សុខ ខេមរា
VOA
វ៉ាស៊ីនតោន —
មេដឹកនាំគណបក្សជំទាស់គឺលោកសម
រង្ស៉ីគ្រោងនឹងស្នើសុំឲ្យអ.ស.ប.ព្យួរអាសនៈកម្ពុជាឲ្យនៅទំនេរ
ហើយនឹងស្នើសុំសហគមន៍អន្តរជាតិមិនឲ្យទទួលស្គាល់រដ្ឋាភិបាលថ្មីរបស់
ប្រទេសកម្ពុជា។ លោកសុខ ខេមរា នៃវីអូអេបានរាយការណ៍ថា ការ
ស្នើសុំនេះគឺដោយសារគណបក្សជំទាស់អះអាងថា
រដ្ឋាភិបាលកម្ពុជាថ្មីមិនស្របច្បាប់។
មេដឹកនាំគណបក្សសង្គ្រោះជាតិគឺលោកសម រង្ស៉ីបានព្រមានថា លោកនឹងធ្វើ ចលនាជាអន្តរជាតិក្នុងពេលឆាប់ៗខាងមុខដើម្បីកុំឲ្យសហគមន៍អន្តរជាតិ ទទួលស្គាល់រដ្ឋាភិបាលថ្មីរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ជាពិសេសគឺស្នើសុំ ដល់អ.ស.ប.ឲ្យព្យួរអាសនៈកម្ពុជានៅឯអ.ស.ប.នៅទំនេរជាបណ្តោះ អាសន្ន។
គណបក្សជំទាស់ធ្វើរបៀបនេះដោយចោទប្រកាន់ថា រដ្ឋាភិបាលថ្មីនិងរដ្ឋសភាថ្មី របស់កម្ពុជាជារដ្ឋាភិបាលនិងរដ្ឋសភាមិនស្របច្បាប់ និងមិនតំណាងឲ្យប្រជាពលរដ្ឋកម្ពុជាទាំងមូលទេ។ នេះបើតាមការអះអាងរបស់លោកសម រង្ស៉ី ដែលបានថ្លែងប្រាប់វីអូអេប៉ុន្មាននាទីមុននេះ។
«ហើយយើងនឹងទំនាក់ទំនងជាមួយអ.ស.ប.ផងដែរ សុំឲ្យព្យួរសមាជិកភាពនៃប្រទេសកម្ពុជានៅអ.ស.ប.»។
ទោះជាយ៉ាងណាក៏ដោយ លោកផៃ ស៊ីផាន អ្នកនាំពាក្យមួយរូបរបស់រដ្ឋាភិបាល បានអះអាងថា អ្វីដែលគណបក្សជំទាស់ធ្វើនោះគឺជាសកម្មភាពដែលមិនអាចទៅរួចដោយសារថា គ្មាននរណាដែលគេនឹងធ្វើការជាមួយគណបក្សសំឡេងភាគតិចទេ។
«មិនអាចទៅរួចទេដោយសារអ.ស.ប.គឺជាសហរដ្ឋាភិបាលរបស់ប្រជាជាតិ នីមួយៗ មិនមែនជាអង្គការនយោបាយដែលពាក់ព័ន្ធជាមួយនឹងគណបក្សដែលចាញ់ឆ្នោត ឬគណបក្សភាគតិចនោះទេ»។
ការមិនទទួលស្គាល់រដ្ឋាភិបាលថ្មីរបស់គណបក្សជំទាស់គឺស្របជាមួយនឹង ជំហរ របស់បណ្តាប្រទេសមួយចំនួនដូចជាស.រ.អា.និងសហភាពអឺរ៉ុបដែលនៅតែ ទាមទារឲ្យមានការពិភាក្សាគ្នាដោះស្រាយបញ្ហាខ្វែងគំនិតគ្នារឿង បោះឆ្នោតដែលគេចោទថា មានការគៃបន្លំយ៉ាងធ្ងន់ធ្ងរ។
គណបក្សជំទាស់បានបដិសេធមិនទទួលស្គាល់លទ្ធផលបោះឆ្នោតទេ ដោយអះ អាងថា ខ្លួនទេជាអ្នកឈ្នះការបោះឆ្នោតគឺទទួលបាន៦៣អាសនៈលើ១២៣ អាសនៈ ហើយអាចបង្កើតរដ្ឋាភិបាលម្នាក់ឯងបាន។ គណបក្សនេះទាមទារឲ្យ មានការបង្កើតគណៈកម្មការឯករាជ្យត្រឹមត្រូវមួយដើម្បីស៊ើបអង្កេតដោយ តម្លាភាពលើភាពមិនប្រក្រតីនៃការបោះឆ្នោតថ្ងៃ២៨ខែកក្កដាឆ្នាំ ២០១៣។
គណបក្សប្រជាជនកម្ពុជាត្រូវគណៈកម្មាធិការជាតិរៀបចំបង្ហាញថា ជាអ្នកឈ្នះ ហើយទទួលបាន៦៨អាសនៈក្នុងសភា ហើយអាចបង្កើតរដ្ឋាភិបាលម្នាក់ឯងបាន។ គណបក្សនេះបានបញ្ជាក់ថា លទ្ធផលបោះឆ្នោតជាផ្លូវការបានបញ្ចប់ឬប្រកាសដោយគ.ជ.ប.ទៅហើយ ដោយបដិសេធ ការសើរើលទ្ធផលបោះឆ្នោតនេះ។
ការចរចាមិនត្រូវគ្នានេះធ្វើឲ្យសមាជិកសភាគណបក្សជំទាស់ចំនួន៥៥រូប មិន ចូលរួមប្រជុំសភាដើម្បីផ្តល់សុពលភាពឲ្យក្លាយជាសភាពហុបក្សនិង ស្រប ច្បាប់ពេញលេញមួយដែលទទួលស្គាល់ដ៏ទូលំទូលាយទេ។
ក្រៅពីគំរាមធ្វើបាតុកម្មទូទាំងប្រទេស លោកសម រង្ស៉ីបង្ហាញក្តីសង្ឃឹមថា ចលនារបស់លោកលើឆាកអន្តរជាតិនឹងបានសម្រេចដោយសារមានភស្តុតាង អំពីភាពមិនស្របច្បាប់ជាតិ និងអន្តរជាតិ ដែលលោកអះអាងថា រដ្ឋាភិបាលថ្មី របស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនជារដ្ឋាភិបាលខុសច្បាប់។ លោកថ្លែង ថា សកម្មភាពរបស់លោកលើឆាកអន្តរជាតិដូច្នេះគឺជាការការពារផល ប្រយោជន៍ជាតិខ្មែរទាំងមូលនិងជួយសង្គ្រោះជាតិកម្ពុជា។
លោកបានព្រមានថា៖ «អញ្ចឹងបើនរណាដែលនៅតែទាក់ទងជាធម្មតាជាមួយរដ្ឋាភិបាលភ្នំពេញតទៅ ទៀតគឺមានន័យថា ចូលដៃជាមួយពួកដែលរំលោភរដ្ឋធម្មនុញ្ញ រំលោភកិច្ចព្រមព្រៀងទីក្រុងបារីស ហើយកំពុងតែធ្វើបាបប្រជារាស្ត្រខ្មែរ»។
លោកផៃ ស៊ីផានបានអះអាងថា រដ្ឋាភិបាលកម្ពុជាពេលនេះមានប្រទេសមហា អំណាចមួយចំនួននិងប្រទេសអាស៊ានជាច្រើនបានសរសេរលិខិតមកអបអរសារទរ និងទទួលស្គាល់រដ្ឋាភិបាលថ្មីរបស់កម្ពុជារួចហើយ។
ប្រទេសកម្ពុជា ដែលត្រូវបញ្ជូនតំណាងទៅថ្លែងសុន្ទរកថានៅឯកិច្ចប្រជុំមហាសន្និបាត អ.ស.ប.ក្នុងទីក្រុងញូយ៉កក្នុងខែកញ្ញានេះជារៀងរាល់ឆ្នាំនោះ ធ្លាប់ត្រូវអ.ស.ប.ព្យួរអាសនៈឲ្យនៅទំនេរម្តងក្រោយពីមានរដ្ឋប្រហារ ក្នុងទីក្រុងភ្នំពេញកាលពីខែកក្កដាឆ្នាំ១៩៩៧ដែលព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិត្រូវបណ្តេញចេញពីមុខតំណែងជានាយករដ្ឋមន្ត្រីទី១៕

No comments:
Post a Comment