សមាជគណបក្សសង្គ្រោះជាតិ ថ្ងៃទី៧ មេសា ២០១៣ ©rfi- បួណា
ថ្ងៃ អាទិត្យ 07 មេសា 2013ដូចការគ្រោងទុក គណបក្សសង្គ្រោះជាតិបានបើកអង្គសមាជលើកដំបូងរបស់ ខ្លួននៅថ្ងៃអាទិត្យ នេះដោយមានអ្នកចូលរួមរាប់ម៉ឺននាក់។ អង្គសមាជបាន សម្រេចអនុម័តរចនាសម្ពន្ធ័ដឹកនាំគណបក្សដោយបានជ្រើសរើស លោក សម រង្ស៊ី ជាប្រធាន លោកកឹម សុខា ជាអនុប្រធាន និងបទបញ្ជាផ្ទៃក្នុង ព្រមទាំងអនុម័តលក្ខន្តិកៈមួយចំនួនទៀត។ អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ដែលទើបតែប្រកាសចូលគណបក្សនេះ ក៏ត្រូវបានជ្រើសតាំងជាសមាជិក ក្រុមប្រឹក្សាជាតិរបស់បក្សប្រឆាំង។
ដោយ ប៉ែន បូណា
RFI
ទីបំផុតទៅ គណបក្សសង្គ្រោះជាតិមានរចនាសម្ព័ន្ធដឹកនាំពេញលេញហើយ
បន្ទាប់ពីបានបើកអង្គសមាជនៅព្រឹកថ្ងៃអាទិត្យនេះ។
អង្គសមាជបានប្រព្រឹត្តទៅ នៅក្នុងខណ្ឌពោធិ៍សែនជ័យ
ជាយរាជធានីភ្នំពេញដោយមានការចូលរួមពីលោកសម រង្ស៊ី តាមរយៈ
Video-conference។ ទោះបីជាគ្មានវត្តមាននៅក្នុងប្រទេស លោក សម រង្ស៊ី
ត្រូវបានអង្គសមាជដែលមានអ្នកចូលរួមជាង១ម៉ឺននាក់
ជ្រើសរើសជាប្រធានគណបក្សសង្គ្រោះជាតិ ចំណែកឯលោក កឹម សុខា
ត្រូវបានជ្រើសរើសជាអនុប្រធាន។
អង្គសមាជលើកដំបូងរបស់គណបក្សសង្គ្រោះជាតិក៏បានអនុម័តលក្ខន្តិកៈ
បទបញ្ជាផ្ទៃក្នុង សមាសភាពគណៈកម្មាធិការនាយក គណៈកម្មាធិការអចិន្ត្រៃយ៍
សមាជិកក្រុមប្រឹក្សាជាតិ និង រចនាសម្ព័ន្ធដឹកនាំគណបក្សទាំងមូល។
ក្នុងចំណោមវត្តមានអ្នកចូលរួមអង្គសមាជនេះ ក៏មានវត្តមានអ្នកអង្គម្ចាស់
ស៊ីសុវត្ថិ ធម្មិកោ
ដែលទើបតែប្រកាសចូលរួមជាមួយគណបក្សប្រឆាំងនៅចុងសប្តាហ៍នេះ។
បន្ទាប់ពីត្រូវបានតែងតាំងជាអនុប្រធានគណបក្សសង្គ្រោះជាតិជាផ្លូវការ លោក កឹម សុខា បានថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិថា អង្គសមាជនេះ គឺជាជោគជ័យមួយរបស់អ្នកជាតិនិយម ក៏ដូចជាជោគជ័យសម្រាប់ការបង្រួបបង្រួមគណបក្សប្រឆាំងផងដែរ។ បើយោងតាមលោក កឹម សុខា រចនាសម្ព័ន្ធគណបក្សសង្គ្រោះជាតិតាំងពីថ្នាក់លើរហូតដល់ថ្នាក់ មូលដ្ឋានត្រូវបានបង្កើតរួចរាល់អស់ហើយដើម្បីត្រៀមចូលរួមបោះឆ្នោតជាតិ នាថ្ងៃទី២៨កក្កដាខាងមុខ។ ការបោះឆ្នោតនេះត្រូវបានលោក កឹម សុខា រំពឹងទុកជាមុនថា យ៉ាងហោចណាស់ក៏ទទួលបានកៅអីប្រហាក់ប្រហែលគណបក្សប្រជាជនកម្ពុជាដែរ។

គួរបញ្ជាក់ថា គណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស
បានសម្រេចរួមបញ្ចូលគ្នាជាគណបក្សតែមួយដែលមានឈ្មោះថា
គណបក្សសង្គ្រោះជាតិ។
ការច្របាច់បញ្ចូលគ្នានេះគឺដើម្បីធ្វើឲ្យបក្សប្រឆាំងមានកម្លាំង
គ្រប់គ្រាន់
ដើម្បីក្លាយជាគូប្រជែងពិតប្រាកដរបស់គណបក្សកាន់អំណាចដែលកំពុង
កាន់កាប់កៅអីចំនួន ៩០ ក្នុងចំណោម ១២៣ កៅអីក្នុងរដ្ឋសភា។
ប៉ុន្តែ ទោះជាមានរចនាសម្ព័ន្ធដឹកនាំពិតប្រាកដហើយក៏ដោយ ក៏គណបក្សសង្គ្រោះជាតិនៅតែប្រឈមមុខនឹងបញ្ហាធំៗមួយចំនួន។ បញ្ហាធំជាងគេ គឺអវត្តមានរបស់លោក សម រង្ស៊ី ដែលជាបេក្ខជននាយករដ្ឋមន្ត្រីសម្រាប់ការបោះឆ្នោត។ លោក កឹម សុខាបានចាត់ទុកវត្តមានរបស់លោក សម រង្ស៊ី ក្នុងប្រទេសថាជារឿងសំខាន់។
យ៉ាងណាក៏ដោយ លោកអះអាងថា ប្រសិនបើការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី និងយុត្តិធម៌ គណបក្សសង្គ្រោះជាតិនៅតែទទួលបានសំឡេងច្រើនដដែលទោះជាគ្មានវត្តមាន លោកសម រង្ស៊ីក៏ដោយ៕

No comments:
Post a Comment