Wednesday, October 30, 2013

សម្ភាស​ជនជាតិ​ដើម​ភាគ​តិច​ចារាយ​រស់​នៅ​អាមេរិក​ពី​និន្នាការ​នយោបាយ

2013-10-25 
ដោយ តាំង សារ៉ាដា
RFA
ជនជាតិ​ដើម​ភាគ​តិច​ចារាយ ម្នាក់ ក្នុង​ចំណោម​ជនជាតិ​ដើម​ជាច្រើន​ក្នុង​រដ្ឋ North Carolina សហរដ្ឋ​អាមេរិក លោក ភើម ទីន បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ជនជាតិ​ដើម​ភាគ​តិច​ទាំង​ឡាយ​នៅ​កម្ពុជា ចូល​រួម​គាំទ្រ​បក្ស​សង្គ្រោះ​ជាតិ ឲ្យ​អស់​ពី​លទ្ធភាព​ក្នុង​ភាព​សង្ឃឹម ជឿជាក់​ថា បក្ស​មួយ​នេះ​នឹង​អាច​នាំ​មក​នូវ​ការ​គោរព​សិទ្ធិ​ជនជាតិ​ដើម​ភាគ​តិច រក្សា​វប្បធម៌​ប្រពៃណី ទំនៀម​ទម្លាប់ និង​ជីវភាព​រស់​នៅ​ប្រកប​ដោយ​សេចក្តី​ថ្លៃថ្នូរ។
លោក ភើម ទីន បាន​ភៀស​ខ្លួន​ពី​ខេត្ត​រតនគិរី ប្រទេស​កម្ពុជា មក​រស់​នៅ​ក្នុង​សហរដ្ឋ​អាមេរិក ក្នុង​ឆ្នាំ​២០០៣ ដោយសារ​លោក​បាន​ជួយ​ជន​ភៀស​ខ្លួន Montagnard ជាង ៧០០​នាក់ ដែល​រង​ការ​យាយី​ធ្វើ​ទុក្ខបុកម្នេញ​ដោយ​អាជ្ញាធរ​វៀតណាម។
សូម​អញ្ជើញ​លោក​អ្នក​ស្តាប់​បទ​សម្ភាសន៍​របស់​លោក តាំង សារ៉ាដា ជាមួយ លោក ភើម ទីន ដែល​មាន​សេចក្តី​ដូច​ត​ទៅ៖ Please click here...

No comments: