លោកសម រង្ស៊ី និងលោកកឹម សុខា មេដឹកនាំគណបក្សសង្គ្រោះជាតិធ្វើសន្និសីទសារព័ត៌មាន ថ្ងៃ២៥ កញ្ញា ២០១៣។
25 កញ្ញា 2013 ហេង រស្មី
VOA
ភ្នំពេញ —
រយៈពេលមួយថ្ងៃក្រោយពីរដ្ឋសភាបានបោះឆ្នោតជាកញ្ចប់តែងតាំងស្ថាប័ន
រដ្ឋសភា និងរដ្ឋាភិបាលក្នុងពេលតែមួយ
គណបក្សសង្គ្រោះជាតិបានប្រកាសមិនទទួលស្គាល់រដ្ឋាភិបាលនិងស្ថាប័ន
រដ្ឋសភាដែលគ្រប់គ្រងដោយគណបក្សប្រជាជនទេ ដោយបានចាត់ទុកថា
ជារដ្ឋប្រហាររដ្ឋធម្មនុញ្ញនិងបានលួចប្លន់ឆន្ទៈប្រជារាស្ត្រ។
កាលពីថ្ងៃច័ន្ទ និងថ្ងៃអង្គាររដ្ឋសភាបានបើកសម័យប្រជុំជាលើកដំបូង ក្រោយពីការបោះឆ្នោតរបស់របស់សមាជិកសភាក្រោមព្រះរាជអធិបតីភាពព្រះ មហាក្សត្រ និងប្រកាសបោះឆ្នោតជាកញ្ចប់ដើម្បីជ្រើសតាំងស្ថាប័នរដ្ឋសភានិង រាជរដ្ឋាភិបាលក្នុងពេលតែមួយ។
ការបោះឆ្នោតនេះ ដែលបានប្រើពេលវេលាមិនដល់មួយម៉ោងផង បានប្រកាសតែងតាំងលោកហ៊ុន សែនជានាយករដ្ឋមន្ត្រី។ ចំណែកឯលោកហេង សំរិនត្រូវបានតែងតាំងជាប្រធានរដ្ឋសភា ហើយគណៈកម្មការជំនាញទាំងអស់នៃរដ្ឋសភាបានកាន់កាប់ដោយ គណបក្សប្រជាជនកម្ពុជា។
បន្ទាប់ពីបានវិលត្រឡប់មកពីខេត្តសៀមរាប ដែលនៅទីនោះគណបក្សសង្គ្រោះជាតិបានធ្វើពិធីសច្ចាប្រណិធានចូលកាន់ តំណែងអ្នកតំណាងរាស្ត្រជាប់ឆ្នោតទាំង៦៣នោះ លោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិបានបញ្ជាក់ថា គណបក្សរបស់លោកមិនទទួលស្គាល់រដ្ឋាភិបាលដែលទើបតែបានបង្កើតកាលពី ដើមសប្តាហ៍នេះទេ។
លោកបានចាត់ទុកថា អ្វីដែលបានធ្វើកាលពីថ្ងៃច័ន្ទ និងថ្ងៃអង្គារមានលក្ខណៈដូចជារដ្ឋប្រហាររដ្ឋធម្មនុញ្ញ និងការលួចប្លន់អំណាចពីប្រជារាស្ត្រ។
លោកនិយាយថា៖ «ការរៀបចំក្បាលម៉ាស៊ីនស្ថាប័នរដ្ឋដោយខុសច្បាប់ ដោយរំលោភច្បាប់កំពូលគឺរដ្ឋធម្មនុញ្ញ ហើយរំលោភយ៉ាងធ្ងន់ធ្ងរ ដូច្នេះយើងមិនអាចទទួលស្គាល់ ហើយមិនអាចសហការតាមរូបភាពណាមួយជាមួយរដ្ឋាភិបាលបែបនេះទេ»។
ការប្រកាសមិនទទួលស្គាល់រដ្ឋាភិបាលអាណត្តិទី៥របស់លោកនាយករដ្ឋ មន្ត្រីហ៊ុន សែននេះ បានកើតឡើងចំពេលដែលគណៈរដ្ឋមន្ត្រីបានបើកកិច្ចប្រជុំជាលើកដំបូង ក្រោយពីការប្រកាសលទ្ធផលបោះឆ្នោត។
យោងតាមលទ្ធផលផ្លូវការដែលចេញដោយគណៈកម្មាធិការជាតិរៀបចំការបោះ ឆ្នោតបានឲ្យដឹងថា គណបក្សប្រជាជនកម្ពុជាបានឈ្នះឆ្នោតដោយទទួលបានចំនួន៦៨អាសនៈ។ ចំណែកគណបក្សសង្គ្រោះជាតិក៏បានប្រកាសថា ខ្លួនបានឈ្នះឆ្នោតដែរ ដោយទទួលបាន៦៣អាសនៈ។

No comments:
Post a Comment