លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលគាំទ្រដោយសមាជិកសភាឯកបក្ស។
26 កញ្ញា 2013 គង់ សុឋានរិទ្ធ
VOA
ភ្នំពេញ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
ដែលគាំទ្រដោយសមាជិកសភាឯកបក្សដើម្បីបង្កើតរដ្ឋាភិបាលថ្មី
បានប្រកាសជាចំហថា
កម្ពុជាមិនត្រូវការសហគមន៍អន្តរជាតិឬអង្គការសហប្រជាជាតិគាំទ្រ
នោះទេ។ លោកសន្យាថា
នឹងប្រឆាំងការជ្រៀតជ្រែកនយោបាយផ្ទៃក្នុងកម្ពុជាពីប្រទេសដទៃ។ លោក
ហ៊ុន សែន
ថ្លែងយ៉ាងដូច្នេះនៅមុនពេលបិទបញ្ចប់កិច្ចប្រជុំបើកគណៈរដ្ឋមន្ត្រី
ថ្មីកាលពីរសៀលថ្ងៃពុធក្នុងទីក្រុងភ្នំពេញ។
«យើងអត់ត្រូវការឲ្យប្រធានាធិបតីឬអគ្គរដ្ឋទូតប្រទេសណាមកទទួល ស្គាល់ទេ។ វាគ្មានការចាំបាច់ឲ្យអគ្គលេខាធិការអង្គការសហប្រជាជាតិ ឲ្យប្រទេសហត្ថលេខីលើកិច្ចព្រមព្រៀងទីក្រុងប៉ារីមកទទួលស្គាល់ ទេ»។
សេចក្តីថ្លែងការណ៍នេះ ធ្វើឡើងក្រោយពីមេដឹកនាំគណបក្សជំទាស់លោកសម រង្ស៊ី បានព្រមានថា លោកនឹងធ្វើយុទ្ធនាការស្នើកុំឲ្យសហគមន៍អន្តរជាតិទទួលស្គាល់រដ្ឋា ភិបាលថ្មីរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ព្រមទាំងស្នើសុំអង្គការសហប្រជាជាតិឲ្យព្យួរអាសនៈកម្ពុជានៅ អង្គការសហប្រជាជាតិបណ្តោះអាសន្ន។
លោកសម រង្ស៊ី ថ្លែងថា រដ្ឋាភិបាលថ្មីនិងរដ្ឋសភាថ្មី របស់កម្ពុជាជារដ្ឋាភិបាលនិងរដ្ឋសភាមិនស្របច្បាប់។
ម្យ៉ាងវិញទៀតសហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុប ប្រទេសជប៉ុននៅក្នុងសប្តាហ៍នេះហាក់ដូចជានៅតែរក្សាជំហរមិនទាន់ ទទួលស្គាល់លទ្ធផលបោះឆ្នោតនៅកម្ពុជានៅឡើយតាមរយៈសេចក្តីថ្លែងការណ៍ របស់ខ្លួនជាបន្តបន្ទាប់។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន លើកឡើងថា រដ្ឋាភិបាលរបស់លោកស្របច្បាប់រួចទៅហើយក្រោយពីរដ្ឋសភាដែលមាន សមាជិកមកពីគណបក្សប្រជាជនកម្ពុជារបស់លោកចំនួន៦៨រូបបោះឆ្នោតគាំ ទ្រនិងព្រះមហាក្សត្រតែងតាំងរូបលោកជានាយករដ្ឋមន្ត្រីជាផ្លូវការ។ បន្ថែមពីនោះលោកហ៊ុន សែន ក៏បានបញ្ជាក់ជំហរប្រឆាំងនឹងអន្តរគមន៍របស់អន្តរជាតិក្នុងនយោបាយ របស់កម្ពុជា។
«សម្តេចព្រះសង្ឃរាជទេព វង្ស បានអានដល់កន្លែងថា យើងមិនឲ្យបរទេសមកបង្គាប់បញ្ជានយោបាយក្នុងប្រទេសនិងក្រៅប្រទេស ខ្ញុំមានមោទនភាពដោយពាក្យសម្តីនេះណាស់ព្រោះយើងមិនអនុញ្ញាតឲ្យជន បរទេសណាមកបង្គាប់បញ្ជានយោបាយក្នុងប្រទេសនិងក្រៅប្រទេសរបស់ព្រះ រាជាណាចក្រកម្ពុជាទេ»។
ទោះជាបែបនេះក្តី លោក យ៉ែម ប៉ុញ្ញឫទ្ធិ អ្នកនាំពាក្យមួយរូបរបស់គណបក្សសង្គ្រោះជាតិអះអាងថារដ្ឋាភិបាល កម្ពុជាក្នុងពេលនេះនឹងទទួលរងផលប៉ះពាល់ក្នុងទំនាក់ទំនងអន្តរ ជាតិ។
«ពីព្រោះការរៀបចំ (រដ្ឋាភិបាល) នេះមានការខុសពីរដ្ឋធម្មនុញ្ញ។ យើងយល់ឃើញថា មានផលប៉ះពាល់ដល់រាជរដ្ឋាភិបាលមួយដែលកើតចេញមកមិនទាន់គ្រប់ លក្ខណៈ»។
បើទោះជាយល់ឃើញថា ស្ថានភាពបច្ចុប្បន្នរបស់កម្ពុជានឹងមិនប្រឈមខ្លាំងពីបញ្ហាទំនាក់ ទំនងអន្តរជាតិ ក៏លោក អ៊ូ វីរៈ នាយកមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាយល់ថា កម្ពុជាត្រូវតែគិតគូដល់បញ្ហានេះដែរ។
«ប្រទេសកម្ពុជាត្រូវការការគាំទ្រពីសហគមន៍អន្តរជាតិនិងអង្គការសហ ប្រជាជាតិពីព្រោះយើងត្រូវការកៅអីនៅអង្គការសហប្រជាជាតិហើយការ ត្រូវការកៅអីនោះមានតែរដ្ឋាភិបាលស្របច្បាប់មួយទេដែលអាចអង្គុយ នៅកៅអីនោះបាន»។
ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន លោក ហ៊ុន សែន បានបង្ហាញថា មានសារគាំទ្ររដ្ឋាភិបាលរបស់លោកមកពីប្រទេសមួយចំនួនរាប់ទាំង ប្រទេសសមាជិកសមាគមអាស៊ានផងដែរ។
ផ្អែកតាមគេហទំព័ររបស់ក្រសួងការបរទេស ប្រទេសវៀតណាម ឡាវ សិង្ហបុរី ថៃ កូរ៉េខាងជើង រុស្ស៊ី គុយបា និងប្រទេសចិន បានផ្ញើសារអបអរសាទរការឡើងកាន់ដំណែងនាយករដ្ឋមន្ត្រីបន្តទៀត របស់លោកហ៊ុន សែន។
ក្នុងចំណោមប្រទេសទាំងនោះប្រទេសចិនបានបញ្ជាក់ជំហរយ៉ាងរឹងមាំដោយ ចាត់ទុកកម្ពុជាជា «អ្នកជិតខាងល្អ ជាដៃគូល្អ ជាមិត្តភក្តិល្អ និងជាបងប្អូនដ៏ល្អជិតស្និទ្ធ» ហើយប្រទេសចិននឹងខិតខំធ្វើការជំរុញទំនាក់ទំនងទ្វេភាគីឲ្យកាន់ តែស៊ីជម្រៅនិងគ្រប់ជ្រុងជ្រោយកម្រិតខ្ពស់៕

No comments:
Post a Comment