Thursday, April 10, 2014

លោក ហ៊ុន សែន និង​លោក សម រង្ស៊ី ពិភាក្សា​គ្នា​រយៈពេល​៤៥​នាទី​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​​

ថ្ងៃពុធ ទី9 ខែមេសា ឆ្នាំ2014 
ដោយ៖​ ស៊ុន ណារិន​
VOD 
មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ពុធ​នេះ ឲ្យដឹងថា លោក សម រង្ស៊ី  បាន​ពិភាក្សា​គ្នា​តាម​ទូរស័ព្ទ​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដោយ​និយាយ​ពី​ប្រធានបទ​សំខាន់​ចំនួន​៣​។​
​លោក អេង ឆៃអ៊ាង មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​ដឹង​ពី​ការសន្ទនា​នេះ មានប្រសាសន៍ថា ការពិភាក្សា​រវាង​ថ្នាក់ដឹកនាំ​ទាំង​ពីរ​តាមរយៈ​ទូរស័ព្ទ មាន​រយៈពេល​ប្រហែល​៤៥​នាទី​។ លោក​បញ្ជាក់​ទៅ​អ្នកសារព័ត៌មាន​ថា ប្រធាន​បទ​នៃ​ការពិភាក្សា​នោះ រួមមាន​ទី​១ ពេលវេលា​នៃ​ការបោះឆ្នោត​ឡើងវិញ សម្រាប់​ការបោះឆ្នោត​ជាតិ និង​ក្រុមប្រឹក្សា​ឃុំ​
សង្កាត់ ទី​២ កំណែទម្រង់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត ហៅ​កាត់​ថា គ​.​ជ​.​ប​. និង​ការកែទម្រង់​ប្រព័ន្ធ​ផ្សព្វផ្សាយ​។​
​លោក អេង ឆៃអ៊ាង បញ្ជាក់ថា មិនទាន់​មាន​ការឯកភាព​ជា​ផ្លូវការ​ទេ ហើយ​លោក​សម រង្ស៊ី នឹង​ពិភាក្សា​ជាមួយ​សហការី​របស់​ខ្លួន​លើ​បញ្ហា​ទាំងនេះ​៕

No comments: