ក្រុមបាតុករកាន់ពាក្យស្លោកនិងបដាជាច្រើនផ្ទាំងដែលបានសរសេរថាត្រូវតែផ្លាស់ប្តូរគជប។
24 មេសា 2013 ហេង រស្មី
VOA
ភ្នំពេញ៖
យ៉ាងតិចមានក្រុមបាតុករប្រមាណជាងមួយពាន់នាក់នៅថ្ងៃពុធនេះបាន
ប្រមូលផ្តុំគ្នានៅទីលានប្រជាធិបតេយ្យខាងក្រោយស្ថានទូតសហរដ្ឋ
អាមេរិកដើម្បីធ្វើបាតុកម្មទាមទារឱ្យធ្វើការកែទម្រង់គណៈកម្មាធិការ
ជាតិរៀបចំការបោះឆ្នោតបន្ទាប់ពីទទួលរងការចោទប្រកាន់ថាស្ថាប័ន
មួយនេះធ្វើការមិនឯករាជ្យលម្អៀងទៅរកគណបក្សកាន់អំណាច។
មហាបាតុកម្មដែលដឹកនាំដោយគណបក្សសង្គ្រោះជាតិនេះបានធ្វើឡើងជាលើក ដំបូងមុនការបោះឆ្នោតដែលគ្រោងធ្វើនៅថ្ងៃទី២៨ខែកក្កដាខាងមុខ នេះ។
បាតុករជាច្រើនបានស្រែកព្រមៗគ្នាថា៖
«ដូរ ដូរៗៗៗ»។
ក្រុមបាតុករភាគច្រើននៅក្នុងទីក្រុងភ្នំពេញនិងមកពីតាមបណ្តាខេត្ត នានាបានចងបូរពណ៌សនៅនឹងក្បាល ព្រមទាំងកាន់ពាក្យស្លោកនិងបដាជាច្រើនផ្ទាំងដែលបានសរសេរថាត្រូវ តែផ្លាស់ប្តូរគជប។
មានក្រុមបាតុករជាច្រើនមកពីស្រុកកៀនស្វាយខេត្តកណ្តាល ខេត្តព្រៃវែង ខេត្តតាកែវ និងនៅតាមជាយក្រុងភ្នំពេញមួយភាគធំត្រូវបានអាជ្ញាធរមាន សមត្ថកិច្ចឃាត់ស្ទាក់មិនឱ្យពួកគេចូលរួមធ្វើបាតុកម្ម បើទោះបីជាមានច្បាប់អនុញ្ញាតក៏ដោយ។នេះបើតាមការបញ្ជាក់ឱ្យដឹងពី ក្រុមអ្នករៀបចំ។
មានក្រុមបាតុករជាច្រើនមកពីស្រុកកៀនស្វាយខេត្តកណ្តាល ខេត្តព្រៃវែង ខេត្តតាកែវ និងនៅតាមជាយក្រុងភ្នំពេញមួយភាគធំត្រូវបានអាជ្ញាធរមាន សមត្ថកិច្ចឃាត់ស្ទាក់មិនឱ្យពួកគេចូលរួមធ្វើបាតុកម្ម បើទោះបីជាមានច្បាប់អនុញ្ញាតក៏ដោយ។នេះបើតាមការបញ្ជាក់ឱ្យដឹងពី ក្រុមអ្នករៀបចំ។
ការធ្វើបាតុកម្មនេះមិនមានការប៉ះទង្គិចដោយអំពើហិង្សាណាមួយជាមួយ នឹងកម្លាំងមានសមត្ថកិច្ចទេគ្រាន់តែកម្លាំងប៉ូលិសប្រដាប់ដោយខែល ដំបងឆក់ និងអាវុធស្វ័យប្រវត្តិ បានព្យាយាមដាក់របាំងការពារក្រុមបាតុករកុំឱ្យបុកទំលុះនិងដើម្បី ដើរក្បួនដង្ហែរទៅកាន់ទីស្នាក់ការគជបដែលមានទីតាំងនៅក្រសួងមហា ផ្ទៃ។
ដំបូងលោកកឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិបានប្រាប់ក្រុមបាតុករថាប្រសិនណាបើ គជបមិនមកទទួលញត្តិទេលោកនឹងដឹកនាំដើរដង្ហែរក្បួនទៅកាន់ទី ស្នាក់ការរបស់គជបក៏ប៉ុន្តែប៉ុន្មានម៉ោងក្រោយមកទើបមានតំណាងនៃ មន្ត្រីគជបពីរនាក់មកទទួលញត្តិទើបក្រុមបាតុករបានសម្រេចរំសាយ។
លោក សាន តាំងស៊ីឌឿន
មន្ត្រីដែលគជបបានចាត់តាំងមកទទួលញត្តិបាននិយាយប្រាប់ក្រុមអ្នក
កាសែតថាលោកនឹងយកញត្តិនេះទៅជូនថ្នាក់ដឹកនាំដើម្បីពិនិត្យ។
«សន្យាថានឹងយកញត្តិនេះទៅជូនថ្នាក់ដឹកនាំដើម្បីពិនិត្យនិង ដោះស្រាយ។ ខ្ញុំមិនហ៊ានថាទេ។តួនាទីខ្ញុំមានតែប៉ុណ្ណឹងទេ»។
លោកកឹម សុខា បានថ្លែងអំណរគុណដែលគជបបានចាត់តំណាងមកទទួលយកញត្តិក៏ប៉ុន្តែ លោកសុំឱ្យមន្ត្រីជាន់ខ្ពស់មកទទួលញត្តិ មិនមែនចាត់តំណាងនោះទេដែលទង្វើបែបនេះលោកមិនមានការពេញចិត្ត។
«យើងសុំឱ្យគជបដូចគាត់ឆ្លើយអម្បាញ់ម៉ិញហ្នឹងថាឱ្យមានការឆ្លើយតប ដោយដំណោះស្រាយជាវិជ្ជមានដើម្បីបញ្ចប់នៅបាតុកម្មបែបនេះតទៅទៀត»។
នៅក្នុងញត្តិមួយច្បាប់ដែលដាក់ចំណងជើងស្តីពី «សុឆន្ទៈមហាជនចំពោះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត»បានទាមទារ ឱ្យសើរើឡើងវិញនូវបញ្ជីឈ្មោះបោះឆ្នោតដែលគជបបានធ្វើហើយត្រូវបាន អង្គការNDI និង Comfrelរកឃើញថាមានកំហុសយ៉ាងធ្ងន់ធ្ងរនិងការបំប៉ោងនិងការលុប ឈ្មោះអ្នកបោះឆ្នោតអណត្តិទី៥នេះ។
ញត្តិនេះក៏បានអំពាវនាវឱ្យសហគមន៍អន្តរជាតិ ជាពិសេសប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងក្រុងបារីសថ្ងៃទី២៣តុលា ឆ្នាំ១៩៩១ឱ្យធ្វើការគាបសង្កត់រដ្ឋាភិបាលកម្ពុជាដើម្បីឱ្យការ បោះឆ្នោតប្រព្រឹត្តទៅដោយសេរីនិងយុត្តិធម៌។
ព្រះអង្គម្ខាស់ស៊ីសុវត្ថិធម្មិកោ សមាជិកគណៈកម្មាធិការនាយករបស់គណបក្សសង្គ្រោះជាតិដែលបានចូលរួម ក្នុងបាតុកម្មបានមានបន្ទូលថាគជបគួរតែផ្លាស់ប្តូរសមាភាពថ្នាក់ ដឹកនាំតែម្តង។
«វាអត់តម្លៃ ការបោះឆ្នោតហ្នឹងគេរៀបចំបោះឆ្នោតដើម្បីតែបក្សតែមួយ។ម្ល៉ោះហើយការ រៀបចំការបោះឆ្នោតហ្នឹងវាអត់តម្លៃទាល់តែសោះ»។
លោកទេព នីថាអគ្គលេខាធិការនៃគជបធ្លាប់បាននិយាយប្រាប់VOA
ថាគជបធ្វើការដោយឯករាជ្យនិងមិនលំអៀងទៅរកគណបក្សណាមួយទេ៕
No comments:
Post a Comment