មន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានមកយកញត្តិពីលោក កឹម សុខា ដោយផ្ទាល់ដៃ(RFI/Leang Delux)
ថ្ងៃ ពុធ 24 មេសា 2013មន្ត្រីរបស់គណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោតបានទៅទទួល ញត្តិរបស់គណបក្សសង្គ្រោះ ជាតិ ដល់កន្លែងតវ៉ា នៅលើទីលានប្រជាធិបតេយ្យក្បែរវត្តភ្នំ នៅព្រឹកថ្ងៃពុធនេះ។ ញត្តិរបស់គណបក្សសង្គ្រោះជាតិ បង្ហាញពីការទាមទារអោយមានការរៀបចំបញ្ជីឈ្មោះ អ្នកបោះឆ្នោតឡើង វិញ និងអោយលោកសម រង្ស៊ី អាចចូលរួមក្នុងការបោះឆ្នោតបាន។ អគ្គលេខាធិការ គជប លោកទេព នីថា បានថ្លែងថា គជបនឹងឆ្លើយតបញត្តិរបស់គណបក្សសង្គ្រោះជាតិ។
ដោយ លាង ដឺលុច
RFI
អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប. លោកទេព
នីថា បានអះអាងថា គ.ជ.ប.នឹងជួបប្រជុំ
និងពិភាក្សាអំពីការឆ្លើយតបញត្តិរបស់គណបក្សសង្គ្រោះជាតិ។
ប៉ុន្តែលោក ទេព នីថា បានព្រលយអោយដឹងហើយថា
ការទាមទារដែលមានសរសេរនៅក្នុងញត្តិនោះមិនមានអ្វីថ្មីឡើយ។
អគ្គលេខាធិការគ.ជ.ប. បញ្ជាក់ថា
គ.ជ.ប.ធ្លាប់ឆ្លើយតបបញ្ហាទាំងនេះទៅមន្ត្រីតំណាងគណបក្សប្រឆាំងរួច
អស់ហើយដែរ។
បញ្ហាទាំងនោះរួមមានអនុសាសន៍របស់អ្នករាយការណ៍ពិសេសរបស់
អគ្គលេខាធិការអង្គការសហប្រជាជាតិជាដើម។ មន្ត្រីជាន់ខ្ពស់គ.ជ.ប.
ដដែលបន្តថា មានបញ្ហាមួយចំនួននៅក្នុងការទាមទារនោះ
ហួសសមត្ថកិច្ចនៃការឆ្លើយតបរបស់គជប។
បើស្តាប់ប្រសាសន៍របស់ទេព នីថា គេអាចប៉ាន់ស្មានថា
ចំលើយរបស់គ.ជ.ប.ទំនងជាមិនទៅណាឆ្ងាយពីអ្វីដែលត្រូវបាន
រៀបរាប់ខាងលើនេះឡើយ។
សកម្មជនគណបក្សសង្គ្រោះជាតិជាច្រើនរយនាក់ បានជួបប្រជុំគ្នាតាមការគ្រោងទុក នៅលើទីលានប្រជាធិបតេយ្យ នៅព្រឹកថ្ងៃពុធនេះ នៅក្រោយស្ថានទូតអាមេរិក ដើម្បីទាមទារអោយគ.ជ.ប.ធ្វើបញ្ជីឈ្មោះបោះឆ្នោតឡើងវិញ និងលើកពេលថ្ងៃបោះឆ្នោត អោយលោកសម រង្ស៊ី មានវត្តមានចូលរួមក្នុងការបោះឆ្នោតដោយគ្មានលក្ខខណ្ឌ អំពាវនាវអោយសហគមន៍អន្តរជាតិ ពិសេសហត្ថលេខីកិច្ចព្រមព្រៀងទីក្រុងប៉ារីស គាបសង្កត់រាជរដ្ឋាភិបាលកម្ពុជាអោយធានាការរៀបចំការបោះឆ្នោតដោយ សេរី ត្រឹមត្រូវ និងយុត្តិធម៌។
គួរបញ្ជាក់ថា បាតុកម្មលើកទីមួយរបស់គណបក្សសង្គ្រោះជាតិ បានប្រព្រឹត្តិទៅដោយស្ងប់ស្ងាត់ និងមិនមានការដង្ហែក្បួនតាមគម្រោងរបស់គណបក្សនេះឡើយ។ មន្ត្រីរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានមកយកញត្តិពី លោក កឹម សុខា ដែលជាអនុប្រធានគណបក្សសង្គ្រោះជាតិដោយផ្ទាល់ដៃនៅកន្លែងជួបជុំ តវ៉ា។
នៅក្នុងចំណោមនៃការជួបជុំ ក្រៅពីតំណាងរាស្ត្រគណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្សដែលជាថ្នាក់ដឹកនាំជាន់ខ្ពស់របស់គណបក្ស សង្គ្រោះជាតិដែរនោះ គេក៏ឃើញ តំណាងអង្គការក្រៅរដ្ឋាភិបាល ព្រះសង្ឃ និងសកម្មជនរបស់គណបក្ស ដែលអ្នកខ្លះកាន់បដា អ្នកខ្លះច្រៀងរាំលើកតម្កើងគណបក្សសង្គ្រោះជាតិ។ រីឯផ្លូវមួយចំនួនដែលឆ្លងកាត់កន្លែងធ្វើបាតុកម្មត្រូវបានប៉ូលីស ដាក់របាំងបន្ថយការធ្វើចរាចរណ៍៕

No comments:
Post a Comment