ថ្ងៃសុក្រ ទី27 ខែកញ្ញា ឆ្នាំ2013
ដោយ៖ ជន ស្រីណុច និង អ៊ឹង ប៊ុនថន
VOD
សង្គមស៊ីវិលខកចិត្ត ខណៈដែលរដ្ឋាភិបាលកម្ពុជាអាណត្តិទី៥នេះ
មានការកែទម្រង់ច្រើននៅក្នុងវិស័យផ្សេងៗ ប៉ុន្តែនៅក្នុងគោលនយោបាយ
ថ្នាក់ជាតិរួមនោះ
គេមិនឃើញមានដាក់ចេញពីការបង្កើតឲ្យមានច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាននោះទេ។
អ្នកសម្របសម្រួលបណ្តាញរួបរួម ដើម្បីគណនេយ្យភាពសង្គមអាស៊ីបូព៌ា
និងប៉ាស៊ីហ្វិក លោក សន ជ័យ មានប្រសាសន៍ នៅព្រឹកថ្ងៃសុក្រនេះថា
បើទោះបីជារាជរដ្ឋាភិបាលថ្មី អះអាងថា
មានការកែទម្រង់ច្រើនដាក់ក្នុងគោលនយោបាយជាតិ
ដែលមានកម្រាស់ប្រមាណជា៥០ទំព័រក៏ដោយ តែច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន
មិនឃើញមានដាក់ទេ។ លោកបញ្ជាក់ថា ច្បាប់នេះជាគោលនយោបាយសំខាន់
ក្នុងការតាមដានសកម្មភាពអភិវឌ្ឍន៍ប្រទេសជាតិ។ លោកបន្តថា
ប្រសិនបើសិទ្ធិទទួលបានព័ត៌មានមិនត្រូវបានបើកចំហរទេ
នោះការអភិវឌ្ឍន៍សង្គមក៏មិនអាចរីកចម្រើនដែរ ៖
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យ៉ង គឹមអេង
យល់ថា
ច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មានជាកញ្ចក់ឆ្លុះសកម្មភាព
នៅក្នុងវិស័យផ្សេងៗ ដែលរដ្ឋាភិបាលអះអាងថានឹងធ្វើការកែប្រែ។ លោកបន្តថា
ប្រសិនបើសិទ្ធិទទួលបានព័ត៌មាននៅតែមិនត្រូវបានបើកចំហរនោះវិ
ស័យផ្សេងៗក៏មិនងាយនឹងរីកចម្រើនដែរ ៖
កាលពីថ្ងៃទី១២ ខែកញ្ញានេះ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា(CCHR)
បានដាក់អនុសាសន៍ទៅរដ្ឋាភិបាលកម្ពុជាអាណត្តិថ្មី
ក្នុងការបង្កើតប្រព័ន្ធផ្សព្វផ្សាយជាតិឯករាជ្យមួយ
ដើម្បីធានាថាពលរដ្ឋទទួល បានព័ត៌មានពិតប្រាកដ
និងធានាការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី និងយុត្តិធម៌។
ក្នុងការបើកកិច្ចប្រជុំគណៈរដ្ឋមន្រ្តីលើកដំបូង នៅសប្តាហ៍នេះ
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថា
ព័ត៌មានប្រៀបដូចជាអាហារមួយប្រភេទដែលមិនអាចខ្វះបាននោះឡើយ៕
សូមសរសេរមកកាន់ កញ្ញា ជន ស្រីណុច តាមរយៈ chornsreynoch@vodhotnews.com
No comments:
Post a Comment