ការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភានីតិកាលទី៣ កន្លងទៅ (RFI/Siv Channa)
ថ្ងៃ អាទិត្យ 05 ឧសភា 2013មុនការបោះឆ្នោតជាតិជាង២ខែ អ្នកស្រាវជ្រាវសង្គមនយោបាយ នៅក្នុងប្រទេសកម្ពុជាធ្វើអត្ថាធិប្បាយ ទៅលើចំណុចខ្លាំង និងចំណុចខ្សោយរបស់គណបក្សនយោបាយ និងអ្នកបោះឆ្នោត។ អ្នកបោះឆ្នោតខ្មែរមួយចំនួន ត្រូវបានគេមើលឃើញថា សម្រេចចិត្តបោះឆ្នោតដោយខ្វះការពិចារណាច្បាស់លាស់។
ដោយ គី សុខលីម
RFI
លោក កែម ឡី
អ្នកស្រាវជ្រាវសង្គមនយោបាយឯករាជ្យនៅក្នុងប្រទេសកម្ពុជា បាន
អត្ថាធិប្បាយ នៅថ្ងៃអាទិត្យនេះថា
ទាំងអ្នកបោះឆ្នោត ទាំងគណបក្សប្រឆាំង
ទាំងគណបក្សកាន់អំណាច មានចំណុចខ្លាំង
និងចំណុចខ្សោយរៀងៗខ្លួន សម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត
នៅខែកក្កដាខាងមុខនេះ។
លោក កែម ឡី បានលើកឡើងថា
គណបក្សប្រជាជនកម្ពុជាបានបង្ហាញសារនយោបាយ
និងចំណុចខ្លាំងមួយចំនួន ក្នុងនោះមាន៖
ការបែងចែកដីធ្លីជូនប្រជាពលរដ្ឋ ការកែទម្រង់នយោបាយឡូតិ៍នេសាទ
គោលនយោបាយមិនយកពន្ធលើដីកសិកម្ម
នយោបាយនាំចេញអង្ករ១លានតោននៅឆ្នាំ២០១៥
គោលនយោបាយគាំពារជនក្រីក្រ
គោលនយោបាយពង្រីកសេវាមីក្រូហិរញ្ញវត្ថុ។ល។
បើទោះបីជាគណបក្សកាន់អំណាចបានបង្ហាញគោលនយោបាយយ៉ាងនេះក៏ដោយ ក្តី ក៏លោក កែម ឡី បានកត់សម្គាល់ថា គណបក្សប្រជាជនកម្ពុជាមានគោលនយោបាយល្អមែន ប៉ុន្តែយន្តការនៃការអនុវត្តន៍គោលនយោបាយទាំងនោះនៅមានបញ្ហានៅ ឡើយ។ ហើយនេះគឺជាចំណុចខ្សោយរបស់គណបក្សកាន់អំណាច។
ងាកមកនិយាយពីគណបក្សប្រឆាំងសង្រ្គោះជាតិឯណេះវិញ លោក កែម ឡី បានបញ្ជាក់ថា គណបក្សនេះបានបង្ហាញសារនយោយគួរអោយចាប់អារម្មណ៍ទាក់ទងទៅនឹងបញ្ហា សង្គមកិច្ចមួយចំនួន ក្នុងនោះមាន ៖ ការដំឡើងប្រាក់ខែជូនកម្មករ មន្ត្រីរាជការ ការផ្តល់សេវាសុខភាពជូនប្រជាពលរដ្ឋមិនគិតប្រាក់ ការកំណត់តម្លៃសេវាកម្មសាធារណៈទាបជាដើម។ ប៉ុន្តែ បើទោះបីជាយ៉ាងនេះក្តី ក៏លោក កែម ឡី បានបន្តទៀតថា គណបក្សប្រឆាំងនៅមានចំណុចកង្វះខាតមួយចំនួន ដូចជាកង្វះខាតធនធានមនុស្ស និងកង្វះខាតយុទ្ធសាស្រ្តថ្មីៗទាក់ទងទៅនឹងការស្វែងរកសន្លឹកឆ្នោត ជាដើម។
សម្រាប់អ្នកបោះឆ្នោតវិញ លោក កែម ឡី បានរិះគន់ថា ប្រជាពលរដ្ឋខ្មែរមួយចំនួននៅបន្តបោះឆ្នោតតាមការសម្រេចចិត្តរបស់មេ គ្រួសារ។ អ្នកបោះឆ្នោតមួយចំនួនមិនចេះវាយតម្លៃគណបក្សនយោបាយអោយបាន ត្រឹមត្រូវ។ អ្នកបោះឆ្នោតមិនតាមដានព័ត៌មាន ដើម្បីធ្វើការសម្រេចចិត្តអោយ ត្រឹមត្រូវ។ និយាយជារួម អ្នកបោះឆ្នោតខ្មែរមួយចំនួនបោះឆ្នោតដោយខ្វះការពិចារណាគ្រប់ជ្រុង ជ្រោយ។
លោក ហង្ស ពុទ្ធា នាយកប្រតិបត្តិនៃអង្គការសង្កេតការណ៍បោះឆ្នោត Nifec កត់សម្គាល់ឃើញថា ប្រជាពលរដ្ឋខ្មែរមួយចំនួននៅបន្តបោះឆ្នោតតាមសមាជិកគ្រួសារដដែល។ ហើយអ្វីដែលជាការកត់សម្គាល់សម្រាប់ការបោះឆ្នោតនៅឆ្នាំនេះ គឺឪពុកម្តាយមួយចំនួនលែងមានឥទ្ធិពលលើកូនចៅទៀតហើយ។ ផ្ទុយទៅវិញ កូនចៅដែលជាបញ្ញាវន្តចាប់ផ្តើមមានឥទ្ធិពលលើការសម្រេចចិត្តរបស់ ឪពុកម្តាយវិញ សម្រាប់ការបោះឆ្នោតនៅពេលនេះ៕

No comments:
Post a Comment