ប្រធានគណបក្សសង្គ្រោះជាតិ សម រង្ស៊ី (REUTERS/Samrang Pring)
អង្គារ 29 តុលា 2013នៅក្នុងលិខិតចំហមួយជូនប្រទេស និងស្ថាប័នម្ចាស់ជំនួយរបស់ កម្ពុជា ដែលចេញផ្សាយនៅថ្ងៃអង្គារនេះ គណបក្សសង្គ្រោះជាតិបានបញ្ជាក់ថា ខ្លួនមិនទទួលស្គាល់រដ្ឋាភិបាលឯកបក្សរបស់គណបក្ស ប្រជាជនកម្ពុជា អាណត្តិទី៥នេះទេ។ គណបក្សនេះព្រមានថានឹងសើរើឡើងវិញរាល់កិច្ចសន្យាផ្តល់ប្រាក់ កម្ចី និងការវិនិយោគបរទេសជាមួយរដ្ឋាភិបាលបច្ចុប្បន្ន។ យ៉ាងណាក៏ដោយ មន្ត្រីគណបក្សកាន់អំណាចបានអះអាងថា ការអំពាវនាវនេះគ្មានឥទ្ធិពលទៅលើប្រទេសម្ចាស់ជំនួយទេ។
ដោយ ប៉ែន បូណា
RFI
គណបក្សសង្គ្រោះជាតិបានចេញលិខិតចំហមួយ នៅថ្ងៃអង្គារនេះ ដោយ
ព្រមានប្រទេសម្ចាស់ជំនួយ និងស្ថាប័នផ្តល់ហិរញ្ញវត្ថុដល់កម្ពុជាថា
គណបក្សសង្គ្រោះជាតិ
នឹងសើរើឡើងវិញរាល់កិច្ចសន្យានានាដែលម្ចាស់ជំនួយទាំងនោះចុះ
ហត្ថលេខាជាមួយរដ្ឋាភិបាលកម្ពុជា អាណត្តិទី៥នេះ។
គណបក្សប្រឆាំងដឹកនាំដោយលោកសម រង្ស៊ី និងលោកកឹម សុខា
បានបញ្ជាក់ថា
ខ្លួនមិនទទួលស្គាល់រដ្ឋាភិបាលឯកបក្សរបស់គណបក្សប្រជាជនកម្ពុជាទេ។
គណបក្សនេះនៅតែចោទប្រកាន់រដ្ឋាភិបាល
និងរដ្ឋសភាដែលបង្កើតឡើងដោយគណបក្សប្រជាជនកម្ពុជា
ក្រោមព្រះរាជាធិបតីភាពរបស់ព្រះមហាក្សត្រ កាលពីថ្ងៃទី ២៤
កញ្ញា ថាជារដ្ឋសភា និងរដ្ឋាភិបាលខុសច្បាប់ និងរំលោភរដ្ឋធម្មនុញ្ញ។
ដូច្នេះ រាល់កិច្ចសន្យា ការផ្តល់អាជ្ញាប័ណ្ណលើគម្រោងវិនិយោគ ការដោះដូរ និងការជួលអចលនទ្រព្យជាមួយរដ្ឋាភិបាលបច្ចុប្បន្ន គឺជាការមិនស្រប ច្បាប់ឡើយ។ គណបក្សសង្គ្រោះជាតិបានប្រាប់ទៅម្ចាស់ជំនួយ និងស្ថាប័នផ្តល់ជំនួយទាំងនោះថា កុំឲ្យពួកគេចូលរួមរំលោភឆន្ទៈរបស់ពលរដ្ឋខ្មែរ។
នេះជាសកម្មភាពថ្មីទៀតរបស់គណបក្សសង្គ្រោះជាតិ ក្នុងការរាំងខ្ទប់ សហគមន៍អន្តរជាតិ និងម្ចាស់ជំនួយកុំឲ្យគាំទ្រនិងផ្តល់ជំនួយដល់រដ្ឋាភិបាលកម្ពុជា។ កាលពីក្នុងចន្លោះថ្ងៃទី២៣ដល់ ២៥តុលាកន្លងទៅ គណបក្សសង្គ្រោះជាតិបានដឹកនាំបាតុកររាប់ម៉ឺននាក់ យកញត្តិទាមទារ របស់ខ្លួនដែលមានស្នាមមេដៃអ្នកគាំទ្រជាង ២លាននាក់ ទៅដាក់ជូនការិយាល័យតំណាងអង្គការសហប្រជាជាតិ និងបណ្តាស្ថានទូតបរទេសជាច្រើនប្រចាំទីក្រុងភ្នំពេញ ដើម្បីទាមទារ ឲ្យសហគមន៍អន្តរជាតិជួយអន្តរាគមន៍ដោះស្រាយបញ្ហាបោះឆ្នោត។
យ៉ាងណាក៏ដោយ លោក ជាម យៀប មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា បានបញ្ចេញប្រតិកម្មថា ការទាមទាររបស់គណបក្សប្រឆាំងគ្មានឥទ្ធិពលអ្វីទៅលើសហគមន៍អន្តរជាតិ ទេ។ លោកបានប្រាប់វិទ្យុបារាំងអន្តរជាតិថា សហគមន៍អន្តរជាតិ និងបណ្តាស្ថាប័នផ្តល់ជំនួយនានាកំពុងធ្វើការជាមួយគណបក្សកាន់ អំណាច។
លោក ជាម យៀប បានហៅទង្វើរបស់គណបក្សសង្គ្រោះជាតិ ថាជាការព្យាយាមបិទខ្ទប់ ដង្ហើមរបស់ប្រជាជនកម្ពុជា។ ប៉ុន្តែ លោកអះអាងថា សហគមន៍អន្តរជាតិនឹងមិនធ្វើដូច្នេះឡើយ។ ផ្ទុយទៅវិញ ពួកគេកំពុងបង្កើនការគាំទ្រដល់រដ្ឋាភិបាលកម្ពុជា។ ទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីជប៉ុននៅកម្ពុជានាខែក្រោយនេះគឺជា ភស្តុតាងថ្មីមួយទៀតនៃការគាំទ្ររបស់អន្តរជាតិចំពោះរដ្ឋាភិបាល កម្ពុជា។ នេះបើយោងតាមការអះអាងរបស់មន្ត្រីជាន់ខ្ពស់បក្សកាន់អំណាច៕

No comments:
Post a Comment