លោកទៀ បាញ់ថ្លែងនៅក្នុងពិធីកាលពីម្សិលមិញ។ រូបថត ផា លីណា
Friday, 27 September 2013វង្ស សុខេង
The Phnom Penh Post
ភ្នំពេញៈ លោក ទៀ បាញ់ រដ្ឋមន្រ្តី ការពារជាតិ
បានថ្លែងកាលពីម្សិលមិញថា កងយោធពលខេមរភូមិន្ទ
ត្រៀមជាស្រេចដើម្បីការពាររដ្ឋធម្មនុញ្ញរបស់ព្រះរាជាណាចក្រកម្ពុជា
ប្រសិនបើការធ្វើកូដកម្មជាទូទៅរបស់គណបក្សប្រឆាំងប្រព្រឹត្តទៅ។
លោក ឧត្តមសេនីយ៍ ទៀ បាញ់ បានថ្លែងសុន្ទរកថា
ទៅកាន់មន្រ្តីក្នុងពិធីផ្ទេរតំណែងនៅក្រសួង
សង្គមកិច្ចកាលពីម្សិលមិញថា៖ «កូដកម្មទូទាំងប្រទេស ឬមហាបាតុកម្ម
ត្រូវធ្វើឡើងក្រោមក្របខ័ណ្ឌច្បាប់ ហើយវាមិនអាចទៅរួចទេ
ប្រសិនបើកូដកម្មមិនស្ថិតក្រោមក្របខណ្ឌនៃច្បាប់នោះ។
មិនគំរាមទេប៉ុន្តែត្រូវមើលចេតនា [របស់គណបក្សសង្គ្រោះជាតិ]
ចង់បំផ្លាញរដ្ឋធម្មនុញ្ញ»។
លោកបានបន្តថា៖ «ខ្ញុំនិយាយឲ្យចំពេលនេះ
គ្មានអ្នកណាអាចបំផ្លាញរដ្ឋធម្មនុញ្ញបានទេ
ហើយកងកម្លាំងប្រដាប់អាវុធ ត្រៀមជាស្រេចនៅភ្នំពេញ»។
កាលពីថ្ងៃពុធគណបក្សសង្គ្រោះជាតិ បានគំរាមអំពាវនាវ
ឲ្យធ្វើកូដកម្មទូទាំងប្រទេស។ គណបក្សសង្គ្រោះជាតិ ក៏បានហៅរដ្ឋសភា
និងរដ្ឋាភិបាលដែលទើបបង្កើតថ្មី ដោយឯកបក្សថា មិនស្របច្បាប់
បន្ទាប់ពីការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំស្ថាប័នជាតិកំពូល
ទាំងពីរ សម្រាប់អាណតិ្តថ្មី ដែលធ្វើឡើងកាលពីថ្ងៃអង្គារ
ដោយគ្មានវត្តមានរបស់តំណាងរាស្ត្រគណបក្សប្រឆាំងទាំង ៥៥ រូប។
គណបក្សប្រឆាំង បានធ្វើពហិការការបើកកិច្ចប្រជុំសភាលើកដំបូង
កាលពីថ្ងៃ ចន្ទ ជាការតវ៉ា ជំទាស់ទៅនឹងគណបក្សប្រជាជន
ដែលមិនព្រមចូលរួមបង្កើតគណកម្មាឯករាជ្យមួយ
ដើម្បីធ្វើការស៊ើបអង្កេតទៅលើភាពមិនប្រក្រតីនៅក្នុងការ
បោះឆ្នោត។
លោកឧត្តម សេនីយ៍ ទៀ បាញ់ បានថ្លែងកាលពីម្សិលមិញថា
ការគំរាមធ្វើកូដកម្មរបស់គណបក្សសង្គ្រោះជាតិ ដែលពួកគេបានសន្យាថា
ធ្វើមួយថ្ងៃនោះ
គឺមានបំណងយ៉ាងច្បាស់ធ្វើឲ្យប៉ះពាល់ដល់រដ្ឋធម្មនុញ្ញ។
លោកបានបញ្ជាក់ថា៖ «វាពិបាកយល់ថា គណបក្សមួយ
ដែលគោរពរដ្ឋធម្មនុញ្ញយ៉ាងពេញលេញ
អាចបង្កើតរដ្ឋាភិបាលដែលខុសមិនស្របច្បាប់នោះ»។
យ៉ាងណាក៏ដោយ អ្នកវិភាគឯករាជ្យមួយចំនួន រួមទាំងលោក បណ្ឌិត ឡៅ
ម៉ុងហៃ បានចាត់ទុកការបើកប្រជុំសភាលើកដំបូងកាលពីថ្ងៃចន្ទ
ដែលមានតែអ្នកតំណាងរាស្ត្រមកពីគណបក្សប្រជាជនចំនួន ៦៨ រូបនោះ
ថាធ្វើឡើងដោយខុសទៅនឹងគោលការណ៍ច្បាប់រដ្ឋធម្មនុញ្ញ
ដែលបានចែងថា ប្រទេសកម្ពុជាប្រកាន់យករបបប្រជាធិបតេយ្យសេរី ពហុបក្ស
ប៉ុន្តែកិច្ចប្រជុំសភាបែរជាប្រព្រឹត្តទៅដោយឯកបក្សទៅវិញ៕ TK
No comments:
Post a Comment