លោក កឹម សុខា (ឆ្វេង)អនុប្រធានគណបក្សសង្គ្រោះជាតិ និងលោក សម រង្ស៊ី (ស្តាំ) ប្រធានគណបក្សសង្គ្រោះជាតិ។
20 កញ្ញា 2013
គង់ សុឋានរិទ្ធ
RFA
ភ្នំពេញ៖ នៅសល់តែបួនថ្ងៃទៀតប៉ុណ្ណោះ
គឺនៅថ្ងៃទី២៣ខែកញ្ញានេះព្រះមហាក្សត្រសម្តេចព្រះបរមនាថនរោត្តម
សីហមុនី
នឹងយាងបើកកិច្ចប្រជុំសភាជាលើកដំបូងក្រោយពីការបោះឆ្នោតកាលពីខែ
កក្កដា។
វាគឺជាកិច្ចប្រជុំដ៏មានសារៈសំខាន់បំផុតដើម្បីផ្តល់សុពលភាពដល់ រដ្ឋសភាថ្មីនិងដើម្បីអាចឈានទៅបង្កើតរដ្ឋាភិបាលថ្មី។
ក៏ប៉ុន្តែរហូតមកទល់ថ្ងៃព្រហស្បតិ៍នេះមានតែគណបក្សប្រជាជនកម្ពុជា ទេដែលប្រកាសថាខ្លួននឹងចូលរួមកិច្ចប្រជុំនោះ។ រីឯគណបក្សសង្គ្រោះជាតិនៅតែប្រកាន់ជំហរមិនចូលប្រជុំដោយសារមូល ហេតុថាការដោះស្រាយភាពមិនប្រក្រតីនៃការបោះឆ្នោតនិងយុត្តិធម៌ សម្រាប់ម្ចាស់ឆ្នោតមិនទាន់ត្រូវបានដោះស្រាយ។
បើគេពិនិត្យទៅឃើញថាកត្តាទាំងពីរគឺជាបញ្ហាស្នូលដែលនឹងនាំឲ្យ មានវិបត្តិសម្រាប់កិច្ចប្រជុំសភាដំបូងនិងវិបត្តិបង្កើតឲ្យមាន ភាពជាប់គាំងនយោបាយ។
ផ្ទុយទៅវិញអ្នកវិភាគនយោបាយកម្ពុជានៅតែមានសង្ឃឹមថាគណបក្សទាំង ពីរអាចនឹងឈានដល់ចំណុចត្រូវរ៉ូវគ្នាយ៉ាងសុខដុមនៅមុនពេលកិច្ច ប្រជុំសភាបើកឆាកនេះប្រសិនបើគណបក្សទាំងពីរសុខចិត្តចាញ់រៀង ខ្លួន។ ហើយដំណាលគ្នានោះគណបក្សទាំងពីរសុខចិត្តទទួលយកបរាជ័យនិងក៏ដូច ជាជ័យជំនះ«ជានិមិត្តរូប»។
បើគេក្រឡេកមើលស្ថានភាពនយោបាយសព្វថ្ងៃគឺគណបក្សជំទាស់ជាអ្នកដាក់ សន្លឹកបៀរនៅលើតុសម្រាប់លេង។ពោលគឺគណបក្សនេះដែលទទួលបានការគាំ ទ្រពីកម្លាំងមហាជនដែលគេមិនបានស្មានទុកកាលពីពេលមុន បានអះអាងថាខ្លួននឹងទាមទារយុត្តិធម៌សម្រាប់អ្នកបោះឆ្នោតទាល់តែ បានក្រោយពីបានលើកពីភាពមិនប្រក្រតីនិងការកេងបន្លំសន្លឹកឆ្នោត និងឈ្មោះអ្នកបោះឆ្នោតដែលអាចនាំឲ្យលទ្ធផលបោះឆ្នោតមានការ ប្រួលប្រែ។
បើតាមគណបក្សសង្គ្រោះជាតិយុត្តិធម៌សម្រាប់ប្រជាពលរដ្ឋម្ចាស់ឆ្នោត នោះគឺការរកឃើញការពិតនៃការចោទប្រកាន់ពីភាពមិនប្រក្រតី ការរាប់សន្លឹកឆ្នោតឡើងវិញនិងបោះឆ្នោតឡើងវិញនៅតំបន់មួយចំនួន ហើយដើម្បីរកឃើញការពិតលុះណាតែបង្កើតគណៈកម្មការពិសេសនិងឯករាជ្យ មួយដើម្បីដោះស្រាយបញ្ហានេះ។ ប៉ុន្តែត្រង់ចំណុចនេះគណបក្សប្រជាជនកម្ពុជាបានបង្ហាញជំហររបស់ ខ្លួនយ៉ាងរត់មាត់ថាមិនអាចធ្វើទៅរួចទេ។
ដូច្នេះក្រុមអ្នកវិភាគកម្ពុជាមើលឃើញថាបើសិនជាគណបក្សប្រជាជន ដើរថយក្រោយមួយជំហានក្នុងបៀរមួយវង់នេះដោយយល់ព្រមឲ្យមានការ ស្រាវជ្រាវរកការពិត។ ហើយគណបក្សនេះត្រូវតែហ៊ានទទួលស្គាល់ការពិតដែលបានរកឃើញបែបណា នោះនៃជុំវិញការចោទប្រកាន់នៃភាពមិនប្រក្រតី។
ដំណាលគ្នានេះគណបក្សសង្គ្រោះជាតិនឹងថយក្រោយមួយជំហានដែរគឺប្រសិន បើមានការរកឃើញការពិតយ៉ាងណាគណបក្សនេះនឹងមិនសើរើចំនួនអាសនៈ ដែលប្រកាសជាផ្លូវការរួចទៅហើយគឺគណបក្សប្រជាជនកម្ពុជា៦៨អាសនៈនិង គណបក្សសង្គ្រោះជាតិ៥៥អាសនៈ។
ផ្អែកលើមូលដ្ឋានបែបនេះលោកបណ្ឌិតឡៅ ម៉ុងហៃ អ្នកវិភាគឯករាជ្យជឿថាកិច្ចព្រមព្រាងនយោបាយអាចនឹងធ្វើឡើងនៅ នាទីចុងក្រោយមុននឹងកិច្ចប្រជុំសភាថ្ងៃដំបូងនៅថ្ងៃទី២៣ខែកញ្ញា នោះ។
«យើងមិនបាច់រុះរើក៏បានស៊ីសងនឹងព្រមព្រៀងគ្នាទេ។ប៉ុន្តែត្រូវ តែទទួលស្គាល់ភាពមិនប្រក្រតីហើយពិនិត្យមើលភាពមិនប្រក្រតីក្នុង ចំណោមសកម្មភាពកែទម្រង់គ.ជ.ប។មិនបាច់ស៊ើបអង្កេតមើលលទ្ធផលអ្វី ផ្ទៀងផ្ទាត់អ្វីទេ។ព្រមព្រៀងគ្នាតែប៉ុណ្ណេះទៅហើយចូលក្នុងសភា និងពិនិត្យមើលដូចបានព្រមព្រៀងគ្នាទៅ។រួចគេអាចបំភ្លេចចោលពី រឿងលទ្ធផលហ្នឹងគឺទទួលឬមិនទទួលយកទៅ»។
សម្រាប់លោកឡៅ ម៉ុងហៃ ការទទួលស្គាល់របស់គណបក្សប្រជាជនកម្ពុជាឬការរកឃើញថាមានភាពមិន ប្រក្រតីក្នុងការបោះឆ្នោតនោះគឺជាការរកឃើញការពិតនិងយុត្តិធម៌ជូន ម្ចាស់ឆ្នោតរបស់គណបក្សសង្គ្រោះជាតិរួចជាស្រេចទៅហើយ។
ដោយឡែកសម្រាប់លោកបណ្ឌិតហង្ស ពុទ្ធា នាយកប្រតិបត្តិនៃគណៈកម្មាធិការអព្យាក្រិត្យនិងយុត្តិធម៌ដើម្បីការ បោះឆ្នោតដោយសេរីនិងត្រឹមត្រូវនៅកម្ពុជាហៅកាត់ថានិកហ្វិកការ ធ្វើបែបនេះគឺជាការផ្តល់សម្បទានឲ្យគ្នាទៅវិញទៅមករវាងគណបក្ស ជាប់ឆ្នោតទាំងពីរ។
«បើសិនជាមានការពិតមួយនោះប្រជាពលរដ្ឋនឹងដឹងថាគណបក្សណាបែបណា។ ហើយប្រជាពលរដ្ឋនឹងមានការស្ងប់ចិត្ត»។
បើក្រឡេកមួយភ្លែតយន្តការនេះហាក់ដូចជាសាមញ្ញនិងងាយស្រួលសម្រាប់ គណបក្សសង្គ្រោះជាតិដើម្បីទទួលយកពីព្រោះថាវាហាក់ដូចជាការទាមទារ របស់ខ្លួនបានជោគជ័យគឺប្រៀបដូចជាជោគជ័យជានិមិត្តរូប។ជោគជ័យជា និមិត្តរូបព្រោះថាប្រសិនបើរកឃើញការពិតដូចជាការចោទប្រកាន់មែនហើយ ក៏គណបក្សជំទាស់មិនអាចកែប្រែចំនួនអាសនៈដែលប្រកាសជាផ្លូវការដោយ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានដែរ។ជោគជ័យដោយសារគណបក្ស ប្រជាជនកម្ពុជាទទួលស្គាល់ថាមានបញ្ហាដូចការចោទប្រកាន់មែន។
តែនោះគ្រាន់តែជាជ្រុងម្ខាងតែប៉ុណ្ណោះ។ រីឯជ្រុងម្ខាងទៀតនោះតើគណបក្សប្រជាជនកម្ពុជានឹងសុខចិត្តដកជើង របស់ខ្លួនមួយចំហៀងដាក់មកខាងក្រោយបានដែរឬទេនៅពេលដែលគណបក្ស កាន់អំណាចដ៏រឹងមាំមួយនេះត្រូវបំពេញមុខមាត់ដោយនីតិវិធីរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនិងក្រុមប្រឹក្សាធម្មនុញ្ញតាម រយៈការបញ្ចប់រាល់បណ្តឹងនានានិងប្រកាសលទ្ធផលបោះឆ្នោតជាផ្លូវការ រួចទៅហើយនោះ?
នោះគឺជាការលំបាកមួយសម្រាប់គណបក្សប្រជាជនកម្ពុជា។ដោយសារទីមួយការ ទទួលស្គាល់ការរកឃើញភាពមិនប្រក្រតីនឹងបង្អាប់មុខគណៈកម្មាធិការ ជាតិរៀបចំការបោះឆ្នោតនិងក្រុមប្រឹក្សាធម្មនុញ្ញដែលបានសម្រេចថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រកាលពីថ្ងៃទី២៨ខែកក្កដា«ត្រឹម ត្រូវ»និងមិនមានភាពមិនប្រក្រតីដែលធ្វើឲ្យប៉ះពាល់ដល់សំឡេងឆ្នោត។
ទី២ បើគណបក្សប្រជាជនកម្ពុជាទទួលយកការរកឃើញថាមានភាពមិនប្រក្រតីជាយ ថាហេតុបែបណានោះគឺមានន័យថាគណបក្សនេះចុះចាញ់គណបក្សជំទាស់ជា លក្ខណៈនិមិត្តរូប។
បើទោះជាគណបក្សជំទាស់ទុកមុខទុកមាត់ឲ្យដោយមិនសើរើលើចំនួនអាសនៈ ក្រោយពីបានរកឃើញភាពមិនប្រក្រតីក៏ដោយក៏គណបក្សប្រជាជននឹងទទួល រងនូវការរិះគន់ថាជ័យជម្នះពីការបោះឆ្នោតរបស់ខ្លួនបានដោយសារ ការអនុគ្រោះឬសម្បទានរបស់គណបក្សសង្គ្រោះជាតិហើយវាក៏ជាផលវិបាក ផ្នែកកិត្តិយសក្នុងការកាន់កាប់អំណាចរដ្ឋាភិបាលផងដែរពីព្រោះថា ជ័យជម្នះរបស់ខ្លួនប្រៀបដូចជាជ័យជម្នះមិនពេញមុខពេញមាត់កើតចេញ ពីការបោះឆ្នោត។
ថ្វីបើក្រុមអ្នកវិភាគបានទាញការចាប់អារម្មណ៍ដើម្បីទម្លាយវិបត្តិ មុនកិច្ចប្រជុំសភាលើកដំបូងក៏រហូតមកទល់នឹងថ្ងៃព្រហស្បតិ៍នេះ គណបក្សជាប់ឆ្នោតទាំងពីរបានកាត់ផ្តាច់ពីការចរចាគ្នាបន្ទាប់ពី បានចរចាទល់មុខគ្នាដោយមេដឹកនាំកំពូលបានចំនួនពីរថ្ងៃក្នុង សប្តាហ៍នេះហើយបានព្រមព្រាងគ្នាជាគោលការណ៍លើការកែទម្រង់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។កិច្ចព្រមព្រាងនេះចង់ឬមិន ចង់វាមានន័យរួចជាស្រេចថាគណបក្សទាំងពីរយល់ស្របគ្នាថាគ.ជ.ប មានបញ្ហា។
លោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិបានសរសេរក្នុងទំព័រហ្វេសប៊ុករបស់ខ្លួន នៅថ្ងៃនេះថា គណបក្សរបស់លោកនឹងមិនចូលរដ្ឋាភិបាលឬរដ្ឋសភាទេដរាបណា«ក្តី សង្ឃឹមរបស់ប្រជាពលរដ្ឋមិនត្រូវបានធានាថាក្លាយជាការពិតនោះទេ»។
លោកឈាង វុន សមាជិកតំណាងរាស្ដ្រជាប់ឆ្នោតរបស់គណបក្សប្រជាជនបញ្ជាក់ជំហរគណបក្ស របស់លោកថានឹងបើកកិច្ចប្រជុំសភាបើទោះជាគណបក្សជំទាស់មិនព្រម ចូលរួមកិច្ចប្រជុំនោះក៏ដោយ។
ឈរលើជំហរផ្ទុយគ្នានេះគេអាចជឿបានថាគណបក្សសង្គ្រោះជាតិនឹងបន្ត លេងសន្លឹកបៀរក្នុងដៃរបស់ខ្លួនតទៅទៀតហើយអាចត្រៀមខ្លួនឱបដៃឈរ មើលគណបក្សប្រជាជនកម្ពុជាដឹកនាំរដ្ឋាភិបាលមួយដែលមិនពេញមុខមាត់ ទាំងផ្ទៃក្នុងទាំងក្នុងក្របខណ្ឌអន្តរជាតិ។ហើយដោយសារសន្លឹកបៀរ នៅក្នុងដៃគណបក្សជំទាស់គេពិបាកនឹងជឿថាគណបក្សនេះសុខចិត្តចូល ប្រជុំសភានៅថ្ងៃទី២៣ខែកញ្ញានេះបើសិនជាមិនមានការត្រូវរ៉ូវ គ្នាណាមួយជាមុននោះទេ។
ជាមួយគ្នានេះគេក៏អាចមើលឃើញជំហរដាច់ខាតរបស់គណបក្សប្រជាជន កម្ពុជាដែរដោយមិនខ្លាចសន្លឹកបៀររបស់គណបក្សជំទាស់នោះទេ។
ប៉ុន្តែអ្វីដែលគេគួរគិតនោះគឺថាគណបក្សប្រជាជនកម្ពុជានិងលោកនាយក រដ្ឋមន្ត្រីហ៊ុន សែន នឹងបង្ហាញជំហរកាន់តែតឹងតែងក្រោយពីកិច្ចប្រជុំលើកដំបូងនៃរដ្ឋ សភាដែលគ្មានវត្តមានតំណាងរាស្ដ្រខាងគណបក្សជំទាស់ទាំង៥៥រូប។ ហើយនោះអាចជាវិធីគាបសង្កត់ផ្នែកនយោបាយ៕

No comments:
Post a Comment