Monday, June 30, 2014

CNRP Youth Visits Villagers Accusing Vietnam of Encroachment

Photo: CNRP Youth Visits Villagers Accusing Vietnam of Encroachment
-------------------
By Eang Mengleng | June 30, 2014
Buddhist monks and activists from the Boeng Kak and Borei Keila communities joined a 100-strong group led by CNRP Youth on Sunday to visit Svay Rieng province, where villagers along the border with Vietnam claim demarcation posts have encroached on their land.

Hing Soksan, head of the CNRP Youth, said that 12 families from Romduol district’s Thna Thnong commune complained to the CNRP that Vietnamese authorities had placed demarcation posts about 150 meters inside the Cambodian border, which would see them lose their farmland if the boundary becomes official.

“We were joined by about 100 visitors as we went to the border in Thna Thnong and Tasuos communes, where we found that six border posts had been placed inside Cambodia,” Mr. Soksan said.

He alleged that Thna Thnong commune authorities—including about 10 police officers dressed in plain clothes—blocked a road in an attempt to prevent the group from reaching the border area, but were persuaded to let them pass after a brief discussion.

Alleged border encroachment by Vietnam has been a longtime bugbear for CNRP President Sam Rainsy, who led a protest march to the Vietnamese border in 2009 and uprooted a border post he said had been placed on Cambodian farmers’ land. The incident led to a slew of charges for which Mr. Rainsy was sentenced to jail, leading him to leave the country for four years.

Toek Ley, 59, a villager in Thna Thnong commune, said he had learned that since 1963, Vietnam has moved the border about 160 meters into Cambodia, which was now marked out by the six posts laid in 2012.

“We cannot accept these border posts remaining where they are, because when the demarcation is completed it will mean our farmland will be lost to Vietnam,” Mr. Ley said.

Real Camerin, a CNRP lawmaker-elect for Svay Rieng, said he had found the remnants of old posts that show Vietnamese authorities had since pushed the border into Cambodia by 150 to 200 meters.

“When the CNRP leads the government, we will review the border case by invoking international law,” Mr. Camerin said.

Var Kimhong, chairman of the government’s border committee, denied that land was being ceded to Vietnam.

“I don’t know what they are basing their claims on saying that the demarcation posts are inside Cambodia, or that land has been lost to Vietnam, because it’s not true,” Mr. Kimhong said.

Tran Van Thong, spokesman for the Vietnamese Embassy in Phnom Penh, declined to comment.

mengleng@cambodiadaily.com

© 2014, The Cambodia Daily. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.
By | June 30, 2014
The Cambodia Daily

ប៉ះ​ទង្គិច​គ្នា​រវាង​អ្នក​គាំទ្រ​គណបក្ស​ទាំង​ពីរ​ពេល​ចុះ​ពិនិត្យ​តំបន់​ព្រំដែន

ស្វាយរៀងៈ ក្រុម​អ្នក​គាំទ្រ​ប្រហែល​ជាង ១០០ នាក់​នៃ​គណបក្ស​ប្រជាជន​កម្ពុជា បាន​កាន់​ដំបង​ឈើ​ដោយ​ព្យាយាម រារាំង​តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង​និង​យុវជន​ដែល​ចុះ​ទៅ​ទស្សន​កិច្ច​ សិក្សា​តំបន់​ព្រំដែន កម្ពុជា-វៀតណាម បណ្តាល​ឲ្យ​មាន​ការ​ប៉ះ​ទង្គិច​គ្នា​រយៈ​ពេល​ខ្លី​កាល​ពី​ថ្ងៃ​ម្សិលមិញ។
អ្នក​គាំទ្រ​គណបក្ស​ប្រជាជន ដែល​បាន​មក​រាំង​ស្ទះ​ប្រតិភូ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ចុះ​ទៅ​ពិនិត្យ​បង្គោល​ព្រំដែន ពួក​គេ​មិន​បាន​ប្រាប់​អំពី​មូល​ហេតុ​ដែល​ពួក​គេ​បាន​រារាំង​គណបក្ស​ សង្គ្រោះ​ជាតិ មិន​ឲ្យ​ចុះ​ទៅ​ពិនិត្យ​បង្គោល​ព្រំដែន​គ្រាន់​តែ​បញ្ជាក់​ថា គណបក្ស​សង្គ្រោះ​ជាតិ គេ​មិន​អនុញ្ញាត​ឲ្យ​ទៅ​កាន់​បង្គោល​ព្រំដែន។
ខណៈ​ដែល​ភាគី​ទាំង​ពីរ​ប៉ះទង្គិច​គ្នា​ខាង​គណបក្ស​ប្រជាជន​ជាច្រើន​នាក់​ បាន​យក​ឈើ​វែង និង​ធំ​ទៅ​ដាក់​លើ​ស្ពាន ដើម្បី​ទប់​ស្កាត់​គណបក្ស​សង្គ្រោះ​ជាតិ ប៉ុន្តែ​ឈើ​ទាំង​នោះ​ត្រូវ​បាន​យក​ចេញ​ហើយ​ទម្លាក់​ចូល​ទៅ​ក្នុង​ទឹក ដោយ​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ។
អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ម្នាក់​បាន​ស្រែក​ទៅ​រក​អ្នក​គាំទ្រ ​គណបក្ស​សង្គ្រោះ​ជាតិ​ថា៖ «យើង​មិន​អនុញ្ញាត [អ្នក​ទាំង​អស់​គ្នា] ឲ្យ​ទៅ​ទេ។ ឥឡូវ​នេះ យើង​រស់​នៅ​យ៉ាង​សុខ​សប្បាយ»។
បើ​ទោះ​បី​ជា​មាន​ការ​រារាំង​យ៉ាង​ណា ក៏​ប្រតិភូ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បំបែក​ការ​រាំង​ស្ទះ​របស់​អ្នក​គាំទ្រ ​គណបក្ស​ប្រជាជន ប៉ុន្តែ​បាន​ចុះ​ទៅ​ដល់​បង្គោល​ព្រំដែន។
លោក រៀល ខេមរិន្ទ តំណាង​រាស្រ្ត​ជាប់​ឆ្នោត​នៃ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​មណ្ឌល ស្វាយរៀង ដែល​បាន​ដឹក​នាំ​ប្រតិភូ បាន​ស្ដី​បន្ទោស​លើ​អាជ្ញាធរ​នៃ​រដ្ឋាភិបាល​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន ចំពោះ​ការ​រាំង​ស្ទះ​នេះ។​លោក​បញ្ជាក់​ថា៖ «ខ្ញុំ​សូម​ថ្កោល​ទោស​រដ្ឋាភិបាល​លោក ហ៊ុន សែន ដែល​បាន​ប្រើ​ប្រាស់​កម្លាំង​រាំង​ស្ទះ​យើង​មិន​ឲ្យ​ចុះ​ទៅ​ពិនិត្យ​បង្គោល​ ព្រំ​ដែន»។
លោក​បន្ថែម​ថា មាន​ប្រជាជន​ខ្មែរ​ជា​ច្រើន​នាក់ ដែល​បាន​បាត់​បង់​ដី​ទៅ​ឲ្យ វៀតណាម ដោយ​សារ​តែ​ការ​បោះ​បង្គោល​ព្រំដែន ផ្អែក​លើ​កិច្ច​ព្រម​ព្រៀង​រវាង​រដ្ឋាភិបាល​លោក ហ៊ុន សែន និង​រដ្ឋាភិបាល វៀតណាម។ លោក​បន្ថែម​ថា៖ «ប្រជាជន​ដែល​បាត់​បង់​ដី​បាន​ប្រាប់​ពី​ការ​ពិត ដូច្នេះ ខ្ញុំ​សូម​ឲ្យ​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន មេត្តា​ពិចារណា»។
លោក ញៀន លន ដែល​រស់​នៅ ឃុំ​ថនថ្នុង ស្រុក​រំដួល ដែល​ជា​តំណាង​ប្រជាជន ១២ គ្រួសារ​បាន​អះអាង​ថា ដី​ទំហំ​ជាង ៣០ ហិកតា​របស់​គ្រួសារ​ទាំង​នេះ បាន​បាត់​បង់​ដី​របស់​ខ្លួន​ទៅ​ខាង វៀតណាម។ លោក​ថា៖ «ខ្ញុំ​បាន​បាត់​បង់​ដី​ទំហំ ៣ ហិកតា។ គេ​ប្រាប់​យើង​ថា គេ​ចាត់​ទុក​តំបន់​នេះ​តំបន់​ស ប៉ុន្តែ គេ​ដាំ​បង្គោល​នៅ​លើ​ដី​យើង»។
លោក រតន៍ នៀន ដែល​កំពុង​រស់​នៅ​ក្នុង​ឃុំ​ខាង​លើ​បាន​អះអាង​ថា លោក និង​សាច់​ញាតិ ៥ នាក់​ទៀត បាន​បាត់​បង់​ដើម​ត្នោត​ប្រហែល ១០០ ដើម​ហើយ​គាត់​បាន​បាត់​បង់​ដី ២ ហិកតា។ លោក​បន្ថែម​ថា៖ «ខ្ញុំ​បាន​ធ្វើ​ស្រែ​លើ​ដី​ខ្ញុំ​ចាប់​តាំង​ពី ឆ្នាំ​១៩៧៩។ ពួក​គេ​បាន​ហាម​ឃាត់​ខ្ញុំ​មិន​ឲ្យ​ធ្វើ​ស្រែ​ចម្ការ​ប្រហែល ១០ ឆ្នាំ​មុន»។
ក្រុម​ប្រឹក្សា ឃុំ​ដូង មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ លោក សូ សុត ឲ្យ​ដឹង​ថា កម្លាំង​ប៉ូលិស និង​ទាហាន ដែល​ដាក់​ពង្រាយ​តាម​ជាយ​ដែន​នោះ ជា​កម្លាំង​របស់​សមត្ថកិច្ច ស្រុក​រមាស​ហែក ដែល​បាន​ដាក់​ពង្រាយ​តាំង​ពី​រសៀល​ថ្ងៃ ទី​២៧ រហូត​មក។ លោក​បាន​ថ្លែង​ថា៖ «ពួក​គេ​មាន​គោល​បំណង​រារាំង​ក្រុម​ការងារ​របស់​គណបក្ស​មិន​ឲ្យ​ជួប​សំណេះ​ សំណាល​ជាមួយ​ប្រជា​ពលរដ្ឋ»។
គម្រោង​ចុះ​សួរ​សុខ​ទុក្ខ​ប្រជា​ពលរដ្ឋ​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ ស្រុក​រមាស​ហែក ធ្វើ​ឡើង​បន្ទាប់​ពី​ទទួល​ព័ត៌មាន​ថា ប្រជា​ពលរដ្ឋ​ចំនួន ២ គ្រួសារ រស់​នៅ ភូមិ​ដូង ឃុំ​ដូង ស្រុក​រមាស​ហែក ខេត្ត​ស្វាយរៀង ជាប់​ព្រំដែន កម្ពុជា វៀតណាម ត្រូវ​អាជ្ញាធរ វៀតណាម ហាម​ឃាត់​មិន​ឲ្យ​ធ្វើ​ស្រែ​លើ​ដី​របស់​ខ្លួន​ដោយ​ចាត់​ទុក​ជា​តំបន់​ស។
លោក ជៀង អំ អភិបាល ខេត្ត​ស្វាយរៀង មិន​អាច​ទាក់​ទង​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ កាល​ពី​ម្សិលមិញ ប៉ុន្តែ លោក មាស ឆក អធិការ ស្រុក​រំដួល បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់ ដោយ​អះអាង​ថា អាជ្ញាធរ​មិន​បាន​រាំង​ស្ទះ​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ឲ្យ​ចុះ​ទៅ​បង្គោល​ ព្រំដែន​ទេ ផ្ទុយ​ទៅ​វិញ នគរបាល​តាម​ការពារ​គណបក្ស​សង្គ្រោះ​ជាតិ។
លោក​បន្ថែម​ថា៖ «គ្មាន​អ្នក​ណា​រាំង​ស្ទះ​ទេ គណបក្ស​សង្គ្រោះ​ជាតិ​ទេ គាត់​តែង​តែ​និយាយ​បែប​នេះ តាម​ពិត នគរបាល​តាម​ការពារ ក្នុង​ករណី​មាន​អ្វី​កើត​ឡើង»។
លោក​ថា អ្នក​គាំទ្រ​បក្ស​ប្រជាជន​បាន​កាន់​ដង​ទង់​ជាតិ​ដែល​ពួក​គាត់​ទើប​មក​ពី​ចូល ​រួម​ក្នុង​ពិធី​គម្រប់​ខួប​គណបក្ស​ប្រជាជន​នៅ​ក្បែរ​តំបន់​នោះ»៕

យុវជន​បក្ស​សង្គ្រោះ​ជាតិ​ចុះ​ពិនិត្យ​តម្រុយ​បង្គោល​ព្រំដែន​​នៅ​ស្វាយ​រៀង​ដែល​ទើប​បោះ​ថ្មី

ដោយ វោហារ ជាតិ 
2014-06-29
RFA
ក្រុម​យុវជន និង​ក្រុម​ហ្វេសប៊ុក (Face Book) របស់​បក្ស​សង្គ្រោះ​ជាតិ ព្រម​ទាំង​ព្រះសង្ឃ​មួយ​ចំនួន នៅ​ថ្ងៃ​ទី​២៩ មិថុនា បាន​ចុះ​ទៅ​ពិនិត្យ​មើល​តម្រុយ​បង្គោល​ព្រំដែន​មួយ​ចំនួន នៅ​ព្រំដែន កម្ពុជា-វៀតណាម ដែល​គេ​ទើប​បោះ​ថ្មីៗ ចូល​ក្នុង​ទឹកដី​ខ្មែរ ស្ថិត​នៅ​ក្នុង​ភូមិ​ធ្នង់ ឃុំ​ថ្នាធ្នង់ ស្រុក​រំដួល ខេត្ត​ស្វាយរៀង។
ប្រធានប្រតិបត្តិ​បក្ស​សង្គ្រោះ​ជាតិ​ខេត្ត​ស្វាយរៀង លោក ម៉ៅ វិបុល ដែល​បាន​ចុះទៅ​​ចំណុច​ព្រំដែន​នោះ ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​២៩ មិថុនា ថា តម្រុយ​បង្គោល​ព្រំដែន​ថ្មី​ប្រហែល​៦ កន្លែង ត្រូវ​បាន​គេ​បោះ​ចូល​ដី​កម្ពុជា ប្រមាណ​ពី ១៥០​ម៉ែត្រ ​ទៅ ២០០​ម៉ែត្រ ពី​បង្គោល​ព្រំដែន​ចាស់ រំលោភ​ចូល​ដី​ស្រែ​​អ្នក​ស្រុក​​ចំនួន ១២​គ្រួសារ ​ដែល​មាន​​ទំហំប្រហែល ៤០​ហិកតារ។
លោក​បន្ត​ថា អ្នក​គាំទ្រ​បក្ស​ប្រជាជន បាន​ព្យាយាម​រារាំង​ក្រុម​យុវជន​បក្ស​សង្គ្រោះ​ជាតិ ពេល​ចុះ​ទៅ​ពិនិត្យ​មើល​តម្រុយ​បង្គោល​ព្រំដែន​ថ្មី​នោះ ដោយ​បិទ​ផ្លូវ​បិទ​ស្ពាន​ជាដើម តែ​ទី​បំផុត​ក្រុម​យុវជន​បក្ស​សង្គ្រោះ​ជាតិ​បាន​ជម្នះ ហើយ​ទៅ​ដល់​កន្លែង​កើត​ហេតុ​នោះ ដូច​ការ​គ្រោង​ទុក។
 
អាជ្ញាធរខេត្តស្វាយរៀងដាក់កម្លាំងត្រៀមមុនបក្សប្រឆាំងទៅតំបន់ក្បែរព្រំដែនវៀតណាម

Soksan Hing's photo.
ដោយ ហ៊ុំ ចំរើន 
2014-06-28
RFA
ប្រជាពលរដ្ឋ និង​ក្រុម​ការងារ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ស្រុក​រមាសហែក ខេត្ត​ស្វាយរៀង អះអាង​ថា កម្លាំង​ប៉ូលិស និង​ទាហាន​ជាច្រើន​នាក់​ប្រដាប់​ដោយ​ដំបង​ផង ត្រូវ​អាជ្ញាធរ​ដាក់​ពង្រាយ​នៅ​តាម​ភូមិ​ជាប់​ព្រំដែន។
ការ​ដាក់​ពង្រាយ​កម្លាំង​អាជ្ញាធរ​នេះ គឺ​ស្រប​ពេល​ដែល​ក្រុម​ការងារ​បក្ស​ប្រឆាំង ដែល​គ្រោង​ចុះ​សួរ​សុខ​ទុក្ខ​ប្រជាពលរដ្ឋ​ដែល​មាន​បញ្ហា​នៅ​តាម​ជាយ​ដែន​ ជាមួយ​ប្រទេស​វៀតណាម នៅ​ក្នុង​ស្រុក​រមាសហែក។
កង​កម្លាំង​អាជ្ញាធរ​ទាំង​នោះ​មាន​គ្នា​ប្រមាណ​ជាង ១០០​នាក់ ស្លៀកពាក់​ឯកសណ្ឋាន​ស៊ីវិល ត្រូវ​គេ​ដាក់​ពង្រាយ​តាម​ភូមិ​មួយ​ចំនួន​នៅ​តំបន់​ជាយដែន ជាពិសេស​ក្នុង​បរិវេណ​វត្ត​ដូង ឃុំ​ដូង ស្រុក​រមាសហែក ជា​តំបន់​ដែល​គណបក្ស​សង្គ្រោះ​ជាតិ គ្រោង​ទៅ​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​នៅ​ថ្ងៃ​ទី​២៩ មិថុនា។
អ្នក​ភូមិ​ដូង ម្នាក់ លោក ស្រី យ៉ុង មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២៨ មិថុនា ថា ប្រជាពលរដ្ឋ​ក្នុង​ភូមិ​សម្ដែង​ក្ដី​បារម្ភ​ខ្លាច​កើត​មាន​អំពើ​ហិង្សា​ដាក់ ​គ្នា នៅ​ពេល​ដែល​ក្រុម​ការងារ​គណបក្ស​សង្គ្រោះ​ជាតិ មក​ដល់៖ «ទឹក​ដី​ ស្រុក​រមាសហែក ដូច​មិន​ដែល​ទាន់​ឃើញ​អ៊ីចឹង​ទេ​បង ដូច​ចម្លែក​ព្រឹក​មិញ ខ្ញុំ​ចេញ​ទៅ​ធ្វើ​ការ ខ្ញុំ​ឃើញ​សកម្មភាព​អ៊ីចឹង ខ្ញុំ​ដូច​ចម្លែក​ដែរ ព្រោះ​ខ្ញុំ​មិន​ដែល​ឃើញ ដល់​មិន​ដែល​ឃើញ​ខ្ញុំ​សង្ស័យ​ក្នុង​ចិត្ត​ថា ដឹង​រឿង​ស្អី​បាន​គេ​ធ្វើ​អ៊ីចឹង»
ក្រុមប្រឹក្សា​ឃុំ​ដូង គណបក្ស​សង្គ្រោះ​ជាតិ លោក សូ សុត ឲ្យ​ដឹង​ថា កម្លាំង​ប៉ូលិស និង​ទាហាន ដែល​ដាក់​ពង្រាយ​តាម​ជាយដែន​នោះ ជា​កម្លាំង​របស់​សមត្ថកិច្ច​ស្រុក​រមាសហែក ដាក់​ពង្រាយ​តាំង​ពី​រសៀល​ថ្ងៃ​ទី​២៧ រហូត​មក។ លោក​សង្ស័យ​ថា ពួក​គេ​មាន​គោល​បំណង​រារាំង​ក្រុម​ការងារ​របស់​គណបក្ស​មិន​ឲ្យ​ជួប​ សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ។ លោក​ថា បើ​ទោះ​ជា​មាន​ការ​ដាក់​កម្លាំង​យ៉ាង​នេះ​ក្ដី គម្រោង​ការ​ជួប​សួរ​សុខ​ទុក្ខ​ប្រជាពលរដ្ឋ​តាម​ជាយដែន នៅ​តែ​បន្ត​ដដែល៖ «បាទ ​នៅ​នឹង​ដៃ​មាន​បំពង់​ទីប​មាន អឺ! គល់​ឫស្សី ប្រវែងៗ​អឺ!​មួយ​ម៉ែត្រ មួយ​ម៉ែត្រ​ជាង ហើយ​មាន​វ៉ៃ​ដែកគោល​ជាប់​នឹង​គល់​ឫស្សី​ទៀត។ បើ​មាន​គេ​សួរ​បង​ប្អូន​ទៅ សួរ​មើល​គេ​ថា​មក​ទេសចរណ៍ៗ ដើរ​លេង គេ​ថា​អ៊ីចឹង​វិញ។ ថ្ងៃ​នេះ​មាន​អ៊ីចេះ​ទៀត មាន​ខាង​គណបក្ស​ប្រជាជន​ឃុំ​ហ្នឹង គេ​ហៅ​មេ​ភូមិ​អនុ​ភូមិ​ប្រធាន​ក្រុម​គេ​ហ្នឹង មក​ក៏​មាន​ព្រនង់​គល់​ឫស្សី​ដូច​គ្នា​បាទ ដូច​គ្នា ឃើញ​មាន​ព្រនង់​គល់​ឫស្សី​ដែរ​ហ្នឹង ហើយ​ឥឡូវ​ស្អែក​គេ​នឹង​បន្ត​មក​ទៀត​បាទ»
គម្រោង​ចុះ​សួរ​សុខ​ទុក្ខ​ប្រជាពលរដ្ឋ​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ស្រុក​រមាសហែក ធ្វើ​ឡើង​បន្ទាប់​ពី​ទទួល​ព័ត៌មាន​ថា ប្រជាពលរដ្ឋ​ចំនួន ២​គ្រួសារ រស់នៅ​ភូមិ​ដូង ឃុំ​ដូង ស្រុក​រមាសហែក ខេត្ត​ស្វាយរៀង ជាប់​ជាយដែន​កម្ពុជា​វៀតណាម ត្រូវ​អាជ្ញាធរ​វៀតណាម ហាម​ឃាត់​មិន​ឲ្យ​ធ្វើ​ស្រែ​លើ​ដី​របស់​ខ្លួន ដោយ​ចាត់​ទុក​ថា​ជា​តំបន់​ស។
ទាក់ទង​នឹង​បញ្ហា​នេះ អភិបាល​ស្រុក​រមាសហែក លោក ពេញ ជា មាន​ប្រសាសន៍​បញ្ជាក់​ថា លោក​ពុំ​ទាន់​ទទួល​ព័ត៌មាន​ពី​ការ​ដាក់​ពង្រាយ​កម្លាំង​សមត្ថកិច្ច រារាំង​ក្រុម​ការងារ​របស់​គណបក្ស​ប្រឆាំង​ដូច​ការ​លើក​ឡើង​របស់​មន្ត្រី​ គណបក្ស​ប្រឆាំង​នៅ​ឡើយ​ទេ៖ «បាទ! អត់ ខាង​សង្គ្រោះ​ជាតិ ក៏​អត់​មាន​ប្រាប់​ខាង​ណា​ក៏​អត់​ប្រាប់ ហឺ! អត់​ខ្ញុំ​អត់​ដឹង​ដែរ​បាទៗ​ចាំ​មើល​ខ្ញុំ​មើល»
មន្ត្រី​សម្រប​សម្រួល​អង្គការ​លីកាដូ (Licadho) ប្រចាំ​ខេត្ត​ស្វាយរៀង លោក នុត ប៊ូពិណារ័ត្ន កាត់​សម្គាល់​ថា កន្លង​មក​អាជ្ញាធរ​នៅ​ខេត្ត​ស្វាយរៀង តែងតែ​រារាំង​រាល់​សកម្មភាព​ជួបជុំ​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​របស់​ គណបក្ស​ប្រឆាំង​ជា​បន្តបន្ទាប់ ជាពិសេស​គឺ​ការ​ជួប​សួរ​សុខ​ទុក្ខ​ប្រជាពលរដ្ឋ​តាម​ជាយដែន​តែ​ម្ដង។ លោក នុត ប៊ូពិណារ័ត្ន ចាត់​ទុក​សកម្មភាព​របស់​អាជ្ញាធរ​នេះ​ថា ជា​ការ​បំភិតបំភ័យ​បិទ​សិទ្ធិ​សេរីភាព​នយោបាយ​របស់​គណបក្ស​ប្រឆាំង៖ «ធម្មតា ​អាជ្ញាធរ​យើង​អាច​ដឹង​បាន​ជាទូទៅ គឺ​ថា​គាត់​តែងតែ​និយាយ​យក​តែ​ម៉ា​រួច​ខ្លួន អ៊ីចឹង​គាត់​មិន​ដែល​ទទួល​ស្គាល់​ទេ ព្រោះ​ថា កម្លាំង​ដែល​គេ​ដាក់​នោះ​គេ​ពាក់​ឯកសណ្ឋាន​ស៊ីវិល ហើយ​ឆ្លើយ​ដើម្បី​យក​ថា​គាត់​នៅ​តែ​មិន​ដឹង គាត់​មិន​មាន​បដិសេធ​តែ​រហូត។ តែ​ភាព​ពិត គឺ​កម្លាំង​ស្នូល​របស់​គេ​ហ្នឹង​ឯង ដែល​គេ​ធ្វើ​ការ​បំភិតបំភ័យ​ដល់​ពលរដ្ឋ»
ក្រុម​ការងារ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​ស្វាយរៀង ដឹក​នាំ​ដោយ លោក រៀល ខេមរិន្ទ្រ ជា​តំណាង​រាស្ត្រ ព្រម​ទាំង​មាន​សហគមន៍​បុរីកីឡា សហគមន៍​បឹងកក់ ក្រុម​ព្រះសង្ឃ​ឯករាជ្យ និង​ក្រុម​យុវជន​សង្គ្រោះ​ជាតិ ជាដើម នឹង​ចុះ​សួរ​សុខ​ទុក្ខ​ប្រជាពលរដ្ឋ​តាម​ជាយដែន ដែល​មាន​បញ្ហា​ដីធ្លី​ជាមួយ​អាជ្ញាធរ​វៀតណាម៕

ទស្សនកិច្ចពិនិត្យព្រំដែនរបស់មន្ត្រីនិងយុវជនគណបក្សសង្គ្រោះជាតិមានការរារាំង៥កន្លែង

 Soksan Hing's photo.
ដោយ៖ ជន ស្រីណុច | ថ្ងៃអាទិត្យ ទី29 មិថុនា 2014, 03:52 PM
VOD
ប្រធានចលនាយុវជនគណបក្សសង្គ្រោះជាតិ(CNRP)ឲ្យដឹងថា ដំណើរទស្សនកិច្ចពិនិត្យព្រំដែន កម្ពុជា-វៀតណាមនៅខេត្តស្វាយរៀង របស់មន្ត្រីនិងយុវជនគណបក្សនេះ មានប្រជាពលរដ្ឋចេញ មុខរារាំងកន្លែងផ្សេងៗគ្នា។

នៅថ្ងៃអាទិត្យនេះ បេក្ខជនតំណាងរាស្ត្រជាប់ឆ្នោត និងចលនាយុវជនគណបក្សសង្គ្រោះជាតិ (CNRP) ជិត១០០នាក់ ទៅទស្សនកិច្ចសិក្សាតំបន់ព្រំដែនកម្ពុជា-វៀតណាម ក្នុងខេត្តស្វាយរៀង ដើម្បីពិនិត្យមើលបង្គោលព្រំដែន និងការរំលោភបំពានទឹកដីខ្មែរពីសំណាក់ប្រទេសជិតខាង។

លោក ហ៊ីង សុខសាន្ត ប្រធានចលនាយុវជនគណបក្សសង្គ្រោះជាតិ ប្រាប់VODនៅរសៀល ថ្ងៃទី២៩នេះថា មានប្រជាពលរដ្ឋនៅក្នុងខេត្តស្វាយរៀងរារាំងក្រុមការងារ៥ដំណាក់កាល ដំណាក់កាលទី១នៅឃុំចក ស្រុករំដួល ខេត្តស្វាយរៀង មនុស្សជាង១០នាក់ ខ្លះស្រវឹងស្រា កាន់បំពង់ទីព និងដែកផ្សេងៗ ស្កាត់ផ្លូវមិនឲ្យទៅ នាំឲ្យមានការប្រតាយប្រតប់គ្នា ក្រោយមក ក៏អាចទៅរួច។ ការរារាំងបន្ទាប់ គឺប្រជាពលរដ្ឋនាំគ្នាកាប់ឈើដាក់ច្រវ៉ាក់លើស្ពាន និងមានករណី រារាំងផ្សេងស្រដៀងៗគ្នាទៀត។ លោកបន្តថា ស្របពេលដែលមានការរារាំងនោះ អាជ្ញាធរនៅ ជិតដែរ តែមិនបានអន្តរាគមន៍ទេ ដោយអាជ្ញាធរលើកឡើងថា ក្រុមរារាំងនោះមានគ្នាច្រើន ជាងខ្លួន។
Soksan Hing's photo.
លោក ហ៊ីង សុខសាន្ត ឲ្យដឹងទៀតថា ប្រជាពលរដ្ឋផ្សេងពីនោះប្រាប់ថា ក្រុមមនុស្សដែលចេញមក រារាំងនោះ ត្រូវបានគេជួលម្នាក់៥ម៉ឺនរៀល ឲ្យរំខានដំណើររបស់គណបក្សសង្គ្រោះជាតិ តែថាទោះ ជាយ៉ាងណា ក្រុមរបស់លោកបានទៅដល់គោលដៅតាមការគ្រោងទុកហើយ នៅស្រុក រមាសហែក ខេត្តស្វាយរៀង ជាកន្លែងដែលចោទថា វៀតណាមហាមកសិករខ្មែរធ្វើស្រែលើដីខ្មែរ។

VOD មិនអាចទាក់ទងស្នងការខេត្តស្វាយរៀងបានទេ ចំណែកមន្ត្រីប្រចាំការអធិការដ្ឋាន នគរបាល ស្រុករំដួល មិនឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មានទេ ដោយបិទទូរស័ព្ទទៅវិញ៕

សរសេរមកកាន់កញ្ញា ជន ស្រីណុច តាមរយៈ chornsreynoch@vodhotnews.com

Wednesday, June 11, 2014

Tuesday, June 3, 2014