ក្រុមកងកម្លាំងមានសមត្ថកិច្ចឃាត់រថយន្តដឹកអ្នកដំណើរចូល
រាជធានីភ្នំពេញ តាមផ្លូវផ្លូវជាតិលេខ៣ ម្ដុំវត្តស្លែង
ដើម្បីត្រួតពិនិត្យ កាលពីព្រឹកថ្ងៃទី៦ តុលា ឆ្នាំ២០១៣។ (RFA/Uon Chhin)
2013-10-06
ដោយ ឡេង ម៉ាលី និង ម៉ម មុនីរតន៍
RFA
ប្រជាពលរដ្ឋអ្នកធ្វើដំណើរជាច្រើនដែលធ្វើដំណើរចូលមករាជធានី
ភ្នំពេញ បន្ទាប់ពីបុណ្យភ្ជុំបិណ្ឌវិញ
បានត្អូញត្អែរអំពីការរារាំងរបស់អាជ្ញាធរចម្រុះ ជាពិសេស
ពីកងកម្លាំងប៉ូលិស និងកងសន្តិសុខ ឬហៅថា
កងរក្សាសណ្ដាប់ធ្នាប់រាជធានីភ្នំពេញ ដែលដាក់ប៉ុស្តិ៍ត្រួតពិនិត្យ
និងឆែកឆេរគ្រប់ច្រកចូល។
តាមរបាយការណ៍ពីអ្នកធ្វើដំណើរ
និងការសង្កេតរបស់អ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី គឺនៅច្រកចូល
តាមផ្លូវជាតិលេខ១ រហូតដល់លេខ៦ មិនសូវជាតឹងតែងប៉ុន្មានទេ
ដោយនគរបាល និងកងសន្តិសុខទាំងនោះ អើតមើលក្នុងរថយន្ត
និងជួនកាលឆែកមើលបន្តិចបន្តួចលើឥវ៉ាន់ដែលដឹកជាមួយអ្នកដំណើរ
ប៉ុណ្ណោះ។
កងសន្តិសុខផ្ដល់ហេតុផលថា ការដាក់ប៉ុស្តិ៍ត្រួតពិនិត្យទាំងនេះ
គឺឆែកឆេររកអាវុធជាតិផ្ទុះ។ ប៉ុន្តែទោះជាយ៉ាងណា
តាមការសង្កេតរបស់អ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី ឃើញថា
បើរថយន្តដឹកឥវ៉ាន់តែម្ដង គឺអត់មានការឆែកទេ។ ជាទូទៅ
ច្រកចូលជាច្រើនដែលនៅជាយក្រុងភ្នំពេញ មិនសូវតឹងតែងទេ។
ប៉ុន្តែច្រកចូល ៣ ដែលតឹងតែងជាងគេ គឺច្រកផ្លូវជាតិលេខ ២ លេខ ៣ និង
៥។ ច្រកទាំងនេះ ត្រូវបានអ្នកធ្វើដំណើររាយការណ៍មកថា
បានបិទពីចម្ងាយ នៅតាមបណ្ដាខេត្ត ដែលអ្នកដំណើរទាំងនោះចេញមក។
នៅផ្លូវជាតិ ៣ កងសន្តិសុខបានបិទនៅតំបន់ត្រាំខ្នារ
ដែលកាលពីព្រឹកថា បានធ្វើឱ្យមានការកកស្ទះខ្លាំង
ព្រោះតែប៉ូលិសមិនអនុញ្ញាតឱ្យរថយន្តដឹកអ្នកដំណើរចូលមកក្រុង
ភ្នំពេញ។
នៅច្រកផ្លូវជាតិលេខ ២ វិញ គឺមានអ្នកដំណើររាយការណ៍មកថា ប៉ូលិសតាំងពីខេត្តតាកែវ បានរារាំងខ្លាំងជាងគេ ដោយមិនអនុញ្ញាតរថយន្តដឹកអ្នកដំណើរមកទេ ដូចជា រថយន្តទេសចរណ៍ ១២ កៅអី រថយន្តកូរ៉េ ដែលតែងដឹកកម្មរោងចក្រកាត់ដេរ ពីខេត្តមកក្រុងភ្នំពេញ ត្រូវបានហាមឃាត់មិនឱ្យចូលដែរ។
នៅច្រកផ្លូវជាតិលេខ ២ វិញ គឺមានអ្នកដំណើររាយការណ៍មកថា ប៉ូលិសតាំងពីខេត្តតាកែវ បានរារាំងខ្លាំងជាងគេ ដោយមិនអនុញ្ញាតរថយន្តដឹកអ្នកដំណើរមកទេ ដូចជា រថយន្តទេសចរណ៍ ១២ កៅអី រថយន្តកូរ៉េ ដែលតែងដឹកកម្មរោងចក្រកាត់ដេរ ពីខេត្តមកក្រុងភ្នំពេញ ត្រូវបានហាមឃាត់មិនឱ្យចូលដែរ។
តាមលិខិតបទបញ្ជាដែលយើងទទួលបានមួយច្បាប់ ចុះថ្ងៃទី៥ ខែតុលា
បានបង្ហាញថា នគរបាលគណៈបញ្ជាការឯកភាពរដ្ឋបាលឃុំពុធស ស្រុកបាទី
ខេត្តតាកែវ បានដាក់បញ្ជាហាមយានយន្តដឹកអ្នកដំណើរគ្រប់ប្រភេទ
មិនឱ្យដឹកអ្នកចេញពីភូមិឃុំជាដាច់ខាត ពេញមួយថ្ងៃទី៦ តុលា
គឺរហូតដល់ម៉ោង ៥ល្ងាច។ យានយន្តដែលនគរបាលហាមឃាត់នោះ
មានប្រភេទរថយន្តកូរ៉េទ្រុង រថយន្តទួរីស ១២កៅអីឡើងទៅ
រថយន្តទេសចរណ៍ដទៃទៀត ឬគោយន្ត ។ល។
ជាក់ស្ដែងអ្នកធ្វើដំណើរតាមម៉ូតូពីរនាក់ គឺអាចចូលមកជាធម្មតា។
ចំពោះរ៉ឺម៉កម៉ូតូសណ្ដោង ដែលមានដឹកមនុស្សច្រើន
ក៏មិនអនុញ្ញាតឱ្យចូលមកដែរ។
ទោះជាយ៉ាងណា អធិការស្រុកបាទី គឺលោក ង៉ាន់ សារី ថ្លែងថា
មិនមានការបិទឃាត់អ្នកដំណើរទេ
គឺមានដាក់ប៉ុស្តិ៍ត្រួតពិនិត្យមែន គឺពិនិត្យរកអាវុធជាតិផ្ទុះ
ក្នុងគោលបំណងរក្សាសន្តិសុខ។ លោកបដិសេធថា
ខាងលោកមិនបានចេញបទបញ្ជាយានយន្តដឹកអ្នកដំណើរទេ៕
No comments:
Post a Comment