By Khy Sovuthy and Mech Dara
The Cambodia Daily
លោក ហ៊ុន សែន និយាយថា លោក សម រង្ស៊ី អាចនឹងត្រូវចាប់ខ្លួនក្នុងសប្ដាហ៍នេះ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
បានមានប្រសាសន៍កាលពីម្សិលមិញថា
ការជាប់គាំងផ្នែកនយោបាយនៅក្នុងប្រទេស
កម្ពុជាអាចនឹងបញ្ចប់មុនពិធីបុណ្យចូល
ឆ្នាំខ្មែរប្រពៃណីជាតិ
ដែលនឹងចាប់ផ្ដើមនៅថ្ងៃច័ន្ទ សប្ដាហ៍ក្រោយ
ហើយទន្ទឹមនឹងនេះលោកក៏បានព្រមានដែរ
ថា លោក សម រង្ស៊ី
មេដឹកនាំគណបក្សប្រឆាំងអាចនឹងត្រូវជាប់
ពន្ធនាគារនៅក្នុងសប្ដាហ៍នេះ
ដោយសារតែលិខិតមួយច្បាប់ដែលលោកបានសរសេរ
ថ្វាយព្រះមហាក្សត្រ នរោត្តម សីហមុនី។
នៅក្នុងពិធីប្រគល់សញ្ញាបត្រនៅកោះពេជ្រ
ក្នុងរាជធានីភ្នំពេញ លោក ហ៊ុន សែន បានមានប្រសាសន៍ថា
ការចរចាឯកជនរវាងគណបក្សប្រជាជនកម្ពុជា
និងគណបក្សសង្គ្រោះជាតិជិតដោះស្រាយវិវាទនយោ
បាយរវាងគណបក្សទាំងពីរបានហើយ។
លោកបានថ្លែងទៅកាន់ក្រុមនិស្សិតបញ្ចប់ការ
សិក្សាផ្នែកគណនេយ្យថា
“ពេលនេះនៅសល់តែមួយចំណុចប៉ុណ្ណោះសម្រាប់
សេចក្ដីព្រាងសម្រាប់ការចរចា។
នៅសល់មួយចំណុចតូច
ហើយនៅព្រឹកនេះខ្ញុំបានឲ្យឯកឧត្តម ស ខេង
[រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ] ចរចាបន្តិចទៀត
ហើយឲ្យរាយការណ៍មកខ្ញុំ”។
លោក ហ៊ុន សែន បានមានប្រសាសន៍ថា
ព័ត៌មានស្ដីពីដំណោះស្រាយចំពោះការជាប់គាំង
ផ្នែកនយោបាយនេះនឹងត្រូវគណបក្សមួយក្នុងចំណោម
គណបក្សទាំងពីរធ្វើឲ្យបែកធ្លាយមុនចូល
ឆ្នាំខ្មែរប្រពៃណីជាតិ។
លោកបានមានប្រសាសន៍អំពីការព្រមព្រៀងនេះថា
“យប់មិញ
ខ្ញុំបានចុះហត្ថលេខាលើករណីនេះរួចហើយ។
វានឹងបែកធ្លាយនៅមុនចូលឆ្នាំខ្មែរ។
ជួនកាលអាចនឹងមានការយល់ព្រមចូល
ព្រះបរមរាជវាំងក្រោមរាជាធិបតីរបស់ព្រះមហាក្សត្រ
ហើយគណបក្សទាំងពីរអាចចុះហត្ថលេខានៅចំពោះ
ព្រះភក្ត្ររបស់ព្រះមហាក្សត្រ”។
លោកបានមានប្រសាសន៍បន្ថែមទៀតថា
“ប្រសិនបើរឿងនេះមិនកើតឡើងទេ
អ្វីៗនឹងដំណើរការដូចមុន
ពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិនឹង
នៅតែមាន ចោលឈូង
ហើយខ្ញុំនឹងលេងកូនហ្គុលហ្វ៍
វាគ្មានបញ្ហាអ្វីទេ”។
លោក ហ៊ុន សែន
ក៏បានលើកឡើងពីបញ្ហាសេចក្ដីថ្លែងការណ៍
ផ្លូវការយ៉ាងច្រើនរបស់រដ្ឋាភិបាលដែលបាន
ចេញផ្សាយកាលពីចុងសប្ដាហ៍កន្លងទៅនេះផង
ដែរ
ដែលគំរាមចាត់វិធានការតាមផ្លូវច្បាប់ប្រឆាំង
លោក សម រង្ស៊ី
ចំពោះការមិនគោរពព្រះមហាក្សត្រ នរោត្តម
សីហមុនី។
រដ្ឋាភិបាលលើកឡើងថា
ខ្លួនប្រហែលជាត្រូវផ្ដន្ទាទោសលោក សម រង្ស៊ី
ចំពោះលិខិតមួយច្បាប់ដែលលោកបានថ្វាយព្រះ
មហាក្សត្រ នរោត្តម សីហមុនី កាលពីសប្ដាហ៍មុន
ដែលលើកឡើងថា
រដ្ឋសភាដែលមានសុទ្ធតែសមាជិកគណបក្សប្រជាជន
កម្ពុជា “តំណាងឲ្យប្រជាពលរដ្ឋខ្មែរទាំងមូល”
និងការបន្ទោសព្រះអង្គចំពោះការកោះ
ប្រជុំនិងអបអរសាទរចំពោះអង្គនីតិប្បញ្ញត្តិ
មួយនេះ។
គណបក្សសង្គ្រោះ
ជាតិបានធ្វើពហិការមិនចូលសភាឡើយចាប់
តាំងពីវាត្រូវបានកោះប្រជុំកាលពី
ខែកញ្ញាមក ដោយចោទប្រកាន់ថា
ការបោះឆ្នោតកាលពីខែកក្កដា
ធ្វើឲ្យខូចដោយសារតែការលួចបន្លំ។
លោក ហ៊ុន សែន បានមានប្រសាសន៍ថា លោកដឹងថា
ច្បាប់រដ្ឋធម្មនុញ្ញដែលចែងអំពី
“សិទ្ធិមិនអាចបំពានបាន”
របស់ព្រះមហាក្សត្រមិនមានចែងនៅក្នុងក្រម
ព្រហ្មទណ្ឌទេ។
លោក ហ៊ុន សែន បានមានប្រសាសន៍ថា
“អ្នកច្បាប់មួយចំនួននិយាយថា មាត្រា៧ និងមាត្រា៨
[នៃរដ្ឋធម្មនុញ្ញ] និយាយថា
ព្រះមហាក្សត្រមិនអាចបំពានបានឡើយ
ប៉ុន្តែខ្ញុំយល់ស្របថា
សម្រាប់ការប្រមាថព្រះមហាក្សត្រគ្មានច្បាប់ណា
និយាយថា វាមានទោសយូរប៉ុណ្ណាទេ។
ប៉ុន្តែកុំភ្លេចថា
អ្នកឯងប្រឆាំងនឹងក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ”។
រដ្ឋាភិបាលបានចោទប្រកាន់លោក សម រង្ស៊ី
ពីបទបំពានមាត្រា៣៦
នៃច្បាប់ស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅនៃ
ក្រុមប្រឹក្សាធម្មនុញ្ញ
ដែលពាក់ព័ន្ធនឹងការមិនគោរពសេចក្ដី
សម្រេចរបស់អង្គនីតិប្បញ្ញត្តិមួយនេះ
ហើយត្រូវមានទោសជាប់ពន្ធនាគាររហូតដល់១៣ខែ។
កាលពីខែកញ្ញា
ក្រុមប្រឹក្សាធម្មនុញ្ញបានច្រានចោលពាក្យបណ្ដឹង
ចុងក្រោយរបស់គណបក្សសង្គ្រោះជាតិជុំវិញភាពមិន
ប្រក្រតីអំឡុងការបោះឆ្នោត
ដោយត្រួសត្រាយផ្លូវសម្រាប់ព្រះមហាក្សត្រកោះប្រជុំ
សភា។
លោក ហ៊ុន សែន បានមានប្រសាសន៍ថា
ការចាប់ខ្លួនលោក សម រង្ស៊ី
អាចនឹងធ្វើឡើងនៅសប្ដាហ៍នេះ។ លោក ហ៊ុន សែន
បានព្រមានដល់មេដឹកនាំគណបក្សប្រឆាំងរូបនេះ
ថា “ជួនកាលវាមិនប្រាកដទេថា
អាចនឹងប្ដឹងនៅមុនចូលឆ្នាំថ្មីក៏ថាបាន។
សូមប្រយ័ត្នតិចថាមិនបានចូលឆ្នាំ
ថ្មីអ្នកឯងអាចនឹងចូលឆ្នាំថ្មីនៅព្រៃស
[ពន្ធនាគារ]”។
មេដឹកនាំគណបក្សប្រឆាំងរូបនេះបានមានប្រសាសន៍
តាមទូរស័ព្ទកាលពីម្សិលមិញថា លោក ស ខេង
បានកំណត់ពេលកោះហៅដើម្បីចរចាជាមួយលោកនៅ
ពេលព្រឹក។ ប៉ុន្តែលោកបានមានប្រសាសន៍ថា
ការកោះហៅនេះត្រូវបានពន្យារពេលរហូតដល់យប់មិញ
។
លោក សម រង្ស៊ី បានមានប្រសាសន៍ថា
“ព្រឹកនេះខ្ញុំមានគម្រោងចរចាជាមួយគាត់
នៅរសៀលនេះ។ គាត់រវល់ ខ្ញុំក៏រវល់
ដូច្នេះយើងត្រូវស្វែងរកពេលលើកក្រោយទៀត”។
នៅម៉ោង៨យប់ លោកស្រី ជូឡុង សូមូរ៉ា
តំណាងរាស្ត្រជាប់ឆ្នោតរបស់គណបក្សសង្គ្រោះជាតិ
និងដែលត្រូវជាភរិយារបស់លោក សម រង្ស៊ី
បានមានប្រសាសន៍ថា គ្មានការកោះហៅទេ។
លោកស្រីមានប្រសាសន៍ថា លោក សុន ឆ័យ
ប្រធានក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ
និងលោក ព្រំ សុខា
រដ្ឋលេខាធិការមកពីគណបក្សប្រជាជនកម្ពុជានឹងជួបគ្នា
នៅព្រឹកនេះ។
លោក សុន ឆ័យ និងលោក ព្រំ សុខា
បានរៀបចំការចរចាក្នុងរយៈពេលមួយសប្ដាហ៍កន្លង
មកនេះ
ដើម្បីរៀបចំរបៀបវារៈថ្នាក់កំពូលរវាងលោក
ហ៊ុន សែន និងលោក សម រង្ស៊ី។ លោក សុន ឆ័យ
បានមានប្រសាសន៍ថា លោកបានជួបជាមួយលោក ព្រំ
សុខា កាលពីយប់ថ្ងៃសៅរ៍ ប៉ុន្តែថា ការជួបចរចា
ដែលគ្រោងធ្វើកាលពីម្សិលមិញក៏ត្រូវបាន
ពន្យារពេលដែរ។
នៅឯខួបមួយឆ្នាំនៃការបង្កើតគណបក្ស
សង្គ្រោះជាតិកាលពីម្សិលមិញ លោក សម រង្ស៊ី
បានថ្លែងសុន្ទរកថា
ដ៏ស្វាហាប់ដែលនៅក្នុងនោះលោកបានច្រានចោលកា
រអះអាងរបស់រដ្ឋាភិបាលដែលថា
លោកមិនគោរព
ឬប្រមាថព្រះមហាក្សត្រនៅក្នុងលិខិតមួយដែលលោកបាន
ថ្វាយព្រះមហាក្សត្រកាលពីថ្ងៃពុធ។
លោក សម រង្ស៊ី
បានមានប្រសាសន៍សំដៅដល់គណបក្សប្រជាជនកម្ពុជារបស់
លោក ហ៊ុន សែន ថា
“មានគណបក្សមួយដែលធ្លាប់ជេរប្រមាថព្រះ
មហាក្សត្រ និងគំរាមព្រះមហាក្សត្រ
គំរាមរម្លាយរបបរាជានិយម
និងរម្លាយស្ថាប័នគ្រប់គ្រងរាជបល្ល័ង្ក”។
កាលពីឆ្នាំ២០០៥ លោក ហ៊ុន សែន
បានគំរាមពិចារណារម្លាយរបបរាជានិយមអាស្រ័យរដ្ឋ
ធម្មនុញ្ញ និងជំនួសដោយសាធារណរដ្ឋ
ប្រសិនបើព្រះមហាក្សត្រ នរោត្តម សីហមុនី
មិនចុះសន្ធិសញ្ញាព្រំដែនដ៏ចម្រូងចម្រាសជាមួយ
ប្រទេសវៀតណាមទេនោះ។
លោកបានមានប្រសាសន៍ថា
“អ្នកដែលធ្លាប់ជេរព្រះមហាក្សត្រ
ពេលនេះបានចោទប្រកាន់ខ្ញុំថា
ខ្ញុំមើលងាយព្រះមហាក្សត្រ
វាខុសទាំងស្រុង។ [សម្រាប់ពួកគេ]
និយាយបាតដៃខ្នងដៃ ហើយសទៅជាខ្មៅ”។
នៅក្នុងទសវត្សរ៍ឆ្នាំ១៩៨០ ដល់ទសវត្សរ៍ឆ្នាំ១៩៩០
របបលោក ហ៊ុន សែន
នៅក្នុងរាជធានីភ្នំពេញបានប្រយុទ្ធគ្នានៅក្នុង
សង្គ្រាមសីុវិល
ជាមួយនឹងកម្លាំងប្រឆាំងនៅតាមព្រំដែនថៃ
ដឹកនាំដោយព្រះអង្គម្ចាស់ នរោត្តម សីហនុ
នៅពេលនោះ។
លោក សម រង្ស៊ី បានចោទសួរ
ដែលទំនងជាបាញ់ឆ្ពោះទៅរកលោក ហ៊ុន សែន ថា
ហេតុអ្វីក៏ចោទប្រកាន់អ្នកដទៃថា
គេប្រឆាំងនឹងព្រះមហាក្សត្រ
នៅពេលខ្លួនឯងជាអ្នកប្រឆាំងព្រះមហាក្សត្រ
មុនគេនោះ?”។ នៅពេលនោះលោក សម រង្ស៊ី
បានថ្លែងទៅកាន់ក្រុមអ្នកគាំទ្រនៅទី
ស្នាក់ការកណ្ដាលរបស់គណបក្សសង្គ្រោះជាតិ
ក្នុងរាជធានីភ្នំពេញអំពីការប្រកាសលើក
មុនថា
គណបក្សប្រឆាំងនឹងបន្តធ្វើមហាបាតុកម្ម
ហើយហែក្បួននៅថ្ងៃទី២ ខែឧសភា
ប្រសិនបើគ្មានកិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលទេ
នោះ។
លោក សម រង្ស៊ី បានមានប្រសាសន៍កាលពីថ្ងៃទី៣១
ខែមីនាថា
គណបក្សរបស់លោកនឹងធ្វើយុទ្ធនាការរយៈពេល
ពីរសប្ដាហ៍សម្រាប់ការបោះឆ្នោតរាជធានី ខេត្ត
ស្រុក-ខណ្ឌ ដើម្បីគេចពីបម្រាមរបស់លោក ហ៊ុន
សែន
មិនឲ្យមានការប្រមូលផ្ដុំគ្នានៅតាមទីសាធារណៈ។
លោក សម រង្ស៊ី បានថ្លែងថា
“បងប្អូនសូមត្រៀមខ្លួនឲ្យហើយសម្រាប់ថ្ងៃទី២
ខែឧសភា។ យើងសុំ២លាននាក់”៕សុខុម
(រាយការណ៍បន្ថែមដោយ Alex Willemyns)
No comments:
Post a Comment