លោកជាម យៀប នៅក្នុងពិធីមួយកាលពីពេលកន្លងមក
មន្ត្រីជាន់
ខ្ពស់រដ្ឋាភិបាល
និងតំណាងរាស្ត្រដែលសុទ្ធតែមកពីគណបក្សប្រជាជនកម្ពុជាបានចំអកឡក
ឡឺយ ដាក់ក្រុមអ្នកតំណាងរាស្ត្រគណបក្សប្រឆាំង
នៅក្នុងកិច្ចប្រជុំពេញអង្គរដ្ឋសភា
កាលពីម្សិលមិញមុននឹងធ្វើការគំរាមកាត់ប្រាក់ខែដោយសារតែតំណាង
រាស្ត្រគណបក្សប្រឆាំងទាំងនោះ
បានទៅចូលរួមជាមួយគណបក្សសង្គ្រោះជាតិ ដែលទើបបង្កើតថ្មី។
តំណាងរាស្ត្រ
គណបក្សសម រង្ស៊ី ចំនួន ២៦ រូប និងគណបក្សសិទ្ធិមនុស្សចំនួន ៣ រូប
បានទៅចូលរួមជាមួយគណបក្សសង្គ្រោះជាតិអស់ហើយជាគណបក្សដែលទើបតែ
ត្រូវបានបង្កើតថ្មីដោយការ ច្របាច់បញ្ចូលគ្នា រវាងគណបក្សសម រង្ស៊ី
និងគណបក្សសិទ្ធិមនុស្ស ដើម្បីចូលរួមប្រកួតជាមួយគណបក្សប្រជាជន
នៅក្នុងការបោះឆ្នោតជាតិនាថ្ងៃទី២៨ ខែកក្កដាខាងមុខ។
លោក ងួន ញិល
អនុប្រធានទីមួយរដ្ឋសភា លោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោក
ជាម យៀប តំណាងរាស្រ្ត
បានថ្លែងម្តងម្នាក់ៗនៅក្នុងសម័យប្រជុំពេញអង្គរដ្ឋសភាដោយបាន
ចំអកដាក់គណបក្សប្រឆាំងមុនពេលពួកគេបានលើកឡើងថា
ភាពស្របច្បាប់នៃវត្តមានរបស់តំណាងរាស្ត្រ គណបក្សប្រឆាំង
នៅក្នុងរដ្ឋសភាគឺជាចំណុចវិវាទ។
លោក ស ខេង
បានបន្ថែមថា៖
«ក្នុងករណីសមាជិកគណបក្សនយោបាយមួយស្នើសុំលាលែងពីគណបក្សនោះ
បុគ្គលនោះ អាចបាត់បង់សមាជិកភាពតំណាងរាស្រ្ត ដោយស្វ័យប្រវតិ្ត។
ដូច្នេះ នោះ មានន័យថា គាត់មិនមែនជាសមាជិកតំណាងរាស្រ្តទៀតទេ»។
ដោយមិនបាន
ថ្លែងលម្អិតលោកស ខេង បានសង្កត់ធ្ងន់ថា
ក្រុមប្រឹក្សាធម្មនុញ្ញអាចពន្យល់ពីបញ្ហានេះ។ លោក ងួន ញ៉ិល
បានបន្ទរតាមក្រោយលោកស ខេង ថា
លោកចាត់ទុកតំណាងរាស្រ្តគណបក្សប្រឆាំងដែលមានវត្តមានក្នុងកិច្ច
ប្រជុំរដ្ឋសភា កាលពីម្សិលមិញថាបានធ្វើសកម្មភាពនៅក្រៅភារកិច្ច។
លោក ជាម យៀប បានថ្លែងថា លោកកំពុងពិចារណាផ្ញើលិខិតស្នើសុំលោក ហេង
សំរិន ប្រធានរដ្ឋសភា កាត់ប្រាក់ខែតំណាងរាស្ត្រគណបក្សប្រឆាំង។
លោក ជាម យៀប
បានពន្យល់ប្រាប់ ភ្នំពេញ ប៉ុស្តិ៍
បន្ទាប់ពីបិទអង្គប្រជុំរដ្ឋសភាថា៖
«រាល់បុគ្គលជាប់ឆ្នោតដែលផ្តាច់ខ្លួនពីគណបក្សនយោបាយមួយ
ត្រូវតែលាលែងពីសមាជិកភាពដោយស្វ័យប្រវតិ្ត។ ដូច្នេះ
ក្នុងឋានៈជាប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ
និងសវនកម្ម នៃរដ្ឋសភា ខ្ញុំកំពុងត្រៀមចេញលិខិតមួយ
ស្នើសុំសម្តេចប្រធានរដ្ឋសភាកាត់ប្រាក់ខែតំណាងរាស្រ្ត
ដែលចូលរួមជាមួយបក្សសង្គ្រោះជាតិ»។
ការវាយប្រហារ
ខ្លាំងៗ
នៅក្នុងកិច្ចប្រជុំរដ្ឋសភាកាលពីម្សិលមិញហាក់ដូចជាជំរុញឡើងដោយ
សារការជជែកវែកញែកលើសេចក្តីព្រាងច្បាប់បង្ការអគ្គិភ័យ
ដែលក្នុងពេលជជែកពិភាក្សា លោក យឹម សុវណ្ណ អ្នកតំណាងរាស្ត្រគណបក្សសម
រង្ស៊ី បានលើកឡើងថា៖«ក្នុងឋានៈជាតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ»
លោកចង់ឃើញការការពារល្អប្រសើរជាងនេះ។
បើទោះបីជាតំណាងរាស្រ្តគណបក្សប្រឆាំងពុំបានខិតខំវាយបកវិញ
បន្ទាប់ពីគណបក្សប្រជាជនកម្ពុជា បានវាយប្រហារលើខ្លួនក៏ដោយ
ក៏ប៉ុន្តែ លោក សុវណ្ណ បានប្រាប់អ្នកយកព័ត៌មាន
បន្ទាប់ពីកិច្ចប្រជុំរដ្ឋសភាថា លោករីករាយដោយសារប្រតិកម្មនេះ។
លោកបានបន្ថែម
ថា៖ «ខ្ញុំរីករាយនៅពេលគណបក្សប្រជាជនកម្ពុជាវាយប្រហារបែបនេះ»។
លោកបានបន្ថែមថា បើគិតពីបញ្ញតិ្ត ៦ ខែ
ការគំរាមកាត់ប្រាក់ខែតំណាងរាស្ត្រគណបក្សប្រឆាំងនេះគឺគួរឲ្យចង់
សើច។ ថ្លែងតាមទូរស័ព្ទ ក្រោយមក លោក សុវណ្ណ បានពន្យល់ថា
ឥរិយាបថរបស់គណបក្សកាន់អំណាចបង្ហាញថា
ពួកគេពិតជាខ្លាចចាញ់គណបក្សសង្គ្រោះជាតិ៕
No comments:
Post a Comment