មាស សុខជា និង Kevin Ponniah
The Phnom Penh Post
ភ្នំពេញៈ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក សម រង្ស៊ី
មេដឹកនាំគណបក្សប្រឆាំងបាននិយាយគ្នាតាមទូរស័ព្ទជិតមួយម៉ោង
ហើយបានឈានដល់ការព្រមព្រៀងល្អមួយស្តីពីកំណែទម្រង់នៃការ
បោះឆ្នោតដែលអាចត្រួសត្រាយផ្លូវដល់ការព្រមព្រៀង
ដែលគណបក្សសង្គ្រោះជាតិអាចនឹងបញ្ចប់ការធ្វើពហិការក្នុងការចូល
ប្រជុំសភាជាង ៦ ខែកន្លងមកនេះ។
យោងតាមលោក សម រង្ស៊ី
មានចំណុចមិនទាន់សម្រេចរវាងមេដឹកនាំទាំងពីរគឺកាលបរិច្ឆេទនៃការ
បោះឆ្នោតមុនអាណតិ្ត ប៉ុន្តែ
មេដឹកនាំគណបក្សសង្គ្រោះជាតិមានសុទិដ្ឋិនិយមថា
គណបក្សកាន់អំណាចនឹងឆ្លើយតបវិជ្ជមានចំពោះសំណើចុងក្រោយរបស់គណបក្ស
លោក។
លោក សម រង្ស៊ី បានថ្លែងកាលពីល្ងាចម្សិលមិញថា៖
«យើងបានឆ្ពោះទៅមុខ។ យើងបានឈានដល់ការព្រមព្រៀងមួយអំពីសមាសភាព
និងឯករាជភាពនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត»។
«យើងបានព្រមព្រៀងថា
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនេះត្រូវកំណត់អាណតិ្តក្នុងរដ្ឋ
ធម្មនុញ្ញសម្រាប់ការរៀបចំការបោះឆ្នោតនៅថ្ងៃអនាគតហើយយើងក៏បាន
ព្រមព្រៀងថា
សមាសភាពរបស់គណៈកម្មាធិការនឹងត្រូវសម្រេចរួមគ្នាដោយគណបក្សទាំងពីរ
ហើយត្រូវមានការព្រមព្រៀងរវាងគណបក្សទាំងពីរ»។
លោកបន្តថា៖ «នេះជាការព្រមព្រៀងល្អ
ហើយយើងទាំងអស់គ្នាពេញចិត្ត»។ កាលពីមុនគណបក្សសង្គ្រោះជាតិ
បានទាមទារឲ្យសមាជិក គ.ជ.ប ត្រូវមានការអនុម័តដោយសំឡេង ២ ភាគ ៣
នៃរដ្ឋសភា ប៉ុន្តែ
«ការព្រមព្រៀងកាលពីម្សិលមិញគឺល្អប្រសើរជាងការអនុម័ត ២ ភាគ ៣»
ព្រោះវាត្រូវការមតិឯកច្ឆន្ទ»។
លោក សម រង្ស៊ី បានឲ្យដឹងទៀតថា
បញ្ហាតែមួយដែលនៅសល់ទាក់ទងនឹងការបោះឆ្នោតលើកក្រោយ
ដែលបច្ចុប្បន្នគ្រោងធ្វើឡើងនៅ ខែកក្កដា ឆ្នាំ ២០១៨
«ចំណុចខ្វែងគំនិតគ្នា [រវាងគណបក្សទាំងពីរ] គឺមិនឆ្ងាយទេ»
ដោយគណបក្សសង្គ្រោះជាតិកំពុងរង់ចាំ «សំណើតបចុងក្រោយ»
អំពីកាលបរិច្ឆេទ។
កន្លងមក គណបក្សប្រជាជនកម្ពុជា
បានជំទាស់នឹងការបោះឆ្នោតមុនអាណតិ្តដោយថ្លែងថា
វានឹងមិនស្របរដ្ឋធម្មនុញ្ញ ក្នុងការរំលាយរដ្ឋសភា នៅមុនអាណតិ្ត។
ការព្រមព្រៀងបច្ចុប្បន្ននឹងតម្រូវឲ្យគណបក្សទាំងពីរធ្វើការរួម
គ្នាដើម្បីធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនិងច្បាប់បោះឆ្នោតក្នុង
រដ្ឋសភា ដែលបានបើកសម័យប្រជុំដោយព្រះមហាក្សត្រ កាលពី ខែកញ្ញា
ដោយមានតែសមាជិករដ្ឋសភាពីគណបក្សប្រជាជនតែ ៦៨ រូបប៉ុណ្ណោះចូលរួម។
មន្រ្តីជាន់ខ្ពស់នៃគណបក្សប្រជាជនជាច្រើននាក់មិនអាចទាក់ទងសុំ
ការអត្ថាធិប្បាយបានទេ កាលពីម្សិលមិញ
ដើម្បីបញ្ជាក់អំពីការអះអាងរបស់លោក សម រង្ស៊ី។
លោក ឈាង វុន អ្នកនាំពាក្យរដ្ឋសភា
និងជាសមាជិកនៃក្រុមចរចារបស់គណបក្សប្រជាជន បានថ្លែងថា
គណបក្សប្រជាជនប្រឆាំងនឹងការបោះឆ្នោតមុនអាណតិ្ត
ប៉ុន្តែយល់ព្រមទទួលយកការព្រមព្រៀងដែលនឹងកំណត់ការបោះឆ្នោតទៅ
មុខបន្តិចដើម្បីគោលបំណងភ័ស្តុភារ។ លោកបានបន្ថែមថា៖ «វាពិបាក
[សម្រាប់ប្រជាជនបោះឆ្នោត] ក្នុងខែភ្លៀង
ដូច្នេះកាលបរិច្ឆេទបោះឆ្នោតអាចផ្លាស់ប្តូរបន្តិច។ នេះអាចកើតឡើង»។
លោក វុន
បានបដិសេធមិនធ្វើការអត្ថាធិប្បាយបន្ថែមអំពីកិច្ចពិភាក្សារវាងលោក
ហ៊ុន សែន និងលោក រង្ស៊ី ទេ
រាប់ទាំងការព្រមព្រៀងអំពីកំណែទម្រង់ការបោះឆ្នោតដោយថ្លែងថា
លោកមិនចង់លើកឡើងអំពីចំណុចទាំងអស់នៃកិច្ចពិភាក្សាថ្នាក់កំពូល
ទេ។
លោក អ៊ឹម សួស្តី ប្រធាន គ.ជ.ប បានថ្លែងកាលពីម្សិលមិញថា លោក
«បានដឹងអំពីកិច្ចពិភាក្សា» ប៉ុន្តែមិនចង់ធ្វើការអត្ថាធិប្បាយទេ។
នៅពេលសួរថា បើ គ.ជ.ប ត្រូវរុះរើ ហើយសមាជិកបច្ចុប្បន្នរបស់ គ.ជ.ប
នឹងត្រូវដកចេញ...? លោកបានថ្លែងថា៖
«ខ្ញុំមិនចាប់អារម្មណ៍លើបញ្ហាទាំងនោះទេ។
អ្វីដែលខ្ញុំធ្វើគឺផ្អែកលើនីតិវិធីច្បាប់»។
លោក រង្ស៊ី បានថ្លែងថា
ខណៈពេលដែលគណបក្សសង្គ្រោះជាតិគាំទ្រការផ្លាស់ប្តូរកាលបរិច្ឆេទ
បោះឆ្នោតមករដូវប្រាំង
ដើម្បីធ្វើឲ្យការបោះឆ្នោតកាន់តែងាយស្រួលនោះ
គឺគណបក្សចង់ឲ្យកាលបរិច្ឆេទបោះឆ្នោតរុញថយក្រោយច្រើនខែ
ជាជាងប៉ុន្មានខែ។
យោងតាមលោក អេង ឆៃអៀង
តំណាងរាស្រ្តជាប់ឆ្នោតនៃគណបក្សសង្គ្រោះជាតិ បានឲ្យដឹងថា
មេដឹកនាំគណបក្សទាំងពីរបានពិភាក្សាជាង ៤៥ នាទីកាលពីម្សិលមិញ
បន្ទាប់ពីការហៅទូរស័ព្ទបឋមរវាងលោក សម រង្ស៊ី និងលោក ស ខេង
ដើម្បីរៀបចំសម្រាប់កិច្ចពិភាក្សារវាងលោក ហ៊ុន សែន និងលោក សម រង្ស៊ី
នោះ។
លោកបន្តថា
អ្នកទាំងពីរក៏បានពិភាក្សាគ្នាអំពីគណបក្សសង្គ្រោះជាតិទទួល
អាជ្ញាប័ណ្ណទូរទស្សន៍និងកាលបរិច្ឆេទនៃការបោះឆ្នោតឃុំ
សង្កាត់ផងដែរ។
យ៉ាងណាក៏ដោយគេនៅមិនទាន់ដឹងថា
តើជំនួបផ្លូវការរវាងថ្នាក់ដឹកនាំកំពូលនៃគណបក្សជាប់ឆ្នោតទាំង
ពីរ
ដើម្បីបញ្ចប់ភាពជាប់គាំងខាងនយោបាយនឹងត្រូវធ្វើឡើងនៅពេលណាពិត
ប្រាកដនោះទេ៕ TK
រាយការណ៍បន្ថែមដោយ ជាង សុខា
No comments:
Post a Comment