Wednesday, December 5, 2012

Shift in CNRP's political strategy to win elections

121204_04
Cambodian National Rescue Party deputy president Kem Sokha addresses supporters at Kampong Popil Poul commune in Prey Veng province’s Pea Reang district in July 2012. Photograph: Heng Chivoan/Phnom Penh Post

Tuesday, 04 December 2012
David Boyle
The Phnom Penh Post

The Cambodian National Rescue Party is making a strategic shift in its bid to win the next election: focusing less on traditional hot-button issues like government corruption and territorial disputes, and instead offering voters a series of concrete new policy initiatives.

The newly formed party plans to target six distinct areas where its lawmakers say CNRP-conducted studies have identified easy, viable improvements: agriculture, healthcare, employment, civil servant salaries, the minimum wage and pensions for the elderly.

One of the party’s key policymakers, current Sam Rainsy Party whip Son Chhay, said yesterday that the opposition had accepted that the electorate had become more focused on practical improvements to their living conditions rather than the grievances of the past.

“We have to become more mature in the way we take the issues to the public. We are transforming from just being the opposition; we are becoming a realistic choice of government,” he said.

This required clear and costed policies, three of which he had personally been tasked with formulating over the past three years, with one of the core targets being improvement to agricultural output and revenue distribution.

There would also be entrenched powers to negotiate, with Chhay identifying the monopoly the Federation of Cambodian Rice Millers holds on purchasing and setting prices for paddy as something that must be broken to drive higher prices for producers.

Pou Puy, president of the Cambodian Rice Millers Association, said he was too busy yesterday to comment.

Chhay’s studies had revealed Cambodia farmers paid two to three times more than neighbouring countries for inputs such as seed and fuel, he said, requiring government subsidies.

At the same time, farmers were paying about 30 per cent interest on loans because they were so small scale, a situation that need to be addressed with legislation that would create collective borrowing groups, legislation Chhay said he had drafted.

In a 2008 paper on the industry’s potential, Cambodia’s largest agricultural development NGO, the Centre d’Etude et de Développement Agricole Cambodgien, argued the Kingdom could become the second- or third-largest exporter of rice in the world if certain reforms were introduced.

There is now very limited capacity in Cambodia for large scale rice milling leading to large amounts in potential value-added revenue from paddy to spill over into neighbouring markets, which in some cases sell the end product back here.

Yields in Cambodia are also particularly low, at an average of somewhere just below or above 3 tonnes per hectare depending on the season.

If these problems and others are not addressed before the ASEAN Economic Community comes into effect in 2015, the country could expect an invasion of foreign investors in its agriculture sector, Chhay added.

This more proactive opposition strategy won support yesterday from figures on both sides of the aisle, though experts pointed out the first counter-attack the government would likely launch would be to ask how the CNRP thinks they will be able to finance their plans.

The CNRP is proposing a raft of taxes, including a $70 per hectare tax on economic land concessions expected to generate some $200 million and raising the tax to 50 per cent of net profit on the more than 50 casinos in Cambodia in hope of bringing in about $400 million.

The ruling Cambodian People’s Party, which in the past has borrowed about half the money required to finance its budgets, in general opposes the introduction of new taxes. 

In a response to a written question from Son Chhay, senior CPP lawmaker Cheam Yeap, who could not be reached yesterday, did not address his proposed taxes but stated simply that the government had to continue to borrow money for the budget.

Minister of Commerce and Finance Cham Prasidh declined to comment yesterday; but Council of Ministers spokesman Phay Siphan said generally the government’s economic policy was aimed at attracting foreign investment.

“We have to give a good atmosphere and environment as well as [have] the laws to attract economic investment,” he said.

But Siphan welcomed the new strategy of the CNRP, affiliate parties of which have often run negative campaigns focused on past injustices and territorial disputes with Vietnam.

“Well, [it’s] very good news, as they have a change of strategy from a rebellious strategy to an opposition strategy in the context of democracy,” he said.

Carlyle Thayer, an emeritus professor of politics at the University of New South Wales and long-time critic of negative opposition campaigns, said the CNRP shift to concrete policies suggested “someone has done some very introspective thinking”.

“It’s a positive step forward; rather than playing the personality game, they need to be providing choices, but it will also take time to sink in and they [the electorate] need to not fear retribution to them or their families [if they vote against the CPP].”

Suggesting a tax on casinos was particularly clever, Thayer said, as they cater largely to rich foreigners and were perceived by most of the population as a domain of the elite.

“How will the CPP react if it [the CNRP] gains traction, that is the really good question,” he said, cautioning that this remains to be seen.  

មេឃុំជាប់ឆ្នោតពីររូបគណប្សសិទិ្ធមនុស្សធ្វើទស្សនកិច្ចសិក្សានៅប្រទេសបារាំង


ថ្ងៃនេះទី០៥ ខែធ្នូ ឆ្នាំ២០១២ វេលាម៉ោង១១យប់ ឯកឧត្តម កឹម សុខា ប្រធានគណបក្សសិទិ្ធមនុស្ស បានដឹកនាំមេឃុំជាប់ឆ្នោតពីររូបបន្ថែមទៀត របស់គណបក្សសិទិ្ធមនុស្ស ទៅធ្វើទស្សនកិច្ចសិក្សា នៅប្រទេសបារាំងរយៈពេលមួយខែ។ មេឃុំជាប់ឆ្នោតទាំងពីររូបនេះ មកពីគណប្សសិទិ្ធមនុស្ស នៅ ឃុំឬស្សីសាញ់ និងឃុំកំពង់ប្រាសាទក្នុងខេត្តព្រៃវែង។ 
នេះជាការអនុវត្តតាមកិច្ចសន្យា ដែលគណប្សសិទិ្ធមនុស្ស បានសន្យានាពេលបោះឆ្នោតឃុំសង្កាត់ កាលពី០៣ មិថុនា ២០១២ កន្លងទៅនេះ៕
-----
ចង់ស្វែងយល់អំពីឃុំទាំងពីរលំអិត សូមចូលទៅកាន់ ការភ្ជាប់ខាងក្រោម៖
១.ពត៌មានប្រជាសាស្រ្តនៃឃុំឬស្សីសាញ់ និង ភូមិសាស្ត្រនៃឃុំឬស្សីសាញ់ 

គណបក្ស​ប្រឆាំង​លើក​បង្ហាញ​ពី​ប្រភព​ចំណូល​សម្រាប់​រដ្ឋាភិបាល

លោក​សុន ឆ័យ​ផ្តល់​បទសម្ភាសន៍​​នៅសភា
លោក​សុន ឆ័យ​ផ្តល់​បទសម្ភាសន៍​​នៅសភា

អង្គារ 04 ធ្នូ 2012
ដោយ លី ម៉េងហួរ
RFI
 
គណបក្ស​ប្រឆាំង សម រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស បាន​ទទូច​ចង់ឲ្យ​រដ្ឋសភា ដែល​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា កែប្រែ​មាត្រា​មួយចំនួន ក្នុង​សេចក្តីព្រាង​ច្បាប់​ថវិកា​ជាតិ ឆ្នាំ​២០១៣ តាមរយៈ​ការកាត់បន្ថយ​ការខ្ចី​បំណុល ហើយ​បង្កើន​ប្រសិទ្ធភាព​នៃ​ការប្រមូល​ពន្ធ ជំនួស​វិញ។ តាម​លោក​តំណាងរាស្ត្រ សុន ឆ័យ រដ្ឋាភិបាល​អាច​រកបាន​ដោយ​ស្រួល នូវ​ទឹកប្រាក់​ជាង ១.០០០ លាន​ដុល្លារ ដើម្បី​ដាក់ចូល​ក្នុង​ថវិកាជាតិ តាមរយៈ​ការយកពន្ធ​លើ​ដី​សម្បទាន​សេដ្ឋកិច្ច ពន្ធ​លើ​កាស៊ីណូ ការនាំ​ចូល​ប្រេង និង​ចំណូល​ពី​អ្នកទេសចរ នៅ​អង្គរវត្ត ជាដើម។ យ៉ាងណា​ក៏ដោយ សំណើ​របស់​គណបក្ស​ប្រឆាំង ត្រូវបាន​គណៈកម្មការ​ជំនាញ​រដ្ឋសភា ច្រានចោល ខណៈ​ដែល​សេចក្តីព្រាង​ច្បាប់​ថវិកា​ជាតិ ឆ្នាំ​២០១៣ នឹង​ត្រូវ​រដ្ឋសភា បើក​កិច្ចប្រជុំ ពិភាក្សា និង​អនុម័ត នា​ថ្ងៃ​ទី​៦​ធ្នូ ខាងមុខនេះ។
បន្ទាប់​ពី​ស្ងាត់ស្ងៀម​មួយរយៈ នៅ​ព្រឹក​ថ្ងៃទី​៤​ធ្នូ​នេះ តំណាងរាស្ត្រ​គណបក្ស​សមរង្ស៊ី បាន​ជួបជុំ​អ្នកកាសែត លើក​បង្ហាញ​ពី​ជំហរ​របស់​ខ្លួន ដែល​នៅតែ​បន្ត​ស្នើ​ដល់​រដ្ឋសភា ឲ្យធ្វើ​វិសោធនកម្ម កែប្រែ​មាត្រា​មួយចំនួន នៃ​ច្បាប់​ថវិកាជាតិ ឆ្នាំ​២០១៣។ សំណើ​របស់​បក្ស​ប្រឆាំង ផ្តោតលើ ៥ ចំណុច​សំខាន់ៗ ក្នុងនោះ មាន​ទាំង​ការកាត់បន្ថយ​នូវ​ការខ្ចី​បំណុល​បរទេស ពី ៦០០ លាន SDR មក​នៅត្រឹម ១៣០ លាន SDR ហើយ​រដ្ឋាភិបាល​ត្រូវ​បង្កើន​ប្រសិទ្ធភាព​នៃ​ការប្រមូល​ពន្ធ។​

ប្រធាន​ក្រុម​អ្នកតំណាងរាស្ត្រ​គណបក្ស​សមរង្ស៊ី លោក សុន ឆ័យ បាន​លើក​បង្ហាញ​ពី​សំណើ​រួមគ្នា​របស់​អ្នកតំណាងរាស្ត្រ​គណបក្ស​សមរង្ស៊ី និង​សិទ្ធិមនុស្ស ដែល​ដាក់​ទៅ​កាន់​គណៈកម្មការ​ជំនាញ​រដ្ឋសភា ចំនួន ៥ ចំណុច សំខាន់ៗ គឺ​ទី១-ការពង្រឹង​នូវ​លទ្ធភាព​នៃ​ការប្រមូល​ពន្ធ។ ទី​២-​រដ្ឋាភិបាល​ត្រូវ​ប្រើប្រាស់​ថវិកា​ជាតិ ឲ្យមាន​ប្រសិទ្ធភាព តាមរយៈ​ការជួយ​ដល់​កសិករ។ ទី​៣-​ច្បាប់​ថវិកា​នោះ ត្រូវ​ជួយ​ដល់​មន្ត្រីរាជការ គ្រូបង្រៀន។ ទី៤-​ស្នើ​សុំ​បន្ថែម​ថវិកា​លើ​វិស័យ​អាទិភាព មួយចំនួន ដូចជា វិស័យ​អប់រំ សុខាភិបាល វិស័យ​កសិកម្ម និង​វិស័យ​អភិវឌ្ឍន៍ជនបទ និង​ចំណុច​ទី​៥-​គណបក្សប្រឆាំង ទាមទារ​ឲ្យ​រដ្ឋាភិបាល កាត់បន្ថយ​ការខ្ចីប្រាក់​បរទេស។

ក៏ប៉ុន្តែ​សំណើ ៥ ចំណុច របស់​អ្នកតំណាងរាស្ត្រ ៧ រូប របស់​គណបក្ស​សម​រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស ត្រូវបាន​គណៈកម្មការ​ជំនាញ​រដ្ឋសភា មិន​ទទួលយក​ឡើយ។

យ៉ាងណាក៏ដោយ នៅ​ព្រឹកមិញ លោក សុន ឆ័យ បាន​លើកឡើង​ថា ក្នុង​ច្បាប់​ថវិកាជាតិ ឆ្នាំ​២០១៣ ដែល​បាន​កំណត់​ការចំណាយ​ជិត ៣.០០០ លាន​ដុល្លារ​អាមេរិក គឺ​មាន​ទឹកប្រាក់​ប្រមាណ ៨០% បានមក​ពី​ការខ្ចីបុល។ ប្រាក់កម្ចី ដែល​រដ្ឋាភិបាល​កម្ពុជា ជំពាក់​បរទេស ត្រូវបាន​លោក សុន ឆ័យ អះអាងថា រហូត​ដល់​បំណាច់​ឆ្នាំ​២០១២ នឹង​កើនឡើង​ដល់ ៧.៣០០ លាន​ដុល្លារ​អាមេរិក ហើយ​នៅ​ឆ្នាំ​២០១៣ អាច​នឹង​កើន​ដល់ ៨.០០០ ទៅ ៩.០០០ លាន​ដុល្លារ​អាមេរិក​។ ដូច្នេះ លោក សុន ឆ័យ បាន​គូសបញ្ជាក់ថា តាម IMF និង ធនាគារ​ពិភពលោក​WB គឺ​បំណុល​របស់​កម្ពុជា ដល់​ដំណាក់កាល​គ្រោះថ្នាក់។

លោក សុន ឆ័យ បាន​ផ្តល់​យោបល់​ទៅ​កាន់​គណៈកម្មការ​ជំនាញ​រដ្ឋសភា ឲ្យ​រដ្ឋាភិបាល​កាត់បន្ថយ​ការខ្ចីបុល ហើយ​រក​ប្រភព​លុយ​ជំនួស​ការខ្ចី​បំណុល តាមរយៈ​ការប្រមូល​ពន្ធ ឲ្យបាន​ត្រឹមត្រូវ។

សមាជិកសភា​គណបក្ស​ប្រឆាំង លោក សុន ឆ័យ បញ្ជាក់ថា "​បើសិនជា​រដ្ឋាភិបាល ខិតខំ​ប្រមូល​ពន្ធ​ឲ្យបាន​ត្រឹមត្រូវ តែ ១៥ ភាគរយ នៃ​ផលិតផល​ក្នុងស្រុក​សរុប នោះ​នឹង​បាន​ចំណូល​ប្រមាណ ២.២៥០ លាន​ដុល្លារ​អាមេរិក។ តែ​ក្នុង​ច្បាប់​ថវិកាជាតិ ឆ្នាំ​២០១៣​នេះ រដ្ឋាភិបាល កំណត់​ការប្រមូល​ពន្ធ​បានតែ ១.៧០០ លាន​ដុល្លារ​ប៉ុណ្ណោះ។ ដូច្នេះ​វា​បាត់ ៥០០ លាន​ដុល្លារ​អាមេរិក"។

តាម​លោក សុន ឆ័យ ប្រភព​ចំណូល​របស់​រដ្ឋាភិបាល បានមក​ពី​៖ ទី​១-​ដី​សម្បទាន​សេដ្ឋកិច្ច អាច​នឹង​ទទួល​ចំណូល ១៨៩ លាន​ដុល្លារ ក្នុង​មួយ​ឆ្នាំ។ ទី​២-​ពន្ធ​លើ​ប្រាក់​ចំណេញ​ពី​កាស៊ីណូ បនល្បែង គឺ​រដ្ឋាភិបាល​អាច​ទទួល​បាន​ចំណូល ៣០០ លាន​ដុល្លារ ក្នុង​មួយ​ឆ្នាំ ដែល​សព្វថ្ងៃ រដ្ឋាភិបាល​កំណត់​ថា ប្រមូល​បាន​តែ ២០ លាន​ដុល្លារ។ ទី​៣-​ពន្ធ​ពី​ការនាំ​ចូល​ប្រេង គឺ​រដ្ឋាភិបាល​គួរតែ​ទទួលបាន ៤៨១ លាន​ដុល្លារ តែ​ច្បាប់​ថវិកា​កំណត់​ថា ទទួលបាន​តែ ១៦១ លាន​ដុល្លារ ក្នុង​មួយ​ឆ្នាំ។ ទី​៤-​ពន្ធ​ប្រាក់ចំណូល ដែល​អ្នកទេសចរ​ចូល​ទស្សនា​ប្រាសាទអង្គរវត្ត គឺ​រដ្ឋាភិបាល​នឹង​ទទួល​យ៉ាងតិច ពី ១៤០ លាន​ដុល្លារ ទៅ ១៥០ លាន​ដុល្លារ​អាមេរិក ប៉ុន្តែ​សព្វថ្ងៃ ក្រុមហ៊ុន​បង់​ចូល​រដ្ឋ ត្រឹមតែ ៤០ លាន​ដុល្លារ​អាមេរិក ព្រម​ទាំង​ចំណូល​ពី​គយ និង​ពន្ធដារ ដែល​រដ្ឋាភិបាល អាច​ទទួលបាន​យ៉ាងតិច ២០០ លាន​ដុល្លារ ក្នុង​មួយ​ឆ្នាំ។ ដូច្នេះ​គិតតែ​លើ​ចំណុច​ត្រួសៗ​នេះ លោក​សុន​ឆ័យ​អះអាងថា រដ្ឋាភិបាល អាច​រក​បាន​ជាង ១.០០០ លាន​ដុល្លារ ដើម្បី​ដាក់ចូល​ក្នុង​ថវិកា​ជាតិ បាន​ដោយស្រួល។

យ៉ាងណា​ក៏ដោយ ក្នុង​លិខិត​ឆ្លើយតប​ទៅ​កាន់​លោក សុន ឆ័យ តំណាងរាស្ត្រ​គណបក្ស សម រង្ស៊ី ចុះ​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១២ លោក ជាម យៀប ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម របស់​រដ្ឋសភា បានបញ្ជាក់​ថា រដ្ឋាភិបាល​បាន​យកចិត្តទុកដាក់​ខ្ពស់ និង​បាន​អនុវត្ត​ក្នុង​ការបន្ថែម​ប្រាក់​លើ​វិស័យ​អាទិភាព បាន​ច្រើន​ឆ្នាំ​រួចមកហើយ ហើយ​ពី​នេះ​តទៅ ក៏​ធ្វើ​កិច្ចការ​នេះ បន្ត​ទៀត​ដែរ។ ចំពោះ​ការស្នើសុំ​កាត់បន្ថយ​ការខ្ចីប្រាក់​ពី​បរទេស​ពី ៦០០.០០០.០០០ SDR មក​ត្រឹម ១៣០.០០០.០០០ SDR គឺ ពុំ​អាច​កាត់បន្ថយ​បាន ដោយ​ជា​ភាពចាំបាច់ សម្រាប់​យក​មក​បំពេញ​ការចំណាយ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ជាតិ ធានា​បាន​សន្តិសុខ ការអភិវឌ្ឍ​សំដៅ​ធ្វើ​ឲ្យ​មាតុភូមិ​សម្បូរ​រុងរឿង៕

សេរីភាព​បញ្ចេញ​មតិនៅ​កម្ពុជា​មាន​ការ​ធ្លាក់​ចុះ​ក្នុង​ឆ្នាំ​២០១២

នៅ​កម្ពុជា​សេរីភាព​បញ្ចេញ​មតិមាន​ការ​ធ្លាក់​ចុះ​ក្នុង​ឆ្នាំ​២០១២ ​ជាពិសេស​​ចំពោះ​សកម្មជន​សិទ្ធិមនុស្ស ​និង​សកម្មជន​ប្រជាធិបតេយ្យ។​ លោកប៉ា ងួន ទៀង​ ប្រធាន​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​សារព័ត៌មាន​ឯករាជ្យ​ បាន​ប្រាប់​លោកម៉ែន ​គឹមសេង​នៃវីអូអេ​ថា ​ក្នុង​ឆ្នាំ​២០១២​នេះ​ មាន​សកម្មជន​ព្រៃឈើ ​សកម្មជន​សិទ្ធិ​មនុស្ស​ និង​អ្នក​សារព័ត៌មាន​ត្រូវ​គេ​ចាប់​ដាក់ពន្ធនាគារ​​​ឬ​បាញ់​សម្លាប់៕


អត្រា​ការងារ​កម្ពុជា​កើន​ភាគ​ច្រើន​សម្រាប់​តែ​អ្នក​មាន​ការអប់រំ​កម្រិត​ក្រោម​ឧត្តម​សិក្សា

«សព្វថ្ងៃនេះ​វិនិយោគ​ទន់​បរទេស​មានការ​ចូល​មក​យ៉ាងច្រើន ដែល​ធ្វើឲ្យ​មាន​ការចាប់​រអារម្មណ៍​ជា​ពិសេស​មកពី​ប្រទេស​ជប៉ុន។ នៅ​ពេល​ដែល​យើង​ចូល​ពិភាក្សា​ជាមួយ​គេៗ​តែង​និយាយ​ប្រាប់​ឲ្យ​យើង​ធ្វើ​ ផ្តល់​កម្លាំង​ពលកម្ម​ឲ្យ​គេ។ ដូច្នោះ​ហើយ​ខ្ញុំ​តែ​និយាយ​ប្រាប់​ទៅ​វិញ​ថា​អ្នកណា​ថា​ ប្រាប់ថា​ស្រុក​ខ្មែរ​យើង​អត់​មានការ​ងារ​ធ្វើ»
នៅ​ឆ្នាំ​២០១០ ចំនួន​អ្នកមាន​ការងារ​ធ្វើ​ក្នុង​គ្រប់​វិស័យ​ទាំង​អស់ បាន​កើន​ដល់​ជិត​ដល់​៨​លាន​នាក់។
28 វិច្ឆិកា 2012
ស៊ុយ ហ៊ាមខេមរា
VOA
ភ្នំពេញ៖ កំណើន​ការងារ​នៅ​កម្ពុជា​ទំនង​ជា​មាន​ចំនួន​ច្រើន​ជាង​តម្រូវការ​ការងារ។ នេះ​បើ​យោងតាម​របាយការណ៍​ផ្លូវការ​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ។ របាយការណ៍​ដែល​ចេញ​ផ្សាយ​នៅ​ឆ្នាំ​២០១២​នេះ​បង្ហាញ​ថា ការបង្កើត​ការងារ​ថ្មី​ប្រមាណ ៤,៣%គឺ​ច្រើនជាង​កំណើន​ពលកម្ម​ចំនួន​០,៧​ភាគរយ។
លោក ពេ​ជ សោភ័ណ រដ្ឋលេខាធិការ​នៃ​ក្រសួង​ការងារ បាន​និយាយ​ក្នុង​ឱកាស​បើក​ពិ​ព័រណ៍​ការងារ​ប្រចាំ​ឆ្នាំ​លើ​ទី២ ដែល​ត្រូវ​បាន​រៀបចំ​ដោយ​ទី​ភា្ន​ក់ងារ​ជាតិ​មុខរបរ និង​ការងារ កាលពី​ដើមខែ​កន្លង​ទៅ​នេះ​ថា ដោយសារ​តែ​កំណើន​នៃ​វិនិយោគ​ពី​បរទេស។ 
វិទ្យាស្ថាន​ជាតិ​សេដ្ឋកិច្ច​កម្ពុជា​បាន​ឲ្យ​ដឹង​ថា នៅ​ឆ្នាំ​២០១០ ចំនួន​អ្នកមាន​ការងារ​ធ្វើ​ក្នុង​គ្រប់​វិស័យ​ទាំង​អស់ បាន​កើន​ដល់​ជិត​ដល់​៨​លាន​នាក់។
វិស័យ​កសិកម្ម វិស័យ​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ ទេសចរណ៍ និង​សំណង់​ត្រូវ​គេ​ដឹងថា បាន​ស្រូប​យក​ការងារ​ច្រើន​ជាង​គេ​ក្នុង​ចំណោម​ទីផ្សារ​ការងារ។
យោងតាម​ការ​ស្រាវជ្រាវ​នានា​បង្ហាញថា យុវជន​កម្ពុជា​យ៉ាងតិច​ចំនួន​៣សែន​នាក់​ត្រូវការ​ការងារ​ជា​រៀង​រាល់​ឆ្នាំ។ ​ប៉ុន្តែ​ការស្រាវជ្រាវ​ដែល​ចេញផ្សាយ​ដោយ​ធនាគារ​ពិភពលោក​ឆ្នាំ​២០១២​នេះ​ បង្ហាញ​ថា ទោះ​ពី​ជា​មាន​ការ​អះអាង​ថា កំណើន​ការងារ​សម្រាប់​អ្នក​មាន​កម្រិត​អប់រំ​ក្រោម​ឧត្តមសិក្សា​តែ​ ប៉ុណ្ណោះ។ ហើយ​ការ​បង្កើត​ការងារ​ថ្មីៗ​ត្រឹម​តែ​២ម៉ឺន ទៅ៣ម៉ឺន​ការងារ​ប៉ុណ្ណោះ​ក្នុង​មួយឆ្នាំ។
របាយការណ៍​ដដែល​បង្ហាញ​បន្ថែម​ថា​ក្នុង​រយៈពេល​ប្រាំមួយ​ឆ្នាំ​គឹ​គិត​ ពី២០០៩ ដល់​ឆ្នាំ​២០១៤ ចំនួន​អ្នក​ដែល​ត្រូវ​បញ្ចប់​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​អាច​កើនឡើង​ទៅ​ ដល់​ជាង​២​សែន​នាក់ ខណៈដែល​ទីផ្សារ​ការងារ​អាច​ស្រូប​យក​ត្រឹមតែ​ប្រហែល​ជាង៨ម៉ឺន​នាក់​ ប៉ុណ្ណោះ។
លោក នុន សុភ័ន ជា​មន្ត្រី​សម្របសម្រួល​ថា្នក់​ជាតិ​នៃ​អង្គការ​ពលកម្ម​អន្តរជាតិ​ប្រចាំ​ កម្ពុជា។ លោក មាន​ប្រសាសន៍​ថា ការបណ្តុះបណ្តាល​នៅក្នុង​ស្រុក​មិន​ឆ្លើយតប​ទៅនឹង​ត្រូវការ​ទីផ្សារការងារ។
«ប៉ុន្តែ​បញ្ហា​ចម្បង​ដែល​យើង​កំពុង​ជួប​នៅ​ក្នុង​ទីផ្សារការងារ​នៅ​ក្នុង​ ប្រទេស​កម្ពុជា​គឺ វា​មិន​ស៊ី​សង្វាក់​ទៅ​នឹង​ឱកាស​ការងារ​ដែល​ផ្តល់​ឲ្យ​ដោយ​ក្រុមហ៊ុន​ វិនិយោគ។ ដោយសារ​តែ​ប្រព័ន្ធ​នៃ​ការ​បណ្តុះ​បណ្តាល អប់រំ​ហ្នឹង​មិន​ទាន់​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​ទីផ្សារ។ មានន័យថា​ចេះតែ​បន្ត​រៀន​ទៅ ហើយ​តម្រូវការ​អ្នកជំនាញ​ចឹង​យើង​មិនទាន់​បាន​ស៊ី​(សង្វាក់)​គ្នា​ទេ»។
ការស្រាវជ្រាវ​របស់​ធនាគារ​ពិភព​ល​លោក បង្ហាញ​ទៀត​ដែរ​ថា ភាគច្រើន​នៃ​តម្រូវការ​ជ្រើសរើស​បុគ្គលិក​របស់​ក្រុមហ៊ុន​អភិវឌ្ឍន៍​ ភាគច្រើន​ត្រូវការ​បុគ្គលិក​ដែល​មាន​ជំនាញ​ផ្នែក​វិស្វកម្ម គ្រឿង​អេឡិចត្រូនិក និង​វិទ្យាសាស្ត្រ​ជាដើម។ ផ្ទុយ​ទៅ​វិញ​ការ​សិក្សា​លើ​មុខវិជ្ជា​គណនេយ្យ ហរិញ្ញវត្ថុ​ ធនាគារ និង​ច្បាប់​មាន​រហូត​ដល់​៤៦​ភាគរយ​ដែល​ធើ្វ​ឲ្យ​ការ​ផ្គត់ផ្គង់​កម្លាំង​ ពលកម្មបញ្រ្ចាស់​គ្នា​ទៅ​នឹង​តម្រូវការ​នៃ​បុគ្គលិក​របស់​ក្រុមហ៊ុន​ អភិវឌ្ឍន៍។
លោក នុ​ន សោភ័ណ បន្ថែមថា​មកទល់​ពេលបច្ចុប្បន្ន​នេះ​តម្រូវការ​ការ​កម្មករ​ជំនាញ​នៅ​កម្ពុជា មានការ​ខ្វះ​ខាត់ ខណៈដែល​តម្រូវការ​អ្នកមាន​ជំនាញ​ខ្ពស់​នៅមាន​តិច​នៅឡើយ។
«តំបន់​សេដ្ឋកិច្ច​ពិសេស​ហ្នឹង ឥឡូវ​ហឹ្នង​កំពុង​ត្រូវការ​បុគ្គលិក​មិនតិចជាង១ម៉ឺន​នាក់។ យើង​មិនទាន់​បំពេញ​បាន​ផង។ ពេល​ដែល​គាត់​ទៅ​គាត់​ថា អត់​មាន​ជំនាញ​ផង។ វិស្វករ​ហ្នឹង​មិន​អាច​ទៅធ្វើ​ការ​ជា​កម្មករ​ធម្មតា​ចឹ​ង​បានទេ គាត់​ក៏​ទៅរក​ការងារ​ខ្ពស់ជាង​ហ្នឹង។ចឹ​ង​ហើយ​ទីផ្សារការងារ​នៅ​កម្ពុជា​យើង ​នឹង​តម្រូវការ​កម្មករ​ហ្នឹង​វា​ច្រើន ​ហេតុអ្វី​បានជា​នៅតែមាន​អ្នក​និយាយថា​អត់​មានការ​ងារ​ធ្វើ។
លោក ហៃ ហ៊ុន​ឡេង ទីប្រឹក្សា​ដែល​ធ្វើការ​ក្នុង​ទីភ្នាក់ងារ​ជាតិ​មុខ​របប និង​ការងារ ប្រាប់ឲ្យដឹង​ដែរ​ថា ប្រភេទ​ការងារ​ដែល​សិស្ស​និស្សិត​ពេល​បច្ចុប្បន្ន​និយម​ចុះឈ្មោះ​ចូលរៀន​គឺ មាន​ដូចជា ធនាគារ ហិរញ្ញវត្ថុ និង​គណនេយ្យ។ លោក​និយាយ​ថា​មុខវិជ្ជា​សង្គម​ទាំងនោះ​ហាក់​មិន​ស្របគ្នា​ទៅនឹង តម្រូវការ​នៃ​ទីផ្សារ​ការងារ​ដែល​ត្រូវការ​អ្នកបច្ចេកទេស។
 លោក ហ៊ុន​ឡេង និយាយ​ថា​ភាគច្រើន​នៃ​អ្នកស្វែងរក​ការងារ​ធ្វើ​ជា​អ្នក​សិក្សា​លើ​ផ្នែក​ សង្គម ដែល​នៅ​មាន​តម្រូវការ​ទីផ្សារការងារ​តិច។
«ផ្ទុយ​ទៅវិញ​ទីផ្សារ​ការងារ​គេ​ចង់​បាន​អ្នក​បច្ចេកទេស។ ហេតុអ្វី​បាន​បានជា​ត្រូវការ​បែប​ហ្នឹង គឺ​ពីព្រោះ​ការអភិវឌ្ឍ​ផ្នែក​ឧស្សាហ៍កម្ម។ បើ​គេ​ចង់បាន​អ្នក​បច្ចេក​ទេស យើង​បែរជា​មាន​អ្នក​សង្គម​ទៅ​វិញ ឃើញ​ថា​វា​អត់​សូវ​ស៊ីគ្នា​ទៅ​ហើយ។ ចំនួន​សិស្ស​ជិត១​ម៉ឺន​នាក់​ហ្នឹង​បើ​ប្រៀបធៀប​នឹង​ឱកាស​ការងារ​ដែលមាន​ជាង​ ៩​ម៉ឺន​ទៅ​ហើយ​ហ្នឹង​ក៏​អត់​សូវ​ស៊ីគ្នា​ដែរ»។
លោក បណ្ឌិត កង ចាន់តារារ័ត្ន នាយក​វិទ្យាស្ថ្រាន​អភិវឌ្ឍន៍​សេដ្ឋកិច្ច​កម្ពុជា យល់ស្រប​ថា នៅ​កម្ពុជា​ពលរដ្ឋ​ដែលមាន​ចំណេះដឹង​តិច​ទទួលបាន​ឱកាស​ការងារ​ច្រើនជាង​ អ្នកទទួលបាន​ការអប់រំ​ខ្ពស់​ប៉ុន្តែ​លោក​ពន្យល់ថា ក្នុងឋានៈ​ជា​ប្រទេស​កំពុងអភិវឌ្ឍន៍​ដូចជា​កម្ពុជា​តម្រូវការ​អ្នក​ដែលមាន​ ជំនាញ​ទាប​មាន​សារៈសំខាន់។ ប៉ុន្តែ​ដើម្បី​ជំរុញ​ការអភិវឌ្ឍន៍​ប្រទេស​ឲ្យ​កាន់តែ​ជឿនលឿន​ទៅមុខ កម្ពុជា​ចាំបាច់​ជំរុញ​កំណើន​ការងារ​ក្នុង​ចំណោម​អ្នក​ដែល​ទទួលបាន​ការអប់រំ ​កម្រិត​ខ្ពស់៕
 

Major Gap Emerging Between Labor Market and Job Seekers

The Economic Institute of Cambodia estimates that some 8 million people are currently employed in Cambodia, especially in agriculture, construction, garments, textiles and tourism.
The country sees some 300,000 new job seekers each year.
04 December 2012
Suy HeimkhemraVOA Khmer
PHNOM PENH - As more and more Cambodians enter the job market, with a growing population of young people, there still remain plenty of job opportunities with foreign investors at home, according to a new study by the Ministry of Labor. But people either don’t know where to find them, or are training for the wrong thing, experts say.

“A lot of investments, especially from Japan, are coming, so we will need more workers to work for them,” said Pich Sophoan, a secretary of state for the Ministry of Labor. “Investors always tell me that their companies need people to work,” he said at the second annual job fair, held by the National Employment Agency in Phnom Penh recently. “So I don’t agree with people saying that they couldn’t find jobs in Cambodia.”

The rate of new jobs is higher than the rate of new job seekers, he said.

The Economic Institute of Cambodia estimates that some 8 million people are currently employed in Cambodia, especially in agriculture, construction, garments, textiles and tourism.

But the country also sees some 300,000 new job seekers each year. That’s about the same number as the total employed in the garment industry. The government also expects about 200,000 students to graduate with bachelor’s degrees between 2009 and 2014, with only about 80,000 jobs open to them.

“Right now we need skilled people to work in companies,” said Noun Sophoan, a spokesman for the International Labor Organization. There is a misunderstanding about the job market, he said, with too many people getting accounting or marketing training in a marketplace that needs skilled labor.

The greatest demands remain in the garment sector, electronics, mechanics or construction, according to the World Bank. But about half of university students are thought to be studying finance, accounting, marketing or law, which are in less demand.

Hai Hunleng, an adviser at the National Employment Agency, said a major gap exists between the demand of the marketplace and the supply of labor, as development companies seek workers and as graduates find themselves unemployed.

“Most of the graduates have degrees in fields like social studies and law,” he said. “Which are not the demands of the companies.”

Mounting Foreign Concerns as 2013 Budget Plans Under Way

Cheam Yiep, a parliamentarian for the ruling Cambodian People’s Party and head of the finance committee, said the proposal was not accepted because it came “too late” for the 2013 budget.
04 December 2012

Sok KhemaraVOA Khmer
WASHINGTON DC - Seven opposition lawmakers say they have found new ways to reduce the national debt and are requesting that the National Assembly’s finance committee meet with them before drafting the 2013 national budget.

The lawmakers, from the Sam Rainsy and Human Rights parties, say the proposed budget, of about $3.2 billion, can be decreased, especially the foreign debt that Cambodia continues to accrue.

The country still relies on foreign aid for up to $800 million a year, creating ongoing foreign debts and a “heavy burden” on Cambodians, SRP lawmaker Son Chhay told VOA Khmer. “The government must inevitably raise taxes to pay back the debt.”

With proper taxation, Cambodia can earn about $1 billion a year, including from land concessions, casinos and ticket sales to the temples of Ankor Wat. That would allow the government to pay civil servants more and provide social security for the elderly, Son Chhay said.

The opposition sent their proposals to the finance committee in mid-November and are hoping for talks on it, he said. “If not, we need to wait until the opposition wins the election,” he said. “Then we’ll have the ability to pass the national budget by ourselves.”

Cheam Yiep, a parliamentarian for the ruling Cambodian People’s Party and head of the finance committee, said the proposal was not accepted because it came “too late” for the 2013 budget.

The finance committee has already discussed the budget two times, including taxes, expenses, loans and other issues, he said. The government, which has been gradually paying off foreign debt since 2004, already has a development plan in place that can’t be put aside, he said.

Ou Chanrith, a parliamentarian for the Human Rights Party, said he hopes to testify before the committee to discuss effective revenue and income through tax collection, as a way to lower foreign debt. “Expenses and tax collection should be effective to avoid more debt,” he said.

Opposition party calls for land concession tax raise

121205_06
Sam Rainsy Party whip Son Chhay calls for increased taxes on economic land concessions, Tuesday, Dec. 05, 2012. Photograph: Pha Lina/Phnom Penh Post

Wednesday, 05 December 2012
Meas Sokchea
The Phnom Penh Post
Opposition party whip Son Chhay reiterated his call at a press conference yesterday for the government to raise taxes on economic land concessions from $5 to $7 a hectare up to $70 through an amendment to the draft of the 2013 budget.

The Sam Rainsy Party (SRP) whip, who will transfer to the united opposition Cambodian National Rescue Party after next year’s election, says the higher tax rate would be reasonable, given the huge profits companies make from their economic land concessions (ELCs).

Chhay said yesterday that if Prime Minister Hun Sen was unwilling to raise the ELC tax, he should at least make sure the concessions did not go to foreign companies so they could pay less tax than rural peasants.

“Give it to Khmer farmers. We pay $10 or $20 so that our farmers can have land to farm,” he said. “So, we demand [the government] tax $70,” he said, adding that for the 2.8 million hectares of ELCs this would generate close to $200 million.

The tax is part of Chhay’s strategy to wean the country off foreign loans through a series of new taxes targeting highly lucrative businesses while boosting government spending and increasing the salaries of civil servants and others.

But his plan is falling on deaf ears at the Cambodian People’s Party headquarters.

In a letter of reply to Chhay’s formal letter to the National Assembly dated November 26, CPP senior legislator Cheam Yeap ruled out any amendments without saying why.

“The last request the Excellency [Son Chhay] asked to reduce borrowing money from foreign countries, the committee has been studied completely but cannot reduce because it is necessary for infrastructure spending for the nation,” Yeap’s reply stated.

Yeap lauded the remarkably progressive public administration in Cambodia that had come about by the methods of collection for the national budget and reform.

Government figures show that civil servants, excluding soldiers, earn an average of $48 a month.

បក្ស​ប្រឆាំង​ស្នើ​ឱ្យ​រដ្ឋាភិបាល​រៀបចំ​ពន្ធដា​ត្រឹមត្រូវ​ក្នុង​ពេល​កម្ពុជា​ជំពាក់​បំណុល​បរទេស​ជិត​៤,៥ពាន់លានដុល្លារ


លោក ស៊ុន ឆ័យ​ប្រធាន​ក្រុម​អ្នក​តំណាង​រាស្ត្រគណបក្ស​សម រង្ស៊ី​
05 ធ្នូ 2012
ហេង រស្មី 
VOA

ភ្នំពេញ៖​ អ្នក​តំណាង​រាស្ត្រ​គណ​បក្សប្រឆាំង​ចំនួន​៧​រូប​បាន​ស្នើ​សុំ​ រដ្ឋសភា​ឱ្យ​ធ្វើ​វិសោធនកម្ម​លើ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​ សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០១៣​ក៏​ប៉ុន្តែ​សំណើ​នេះ​ត្រូវ​បាន​អ្នក​ តំណាង​រាស្ត្រ​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ច្រាន​ចោល។​

នៅ​ក្នុង​លិខិត​ដែល​មាន​ស្នាម​ចុះ​ហត្ថលេខាពី​អ្នក​តំណាង​រាស្រ្ត​មក​ ពីគណបក្ស​សិទ្ធិ​មនុស្ស​និង​គណបក្ស​សម រង្ស៊ី​បាន​ឱ្យ​ដឹង​ថា​ការ​ស្នើ​សុំឱ្យ​ធ្វើ​វិសោធនកម្ម​លើមាត្រា​មួយ​ចំនួន ​នេះ​ក្នុង​គោល​បំណង​ដើម្បី​ពង្រឹង​ការប្រមូល​ថវិកា​ជាតិ​ឱ្យ​បាន​ ត្រឹមត្រូវ​ជួយ​ជីវភាព​មន្ត្រី​រាជការ ​កងប្រដាប់​អាវុធ​និង​មនុស្ស​ចាស់​តាម​រយៈ​ដំឡើង​ប្រាក់​ចំណូល​ដល់​មន្ត្រី​ រាជការ​១លានរៀល​និង​ប្រាក់​ជំនួយ​ដល់​មនុស្ស​ចាស់​៤​ម៉ឺន​រៀល​ក្នុង​មួយ​ខែ​ ។ការ​ផ្តល់​ចំណាយ​បន្ថែម​លើវិស័យ​អាទិភាព​រួមមាន​ វិស័យ​អប់រំ​ សុខាភិបាល​ កសិកម្ម  ​និង  ​អភិវិឌ្ឍន៍​ជនបទ​ និង​កាត់​បន្ថយ​ការ​ខ្ចីប្រាក់​ពីបរទេស។​

លោក ស៊ុន ឆ័យ​ប្រធាន​ក្រុម​អ្នក​តំណាង​រាស្ត្រគណបក្ស​សម រង្ស៊ី​បាន​ថ្លែង​ក្នុង​សន្និសីទ​កា​សែត​នៅថ្ងៃ​អង្គារ​នេះ​ថា​ថវិកា​ជាតិ​ សម្រាប់​ឆ្នាំ២០១៣​មាន​ចំនួន​ប្រមាណ​២.៩៨០លាន​ដុល្លារ​ក៏​ប៉ុន្តែ​ទឹក​ ប្រាក់​ប្រមាណ​៣០​ភាគរយ​នៃ​ថវិកា​ជាតិ​បាន​ពឹង​ផ្អែក​ទៅ​លើ​ការ​ខ្ចីបុល​ពី​ បរទេស​ដែល​មាន​ទឹក​ប្រាក់​ប្រមាណ​៨០០​លាន​ក្នុង​មួយ​ឆ្នាំៗ។

លោក​មាន​ប្រសាសន៍​ថា​ប្រទេស​កម្ពុជា​អាច​រក​ប្រភព​លុយ​ដើម្បី​ជំនួស​ការខ្ចីបុល​នេះ។​

«លទ្ធភាព​ដែល​យើង​ប្រមូល​បាន​សម្រាប់​ថវិកា​ជាតិ​ទី​មួយ​អ្វី​ដែល​ងាយ​យក​ ដូចជា​ករណី​ដី​សម្បទាន​សេដ្ឋកិច្ច​៩៩ឆ្នាំ។​ឥឡូវ​យើង​ដឹង​ថា​ដី​សម្បទាន​ សេដ្ឋកិច្ច​៩៩​ឆ្នាំ​ឡើង​ដល់​២,៨លាន​ហិកតា»។​
លោក​ជាម យៀប​ប្រធាន​គណៈ​កម្មការ​សេដ្ឋកិច្ច​ ហិរញ្ញវត្ថុ ​ធនាគារ​និង​សវនកម្ម​នៃ​រដ្ឋសភា​បាន​ជំទាស់​ទៅ​នឹង​ការ​ស្នើ​សុំ​ឱ្យ​ ធ្វើវិសោធនកម្ម​លើ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​នេះ។​

លោក​ជាម យៀប​បាន​បញ្ជាក់​នៅ​ក្នុង​លិខិត​របស់​លោក​ដែល​បាន​ឆ្លើយ​តប​ទៅនឹង​ក្រុម​ អ្នក​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​បានឱ្យដឹងថា​មន្ត្រី​រាជការ​និង​កម្លាំង ​ប្រដាប់​អាវុធ​រដ្ឋាភិបាល​បាន​អនុវត្តន៍​តាម​យន្តការ​ដំឡើង​ប្រាក់​ខែ​២០%​ ក្នុង​១ឆ្នាំ។​

ចំពោះ​សំណូម​ពរ​ឱ្យ​កាត់​បន្ថយ​ការ​ខ្ចី​ប្រាក់ពី​បរទេស​ពី​៦០០​លាន​ មកនៅត្រឹម​១៣០​លាន​ដុល្លារ​លោក​ជាម យៀប​បាន​និយាយ​ថា​តាមការ​សិក្សា​យើង​ពុំ​អាច​កាត់​បន្ថយ​ការ​ខ្ចីប្រាក់​នេះ ​បាន​ទេ​ដោយ​សារ​ភាព​ចាំបាច់​សម្រាប់​យក​ទៅបំពេញ​ការ​ចំណាយ​លើហេដ្ឋា​រចនា​ សម្ព័ន្ធ​របស់​ជាតិ​ ធានាបាន​សន្តិសុខ​ និង​ការ​អភិវឌ្ឍ។​

យោង​តាម​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ADB​បាន​ឱ្យ​ដឹង​ថា​កម្ពុជា​ក្នុង​រយៈ​ពេល​ នៃ​ការ​គ្រប់​គ្រង​អំណាច​អស់​រយៈពេល​ជិត​៣០​ឆ្នាំ​របស់​លោក​នាយក​ រដ្ឋមន្ត្រី​ហ៊ុន សែន​បាន​ជំពាក់​ប្រាក់​បរទេស​ចំនួន​៤.៦៧៦​លាន​ដុលា្លរ​សហរដ្ឋ​អាមេរិក។​

លោក​ស៊ុន ឆ័យ​បាន​និយាយថា​នៅ​ដំណាច់​ឆ្នាំ២០១២​នេះ​ប្រាក់​កម្ចី​ពី​បរទេស​អាច​កើន​ ឡើង​ដល់​៧.៣០០លាន​ដុល្លារ​ហើយ​នៅឆ្នាំ​២០១៣​កម្ពុជា​អាច​នឹង​កើន​ឡើង​នៅ​ ប្រាក់​កម្ចី​ពី​៨​.០០០ទៅ​៩.០០០​លានដុល្លារ។​

លោក​បាន​បញ្ជាក់​ថាប្រាក់​កម្ចី​ទាំង​នេះ​អាច​ស្នើ​នឹង​ប្រមាណ​ពី​៧៥%​ទៅ​៨០%​នៃ​ផលិត​ផល​ក្នុង​ស្រុក។​
 
«ការ​ជំពាក់​លុយ​ឈាន​ដល់​ដំណាក់​កាល​គ្រោះថ្នាក់​ហើយ»។​
 
លោក​ស៊ុន ឆ័យ​បាន​និយាយ​ថា​នៅ​ឆ្នាំ​២០១០​កម្ពុជា​បាន​ជំពាក់​ប្រាក់​ពី​បរទេស​ចំនួន​ ៣.៤៧៧​លាន ឆ្នាំ​២០១១​ចំនួន​៣.៩៨៦​លាន​នៅ​ឆ្នាំ​២០១២​ក្នុង​ឆមាស​ទីមួយ​នេះ​ការជំពាក់​ ប្រាក់​បរទេស​បាន​កើន​ឡើង​ដល់​៥.៤៥៣​លាន​ដុល្លារ៕