លោកកឹម សុខា និងលោកសម រង្ស៊ី ពេលជួបគ្នានៅម៉ានីល ប្រទេសហ្វ៊ីលីពីន (samrainsyparty.org)
ថ្ងៃ សៅរ៍ 04 ឧសភា 2013គណបក្សសង្រ្គោះជាតិមិនទាន់សម្រេចចិត្ត ចុះបញ្ជីនៅគណៈកម្មា ធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) ក្នុងខណៈពេល ដែលគណបក្សប្រជាជនកម្ពុជា បានចុះបញ្ជីនៅគណៈកម្មាធិការជាតិរៀប ចំការបោះឆ្នោតរួចហើយ។ លោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិបាននិយាយនៅថ្ងៃសៅរ៍នេះថា លោកចង់ឃើញ គ.ជ.ប. កែទម្រង់ មុនពេលគណបក្សសង្រ្គោះជាតិសម្រេចចុះបញ្ជី។
ដោយ គី សុខលីម
RFI
លោក កឹម សុខា
អនុប្រធានគណបក្សសង្រ្គោះជាតិបានមានប្រសាសន៍នៅថ្ងៃសៅរ៍នេះថា
គណបក្សរបស់លោកមិនទាន់បានគិតពីការចុះឈ្មោះគណបក្សនយោបាយ
និងចុះបញ្ជីបេក្ខជន ឈរឈ្មោះបោះឆ្នោតតំណាងរាស្ត្រនៅគណៈកម្មាធិការ
ជាតិរៀបចំការបោះឆ្នោតនៅឡើយទេ។
មូលហេតុនៃការពន្យាពេលនៃការចុះបញ្ជីគណបក្សនៅស្ថាប័នរៀបចំការបោះ ឆ្នោតគឺដោយសារ គណបក្សសង្រ្គោះជាតិចង់ទាមទារអោយស្ថាប័នមួយនេះធ្វើការកែទម្រង់ ជាមុនសិន មុនពេលដែលគណបក្សសង្រ្គោះជាតិត្រូវសម្រេចចិត្តចុះបញ្ជីជា ផ្លូវការ។ លោក កឹម សុខា បានបញ្ជាក់ថា៖«យើងចូលរួមការបោះឆ្នោតដោយទើសទាល់ពីព្រោះការរៀបចំ ការបោះឆ្នោតធ្វើឡើងមិនបាន ត្រឹមត្រូវទេ»។
កាលពីពេលកន្លងមក គណបក្សសង្រ្គោះជាតិដែលកើតចេញពីការរួមបញ្ចូលគ្នារវាងគណបក្ស សមរង្ស៊ី និងគណបក្សសិទ្ធិមនុស្សបានចោទប្រកាន់គណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោតថា ធ្វើការមិនឯករាជ្យ មិនមានតម្លាភាព និងបានធ្វើអោយបាត់ចំនួនអ្នកបោះឆ្នោតជាង១លាននាក់។ ប៉ុន្តែការចោទប្រកាន់ខាងលើនេះ ត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតទាត់ចោលទាំងស្រុង។
បើយោងតាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតគិតត្រឹមថ្ងៃទី២ខែ ឧសភាឆ្នាំ២០១៣កន្លង មកនេះ មានគណបក្សនយោបាយចំនួន៥ បានដាក់ពាក្យចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ។គណបក្សទាំង៥នោះរួមមាន៖ ទី១ គណបក្សប្រជាជនកម្ពុជា។ ទី២ គណបក្សសញ្ជាតិកម្ពុជា។ ទី៣ គណបក្សហ្វ៊ុនស៊ិនប៉ិច។ ទី៤ គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ និងទី៥ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ។

សម្រាប់គណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន
អនុប្រធានគណបក្សប្រជាជនកម្ពុជាត្រូវបានគេដឹងថា
ត្រូវបន្តឈរលេខរៀងទី១ នៅខេត្តកណ្តាល។ លោក ជា ស៊ីម
ប្រធានគណបក្សប្រជាជនកម្ពុជា ត្រូវឈរឈ្មោះលេខរៀងទី១
នៅមណ្ឌលភ្នំពេញ និង លោក ហេង សំរិន
ប្រធានកត្តិយសគណបក្សប្រជាជនកម្ពុជាត្រូវឈរឈ្មោះលេខរៀងទី១
នៅខេត្តកំពង់ចាម។
សម្រាប់គណបក្សសង្រ្គោះជាតិឯណេះវិញ បើទោះបីជាការចុះបញ្ជីមិនទាន់បានធ្វើឡើងជាផ្លូវការក៏ ដោយក្តី ក៏គណបក្សបានអោយដឹងថា លោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិត្រូវឈរឈ្មោះលេខទីមួយនៅខេត្ត កំពង់ចាម។ លោក ស្រី ជូឡុង ស៊ូមួរ៉ា ភរិយាលោក សមរង្ស៊ី ត្រូវឈរឈ្មោះលេខរៀងទី១នៅមណ្ឌលក្រុងភ្នំពេញ។ លោក ស្រី មួរ សុខហួរ ត្រូវឈរឈ្មោះលេខរៀងទីមួយទៅក្នុងខេត្តបាត់ដំបង។
រីឯ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ដែលទើបចូលរួមជាមួយគណបក្សសង្រ្គោះជាតិត្រូវឈរឈ្មោះលេខរៀងទី១នៅ ខេត្តព្រះសីហនុ៕

No comments:
Post a Comment