Monday, March 31, 2014
Wednesday, March 26, 2014
ភ្លើងបីដុំ
សូរ សមយុទ្ធ
The Phnom Penh Post
២៨ កក្កដា ២០១៣ ជាថ្ងៃបរាជ័យដ៏ធំមួយរបស់ជំរំទេវតាក្នុងរយៈពេល
២០ឆ្នាំ មកនេះ។ របស់បួនយ៉ាងដែលកំណត់ការចាញ់ឈ្នះនៅថ្ងៃ ទី២៨
កក្កដា គឺភាពទុំជោរនៃអយុត្តិធម៌សង្គម
ការរួបរួមគ្នារបស់សម្ព័ន្ធភាព អំនួតរបស់មេទ័ពនិងទាហាន
នៃជំរំទេវតា
ព្រោះការឈ្នះចម្បាំងផ្ទួនៗក្នុងបួនអាណត្តិកន្លងទៅចំណុចចុងក្រោយ
គឺព្រហ្មលិខិត។
ថ្វីដ្បិតតែទ័ពធំបរាជ័យទទួលការវាយប្រហារយ៉ាងធ្ងន់ធ្ងរពី
សម្ព័ន្ធក៏ដោយ ក៏ជំរំទេវតា មិនទាន់ដល់ពេលរលាយទេ។ ជំរំទេវតា
នៅក្តោបក្តាប់រាជការគ្រប់គ្រងបញ្ជាមន្ត្រីកាន់ទ័ពទុកដាក់ស្បៀង
នគររក្សាផែនដី និងមានកម្លាំងរាស្ត្រ ៣ លាននាក់នៅគាំទ្រ។
ទាំងអស់នេះជាទីតាំងយុទ្ធសាស្ត្ររបស់ជំរំទេវតា។
អ្វីដែលជំរំទេវតា ត្រូវការជាងគេ
គឺពេលវេលាដើម្បីសម្រួលក្បួនទ័ពរក្សាភាពនឹងនរ ដាំដុះស្បៀង
សម្រួលចិត្តរាស្ត្រ បើទោះជាត្រូវកាប់សេះស៊ីអស់ពីជំរំក៏ដោយ។
ធ្វើយ៉ាងណាត្រូវរក្សារាជការឲ្យបានរហូតដល់ ខែមេសា
ជាដំណាក់កាលទីមួយ
បន្ទាប់មកបោះលុយថ្មីចាយជាដំណាក់កាលទីពីរដើម្បីទប់រាជការក្នុង
រយៈពេល ១២ ខែឲ្យបាន។
ពីក្រសែភ្នែករបស់ជំរំទេវតាទៅជំរំព្រះអាទិត្យគឺនៅតែមិនមែន
ជាព្រះអាទិត្យពេញ នៅតែមានចំណិតសូរ្យគ្រាសខ្មៅមួយដុំ
បែងចែកព្រះអាទិត្យមូល ដូចជាភ្លើងមួយដុំមានធាតុពីរ។
ជួបគ្រោះថ្នាក់
ក៏រត់រកគ្នាឱបគ្នាយ៉ាងស្អិតល្មួតដល់ពេលទទួលជ័យជម្នះក៏នឹង
បង្កជាការបែកបាក់វិញជាមិនខាន។
ដោយសារតែជំរំទេវតានៅតែក្តាប់រាជការដៃខាងស្តាំ
ទើបយកដៃឆ្វេងអូសបន្លាយពេលវេលាជាមួយជំរំព្រះអាទិត្យតាមរយៈការ
ចរចា ព្រមខ្លះ បដិសេធខ្លះ ឲ្យខ្លះ ទុកខ្លះ
ធ្វើយ៉ាងណាចង់លួងលោមមេទ័ពជំរំព្រះអាទិត្យ
ព្រមចូលសភាដើម្បីឲ្យរាជការស្របច្បាប់។
នេះជាបំណងតែមួយគត់ដែលមេទ័ពជំរំទេវតាចង់បាន។
ជំរំទេវតា ភ័យជាងគេ
ហើយមិនចង់ឲ្យឆ្អឹងស្លាក់នៅនឹងបំពង់កខ្លួនឯងយូរទេ
តែក៏មិនចង់ឲ្យវិបត្តិដោះស្រាយឆាប់ៗនោះដែរ។ រង់ចាំពេលល្អ។
ជំរំទេវតាចង់ឲ្យមេទ័ពជំរំព្រះអាទិត្យព្រមចូលសភាកាន់តែឆាប់កាន់
តែល្អ
តែជំរំទេវតាចង់ពន្យារពេលដោះស្រាយការចង់បានរបស់ជំរំព្រះអាទិត្យ
ជាពិសេស រឿង គ.ជ.ប នៅ ឆ្នាំ២០១៦។ ឆ្នាំ២០១៧ មកដល់
យកលេសរុញជំរំព្រះអាទិត្យឲ្យចូលការបោះឆ្នោតឃុំ បន្ទាប់មក
ឆ្នាំ២០១៨ បោះឆ្នោតជាតិអាណត្តិ ទី៦ ដោយមិនចាំបាច់
មានការបោះឆ្នោតឡើងវិញឬបោះមុនអាណត្តិអីទេ។
ទីបំផុតថ្វីដ្បិតតែ គ.ជ.ប ត្រូវបានកែប្រែទាំងស្រុងក៏ដោយ
ក៏ជំរំទេវតា បានគ្រប់គ្រងរាជការក្នុងរយៈពេល ៥ឆ្នាំ ទៀត ដូចបំណង។
ក្នុងរយៈពេល ៥ឆ្នាំ នេះ
ជំរំទេវតាមិនផ្តោតលើយុទ្ធសាស្ត្រវាយប្រហារទេ
តែគឺយុទ្ធសាស្ត្រកសាងនិងការពារបន្ទាយនៅសេសសល់
និងពង្រឹងបន្ទាយដែលបាត់បង់។
ជំរំព្រះអាទិត្យថ្វីដ្បិតតែ ឈ្នះតែមិនទាន់ខ្លាំង។
ទ័ពច្រើនតែនៅច្របូកច្របល់។ មិនអាចមានអំនួត
មិនអាចឆេវឆាវជាដាច់ខាត។ អំនួតនាំឲ្យប្រមាថការងារ។ ឆេវឆាវ
នាំឲ្យអន់ប្រាជ្ញា គំនិតខ្លី បើស្អប់សត្រូវយកសត្រូវមកប្រើវិញ។
លើសពីនេះ ត្រូវរក្សាភ្លើងបីដុំឲ្យបាន ពីព្រោះវាជាចំណុចងាប់រស់
សម្រាប់ ៥ឆ្នាំ ក្រោយ។
ទី១. អ្នកណាក៏ដឹងដែរថាច្រកទ្វារចូលនៃយុទ្ធសាស្ត្រ ឌីហ្វិដ
(បំបែក បំបាក់ដើម្បីត្រួតត្រា) គឺការបែកបាក់ផ្ទៃក្នុង។
ដូចនេះសម្ព័ន្ធមិនអាចបែកបាក់គ្នាជាដាច់ខាត។
មេទ័ពតាមខេត្តក្រុង តាមរដ្ឋ តាមប្រទេសផ្សេងៗ អាចរង្គោះរង្គើ
តែមេទ័ពធំនៃជំរំព្រះអាទិត្យមិនអាចបែកបាក់គ្នាជាដាច់ខាត។
ការរង្គោះរង្គើ ការខ្វែងគំនិតគ្នា គឺជារឿងធម្មតា
ត្រូវការតែពេលវេលាប៉ុណ្ណោះគឺអាចរៀបចំគ្រប់គ្រងឲ្យខ្លាំងបាន
ហើយ។
មានតែសម្ព័ន្ធខ្លាំងពិតប្រាកដទេទើបធានាការកាន់កាប់ទឹកដីនិង
គ្រប់គ្រងរាជការទៅថ្ងៃក្រោយបាន។
ទី២. ការគាំទ្ររបស់មហាជនចំពោះជំរំព្រះអាទិត្យ។
ឱកាសល្អមិនមែនចេះតែមានរហូតនោះទេ។
បន្តិចទៀតពេលវេលាល្អមកដល់ ត្រូវតែដុតឲ្យខ្លាំង
តែក៏ត្រូវមានព្រំដែនដែរ
ពោលគឺមិនអាចដុតឲ្យឆេះខ្លួនឯងទេមិនអាចបណ្តោយឲ្យខ្លួនឯងក្លាយ
ជាចំណាប់ខ្មាំងរបស់រាស្ត្រឡើយ។
របស់តែម្យ៉ាងដែលធ្វើឲ្យមេទ័ពជំរំទេវតាញាក់សាច់មិនទាន់បាត់នោះ
គឺសាមគ្គីជាតិក្នុងស្រទាប់មហាជនខ្មែរ។
ទី៣. កិច្ចការទូត
ពោលគឺការចងក្រងបណ្តាញនៅក្រៅប្រទេសគឺមិនគ្រាន់តែជាច្រក
ដើម្បីប្រមូលឈាមបែងចែកឲ្យរាងកាយប៉ុណ្ណោះទេ
តែត្រូវជ្រើសរើសអ្នកមានសមត្ថភាពខ្ពស់
កាន់កិច្ចការការទូតឲ្យបានហ្មត់ចត់និងធ្វើការពង្រីកបណ្តាញការទូត
ទៅគ្រប់ប្រទេស។
ផែនការយុទ្ធសាស្ត្រដែលជំរំព្រះអាទិត្យត្រូវផ្តោតការយកចិត្តទុក
ដាក់ គឺមិនមែនផែនការវាយប្រហារទេ
តែគឺផែនការកសាងពង្រឹងនិងការពារ។ កសាងបន្ទាយដែលគ្រឹះមិនទាន់មាំ។
ពង្រឹងបន្ទាយដែលនៅមានកម្លាំងទន់ខ្សោយ
រចនាសម្ព័ន្ធមិនទាន់រឹងមាំ បណ្តុះបណ្តាលសមត្ថភាពទាហានឲ្យខ្លាំង
ពីព្រោះគ្មានទ័ពណាដែលច្បាំងមិនដែលចាញ់នោះទេមានតែទ័ពដែល
មានវិន័យខ្លាំងក្លាទេ ទើបច្បាំងឈ្នះសមរភូមិច្រើនជាងគេ
ហើយទីបីគឺការពារបន្ទាយដែលវាយយកបានតាមរយៈផែនការតូចៗ ខ្លីៗ
ផ្នែកសេដ្ឋកិច្ច
សង្គមដើម្បីលើកកម្ពស់កម្រិតជីវភាពរបស់រាស្ត្រពីព្រោះសេដ្ឋកិច្ច
ជះឥទ្ធិពលដល់នយោបាយក្នុង ៥ឆ្នាំ ក្រោយ។ បន្ទាយតូចៗតាមខេត្តក្រុង
មិនអាចចេះតែពឹងផ្អែកបណ្តែតបណ្តោយតែទៅលើជំរំធំនៅ ភ្នំពេញ ទេ។
ត្រូវចេះដាំដុះស្បៀង រើសទាហានបង្វឹកទ័ព ពង្រីកកម្លាំង
ពង្រឹងរចនាសម្ព័ន្ធដោយខ្លួនឯង។
អ្នកណាដែលនៅមានគំនិតអ្នកនេះ មកពីបក្សនេះ
អ្នកនោះមកពីបក្សនោះ អញធ្វើយូរ ឯងទើបមក អញអ្នកចាស់ ឯងអ្នកថ្មី
អញនៅក្នុង ឯងនៅក្រៅអញនៅក្រៅល្អជាងឯងនៅក្នុងអញមានសញ្ញាបត្រ
ឯងមានតែការអនុវត្ត អញធ្វើច្រើន ឯងបានតែទ្រឹស្តី អញធំ
ឯងតូចអញខ្ពស់ ឯងទាប មនុស្សទាំងអស់នេះ
គឺសុទ្ធតែជនគំនិតខ្លីចិត្តចង្អៀតចង្អល់
គ្មានប្រាជ្ញាធ្វើការងារធំមិនកើតទេ។ លើសពីនេះ
នៅបាននិងកំពុងបម្រើនយោបាយជំរំទេវតាដោយមិនដឹងខ្លួន
ហើយទីបំផុតមិនត្រឹមតែធ្វើឲ្យខ្លួនឯងចាញ់ បក្សរលាយទេ
ថែមទាំងធ្វើឲ្យជាតិបាត់បង់ទៀតផង។ បើជួយស្រុកមិនបានទេ
ឋានៈឯកឧត្តមនេះគឺគ្រាន់តែជាផេះតែប៉ុណ្ណោះ។
ទុកប្រយោជន៍ជាតិនៅលើក្បាលទៅរឿងអ្វីក៏អាចដោះស្រាយបានដែរ។
មានតែយើងសុខចិត្តចាញ់ទេ ទើបយើងឈ្នះទាំងអស់គ្នា។
មានតែជាតិឈ្នះទេ ទើបនគររឹងមាំពិតប្រាកដ
រាស្ត្រមានក្តីសុខពិតប្រាកដ។ តើអ្វីទៅជាគោលដៅចុងក្រោយរបស់យើង?
និស្សិតក្មេងវត្តកូនអ្នកស្រែ សូរ សមយុទ្ធ Sosamyuth@gmail.com កំពង់ឆ្នាំង
លោកសម រង្ស៊ី បញ្ជាក់ជំហរថាផ្អាកការចរចា មិនមែនឈប់ទេ
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ
បានបញ្ជាក់ជំហរនៅថ្ងៃពុធនេះថា គណបក្សសង្គ្រោះជាតិ
នៅតែមានឆន្ទៈក្នុងការធ្វើការចរចាជាមួយគណបក្សប្រជាជនកម្ពុជា
ប៉ុន្តែគ្រាន់តែធ្វើការផ្អាកសិន មិនមែនមានន័យថា
បញ្ឈប់ការចរចានោះទេ។
មេបក្សប្រឆាំងរូបនេះ បានថ្លែងក្នុងសន្និសីទកាសែតរួមជាមួយលោក
កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ ស្តីពីគោលជំហរ
របស់គណបក្សសង្គ្រោះជាតិ
បន្ទាប់ពីការផ្អាកការប្រជុំរបស់គណៈកម្មការចម្រុះ
រវាងគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា
ដែលឈានដល់ភាពទល់ច្រកក្នុងប្រធានបទ
កែទម្រង់ស្ថាប័នរៀបចំការបោះឆ្នោត គ.ជ.ប កាលពីថ្ងៃចន្ទទី ២៤
មីនាកន្លងមក ដោយគណបក្សសង្គ្រោះជាតិ
ទាមទារឲ្យស្ថាប័នរៀបចំការបោះឆ្នោតនេះ ទៅជាស្ថាប័នធម្មនុញ្ញ
ហើយត្រូវអនុម័តដោយសំឡេងពីរភាគបី។
លោក សម រង្ស៊ី ថ្លែងថា
លោកនៅតែបន្តការចរចារកដំណោះស្រាយជាមួយគណបក្សប្រជាជនដដែល
មិនមានការផ្លាស់ប្តូរនោះទេ
ប៉ុន្តែសូមផ្អាកការចរចាជាបណ្តោះអាសន្នសិនដើម្បីរង់ចាំចម្លើយពី
ថ្នាក់ដឹកនាំកំពូលបក្សប្រជាជន ការកែទម្រង់ប្រព័ន្ធបោះឆ្នោត។
កាលពីម្សិលមិញ
គណបក្សប្រជាជនបានចេញសេចក្តីថ្លែងការណ៍មួយគូសបញ្ជាក់ថា
ការផ្អាកការចរចា រវាងគណបក្សប្រជាជន
និងគណបក្សសង្គ្រោះជាតិគឺជាទស្សនៈផ្ទាល់ខ្លួនរបស់គណបក្ស
សង្គ្រោះជាតិ ហើយគណបក្សប្រជាជន
គ្មានបំណងផ្អាកកិច្ចពិភាក្សានោះទេ
ហើយនៅតែគោរពតាមកិច្ចព្រមព្រៀងចុះថ្ងៃទី១៤ ខែកុម្ភៈ
ឆ្នាំ២០១៤ ដែលជាក្របខ័ណ្ឌនៃការធ្វើកំណែទម្រង់ការបោះឆ្នោត
ហើយនឹងដាក់ពិភាក្សាក្នុងសិក្ខាសាលាជាតិនាពេលខាងមុខ។
លោក សម រង្ស៊ី បន្តថាគណបក្សសង្គ្រោះជាតិ នឹងធ្វើសមាជមហាជន
ដើម្បីសុំមតិយោបល់ពីប្រជាពលរដ្ឋ ទាក់ទងការចរចាជាមួយគណបក្សប្រជាជន
រឿងកែទម្រង់ស្ថាប័នរៀបចំការបោះឆ្នោត នៅថ្ងៃទី ៣០ មីនានេះ។
សូមរង់ចាំអានព័ត៌មានពិស្តារក្នុងកាសែតភ្នំពេញប៉ុស្តិ៍..
សង្គ្រោះជាតិរង់ចាំជួបថ្នាក់ដឹកនាំកំពូលបក្សប្រជាជន
មាស សុខជា
The Phnom Penh Post
ភ្នំពេញៈ
ថ្នាក់ដឹកនាំគណបក្សប្រឆាំងកំពុងរង់ចាំចម្លើយពីថ្នាក់ដឹកនាំ
គណបក្សកាន់អំណាច
ក្នុងការជួបចរចារវាងថ្នាក់ដឹកនាំកំពូលដើម្បីធ្វើការពិភាក្សាទៅ
លើការកែទម្រង់ប្រព័ន្ធបោះឆ្នោតដែលការចរចាថ្នាក់ក្រុមបច្ចេកទេស
មិនអាចដោះស្រាយបាន ដោយធ្វើការព្រមានថា
ប្រសិនបើកិច្ចប្រជុំថ្នាក់កំពូល
មិនទទួលបានជោគជ័យទេនោះបាតុកម្មជាថ្មីនឹងត្រូវធ្វើឡើងដោយចៀស
មិនរួច។
លោក សម រង្ស៊ី ប្រធាន និងលោក កឹម សុខា
អនុប្រធានគណបក្សសង្គ្រោះជាតិបានថ្លែងកាលពីម្សិលមិញថា
បន្ទាប់ពីកិច្ចប្រជុំក្រុមការងារបច្ចេកទេសរបស់គណបក្សទាំងពីរ
ត្រូវបានផ្អាក
គណបក្សសង្គ្រោះជាតិកំពុងរង់ចាំការឆ្លើយតបពីថ្នាក់ដឹកនាំគណបក្ស
ប្រជាជនចំពោះកិច្ចប្រជុំថ្នាក់កំពូល។
លោក កឹម សុខា បញ្ជាក់ថា៖ «ប្រសិនបើគណបក្សប្រជាជនយល់ថា
កំណែទម្រង់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)
ពិតជាមានសារៈសំខាន់ ចង់បាន គ.ជ.ប
ឯករាជ្យពិតប្រាកដចង់ដោះស្រាយបញ្ហាសូមកុំពន្យារពេល
គណបក្សប្រជាជនត្រូវឆ្លើយតបចំពោះអ្វីដែលគណបក្សសង្គ្រោះជាតិបាន
លើកឡើង ដើម្បីឲ្យមានកិច្ចប្រជុំថ្នាក់កំពូល។
ដូច្នេះយើងកំពុងរង់ចាំ»។
លោក កឹម សុខា បានរិះគន់ថា
កិច្ចប្រជុំរវាងក្រុមបច្ចេកទេសគណបក្សប្រជាជន
និងគណបក្សសង្គ្រោះជាតិគឺគ្មានប្រយោជន៍ទេ ព្រោះថា
ក្រុមការងារគណបក្សប្រជាជន
មិនអាចសម្រេចអ្វីដែលគណបក្សសង្គ្រោះជាតិបានលើកឡើងទេ ដូច្នេះ
គណបក្សប្រជាជន តែងតែពន្យារពេលធ្វើឲ្យខាតបង់ពេលវេលា។
លោកបន្ថែមថា៖ «ជាធម្មតា ពេលយើងទាមទារតាមការចរចាមិនអាចទៅរួច យើងធ្វើបាតុកម្ម»។
នៅពេលវិលត្រឡប់មកពីបំពេញទស្សនកិច្ចនៅបរទេសកាលពីម្សិលមិញលោក
សម រង្ស៊ី ក៏បានប្រាប់អ្នកយកព័ត៌មាន
នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ផងដែរថា
គណបក្សសង្គ្រោះជាតិកំពុងស្វែងរកលទ្ធភាពនៃកិច្ចចរចាថ្នាក់កំពូល
ជាមួយនឹងថ្នាក់ដឹកនាំគណបក្សប្រជាជន
បន្ទាប់ពីកិច្ចប្រជុំរបស់ក្រុមការងារបច្ចេកទេសទាំងពីរត្រូវបាន
ផ្អាក។ លោកបន្ថែមថា ការចរចានៅថ្នាក់កំពូល រវាងគណបក្សប្រជាជន
និងគណបក្សសង្គ្រោះជាតិ ត្រូវតែផ្អែកលើឆន្ទៈរបស់ប្រជាជន។
«យើងកំពុងពិនិត្យមើលគ្រប់លទ្ធភាពទាំងអស់
[ដើម្បីមានកិច្ចប្រជុំថ្នាក់កំពូល]
ឲ្យតែគោរពតាមឆន្ទៈរបស់ប្រជាជនទាមទារឲ្យមានការផ្លាស់ប្តូរ»។
លោក ប៊ិន ឈិន
ឧបនាយករដ្ឋមន្រ្តីដែលជាប្រធានក្រុមការងារបច្ចេកទេសរបស់គណបក្ស
ប្រជាជន មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ កាលពីម្សិលមិញ។
ចំណែកលោក ឈាង វុន អ្នកនាំពាក្យរដ្ឋសភា
និងជាសមាជិកក្រុមការងារគណបក្សប្រជាជនបានបដិសេធមិនធ្វើការ
អត្ថាធិប្បាយឡើយ។
ប៉ុន្តែ យោងតាមសេចក្តីថ្លែងការណ៍ដែលចេញកាលពីម្សិលមិញ
គណបក្សប្រជាជន បានគូសបញ្ជាក់ថា ការផ្អាកការចរចារវាងគណបក្សប្រជាជន
និងគណបក្សសង្គ្រោះជាតិគឺជាទស្សនៈផ្ទាល់ខ្លួនរបស់គណបក្សសង្គ្រោះ
ជាតិ ហើយគណបក្សប្រជាជនគ្មានបំណងផ្អាកកិច្ចពិភាក្សានោះទេ
ហើយនៅតែគោរពតាមកិច្ចព្រមព្រៀងចុះថ្ងៃ ទី១៤ ខែកុម្ភៈ ឆ្នាំ២០១៤
ដែលជាក្របខ័ណ្ឌនៃការធ្វើកំណែទម្រង់ការបោះឆ្នោត
ហើយនឹងដាក់ពិភាក្សាក្នុងសិក្ខាសាលាជាតិនាពេលខាងមុខ។
សេចក្តីថ្លែងការណ៍នោះបន្ថែមថា៖
«ទោះបីកិច្ចប្រជុំមិនទាន់ឯកភាពទាំងស្រុងក៏ដោយ
តែមានការរីកចម្រើននិងទទួលបានការអបអរសាទរ ពីសាធារណមតិជាតិ
និងអន្តរជាតិ ហើយសភាពការណ៍សង្គមជាទូទៅកំពុងមានការវិវឌ្ឍល្អ។
ប៉ុន្តែ គណបក្សសង្គ្រោះជាតិ បែរជាចាប់បង្ខំឲ្យគណបក្សប្រជាជន
ត្រូវតែឆ្លើយឲ្យបានច្បាស់លាស់ជាមុនចំពោះប្រធានបទតែមួយគត់
គឺកំណែទម្រង់ស្ថាប័នរៀបចំការបោះឆ្នោត
ដោយដាក់ជាស្ថាប័នរដ្ឋធម្មនុញ្ញហើយអនុម័តដោយសំឡេង ២/៣
នៃសមាជិករដ្ឋសភាទាំងមូលព្រមទាំងបំផ្លើសអំពីកាលបរិច្ឆេទបោះឆ្នោត
ឡើងវិញ ដែលប្រការនេះ
គណបក្សប្រជាជនមិនអាចទទួលយកការចាប់បង្ខំបែបនេះបានឡើយ»។
ទោះយ៉ាងណា លោក សុខ ទូច និង លោក កែម ឡី
ដែលជាអ្នកវិភាគនយោបាយបានគាំទ្រការផ្អាកការចរចារវាងក្រុមការងារ
គណបក្សទាំងពីរ ដោយថ្លែងថា កិច្ចប្រជុំថ្នាក់ក្រុមបច្ចេកទេសនេះ
មិនអាចសម្រេចអ្វីបាននោះទេ។
លោក កែម ឡី បានថ្លែងថា៖ «វាហាក់ដូចជាបញ្ហាស្មុគស្មាញ
ព្រោះគណបក្សទាំងពីរ បានធ្វើការចរចាផ្អែកលើផលប្រយោជន៍របស់បក្ស
ទី១។ ទី២ យើងបានមើលឃើញថា [គណបក្សប្រជាជន] នៅចចេស»។
លោកបន្ថែមថា គណបក្សសង្គ្រោះជាតិ ពិបាកសម្រេចលើបញ្ហានយោបាយ ព្រោះគណបក្សនេះ ទទួលឥទិ្ធពលពីប្រជាជន និងម្ចាស់ជំនួយ៕ TK
សម្ភាសលោក សម រង្ស៊ី ជុំវិញលទ្ធផលនៃដំណើរទស្សនកិច្ចក្រៅប្រទេស
ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី
ផ្ដល់បទសម្ភាសន៍ដល់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី២៥ មីនា ឆ្នាំ២០១៤
នាទីស្នាក់ការបក្សរបស់លោក រាជធានីភ្នំពេញ។ (RFA/Uon Chhin)
2014-03-26 ដោយ ម៉ម មុនីរតន៍
RFA
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ
បានវិលត្រឡប់មកកាន់មាតុប្រទេសវិញ កាលពីថ្ងៃអង្គារ ទី២៥ ខែមីនា
បន្ទាប់ពីបានបំពេញទស្សនកិច្ចចំនួន ២សប្ដាហ៍ នៅប្រទេសអូស្ត្រាលី
និងប្រទេសនូវែលហ្សេឡង់។
សូមអញ្ជើញស្ដាប់បទសម្ភាសន៍រវាងលោក ម៉ម មុនីរតន៍ និងលោក សម រង្ស៊ី
ជុំវិញលទ្ធផលនៃដំណើរទស្សនកិច្ចស្វែងរកការគាំទ្រពីសហគមន៍
អន្តរជាតិរបស់លោកដូចតទៅ៖ Please click here to listen...
ICC case is no laughing matter
A resident of Borei Keila sits among the debris from levelled buildings
as a police officer dismantles her makeshift shelter in 2012. Heng Chivoan
Tue, 25 March 2014
Reader's Letter
The Phnom Penh Post
Dear Editor,
Reference is made to your article entitled "ICC case may have a chance",
published March 20, 2014. This article relates to my investigation into
crimes committed by state security forces since 2002 and the related
filing of a “Communication” before the International Criminal Court
(ICC).
In this article Mr Phay Siphan, Council of Ministers Spokesman,
expressed the view that the investigation was a political ploy by the
CNRP, and stated: “They [the CNRP] try to manipulate the political
situation.”
His comments expose a misunderstanding as to the role of the CNRP in
this investigation and I would like to offer some clarification.
Whilst it was the CNRP who engaged Global Diligence LLP to
investigate crimes committed by state security forces, our mandate is to
investigate on behalf of victims, not on behalf of the CNRP.
Our Communication will be filed on behalf of victims, not on behalf of any political party.
The CNRP has made no attempt to influence our legal analysis nor has it interfered with our decision to engage the ICC.
The CNRP has acted as a facilitator for this process, not as a client dictating instructions.
The fact that the CNRP seeks to facilitate justice for Cambodian
victims through an international judicial process should come as no
surprise.
As democratically elected representatives of the Cambodian people,
CNRP parliamentarians not only have the right, but also the obligation
to help victims find justice where serious international crimes have
been committed.
This assistance becomes particularly important when the vast majority
of victims lack the resources to engage lawyers themselves and where
the Cambodian courts have consistently failed to protect citizens from
the arbitrary use of state power.
Ensuring that such victims have access to credible legal remedies –
whether national or international – is a legitimate role for political
representatives in any democratic country.
Our ICC Communication will consider the forcible transfer of hundreds
of thousands of desperately poor Cambodians; the murder, rape, torture
and false imprisonment of those who try to protect their homes in the
face of overwhelming military power; the persecution of indigenous
people and the destruction of their way of life; and the multiple crimes
committed against all those human rights defenders who try to resist
the illegal and destructive land policies.
The right to property – a home – is crucial to an individual’s
security as well as societal stability. When property rights are denied
en masse, individual wellbeing and societal order are replaced by
poverty and conflict, sometimes resulting in war.
This is precisely why the State Parties to the ICC were so keen to
protect fundamental property rights by making forcible transfer a
distinct crime against humanity when committed as part of a widespread
or systematic attack.
Human rights groups estimate that up to 700,000 people have been affected by the land grabbing in Cambodia since 2001.
If true, this amounts to around 4.7 per cent of the entire population.
To give a sense of scale, if this magnitude (as a percentage of
population) had been affected in the USA, it would be the equivalent to
the total population of New England, namely, the states of Maine,
Massachusetts New Hampshire, Rhode Island and Vermont.
In the United Kingdom, it would be the equivalent to the total population of Wales.
Last week Mr Phay Siphan referred to our investigation as “a joke”.
He may find that the ICC prosecutor does not share his sense of humour.
Richard J Rogers
Global Diligence LLP.
Global Diligence LLP.
តុលាការព្រហ្មទណ្ឌអន្តរជាតិទទួលបណ្ដឹងចោទលោក ហ៊ុន សែន
មេធាវីតំណាងឲ្យជនរងគ្រោះ និងអង្គការសង្គមស៊ីវិល លោក មូរតុន ក្លា (Morton Sklar)។ RFA
2014-03-25 ដោយ យន់ សាមៀន
RFA
តុលាការព្រហ្មទណ្ឌអន្តរជាតិ ដែលមានមូលដ្ឋាននៅប្រទេសហុល្លង់
(Netherlands) កាលពីថ្ងៃច័ន្ទ ទី២៤ មីនា
បានទទួលយកបណ្ដឹងចោទប្រកាន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ
ដែលត្រូវបានក្រុមជនរងគ្រោះ និងអង្គការសង្គមស៊ីវិល
ប្ដឹងកាលពីសប្ដាហ៍មុនហើយ។ តុលាការនឹងពិចារណា
ថាតើបណ្ដឹងនេះឋិតនៅក្នុងលក្ខន្តិកៈទីក្រុងរ៉ូម (Rome) ឬទេ
មុននឹងចាត់វិធានការបន្ត។
មេធាវីតំណាងឲ្យជនរងគ្រោះ និងអង្គការសង្គមស៊ីវិល លោក មូរតុន ក្លា
(Morton Sklar) មានប្រសាសន៍ថា
នេះជាជំហានជោគជ័យលើកដំបូងរបស់ក្រុមជនរងគ្រោះ
និងអង្គការការពារសិទ្ធិមនុស្ស ក្រោយពេលតុលាការព្រហ្មទណ្ឌអន្តរជាតិ
ទទួលយកពាក្យបណ្ដឹង។ លោកបន្តថា
តុលាការនឹងចាប់ផ្ដើមស៊ើបអង្កេតជាបឋមចំពោះបណ្ដឹងប្រឆាំងលោក ហ៊ុន
សែន ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ
និងបទបង្កឧបសគ្គដល់ដំណើរការកាត់ទោសអតីតមេដឹកនាំខ្មែរក្រហម
ថាតើបទចោទទាំងនោះ ឋិតក្រោមយុត្តាធិការតុលាការ
ហើយអាចយកករណីនេះមកជំនុំជម្រះបានដែរឬទេ?
លោកមានជំនឿថា តុលាការនឹងយកពាក្យបណ្ដឹងនេះមកធ្វើការជំនុំជម្រះនៅពេលខាងមុខ៖ «បណ្ដឹង
នេះពិតជាឋិតនៅក្រោមយុត្តាធិការរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ។
អ្វីដែលសំខាន់សម្រាប់ពាក្យបណ្ដឹងរបស់យើងនោះ
គឺយើងគ្រាន់តែត្រូវការបង្ហាញពីករណីសមហេតុសមផលមួយចំនួនថា
បទល្មើសទាំងឡាយនោះ ពិតបានកើតឡើងមែន។
យើងបានបង្ហាញហេតុផលទាំងនោះក្នុងពាក្យបណ្ដឹងចំនួន
៣០ទំព័ររបស់យើង។ ខ្ញុំពិតជាមានជំនឿថា
តុលាការនឹងចាប់ផ្ដើមស៊ើបអង្កេតជាបឋមទៅលើបណ្ដឹងនេះ
ហើយតុលាការនឹងសម្រេចថា តុលាការពិតជាមានយុត្តាធិការលើបណ្ដឹងនេះ»។
កាលពីថ្ងៃពុធ ទី២០ មីនា លោក មូរតុន ក្លា
ដែលជាតំណាងឲ្យក្រុមអង្គការសិទ្ធិមនុស្សជាតិនិងអន្តរជាតិ ចំនួន ៦
និងជនរងគ្រោះ ២១នាក់ បានចោទប្រកាន់លោក ហ៊ុន សែន ពីរចំណុចផ្សេងគ្នា។
ទី១ គឺព្យាយាមផ្អាកដំណើរការសាលាក្ដីខ្មែរក្រហម ចំណែកចំណុចទី២
នៃបណ្ដឹងនេះ
ផ្ដោតលើការរំលោភសិទ្ធិមនុស្សមានលក្ខណៈជាប្រព័ន្ធទូលំទូលាយ
ការសម្លាប់មនុស្ស ការបង្ខំបណ្ដេញពលរដ្ឋចេញពីផ្ទះសម្បែង
និងការរំលោភបំពានផ្លូវភេទលើអ្នកទោសស្ត្រី។
លោក មូរតុន ក្លា បន្តថា
ការទទួលយកពាក្យបណ្ដឹងរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ
អាចបញ្ឈប់លោក ហ៊ុន សែន
មិនឲ្យបន្តរារាំងការស្វែងរកយុត្តិធម៌នៅកម្ពុជា ពីព្រោះលោក ហ៊ុន
សែន គ្មានអំណាចលើតុលាការព្រហ្មទណ្ឌអន្តរជាតិ។
ចំណុចសំខាន់មួយផ្នែកទៀត
គឺសហគមន៍អន្តរជាតិកំពុងផ្ដោតការយកចិត្តទុកដាក់ទៅលើបទ
ឧក្រិដ្ឋកម្មមួយចំនួន ដែលកំពុងកើតឡើងនៅកម្ពុជា
ហើយអាចនឹងចាត់វិធានការប្រឆាំងនឹងបទឧក្រិដ្ឋកម្មទាំងនោះ។
លោកបន្តថា ទោះបីជាលោក ហ៊ុន សែន
បច្ចុប្បន្នជានាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា ក៏ដោយ
ក៏អភ័យឯកសិទ្ធិរបស់លោកមិនអាចរារាំងលោកមិនឲ្យតុលាការអន្តរជាតិ
កាត់ទោសបានឡើយ។
លោក មូរតុន ក្លា៖ «លោក ហ៊ុន សែន
គួរតែយកចិត្តទុកដាក់លើបណ្ដឹងនេះ លោកគួរតែស្វែងរកមេធាវីម្នាក់
ដើម្បីការពារខ្លួនរបស់លោកនៅតុលាការព្រហ្មទណ្ឌអន្តរជាតិ។
តុលាការកំពុងតែជាប់រវល់នឹងករណីជាច្រើន
តុលាការអាចមិនទាន់ធ្វើការចោទប្រកាន់ប្រឆាំងនឹងលោក ហ៊ុន សែន
នៅឡើយ ប៉ុន្តែបើសិនតុលាការបានដាក់ពាក្យបណ្ដឹងនេះនៅក្នុងបញ្ជី
ដោយចាត់ទុកថា ឋិតក្នុងយុត្តាធិការតុលាការនោះ
គឺយើងបានសម្រេចបំណងនេះហើយ»។
មន្ត្រីអង្គការសង្គមស៊ីវិលធ្លាប់អះអាងថា
តុលាការព្រហ្មទណ្ឌអន្តរជាតិ
នឹងមានយុត្តាធិការពិនិត្យលើបណ្ដឹងឧក្រិដ្ឋប្រឆាំងនឹងកងកម្លាំង
ប្រដាប់អាវុធរដ្ឋាភិបាលកម្ពុជា
ក្រោយពីមានព្រឹត្តិការណ៍បង្ក្រាបដោយហិង្សា
ដែលមានលក្ខណៈជាប្រព័ន្ធកាលពីចុងឆ្នាំ២០១៣ និងដើមឆ្នាំ២០១៤ នេះ។
មន្ត្រីសិទ្ធមនុស្សចាត់ទុកថា
ការបង្ក្រាបដោយប្រើគ្រាប់កាំភ្លើងពិតបាញ់សម្លាប់មនុស្សចំនួន
៧នាក់ និងបណ្ដាលឲ្យរងរបួសមួយចំនួនទៀត
ជាបទល្មើសឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ។
មន្ត្រីនាំពាក្យ រដ្ឋសភា លោក ឈាង វុន កាលពីសប្ដាហ៍មុនអះអាងថា រដ្ឋាភិបាលមិនចាប់អារម្មណ៍ទៅនឹងបណ្ដឹងប្រឆាំងនឹងលោក ហ៊ុន សែន ឡើយ។ លោកចាត់ទុកបណ្ដឹងនោះថា ជាបណ្ដឹងដើម្បីឲ្យសារព័ត៌មានផ្ដោតការយកចិត្តទុកដាក់ទៅលើគណបក្ស ប្រឆាំងតែប៉ុណ្ណោះ។
មន្ត្រីនាំពាក្យ រដ្ឋសភា លោក ឈាង វុន កាលពីសប្ដាហ៍មុនអះអាងថា រដ្ឋាភិបាលមិនចាប់អារម្មណ៍ទៅនឹងបណ្ដឹងប្រឆាំងនឹងលោក ហ៊ុន សែន ឡើយ។ លោកចាត់ទុកបណ្ដឹងនោះថា ជាបណ្ដឹងដើម្បីឲ្យសារព័ត៌មានផ្ដោតការយកចិត្តទុកដាក់ទៅលើគណបក្ស ប្រឆាំងតែប៉ុណ្ណោះ។
តុលាការឧក្រិដ្ឋកម្មអន្តរជាតិ
ជាតុលាការអចិន្ត្រៃយ៍មួយដែលត្រូវបានបង្កើតឡើងពីលក្ខន្តិកៈ
ទីក្រុងរ៉ូម
ដើម្បីផ្ដន្ទាទោសបុគ្គលទាំងឡាយណាដែលទទួលខុសត្រូវចំពោះបទប្រល័យ
ពូជសាសន៍ ឧក្រិដ្ឋកម្មសង្គ្រាម និងមនុស្សជាតិ
និងឧក្រិដ្ឋកម្មនៃការឈ្លានពាន។
តុលាការនេះមិនអាចជំនួសតុលាការនៃប្រទេសជាសមាជិកទេ
ប៉ុន្តែអាចស៊ើបអង្កេត
និងផ្ដន្ទាទោសបុគ្គលណាដែលសង្ស័យពីបទឧក្រិដ្ឋកម្ម
ប្រសិនបើតុលាការនៅប្រទេសសាមីនោះមិនអាចធ្វើបាន
ឬគ្មានឆន្ទៈក្នុងការស៊ើបអង្កេត៕
Thursday, March 13, 2014
Wednesday, March 12, 2014
Tuesday, March 11, 2014
សេចក្តីថ្លែងការណ៍របស់គណបក្សសង្រ្គោះជាតិ ថ្ងៃទី១០ ខែមិនា ឆ្នាំ២០១៤
ការចរចាមិនអាចឈានទៅដល់ការចេញសេចក្តីប្រកាសរួម
NO JOINT STATEMENT AFTER CNRP-CPP JOINT COMMITTEE MEETING OF 10 MARCH 2014
NO JOINT STATEMENT AFTER CNRP-CPP JOINT COMMITTEE MEETING OF 10 MARCH 2014
Monday, March 10, 2014
Saturday, March 8, 2014
Malaysian plane carrying 239 passengers near Quoc
Minh: the
agency Xinhua on Saturday afternoon, March 08, said the Boeing 777-200
passenger Malaysia 239 Malaysia Airlines officials reportedly fell near
the maritime Quoc Vietnam.
Cited
a newspaper Vietnam NATO by fans, said that the aircraft above traveled
out of Kuala Lumpur, Malaysia on last at 12 and 41 minutes to skip the
night leading into Saturday, 08 March 2014, and lost contact out of
contact at Time 2, and 40 minutes early morning hours in the area.
The
far not yet know the fate of people aboard the aircraft, yet at the
same time that nepotism Brothers of several passengers and are looking
forward to listening to at the airport in Beijing and Kuala Lumpur.
Passengers
on board any risks eg incidents above have 14 nationalities different
in that the Chinese 152 overall and kids one, Malaysia 38, Indonesia 12,
Australia 7, France 3, States 3 and kids one, New Zealand 2, Ukraine 2,
Canada 1, inch Taliban 1, Taiwan 1, Holland 1 and Austria Malaysia plane could have crashed in water between Vietnam, Malaysia: admiral
Saturday, March 08, 201
Thanh Nien News
A Malaysia Airlines plane en route to China that went missing on
Saturday morning with 239 people on board could have crashed in the
waters between Vietnam and Malaysia, a senior navy official has said.
Tuoi Tre (Youth) newspaper quoted Rear Admiral Ngo Van Phat,
political commissar of the Fifth Naval Region as saying that the
ill-fated airplane may have crashed some 153 nautical miles (300
kilometers) from Tho Chu Island. The island is located 55 nautical miles
(102 km) southwest of the famous resort island of Phu Quoc.
The waters is located between Vietnam and Malaysia.
Phat said Vietnamese officials are ready for a rescue mission once they receive orders from related agencies.
"There are no Vietnamese navy boats in that area at the moment, so
we have to ask boats from Phu Quoc island to be prepared for rescue,"
Admiral Ngo Van Phat told Tuoi Tre.
According to Malaysia Airlines’ statement, air traffic controllers
lost contact with the Boeing B777-200 aircraft (flight MH 370) more than
two hours after it departed.
The plane departed Kuala Lumpur at 12:21 a.m. Saturday (1621 GMT
Friday) and was scheduled for landing in Beijing at 6:30 a.m. (2230 GMT)
the same day.
Chinese news agency Xinhua reported the plane’s radar contact was lost when it was in the Vietnamese airspace.
However, Lai Xuan Thanh, head of the Civil Aviation Administration
of Vietnam, told Thanh Nien that the plane was supposed to be present in
Ho Chi Minh City’s flight information region (FIR) at 12:21 a.m.
Saturday (1721 GMT Friday).
But, at the time Vietnam could not contact with the aircraft, he said.
The airplane was carrying 227 passengers with 14 nationalities and 12 crew members, including 152 Chinese nationals.
សមត្ថកិច្ចរារាំងស្ត្រីបឹងកក់ហែក្បួនប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិ
សមត្ថកិច្ចរារាំងស្ត្រីបឹងកក់
ចេញពីភូមិដើម្បីហែក្បួនប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិ ៨ មីនា
និងដាក់ញត្តិនៅក្រសួងកិច្ចការនារី នៅព្រឹកថ្ងៃសៅរ៍ ទី៨ ខែមីនា
ឆ្នាំ២០១៤។ (RFA/Sek Bandith)
ដោយ សេក បណ្ឌិត
2014-03-08
RFA
កម្លាំងសមត្ថកិច្ចប្រមាណ ២០០នាក់ ប្រដាប់ដោយខែល និងដំបងឆក់
បានរាយបណ្ដាក់គ្នាជារបង បិទផ្លូវចេញចូលតំបន់បឹងកក់
ដើម្បីរារាំងមិនឲ្យក្រុមស្ត្រីភូមិនេះហែក្បួនប្រារព្ធសិទ្ធិ
នារីអន្តរជាតិចេញពីតំបន់នោះ។
ភាគីទាំងពីរបានប្រឈមមុខដាក់គ្នានៅត្រង់ចំណុចច្រកចេញពី
តំបន់បឹងកក់ ជាប់សណ្ឋាគារភ្នំពេញ កែងផ្លូវព្រះមុនីវង្ស
ចាប់តាំងពីម៉ោងប្រមាណ ៨ព្រឹក ថ្ងៃសៅរ៍ ទី៨ មីនា
ប៉ុន្តែមិនបង្កឲ្យមានអំពើហិង្សាវាយតប់គ្នានោះទេ។
ក្រុមស្ត្រីបឹងកក់
រួមមានព្រះសង្ឃនិមន្តចូលរួមជាច្រើនអង្គដែលត្រូវសមត្ថកិច្ច
អាជ្ញាធររារាំងនោះ ក្រៅពីហែក្បួនប្រារព្ធសិទ្ធិនារី
ក៏មានបំណងនាំគ្នាយកញត្តិទៅដាក់នៅក្រសួងកិច្ចការនារីផងដែរ។
ខ្លឹមសារនៃញត្តិនោះ
គឺសុំឲ្យរដ្ឋមន្ត្រីក្រសួងនេះជួយអន្តរាគមន៍ទៅស្ថាប័នតុលាការ
លើករណីចាប់ខ្លួនសកម្មជនការពារសិទ្ធិដីធ្លី លោក ចាន់ ពុទ្ធិស័ក្ត
និងអ្នកទាំង ២០នាក់ផ្សេងទៀត ដែលកំពុងជាប់ឃុំ
ដោយសុំឲ្យតុលាការបើកសវនាការឲ្យបានឆាប់បំផុត
ដើម្បីផ្តល់យុត្តិធម៌ដោះលែងអ្នកទាំង ២១នាក់នោះ ដោយឥតលក្ខខណ្ឌ។
ក្រុមស្ត្រីបឹងកក់
បាននាំគ្នាច្រៀងរាំនៅចំពោះមុខរបាំងកម្លាំងសមត្ថកិច្ចនោះ
និងបន្តទាមទារសុំឲ្យបើកផ្លូវធ្វើចរាចរធម្មតា។
រហូតដល់ម៉ោងជិត ១១ព្រឹកថ្ងៃដដែល អ្នកបឹងកក់
បានត្រឡប់ទៅភូមិវិញ ដើម្បីប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិ
ចំណែកឯក្រុមសមត្ថកិច្ច ក៏បានដកកម្លាំងទៅវិញដែរ។
សូមរង់ចាំអាន និងស្ដាប់ព័ត៌មានបន្ថែម...
Friday, March 7, 2014
Wednesday, March 5, 2014
លិខិតថ្លែងអំណរគុណ របស់ប្រធានចលនាយុវជន គណបក្សសង្គ្រោះជាតិ
លោក ហ៊ីង សុខសាន្ត ប្រធានចលនាយុវជនគណបក្សសង្គ្រោះជាតិ សូមថ្លែងអំណរគុណ
ចំពោះលោក-លោកស្រី ដែលជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកា
នៃគណបក្សសង្គ្រោះជាតិប្រចាំទីក្រុង Melbourne និង Sydney ប្រទេសអូស្ត្រាលី
ដែលបានឧបត្ថម្ភថវិកា ចំនួន ៥០៩ ដុល្លារសហរដ្ឋអាមេរិក ដល់ចលនាយុវជនគណបក្ស
សង្គ្រោះជាតិ ដើម្បីរៀបចំកម្មវិធីប្រលងប្រណាំង ស្នាដៃយុវជន
ក្នុងការតែងនិពន្ធអត្ថបទខ្លី ។
Subscribe to:
Posts (Atom)