កម្មករបានជុំគ្នានៅមុខរដ្ឋសភា កាលពីព្រឹកមិញ (RFI/Siv Channa)
ថ្ងៃ ពុធ 01 ឧសភា 2013ដូចការគ្រោងទុក នៅព្រឹកថ្ងៃ១ឧសភា ទិវាពលកម្មអន្តរជាតិ នៅថ្ងៃនេះ ក្រុមសហជីពកម្មករ បានដើរហែក្បួនជួបជុំថ្លែងការណ៍ដាក់ញត្តិទៅកាន់រដ្ឋសភា រាជរដ្ឋាភិបាល និងតំណាងគណបក្សនយោបាយ។ ញត្តិរបស់សហជីពកម្មករសម្រាប់ទិវាពលកម្មអន្តរជាតិ នៅថ្ងៃទី១ឧសភានេះ មាន ១៤ ចំណុច ដែលរួមមាន៖ ការទាមទារតម្លើងប្រាក់ខែកម្មករយ៉ាងតិច ១៥០ ដុល្លារ បញ្ចុះតម្លៃប្រេងសាំង ព្រមទាំងទាមទារល័ក្ខខ័ណ្ឌការងារមួយចំនួនទៀត។ នៅព្រឹកមិញ មានតែគណបក្សប្រឆាំង គឺគណបក្សសង្គ្រោះជាតិ និងគណបក្សហ៊្វុនស៊ិនប៉ិច តែពីរបក្សប៉ុណ្ណោះ បានចេញមកទទួលញត្តិកម្មករ ហើយសន្យាអនុវត្តតាមការចង់បានរបស់កម្មករ បើសិនជាគណបក្សនេះឈ្នះឆ្នោត នៅខែកក្កដា។
ដោយ លី ម៉េងហួរ
RFI
នៅព្រឹកថ្ងៃពុធនេះ ក្រុមសហជីពកម្មករដឹកនាំដោយលោក អាត់ ធន់
និងលោក រ៉ុង ឈុន ជាដើម បានដើរហែក្បួនលើកបដា
និងស្រែកមេក្រូដើម្បីសាទរទិវាពលកម្មអន្តរជាតិ ថ្ងៃ១ឧសភា
ក្រោមប្រធានបទ “ប្រាក់ឈ្នួលត្រូវតែធានាការរស់នៅសមរម្យសម្រាប់កម្មករ
និយោជិត និងមន្ត្រីរាជការ”។
ក្រុមសហជីពកម្មករបានជួបជុំគ្នា នៅទីលានប្រជាធិបតេយ្យ
មុននឹងដើរហែក្បួនបាតុកម្មទៅកាន់រដ្ឋសភា នៅព្រឹកមិញ
ដោយមិនមានការរំខានណាមួយពីអាជ្ញាធរឡើយ។
ក្រុមតំណាងរាស្ត្ររបស់គណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងរួបរួមរវាងគណបក្សសមរង្ស៊ី និងសិទ្ធិមនុស្ស ព្រមទាំងតំណាងរាស្ត្ររបស់គណបក្សហ្វ៊ុនស៊ិនប៉ិច បានឈរចាំ នៅមុខវិមានរដ្ឋសភា ដើម្បីទទួលញត្តិពីក្រុមសហជីពកម្មករ នាព្រឹកថ្ងៃទី១ឧសភានេះ។
នៅមុខរដ្ឋសភា មេដឹកនាំសហជីពកម្មករបានឡើងថ្លែងការណ៍បង្ហាញពីការទាមទាររបស់កម្មករ កាត់ដេរ ១៤ ចំណុច ដែលមានជាអាទិ៍ ការទាមទារតម្លើងប្រាក់ខែកម្មករកាត់ដេរយ៉ាងតិច ១៥០ ដុល្លារ ការតម្លើងប្រាក់ខែមន្ត្រីរាជការ ២ លានរៀល ការបញ្ចុះតម្លៃប្រេងសាំង កែលម្អល័ក្ខខ័ណ្ឌការងារ ផ្តល់ឱកាសនិងបើកសេរីភាពសម្រាប់កម្មករនិងសហជីព ព្រមទាំងការទាមទារឲ្យកាត់ទោសតាមច្បាប់ លើករណី លោក ឈូក បណ្ឌិត ដែលបានបាញ់កម្មករ ជាដើម។
ក្នុងញត្តិ សហជីពកម្មករក៏បានអំពាវនាវអោយក្រុមហ៊ុនយីហោសំលៀកបំពាក់អន្តរជាតិ ល្បីៗ ធ្វើការទាមទាររកយុត្តិធម៌ សម្រាប់ករណីរបស់ ប៊ន សំណាង សុខ សំអឿន ក្នុងសំណុំរឿងឃាតកម្មសម្លាប់លោក ជា វិជ្ជា ផងដែរ។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិនិងតំណាងគណបក្សហ៊្វុនស៊ិនប៉ិចបាន ចូលរួមក្នុងពិធីជួបជុំរបស់កម្មករ ហើយទទួលយកញត្តិកម្មករ នៅព្រឹកមិញ។ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិបានឡើងថ្លែងការណ៍ និងផ្តល់ការសន្យាធ្វើតាមសំណើរបស់ក្រុមកម្មករ បើសិនជាបក្សប្រឆាំងឈ្នះការបោះឆ្នោត នៅខែកក្កដា។ លោក កឹម សុខា ក៏បានប្រកាសដាក់បញ្ចូលសំណើរបស់កម្មករ ចូលក្នុងកម្មវិធីនយោបាយរបស់បក្សប្រឆាំង ដែលរួមមាន៖ ការតម្លើងប្រាក់ខែកម្មករ ១៥០ ដុល្លារ តម្លើងប្រាក់ខែមន្ត្រីរាជការ ១លានរៀល និងការបញ្ចុះតម្លៃប្រេងសាំង។ល។ និង។ល។
ដោយឡែក នៅថ្ងៃប្រារព្ធទិវាពលកម្មអន្តរជាតិ ថ្ងៃ១ឧសភានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានជួបជុំថ្លែងការណ៍ទៅកាន់ក្រុមកម្មករកំពង់ផែ ខេត្តព្រះសីហនុ។
ក៏ប៉ុន្តែ លោកនាយករដ្ឋមន្ត្រីមិនបានផ្តោតការយកចិត្តទុកដាក់លើក្រុមកម្មករ ប្រមាណ១ម៉ឺននាក់ ដែលបានចុះផ្លូវ ហែក្បួនបាតុកម្ម នៅទីក្រុងភ្នំពេញទេ។ លោកថា នៅថ្ងៃ១ឧសភានេះ ក៏មានកម្មករកាត់ដេរជាង៣សែននាក់ បានជួបជុំតាមរោងចក្រជាង២០០ ដើម្បីសប្បាយកំសាន្ត។ កម្មករជាង៣សែននាក់ដែលមិនធ្វើបាតុកម្មនោះ មុខជាបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី៕

No comments:
Post a Comment