ក្រុមសមត្ថកិច្ចជាច្រើនរយនាក់ និងក្រុមកម្មកររោងចក្រ
ប្រឈមមុខដាក់គ្នា ពេលកម្មករចង់ហែរក្បួន
ទោះជាយ៉ាងក៏ដោយមិនមានសេចក្តីរាយការណ៍ថា មានការរងរបួសឡើយ។
រូបថត ហេង ជីវ័ន
Friday, 27 September 2013លាង ផាន់ណារ៉ា
The Phnom Penh Post
ភ្នំពេញៈ កម្មករ កម្មការិនីរោងចក្រ SL
នៅព្រឹកថ្ងៃសុក្រនេះបានប្រមូលផ្តុំគ្នា
តវ៉ាស្វែងរកដំណោះស្រាយឲ្យពួកគេសារជាថ្មី
និងមានបំណងចង់ដង្ហែក្បួន
ទៅដាក់ញត្តិនៅខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រីហ៊ុន សែន
ដើម្បីស្នើសុំកិច្ចអន្តរាគមន៍។
ប៉ុន្តែការដង្ហែរក្បួននោះ
ត្រូវបានកម្លាំងសមត្ថកិច្ចជាច្រើននាក់រារាំង
មិនឲ្យមានការដង្ហែក្បួន ដែលស្ថិតនៅតាមផ្លូវ៣៧១
ត្រង់ភូមិក្បាលទំនប់ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ។ យ៉ាងណាក៏ដោយ
សមត្ថកិច្ច និងតំណាងក្រុមកម្មករ បានធ្វើការចរចាគ្នា និង
បានព្រមព្រៀងគ្នាឲ្យតែតំណាងកម្មករ ត្រឹម៣០នាក់
ទៅកាន់ខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រីដើម្បីដាក់ញ្ញាតិប៉ុណ្ណោះ។
កូដកម្មប៉ុន្មានសប្តាហ៍នេះ បានក្លាយជាអំពើហិង្សា
កាលពីរសៀលថ្ងៃសៅរ៍សប្តាហ៍មុន ដោយកងរាជអាវុធហត្ថ
ដែលគេជួលឲ្យមកយាមរោងចក្រកាត់ដេរ
បានបាញ់កាំភ្លើងខាងក្នុងអគារ និងបង្ករបួសធ្ងន់ធ្ងរ
ដល់បុរសម្នាក់ និងកម្មករប្រមាណ ១០ នាក់ផ្សេងទៀត។
សូមបញ្ជាក់ថា កម្មកររាប់ពាន់នាក់នោះ បានធ្វើការតវ៉ាទាមទារ ១១
ចំណុច ពីរោងចក្រកាត់ដេរ SL ហើយរោងចក្រនេះ បានយល់ព្រមផ្តល់ឲ្យតែ ៧
ចំណុចប៉ុណ្ណោះ នៅសល់ ៤ ចំណុចទៀត ដូចជា ការស្នើបណ្ដេញលោក មាស សុថា
ចេញពីរោងចក្រ ការផ្ដល់ប្រាក់ចំនួន ៣ ដុល្លារ
សម្រាប់អាហារក្នុងមួយថ្ងៃ
ការមិនកាត់ប្រាក់ខែកម្មករក្នុងពេលតវ៉ា
និងការតម្រូវឲ្យក្រុមហ៊ុន ទម្លាក់ចោលបណ្តឹងនៅតុលាការក្រុង។
កម្មករជាច្រើនទៀតកំពុងទាមទារឲ្យកម្លាំងកងរាជអាវុធហត្ថដែលកំពុងឈរយាមនៅរោងចក្រ SL ត្រូវតែដកចេញ។
ដោយឡែក អ្នកគ្រប់គ្រងរោងចក្រ SL បានអះអាងប្រាប់ភ្នំពេញ
ប៉ុស្តិ៍កន្លងមកថា
ដោយសារសកម្មភាពធ្វើកូដកម្មកំពុងបន្តបានធ្វើឲ្យរោងចក្រ
ទទួលរងការខាតបង់ជាង ១៣០ ០០០
ដុល្លារក្នុងមួយថ្ងៃដោយមានអ្នកទិញសំខាន់ៗកំពុងងាកចេញពី
ក្រុមហ៊ុនផលិតសម្លៀកបំពាក់ឈានមុខគេរបស់អាស៊ីមួយនេះ។
ក្រុមហ៊ុនយីហោអន្តរជាតិ H&M និង GAP
បានកាត់បន្ថយការបញ្ជាទិញរបស់ខ្លួន ខណៈក្រុមហ៊ុន Levi’s
បានបញ្ឈប់ការទិញពីរោងចក្រ SL កាលពី ខែសីហា។
No comments:
Post a Comment