ព្រះ
សង្ឃជាង១០០អង្គនៅល្ងាចថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញានេះ
បានព្យាយាមយកញ្ញត្តិមួយទៅថ្វាយព្រះមហាក្សត្រព្រះបាទ នរោត្តម
សីហមុនី
ដើម្បីទូលសុំព្រះអង្គឲ្យពន្យាពេលការបើកប្រជុំសភាដំបូងក្នុង
និតិកាលទី៥នេះ
តែត្រូវប៉ូលិសប្រដាប់ដោយអាវុធរារាំងមិនឲ្យនិមន្តចូលដល់ព្រះបរម
រាជវាំងទេ។
19 កញ្ញា 2013ឃួន ធារ៉ា
RFA
ភ្នំពេញ៖ ព្រះសង្ឃជាង១០០អង្គនៅល្ងាចថ្ងៃព្រហស្បតិ៍នេះ
បានព្យាយាមយកញ្ញត្តិមួយទៅថ្វាយព្រះមហាក្សត្រព្រះបាទនរោត្តម
សីហមុនីដើម្បីទូលសុំព្រះអង្គឲ្យពន្យាពេលការបើកប្រជុំសភាដំបូង
ក្នុងនិតិកាលទី៥នេះ។
សំណើនេះធ្វើឡើងមួយថ្ងៃប៉ុណ្ណោះក្រោយពីព្រះមហាក្សត្រព្រះបាទ នរោត្តម សីហមុនី ចេញព្រះរាជសារមួយកោះអញ្ជើញសមាជិកសភាទាំង៥៥រូបរបស់គណបក្ស សង្គ្រោះជាតិឲ្យចូលប្រជុំសភាលើកដំបូង។
ប៉ុន្តែក្រុមសមត្ថកិច្ចកងប្រដាប់អាវុធប្រដាប់ដោយខែលនិងដំបងជា ច្រើននាក់បានរារាំងព្រះសង្ឃទាំងនោះមិនឲ្យនិមន្តចូលដល់ព្រះបរម រាជវាំង។
ដោយមិនអាចនិមន្តចូលទៅថ្វាយញ្ញត្តិជូនព្រះមហាក្សត្រព្រះបាទ នរោត្តម សីហមុនីក្នុងព្រះបរមរាជវាំងបាន ព្រះសង្ឃដែលនិមន្តមកពីទីអារ៉ាមនានាក្នុងរាជធានីភ្នំពេញបានគង់ តាំងសមាធិនិងសូត្រធម៌នៅខាងមុខរនាំងនៅជាប់មហោស្រពចតុមុខ ខាងត្បូងឈាងខាងកើតព្រះមរមរាជវាំង។

No comments:
Post a Comment