធីបង្សុកូលឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធអ្នកស្លាប់នៅ មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯកនេះ ដោយមិនមានការរើសអើង។
អ្នកចូលរួមពិធីបង្សុកូលម្នាក់ទៀត គឺលោកស្រី សូ សឿង
មានប្រសាសន៍បន្ទរថា
ទោះជាលោកស្រីមិនមានសាច់ញាតិស្លាប់នៅទីលានពិឃាដជើងឯកក្ដី
ក៏លោកស្រីនៅតែចង់មកចូលរួមរំឭក វិញ្ញាណក្ខន្ធនៅទីនេះដែរ
ហើយគាត់នៅតែមិនអាចភ្លេចបាន
ជាពិសេសនៅពេលណាមានពិធីបង្សុកូលដល់វិញ្ញាណក្ខន្ធអ្នកស្លាប់នៅ
ក្នុងរបបខ្មែរក្រហមម្ដងៗ។
ថ្វីបើថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ជាថ្ងៃដែលខ្មែរក្រហមចូលកាន់កាប់ប្រទេសកម្ពុជា
បានកន្លងផុតទៅអស់រយៈពេល ៣៨ឆ្នាំហើយក្ដី ក៏អ្នកចូលរួមម្នាក់ទៀត
គឺលោក ស្បៃ វែង ថ្លែងថា លោកនៅតែចងចាំចំពោះព្រឹត្តិការណ៍នេះ។ថ្ងៃទី១៧ មេសា ឆ្នាំ១៩៧៥ ជាថ្ងៃដែលពួកកុម្មុយនិស្តខ្មែរក្រហម វាយដណ្ដើមយកអំណាចបានទាំងស្រុងពីរបបសាធារណរដ្ឋខ្មែរ របស់លោកសេនាប្រមុខ លន់ នល់ ហើយគ្រប់គ្រងប្រទេសកម្ពុជា រហូតដល់ពេលកងទ័ពវៀតណាម ផ្ដួលរំលំវិញ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ ក្នុងពេលពួកខ្មែរក្រហមគ្រប់គ្រងប្រទេស បានធ្វើឱ្យពលរដ្ឋកម្ពុជា ស្លាប់ជិត ២លាននាក់ ដោយសារតែការសម្លាប់រង្គាល ការបង្ហត់អាហារ ការធ្វើពលកម្មហួសកម្លាំង និងគ្មានថ្នាំព្យាបាលជំងឺ៕
No comments:
Post a Comment