Thursday, April 10, 2014

លោក សម រង្ស៊ី បើកទូលាយ​ឲ្យមាន​ការបញ្ចេញ​ខ្សែអាត់​នៃកា​រ​សន្ទនា​ជា​មួយ​លោក ហ៊ុន សែន​​

ប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅរសៀលថ្ងៃព្រហស្បតិ៍នេះ (រូបថតដោយតាត ឧត្តម)
ថ្ងៃព្រហស្បតិ៍ ទី10 ខែមេសា ឆ្នាំ2014
ដោយ៖​ ស៊ុន ណារិន​ | VOD

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បញ្ជាក់ថា លោក​បើកទូលាយ​ចំពោះ​ការប ញ្ចេញ​ខ្សែអាត់​នៃ​ការសន្ទនា​រយៈពេល​៤៤​នាទី ជាមួយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃ​ពុធ​។​
​លោក សម រង្ស៊ី ឆ្លើយតប​បែប​នេះ​ទៅនឹង​ការព្រមាន​របស់​នាយក​រដ្ឋមន្ត្រី ដែល​លើកឡើង​ថា ប្រសិនបើ​គណបក្ស​សង្គ្រោះ​ជាតិ ចេញ​សេចក្តីថ្លែងការណ៍​អ្វី​ខុស​ពី​ការសន្ទនា លោក នឹង​បញ្ចេញ​ខ្សែអាត់​សំឡេង​នៃ​ការសន្ទនា​។ ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​ដល់​និស្សិត​នៅ​វិទ្យាស្ថាន​អប់រំ​នៅ​ព្រឹក​ ថ្ងៃ​ព្រហស្បតិ៍​នះ លោក ហ៊ុន សែន បាន​ចាក់​ផ្សាយ​ការចាប់ផ្តើម​នែ​ការសន្ទនា​បន្តិច​រវាង​លោក និង​លោក សម រង្ស៊ី ជា​ភ័ស្តុតាង ដែល​លោក​បាន​ថត​ទុក​។​
​លោក សម រង្ស៊ី បញ្ជាក់ថា លោក​ស្វាគមន៍ និង​ជំរុញ​ឲ្យមាន​ការបញ្ចេ​ញ​ខ្សែអាត់​នោះ​។​លោក​បន្តថា លោក​នៅតែ​ជា​ដៃគូ​ស្លាប់​រស់​ជាមួយ​លោក កឹម សុខា ហើយ​រាល់​ការសម្រេច​លើ​អ្វីមួយ ត្រូវមាន​ហត្ថលេខា​លោក កឹម សុខា អនុ ប្រធាន​គណបក្ស ដោយសារ​គណបក្ស​មាន​លទ្ធិប្រជាធិបតេយ្យ​ផ្ទៃក្នុង​។ 
​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ លោក ហ៊ុន សែន ឲ្យដឹងថា លោក បាន​និយាយ​ត្រូវ​គ្នា​ជាមួយ​លោក សម រង្ស៊ី ត្រង់​ចំណុច​ថា ការបោះឆ្នោត​ឃុំ​សង្កាត់​ត្រូវ​ធ្វើឡើង​នៅ​ខែ​កុម្ភៈ ឆ្នាំ​២០១៧ និងជ្រើសតាំងតំណាងរាស្រ្ត​នៅ​ខែ​កុម្ភៈ​ដដែល​ឆ្នាំ​២០១៨​។ លោក​បញ្ជាក់ថា លោក សម រង្ស៊ី បាន​ស្នើ​សុំ​ពេល​ពិភាក្សា​ជាមួយ​អនុប្រធាន​គណបក្ស លោក កឹម សុខា តែ​លោក​ហ៊ុន សែន ស្នើថា លោក​ជា​ប្រធាន​ហេតុអ្វី​បាន​ជា​មិន​អាច​សម្រេច​។ លោក​ស្នើ​ឲ្យ​លោក សម រង្ស៊ី ប្រាប់​ទៅ​លោក កឹម សុខា ថា «​កុំឲ្យ​លោក កឹម សុខា រឹង​ពេក​»​។​លោក ហ៊ុន សែន បញ្ជាក់ដែរថា ប្រសិនបើ​មិនមាន​ការឯកភាព​គ្នា ដែល​នាំ​ឲ្យ​រាំងស្ទះ​ដល់​ការចរចា នេះ​មិនមែន​ជា​កំហុស​របស់​លោក និង​លោក សម រង្ស៊ី ទេ គឺ​កំហុស​របស់​លោក កឹម សុខា​៕

លោក សម រង្ស៊ី​៖ ខ្ញុំ​ជា​ដៃគូ​ស្លាប់​រស់​ជាមួយ​លោក កឹម សុខា បើទោះជា​មាន​ការ​បំបែក​​

លោក សម រង្ស៊ី ប្រធាន និងលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ (រូបថត៖ តាត ឧត្តម)
ថ្ងៃព្រហស្បតិ៍ ទី10 ខែមេសា ឆ្នាំ2014
ដោយ៖​ ស៊ុន ណារិន​ | VOD

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បញ្ជាក់ថា លោក​នៅតែ​ជា​ដៃគូ​ស្លាប់​រស់​ជាមួយ​លោក កឹម សុខា បើទោះជា​មាន​ការ​បំបែក​ណាក៏ដោយ​។​
​លោក​បញ្ជាក់​បែបនេះ​នៅក្នុង​សន្និសីទ​ សារព័ត៌មាន ជា​ការឆ្លើយតប​ទៅនឹង​អ្នកកាសែត ដែល​បាន​ចោទសួរ​ថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កំពុងតែ​បំបែកបំបាក់​រូបលោក និង​លោក កឹម សុខា​។​
​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ លោក ហ៊ុន សែន ឲ្យដឹងថា លោក បាន​និយាយ​ត្រូវ​គ្នា​ជាមួយ​លោក សម រង្ស៊ី ត្រង់​ចំណុច​ថា ការបោះឆ្នោត​ឃុំ​សង្កាត់​ត្រូវ​ធ្វើឡើង​នៅ​ខែ​កុម្ភៈ ឆ្នាំ​២០១៧ និង​ជ្រើសតាំងតំណាងរាស្រ្ត​នៅ​ខែ​កុម្ភៈ​ដដែល​ឆ្នាំ​២០​១៨​។ លោក​បញ្ជាក់ថា លោក សម រង្ស៊ី បាន​ស្នើ​សុំ​ពេល​ពិភាក្សា​ជាមួយ​អនុប្រធាន​គណបក្ស លោក កឹម សុខា តែ​លោក​ហ៊ុន សែន ស្នើថា លោក​ជា​ប្រធាន​ហេតុអ្វី​បាន​ជា​មិន​អាច​សម្រេច​។ លោក​ស្នើ​ឲ្យ​លោក សម រង្ស៊ី ប្រាប់​ទៅ​លោក កឹម សុខា ថា «​កុំឲ្យ​លោក កឹម សុខា រឹង​ពេក​»​។​
​លោក សម រង្ស៊ី បញ្ជាក់ថា លោក និង​លោក កឹម សុខា ជា​មនុស្ស​តែ​មួយ ហើយ​រាល់​ការសម្រេច​លើ​អ្វីមួយ ត្រូវមាន​
ហត្ថលេខា​លោក កឹម សុខា អនុប្រធាន​គណបក្ស ដោយសារ​គណបក្ស​មាន​លទ្ធិប្រជាធិបតេយ្យ​ផ្ទៃក្នុង​។ លោក​បញ្ជាក់ថា លោក​បាន​ប្រាប់​លោក ស ខេង រួចហើយ​ថា រាល់​ការសម្រេច​ណាមួយ ត្រូវមាន​វត្តមាន​លោក កឹម សុខា​។​
​នៅថ្ងៃនេះ លោក ហ៊ុន សែន បញ្ជាក់ដែរថា ប្រសិនបើ​មិនមាន​ការឯកភាព​គ្នា ដែល​នាំ​ឲ្យ​រាំងស្ទះ​ដល់​ការចរចា នេះ​មិនមែន​ជា​កំហុស​របស់​លោក និង​លោក សម រង្ស៊ី ទេ គឺ​កំហុស​របស់​លោក កឹម សុខា​។​
​លោក សម រង្ស៊ី ថា ការជជែក​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន សម្រេច​បាន​ប្រមាណ​៨០​ភាគរយ​នៅសល់តែ​២០​ភាគរយ​ទេ ហើយ​ជា​អ្វី​ដែល​មាន​ប្រយោជន៍​សម្រាប់​ជាតិ​។ លោក​បន្តថា គម្រោង​ចង់ឲ្យ​មាន​ជំនួប​កំពូល​ក្នុង​ព្រះបរមរាជវាំង​នៅ​ថ្ងៃ​សុក្រ​ស្អែក​ នេះ មិន​អាច​កើតមានឡើង ដោយសារ​លោក កឹម សុខា កំពុង​នៅ​ក្រៅប្រទេស ហើយ​មិន​អាច​វិល​មក​វិញ​ទាន់​។​
​លោក សម រង្ស៊ី មានប្រសាសន៍ថា លោក​ថ្លែង​អំណរគុណ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​រំកិល​ការបោះឆ្នោត​ថ្នាក់​ជាតិ​នៅ​ខែ​កុម្ភៈ ឆ្នាំ​២០១៨ តែ​គណបក្ស​សង្គ្រោះ​ជាតិ មិន​យល់ព្រម​នឹង​ការ​បរិច្ឆេត​នេះ ដោយសារ​ម្ចាស់​ឆ្នោត​មិន​ពេញចិត្ត​។ លោក សម រង្ស៊ី ចង់ឲ្យ​មាន​ការ​រំកិល​ច្រើន​ជាង​នេះ យ៉ាងតិច​១​ឆ្នាំ​។​លោក​សម រង្ស៊ី លោក ហ៊ុន សែន បាន​ឯកភាព​កែទម្រង់​គជប ដោយ​ជ្រើសរើស​សមាជិក​ដោយ​កុងសង់ស៊ីស​ពី​គណបក្ស​ទាំង​ពីរ មិនបាច់​សំឡេង​ពីរភាគបី​ពី​សមាជិក​រដ្ឋសភា​។​
​លោក កឹម សុខា បាន​បង្ហោះ​នៅលើ​ហ្វេ​សប៊ុក​លោកថា ភាគី​ខ្មែរ​មាន​ជម្លោះ​នយោបាយ ការចរចា ការនិយាយ​គ្នា ជា​រឿង​ដែល​ចៀស​មិន​រួច​។ លោក​បញ្ជាក់ថា​« យើង​មិន​អាច​មិន​អង្គុយ​និយាយ​ជាមួយគ្នា​នោះទេ​! តែ​សមរង្ស៊ី និង​កឹម សុខា ចរចា​ជាមួយ​គណបក្ស​ប្រជាជន ដោយ​ឈរ​លើ​ផលប្រយោជន៍​ជាតិ និង​យុត្ដិធម៌​ជូន​ប្រជាពលរដ្ឋ​»​។ 
​លោក កឹម សុខា បន្តថា​«​លោក ហ៊ុន សែន អាច​សំឡុត​អ្នកនយោបាយ​ដទៃ​បាន តែ​លោក ហ៊ុន សែន មិន​អាច​សំឡុត ខ្ញុំ កឹម សុខា បានទេ​។ លោក ហ៊ុន សែន អាច​ទិញ​អ្នក​ដទៃ​បាន តែ​លោក ហ៊ុន សែន មិន​អាច​ទិញ​ខ្ញុំ កឹម សុខា បាន​ជាដាច់ខាត​។ ខ្ញុំ​ស្គាល់​ល្បិច​នយោបាយ​លោក ហ៊ុន សែន ច្បាស់​គឺ​មាន​បី ទី​១ លួងលោម ទី​២ សំឡុត និង​ទី​៣​ទិញ​»៕
​សរសេរ​មកកាន់ លោក ស៊ុន ណារិន តាមរយៈ​sun_narin@vodhotnews.com

សម រង្ស៊ី​៖ គណបក្ស​សង្គ្រោះ​ជាតិ មិន​យល់ព្រម​បោះឆ្នោត​ឡើងវិញ​នៅ​ខែ​កុម្ភៈ ឆ្នាំ​២០១៨​

ប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី ថ្លែងក្នុងសន្និសីទនៅរសៀលថ្ងៃព្រហស្បតិ៍នេះ​(កាន់ វិច្ឆិកា)

ថ្ងៃព្រហស្បតិ៍ ទី10 ខែមេសា ឆ្នាំ2014
ដោយ៖​ ស៊ុន ណារិន​ | VOD

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បញ្ជាក់ថា គណបក្ស​សង្គ្រោះ​ជាតិ មិន​យល់ព្រម​នឹង​ការបោះឆ្នោត​ថ្នាក់​ជាតិ​នៅ​ខែ​កុម្ភៈ ឆ្នាំ​២០១៨ ដោយសារ​ជាការ​រំកិល​តិចតួច​ពេក​។​
​ក្នុង​សន្និសីទ​សារព័ត៌មាន លោក សម រង្ស៊ី មានប្រសាសន៍ថា លោក​ថ្លែង​អំណរគុណ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​រំកិល​ការបោះឆ្នោត​ថ្នាក់​ជាតិ​នៅ​ខែ​កុម្ភៈ ឆ្នាំ​២០១៨ តែ​គណបក្ស​សង្គ្រោះ​ជាតិ មិន​យល់ព្រម​នឹង​ការ​បរិច្ឆេត​នេះ ដោយសារ​ម្ចាស់​ឆ្នោត​មិន​ពេញចិត្ត​។ លោក សម រង្ស៊ី ចង់ឲ្យមានការរំកិលច្រើនជាងនេះ យ៉ាងតិច១ឆ្នាំ។
លោក​សម រង្ស៊ី លោក ហ៊ុន សែន បាន​ឯកភាព​កែទម្រង់​គជប ដោយ​ជ្រើសរើស​សមាជិក​ដោយ​កុងសង់ស៊ីស​ពី​គណបក្ស​ទាំង​ពីរ មិនបាច់​សំឡេង​ពីរភាគបី​ពី​សមាជិក​រដ្ឋសភា​។ លោកថា ការចុះហត្ថលេខាសម្រេចលើអ្វីមួយ ត្រូវមានហត្ថលេខាលោក កឹម សុខា អនុប្រធានគណបក្ស ដោយសារគណបក្សមានលទ្ធិប្រជាធិបតេយ្យផ្ទៃក្នុង ។

នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ លោក ហ៊ុន សែន ឲ្យដឹងថា លោក បាន​និយាយ​ត្រូវ​គ្នា​ជាមួយ​លោក សម រង្ស៊ី ត្រង់​ចំណុច​ថា ការបោះឆ្នោត​ឃុំ​សង្កាត់​ត្រូវ​ធ្វើឡើង​នៅ​ខែ​កុម្ភៈ ឆ្នាំ​២០១៧ និង​រដ្ឋសភា​នៅ​ខែ​កុម្ភៈ​ដដែល​ឆ្នាំ​២០១៨​។ លោក​បញ្ជាក់ថា លោក សម រង្ស៊ី បាន​ស្នើ​សុំ​ពេល​ពិភាក្សា​ជាមួយ​អនុប្រធាន​គណបក្ស លោក កឹម សុខា តែ​លោក​ហ៊ុន សែន ស្នើថា លោក​ជា​ប្រធាន​ហេតុអ្វី​បាន​ជា​មិន​អាច​សម្រេច​។ លោក​ស្នើ​ឲ្យ​លោក សម រង្ស៊ី ប្រាប់​ទៅ​លោក កឹម សុខា ថា «​កុំឲ្យ​លោក កឹម សុខា រឹង​ពេក​»​។​
​លោក សម រង្ស៊ី ថា ការជជែក​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន សម្រេច​បាន​ប្រមាណ​៨០​ភាគរយ​នៅសល់តែ​២០​ភាគរយ​ទេ ហើយ​ជា​អ្វី​ដែល​មាន​ប្រយោជន៍សម្រាប់​ជាតិ​។ លោក​បន្តថា គម្រោង​ចង់ឲ្យ​មាន​ជំនួប​កំពូល​ក្នុង​ព្រះបរមរាជវាំង​នៅ​ថ្ងៃ​សុក្រ​ស្អែក​ នេះ មិន​អាច​កើតមានឡើង ដោយសារ​លោក កឹម សុខា កំពុង​នៅ​ក្រៅប្រទេស ហើយ​មិន​អាច​វិល​មក​វិញ​ទាន់​។​
​លោក កឹម សុខា បាន​បង្ហោះ​នៅលើ​ហ្វេ​សប៊ុក​លោកថា ភាគី​ខ្មែរ​មាន​ជម្លោះ​នយោបាយ ការចរចា ការនិយាយ​គ្នា ជា​រឿង​ដែល​ចៀស​មិន​រួច​។ លោក​បញ្ជាក់ថា​« យើង​មិន​អាច​មិន​អង្គុយ​និយាយ​ជាមួយគ្នា​នោះទេ​! តែ​សមរង្ស៊ី និង​កឹម សុខា ចរចា​ជាមួយ​គណបក្ស​ប្រជាជន ដោយ​ឈរ​លើ​ផលប្រយោជន៍​ជាតិ និង​យុត្ដិធម៌​ជូន​ប្រជាពលរដ្ឋ​»​។ 
​លោក កឹម សុខា បន្តថា​«​លោក ហ៊ុន សែន អាច​សំឡុត​អ្នកនយោបាយ​ដទៃ​បាន តែ​លោក ហ៊ុន សែន មិន​អាច​សំឡុត ខ្ញុំ កឹម សុខា បានទេ​។ លោក ហ៊ុន សែន អាច​ទិញ​អ្នក​ដទៃ​បាន តែ​លោក ហ៊ុន សែន មិន​អាច​ទិញ​ខ្ញុំ កឹម សុខា បាន​ជាដាច់ខាត​។ ខ្ញុំ​ស្គាល់​ល្បិច​នយោបាយ​លោក ហ៊ុន សែន ច្បាស់​គឺ​មាន​បី ទី​១ លួងលោម ទី​២ សំឡុត និង​ទី​៣​ទិញ​»៕
​សរសេរ​មកកាន់ លោក ស៊ុន ណារិន តាមរយៈ​sun_narin@vodhotnews.com

លោក ហ៊ុន សែន ព្រមាន​ពី​លទ្ធផល​ចរចា​មិន​បាន​ផល ដោយសារ​លោក កឹម សុខា​​

ថ្ងៃព្រហស្បតិ៍ ទី10 ខែមេសា ឆ្នាំ2014
ដោយ៖​ ជន ស្រីណុច និង ស៊ុន ណារិន​ | VOD

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ពន្យល់ថា លោក សម រង្ស៊ី និង​លោក កឹម សុខា មិនទាន់​បាន​ឯកភាពគ្នា​ចំណុច​ព្រមព្រៀង​រវាង​លោក សម រង្ស៊ី និង​រូបលោក​ក្នុង​ការសន្ទនា​រយៈពេល៤៤នាទី កាលពី​ថ្ងៃ​ពុធ​។​
​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​ដល់​ និស្សិត​នៅ​វិទ្យាស្ថាន​អប់រំ លោក ហ៊ុន សែន បាន​ចាក់​ផ្សាយ​ការចាប់ផ្តើមសន្ទនាបន្តិច​​រវាង​លោក និង​លោក សម រង្ស៊ី ជា​ភ័ស្តុតាង ដែល​លោក​បាន​ថត​ទុក​។ ​លោកបញ្ជាក់​ថា​ ចំណុច​ដែល​លោក​បាន​ពិភាក្សា​ជាមួយ​លោក សម រង្ស៊ី គឺ​មាន​កំណែទម្រង់​ស្ថាប័ន​ការបោះឆ្នោត កំណែទម្រង់​ប្រព័ន្ធ​ផ្សព្វផ្សាយ ដែល​ភាគី​ទាំងពីរ បាន​ឯកភាព​។ លោក​បន្តថា ចំណុច​មួយទៀត​ដែល​សំខាន់ តែ​នៅ​ជា​បញ្ហា គឺ​កាលបរិច្ឆេត​នៃ​ការបោះឆ្នោត​រដ្ឋសភា និង​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​។
​លោក ហ៊ុន សែន ឲ្យដឹងថា លោក បាន​និយាយ​ត្រូវ​គ្នា​ជាមួយ​លោក សម រង្ស៊ី ត្រង់​ចំណុច​ថា ការបោះឆ្នោត​ឃុំ​សង្កាត់​ត្រូវ​ធ្វើឡើង​នៅ​ខែ​កុម្ភៈ ឆ្នាំ​២០១៧ និង​រដ្ឋសភា​នៅ​ខែ​កុម្ភៈ​ដដែល​ឆ្នាំ​២០១៨​។ លោក​បញ្ជាក់ថា លោក សម រង្ស៊ី បាន​ស្នើ​សុំ​ពេល​ពិភាក្សា​ជាមួយ​អនុប្រធាន​គណបក្ស លោក កឹម សុខា តែ​លោក​ហ៊ុន សែន ស្នើថា លោក​ជា​ប្រធាន
ហេតុអ្វី​បានជា​មិន​អាច​សម្រេច​។ លោក​ស្នើ​ឲ្យ​លោក សម រង្ស៊ី ​ប្រាប់​ទៅ​លោក កឹម សុខា ​ថា «​កុំឲ្យ​លោក កឹម សុខា រឹង​ពេក​»​។​
នៅថ្ងៃនេះ លោក ហ៊ុន សែន បញ្ជាក់ថា ប្រសិនបើ​មិនមាន​ការឯកភាព​គ្នា ដែល​នាំ​ឲ្យ​រាំងស្ទះ​ដល់​ការចរចា នេះ​មិនមែន​ជា​កំហុស​របស់​លោក និង​លោក សម រង្ស៊ី​ ទេ គឺ​កំហុស​របស់​លោក កឹម សុខា​។​
​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង មានប្រសាសន៍ថា ការដែល​នាយករដ្ឋមន្ត្រី​យក​ខ្សែអាត់​មក​ចាក់​ជា​សាធារណៈ​បែបនេះ​គឺ ចំណុច​មួយ​ដែល​មិន​ត្រឹមត្រូវ ហើយ​មិន​មាន​ឆន្ទៈ​ពិតប្រាកដ​ក្នុង​ការដោះស្រាយ​បញ្ហា​ប្រទេសជាតិ​។ លោក​បញ្ជាក់ថា ការចាក់ផ្សាយ​នេះ គឺធ្វើឡើង​ក្នុង​គោលបំណង​បំបែកបំបាក់​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​។ លោក​បន្តថា នឹង​មិន​មាន​ជំនួប​កំពូល​អ្វី​ទេ ប្រសិនបើ​ការចរចា​ក្រៅផ្លូវការ​ នៅ​មិនទាន់​បាន​ព្រមព្រៀង​ដោយ​មាន​ការឯកភាព​ពី​លោក កឹម សុខា​ ​«បាទ! ទាល់តែចំនុចដែលមិនទាន់ឯកភាពគ្នានោះ ឲ្យបានឯកភាពគ្នាសិន។ បាទ! ដូចទាក់ទងនឹងពេលវេលានៃការបោះឆ្នោតឡើងវិញ នេះឯងដែលជាចំនុចសំខាន់ ហើយក្រៅពីនេះ បើយើងឯកភាពទៅលើ ចំនុចធំៗអស់ហើយ គឺយើងត្រូវជជែកគ្នាអំពី ពិធីសារមួយទៀត។ ពិធីសារនេះគឺដើម្បីធានា ការអនុវត្តន៍កិច្ចព្រមព្រៀង បើយើងមានតែកិច្ចព្រមព្រៀង ប៉ុន្តែគ្មានពិធីសារបញ្ជាក់ច្បាស់អំពីការអនុវត្តន៍ កិច្ចព្រមព្រៀងនោះទេ ក៏វាទៅមិនរួចដែរ។ ថ្ងៃពេលវេលាសម្រាប់យើងធ្វើកិច្ចការហ្នឹងល្អទាំងអស់ សម្រាប់ផលប្រយោជន៍ប្រទេសជាតិ ផលប្រយោជន៍ប្រជារាស្ត្រ យើងអត់មានថាថ្ងៃណាល្អជាងថ្ងៃណាទេ»។
លោក កឹម សុខា កំពុង​ធ្វើ​ទស្សនកិច្ច​នៅ​ក្រៅប្រទេស​។ លោកនឹង​ត្រឡប់​កម្ពុជា​វិញ នៅក្រោយ​ពិធី​បុណ្យចូលឆ្នាំ​វិញ​។​
​បន្ទាប់​ពី​ការសន្ទនា​របស់​លោក ហ៊ុន សែន និង​លោក សម រង្ស៊ី មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​ដឹង​ពី​ការសន្ទនា​នេះ លោក អេង ឆៃអ៊ាង មានប្រសាសន៍ថា ការពិភាក្សា​រវាង​ថ្នាក់ដឹកនាំ​ទាំង​ពីរ​ ផ្តោត​ទៅ​លើ​ទី​១ ពេលវេលា​នៃ​ការបោះឆ្នោត​ឡើងវិញ សម្រាប់​ការបោះឆ្នោត​ជាតិ និង​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ ទី​២ កំណែទម្រង់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត ហៅ​កាត់​ថា គ​.​ជ​.​ប​. និង​ការកែទម្រង់​ប្រព័ន្ធ​ផ្សព្វផ្សាយ​៕
សូមសរសេរមកកញ្ញា ​ជន ស្រី​ណុ​ច តាមរយៈ chornsreynoch@vodhotnews.com និង​លោក ស៊ុន ណារិន​ តាមរយៈ sun_narin@vodhotnews.com

មន្ត្រី​CNRP៖ រាល់​ការសម្រេច​របស់​បក្ស គឺ​មាន​ការឯកភាព​ពី​លោក កឹម សុខា​​

ថ្ងៃព្រហស្បតិ៍ ទី10 ខែមេសា ឆ្នាំ2014
ដោយ៖​ ស៊ុន ណារិន និងជន ស្រីណុច​ | VOD

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ឆ្លើយតប​នឹង​ការ​ថ្លែង​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​ថា មានបំណង​បំបែកបំបាក់​ផ្ទៃក្នុង​គណបក្ស ដោយ​បញ្ជាក់​ថា រាល់​ការសម្រេច​ទាំងឡាយ​ណា​របស់​គណបក្ស ទាល់តែ​មាន​ការឯកភាព​ពី​លោក កឹម សុខា អនុប្រធាន​គណបក្ស​។​
​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ពន្យល់ថា លោក សម រង្ស៊ី និង​លោក កឹម សុខា មិនទាន់​បាន​ឯកភាពគ្នា​ចំណុច​ព្រមព្រៀង​រវាង​លោក សម រង្ស៊ី និង​រូបលោក​ក្នុង​ការសន្ទនា​កាលពី​ថ្ងៃ​ពុធ​។​លោក ហ៊ុន សែន ឲ្យដឹងថា លោក បាន​និយាយ​ត្រូវ​គ្នា​ជាមួយ​លោក សម រង្ស៊ី ត្រង់​ចំណុច​ថា ការបោះឆ្នោត​ឃុំ​សង្កាត់​ត្រូវ​ធ្វើឡើង​នៅ​ខែ​កុម្ភៈ ឆ្នាំ​២០១៧ និង​រដ្ឋសភា​នៅ​ខែ​កុម្ភៈ​ដដែល​ឆ្នាំ​២០១៨​។ លោក​បញ្ជាក់ថា លោក សម រង្ស៊ី បាន​ស្នើ​សុំ​ពេល​ពិភាក្សា​ជាមួយ​អនុប្រធាន​គណបក្ស លោក កឹម សុខា តែ​លោក​ហ៊ុន សែន ស្នើថា លោក​ជា​ប្រធាន ហេតុអ្វី​បានជា​មិន​អាច​សម្រេច​។ លោក​ស្នើ​ឲ្យ​លោក សម រង្ស៊ី​ប្រាប់​ទៅ​លោក កឹម សុខា​ថា «​កុំឲ្យ​លោក កឹម សុខា រឹង​ពេក​»​។​
 មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង មានប្រសាសន៍​តំណាង​ឲ្យ​លោក សម រង្ស៊ី ថា ការដែល​នាយករដ្ឋមន្ត្រី​យក​ខ្សែអាត់ មកចាក់​ជា​សាធារណៈ​បែបនេះ​គឺ ចំណុច​មួយ​ដែល​មិន​ត្រឹមត្រូវ ហើយ​មិន​មាន​ឆន្ទៈ​ពិតប្រាកដ​ក្នុង​ការដោះស្រាយ​បញ្ហា​ប្រទេសជាតិ​។ លោក​បញ្ជាក់ថា ការចាក់ផ្សាយ​នេះ គឺធ្វើឡើង​ក្នុង​គោលបំណង​បំបែកបំបាក់​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​។ លោក​បន្តថា នឹង​មិន​មាន​ជំនួប​កំពូល​អ្វី​ទេ ប្រសិនបើ​ការចរចា​ក្រៅផ្លូវការ​នៅ​មិនទាន់​បាន​ព្រមព្រៀង​ដោយ​មាន​ការឯកភាព​ ពី​លោក កឹម សុខា​។ 
​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​ដល់​ និស្សិត​នៅ​វិទ្យាស្ថាន​អប់រំ លោក ហ៊ុន សែន បាន​ចាក់​ផ្សាយ​សំឡេង​សន្ទនា​រយៈពេល​៤៤​នាទី​រវាង​លោក និង​លោក សម រង្ស៊ី ជា​ភ័ស្តុតាង ដែល​លោក​បាន​ថត​ទុក​។​លោក បញ្ជាក់​ថា​ចំណុច​ដែល​លោក​បាន​ពិភាក្សា​ជាមួយ​លោក សម រង្ស៊ី គឺ​មាន​កំណែទម្រង់​ស្ថាប័ន​ការបោះឆ្នោត កំណែទម្រង់​ប្រព័ន្ធ​ផ្សព្វផ្សាយ ដែល​ភាគី​ទាំងពីរ បាន​ឯកភាព​។ លោក​បន្តថា ចំណុច​មួយទៀត​ដែល​សំខាន់ តែ​នៅ​ជា​បញ្ហា គឺ​កាលបរិច្ឆេត​នៃ​ការបោះឆ្នោត​រដ្ឋសភា និង​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​។ 
​នៅថ្ងៃនេះ លោក ហ៊ុន សែន បញ្ជាក់ថា ប្រសិនបើ​មិនមាន​ការឯកភាព​គ្នា ដែល​នាំ​ឲ្យ​រាំងស្ទះ​ដល់​ការចរចា នេះ​មិនមែន​ជា​កំហុស​របស់​លោក និង​លោក សម រង្ស៊ី​ទេ គឺ​កំហុស​របស់​លោក កឹម សុខា​។​
​លោក កឹម សុខា កំពុង​ធ្វើ​ទស្សនកិច្ច​នៅ​ក្រៅប្រទេស​។ លោក នឹង​ត្រឡប់​កម្ពុជា​វិញ នៅក្រោយ​ពិធី​បុណ្យចូលឆ្នាំ​វិញ​។​
​បន្ទាប់​ពី​ការសន្ទនា​របស់​លោក ហ៊ុន សែន និង​លោក សម រង្ស៊ី មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​ដឹង​ពី​ការសន្ទនា​នេះ លោក អេង ឆៃអ៊ាង មានប្រសាសន៍ថា ការពិភាក្សា​រវាង​ថ្នាក់ដឹកនាំ​ទាំង​ពីរ​ផ្តោត​ទៅ​លើ​ទី​១ ពេលវេលា​នៃ​ការបោះឆ្នោត​ឡើងវិញ សម្រាប់​ការបោះឆ្នោត​ជាតិ និង​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ ទី​២ កំណែទម្រង់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត ហៅ​កាត់​ថា គ​.​ជ​.​ប​. និង​ការកែទម្រង់​ប្រព័ន្ធ​ផ្សព្វផ្សាយ​៕
សរសេរមកកាន់ លោក ស៊ុន ណារិន​ តាមរយៈsun_narin@vodhotnews.com

លោក ហ៊ុន សែន​៖ ការឯកភាព​គ្នា​ជាមួយ​លោក សម រង្ស៊ី នឹង​ត្រូវ​ធ្វើ​ជា​លាយលក្ខណ៍​អក្សរ ក្រោម​ព្រះភ័ក្ត្រ​ព្រះមហាក្សត្រ​​

ថ្ងៃព្រហស្បតិ៍ ទី10 ខែមេសា ឆ្នាំ2014
ដោយ៖​ ស៊ុន ណារិន​ | VOD

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ថ្លែងថា ការឯកភាព​គ្នា​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ  នឹង​ត្រូវ​ធ្វើឡើង​ជា​លាយ​លក្ខណ៍​អក្សរ​រវាង​លោក និង​លោក សម រង្ស៊ី ក្រោម​ព្រះភ័ក្ត្រ​ព្រះមហាក្សត្រ​។​
​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​ដល់​ និស្សិត និង​សិក្ខាកាម​សាកលវិទ្យាល័យ​ធនធានមនុស្ស នៅ​វិទ្យាស្ថាន​អប់រំ លោក ហ៊ុន សែន មានប្រសាសន៍ថា លទ្ធផល​នៃ​ការពិភាក្សា​ជាមួយ​លោក​សម រង្ស៊ី មាន​លទ្ធផល​ល្អ តែ​នៅ​ត្រង់​ចំណុច​មួយ ដែល​មិន​ទាន់​និយាយ​ត្រូវ​គ្នា គឺ​កាលបរិច្ឆេត​នៃ​ការបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ និង​រដ្ឋសភា ដោយ​លោក​បញ្ជាក់ថា ដោយសារ​លោក កឹម សុខា​។ លោក​ស្នើ​ឲ្យ​លោក សម រង្ស៊ី បញ្ចុះបញ្ចូល​លោក កឹម សុខា ឲ្យទទួល​យក និង​កុំ​ឲ្យ​រឹង​ពេក​។​
​លោក ហ៊ុន សែន បន្តថា លោក​ពេញចិត្ត​នឹង​ការជួប​គ្នា​ចរចា​នៅ​ថ្ងៃ​សុក្រ​សប្តាហ៍​នេះ តែ​ដោយសារ​លោក កឹម សុខា
កំពុង​ធ្វើ​ទស្សនកិច្ច​នៅ​ក្រៅប្រទេស​។ លោក​បញ្ជាក់ថា ការឯកភាព​ណាមួយ នឹង​ត្រូវ​ធ្វើ​ជា​លាយ​លក្ខ​អក្សរ ក្រោម​ព្រះភ័ក្ត្រ​ព្រះមហាក្សត្រ​។ 
​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឲ្យដឹងថា លោក​បាន​និយាយ​ត្រូវ​គ្នា​ជាមួយ លោក សម រង្ស៊ី លើ​ការកំណត់​កាលបរិច្ឆេត​នៃ​ការបោះឆ្នោត គឺ​ការបោះឆ្នោត​ឃុំ​សង្កាត់ នឹង​ត្រូវ​ធ្វើឡើង​នៅ​ខែ​កុម្ភៈ ឆ្នាំ​២០១៧ និង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នា​ខែ​កុម្ភៈ ឆ្នាំ​២០១៨​។​
​បន្ទាប់​ពី​ការសន្ទនា​របស់​លោក ហ៊ុន សែន និង​លោក សម រង្ស៊ី មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​ដឹង​ពី​ការសន្ទនា​នេះ លោក អេង ឆៃអ៊ាង មានប្រសាសន៍ថា ការពិភាក្សា​រវាង​ថ្នាក់ដឹកនាំ​ទាំង​ពីរ​ផ្តោត​ទៅ​លើ​ទី​១ ពេលវេលា​នៃ​ការបោះឆ្នោត​ឡើងវិញ សម្រាប់​ការបោះឆ្នោត​ជាតិ និង​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ ទី​២ កំណែទម្រង់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត ហៅ​កាត់​ថា គ​.​ជ​.​ប​. និង​ការកែទម្រង់​ប្រព័ន្ធ​ផ្សព្វផ្សាយ​៕
​សរសេរ​មកកាន់ លោក ស៊ុន ណារិន តាមរយៈ​sun_narin@vodhotnews.com

កឹម សុខា បញ្ជាក់​ទ្រឹស្តី ​«​ទិញ​មិន​លក់ សម្លុត​មិន​ខ្លាច បំបែក​មិនបាន​» ជា​ការឆ្លើយតប​នឹង​លោក ហ៊ុន សែន​​

លោក កឹម សុខា(ធ្វេង) និងលោក សម រង្ស៊ី កាលពីកន្លងទៅ(រូបថតVOD)
ថ្ងៃព្រហស្បតិ៍ ទី10 ខែមេសា ឆ្នាំ2014
ដោយ៖​ ស៊ុន ណារិន​ |VOD

អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បញ្ជាក់​ជា​ថ្មី​ទៀត​ថា មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ គឺ​ទិញ​មិន​លក់ សម្លុត​មិន​ខ្លាច បំបែក​មិនបាន​។​
​លោក កឹម សុខា បញ្ជាក់​បែប​នេះ​ជា​ការឆ្លើយតប​នឹង​លោកនាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ដែល​បាន​ថ្លែង​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​។​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ ដល់​ដល់ និស្សិត​នៅ​វិទ្យាស្ថាន​អប់រំ លោក ហ៊ុន សែន មានប្រសាសន៍ថា លោក បាន​និយាយ​ត្រូវ​គ្នា​ជាមួយ​លោក សម រង្ស៊ី ត្រង់​ចំណុច​ថា ការបោះឆ្នោត​ឃុំ​សង្កាត់​ត្រូវ​ធ្វើឡើង​នៅ​ខែ​កុម្ភៈ ឆ្នាំ​២០១៧ និង​រដ្ឋសភា​នៅ​ខែ​កុម្ភៈ​ដដែល​ឆ្នាំ​២០១៨​។ លោក​បញ្ជាក់ថា លោក សម រង្ស៊ី បាន​ស្នើ​សុំ​ពេល​ពិភាក្សា​ជាមួយ​អនុប្រធាន​គណបក្ស លោក កឹម សុខា តែ​លោក​ហ៊ុន សែន ស្នើថា លោក​ជា​ប្រធាន​ហេតុអ្វី​បាន​ជា​មិន​អាច​សម្រេច​។ លោក​ស្នើ​ឲ្យ​លោក សម រង្ស៊ី ប្រាប់​ទៅ​លោក កឹម សុខា ថា «​កុំឲ្យ​លោក កឹម សុខា រឹង​ពេក​»​។​
​លោក ហ៊ុន សែន បញ្ជាក់ថា ប្រសិនបើ​មិនមាន​ការឯកភាព​គ្នា ដែល​នាំ​ឲ្យ​រាំងស្ទះ​ដល់​ការចរចា នេះ​មិនមែន​ជា​កំហុស​របស់​លោក និង​លោក សម រង្ស៊ី ទេ គឺ​កំហុស​របស់​លោក កឹម សុខា​។​
​លោក កឹម សុខា បាន​បង្ហោះ​នៅលើ​ហ្វេ​សប៊ុក​លោកថា ភាគី​ខ្មែរ​មាន​ជម្លោះ​នយោបាយ ការចរចារ ការនិយាយ​គ្នា ជា​
រឿង​ដែល​ចៀស​មិន​រួច​។ លោក​បញ្ជាក់ថា​« ​យើង​មិន​អាច​មិន​អង្គុយ​និយាយ​ជាមួយគ្នា​នោះទេ​! តែ​សមរង្ស៊ី និង​កឹម សុខា ចរចា​ជាមួយ​គណបក្ស​ប្រជាជន ដោយ​ឈរ​លើ​ផលប្រយោជន៍​ជាតិ និង​យុត្ដិធម៌​ជូន​ប្រជាពលរដ្ឋ​»​។ 
​លោក កឹម សុខា បន្តថា​ «​លោក ហ៊ុន សែន អាច​សំឡុត​អ្នកនយោបាយ​ដទៃ​បាន តែ​លោក ហ៊ុន សែន មិន​អាច​សំឡុត ខ្ញុំ កឹម សុខា បានទេ​។ លោក ហ៊ុន សែន អាច​ទិញ​អ្នក​ដទៃ​បាន តែ​លោក ហ៊ុន សែន មិន​អាច​ទិញ​ខ្ញុំ កឹម សុខា បាន​ជាដាច់ខាត​។ ខ្ញុំ​ស្គាល់​ល្បិច​នយោបាយ​លោក ហ៊ុន សែន ច្បាស់​គឺ​មាន​បី ទី​១ លួងលោម ទី​២ សំឡុត និង​ទី​៣​ទិញ​»​។​
​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង មានប្រសាសន៍ថា ការដែល​នាយករដ្ឋមន្ត្រី​យក​ខ្សែអាត់​មក​ចាក់​ជា​សាធារណៈ​បែបនេះ​គឺ ចំណុច​មួយ​ដែល​មិន​ត្រឹមត្រូវ ហើយ​មិន​មាន​ឆន្ទៈ​ពិតប្រាកដ​ក្នុង​ការដោះស្រាយ​បញ្ហា​ប្រទេសជាតិ​។ លោក​បញ្ជាក់ថា ការចាក់ផ្សាយ​នេះ គឺធ្វើឡើង​ក្នុង​គោលបំណង​បំបែកបំបាក់​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​។ លោក​បន្តថា នឹង​មិន​មាន​ជំនួប​កំពូល​អ្វី​ទេ ប្រសិនបើ​ការចរចា​ក្រៅផ្លូវការ នៅ​មិនទាន់​បាន​ព្រមព្រៀង​ដោយ​មាន​ការឯកភាព​ពី​លោក កឹម សុខា​។​
​លោក កឹម សុខា កំពុង​ធ្វើ​ទស្សនកិច្ច​នៅ​ក្រៅប្រទេស​។ លោក​នឹង​ត្រឡប់​កម្ពុជា​វិញ នៅក្រោយ​ពិធី​បុណ្យចូលឆ្នាំ​វិញ​៕
​សរសេរ​មកកាន់ លោក ស៊ុន ណារិន តាមរយៈ​sun_narin@vodhotnews.com

លោក​​​ សម រង្ស៊ី មាន​​​ប្រសាសន៍​​​ថា គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​​​​យល់​​​ព្រម​​​បោះឆ្នោត​​​​​​ឡើង​​​វិញ

April 9, 2014
By and
The Cambodia Daily

លោក​​​ សម រង្ស៊ី មេដឹកនាំ​​​គណបក្ស​​​ប្រឆាំង​​​បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​​​ម្សិលមិញ ​​​ថា គណ​​​បក្ស​​​ប្រជាជន​​​កម្ពុជា​​​កំពុង​​​កាន់​​​អំណាច​​​​​​ បាន​​​យល់​​​ព្រម​​​​​​រៀប​​​ចំ​​​ការ​​​បោះឆ្នោត​​​ឡើង​​​វិញ​​​​​​​​​ មុន​​​អាណត្តិ​​​បោះឆ្នោត​​​បច្ចុប្បន្ន​​​​​​​​​ផុត​​​​​​កំណត់​​​នៅខែ​​​ កក្កដា ឆ្នាំ​​​២០១៨ ហើយ​​​ពេល​​​នេះ​​​​​​​​​នឹង​​​ត្រូវ​​​ចរចា​​​គ្នា​​​​​​​​​ដើម្បី​​​​​​ ជ្រើស​​​រើស​​​​​​កាល​​​បរិច្ឆេទ​​​បោះឆ្នោត​​​​​​។
តែ​​​ទោះ​​​ជាយ៉ាង​​​ណា​​​ តំណាង​​​រាស្ត្រ​​​មួយ​​​រូប​​​មក​​​ពី​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​បាន ​​​​​​លើក​​​ឡើង​​​ថា គណបក្ស​​​​​​កាន់​​​អំណាច​​​​​​គ្រាន់​​​តែ​​​យល់​​​ព្រម​​​​​​​​​លើក​​​​​​ ខែ​​​សម្រាប់​​​​​​ការ​​​បោះឆ្នោត​​​​​​នៅ​​​​​​ឆ្នាំ​​​២០១៨​​​ប៉ុណ្ណោះ ដើម្បី​​​បង្ក​​​លក្ខណៈ​​​ងាយ​​​ស្រួល​​​​​​ជាង​​​មុន​​​សម្រាប់​​​ប្រជា​​​ កសិករ​​​​​​។​​​
លោក​​​ សម រង្ស៊ី បាន​​​មាន​​​ប្រសាសន៍​​​ថា ​​​ជំនួប​​​​​​​​​តាម​​​ការ​​​គ្រោង​​​ទុក​​​មួយ​​​​​​កាល​​​ពី​​​ម្សិល​​​ មិញ​​​ រវាង​​​លោក​​​ សុន​​​ ឆ័យ ប្រធាន​​​ក្រុម​​​​​​តំណាង​​​រាស្ត្រ​​​របស់​​​​​​​​​គណបក្ស​​​ប្រឆាំង​​​ និង​​​លោក​​​ ព្រំ​​​ សុខា រដ្ឋលេខាធិការ​​​ក្រសួង​​​​​​​​​មហា​​​ផ្ទៃ​​​ បាន​​​ឈាន​​​​​​​​​ដល់​​​ការ ​​​ព្រម​​​ព្រៀង​​​គ្នា​​​លើ​​​ចំណុច​​​សំខាន់​​​ៗ​​​ពីរ​​​។
មេដឹកនាំគណបក្ស​​​ប្រឆាំង​​​រូប​​​នេះ​​​បាន​​​មានប្រសាសន៍​​​តាម​​​ ទូរស័ព្ទ​​​ថា “យើង​​​បាន​​​​​បោះ​​​​​​ជំហាន​​​​​​ទៅ​​​មុខ​​​ហើយ​​​​​​។ វា​​​ជា​​​ការ​​​ព្រម​​​ព្រៀង​​​ទូទៅ​​​​​​មួយ​​​​​​លើ​​​គោល​​​​​​ការណ៍​​​ ទូលំ​​​ទូ​​​លាយ​​​​​​​​​ដូច​​​ដែល​​​​​​យើង​​​​​​បាន​​​​​​ព្រម​​​ព្រៀង​​​ គ្នា​​​ជា​​​ញឹក​​​ញាប់​​​​​​”។
លោក​​​ថ្លែង​​​​​សំដៅ​​​ដល់​​​​​​គណៈ​​​កម្មាធិ​​​ការ​​​​​​ជាតិ​​​​​​ រៀប​​​ចំ​​​ការ​​​បោះឆ្នោត​​​ហៅ​​​កាត់​​​ថា គ.ជ.ប.​​​​​​ដែល​​​​​​បច្ចុប្បន្ន​​​មាន​​​​​​សមាសភាព​​​សមាជិក​​​គណបក្ស​​​ ​​​ប្រជាជន​​​កម្ពុជា​​​កំពុង​​​កាន់​​​អំណាច​​​ច្រើន​​​លើស​​​លប់​​​​ថា “ការ​​​ព្រម​​​ព្រៀងនេះ​​​​ គឺ​​​ថា គ.ជ.ប.​​​​​​​​​ ត្រូវ​​​​​​តែ​​​ជា​​​ស្ថាប័នស្រប​​​តាម​​​​​​រដ្ឋ​​​ធម្មនុញ្ញ ដោយ​​​​​​ភាព​​​ឯក​​​រាជ្យ​​​​​​របស់​​​ស្ថាប័ន​​​នេះ​​​ត្រូវ​​​បាន​​​ ធានាការ​​​ពារ​​​ដោយ​​​រដ្ឋធម្មនុញ្ញ​​​”។
លោក​​​ សម រង្ស៊ី បាន​​​មាន​​​ប្រសាសន៍​​​ថា ​​​​​​អាច​​​ប្រើប្រាស់​​​រូប​​​មន្ត​​​មួយ​​​ចំនួន​​​បាន​​​​​​​​​ដើម្បី​​ ​​​​ធានា​​​​​​ឲ្យ​​​គ.ជ.ប. មាន​​​អព្យាក្រឹតភាព​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ចំណុច​​​ទី​​​២ គឺ​​​ថា នឹ​​​ងមាន​​​​​​ការ​​​ចរចា​​​​​​សម្រាប់​​​​​​កា​​​របោះ​​​ឆ្នោត​​​​​​ បន្ទាប់​​​។ វា​​ក៏​​​មាន​​​លក្ខណៈ​ទូលំទូលាយ​​​ខ្លាំង​​​ដែរ​​​ ពួក​​​គេ​​​នឹង​​​មិន​​​​​​ប្រកាស​​​ឲ្យ​​​រៀប​​​ចំ​​​ការ​​​បោះ​​​ឆ្នោត​​​ មុន​​​អាណត្តិ​​​ឡើយ​​​​​​ ប៉ុន្តែ​​​យើង​​​​​​នឹង​​​​​​ពិភាក្សា​​​អំពី​​​ការ​​​បោះឆ្នោត​​​មុន​​​ អាណត្តិ​​​​​​​​​មិន​​​មែន​​​នៅ​​​ខែ​​​កក្កដា ​​​ឆ្នាំ​​​២០១៨​​​ទេ”។
លោ​​​ក​​​មាន​​​ប្រសាសន៍​​​ថា “សម្រាប់​​​ពួក​​​​​​យើង ​​​​​​កាន់​​​តែ​​​ឆាប់​​​កាន់​​​តែ​​​ល្អ។ ពួក​​​គេ​​​យល់​​​​​​ព្រម​​​​​​ពិភាក្សា​​​អំពី​​​កាល​​​បរិច្ឆេទនៃ​​​ការ​​ ​បោះ​​​ឆ្នោត​​​​​​បន្ទាប់​​​ ដូច្នេះ​​​ហើយ​​​​​​ ភាគី​​​​​​ទាំងពីរ​​​​​​នឹង​​​​​​ចរចា​​​​​​គ្នា​​​​​​ដើម្បី​​​កំណត់​​​កាល ​​​បរិច្ឆេទ​​​។ គណ​​​បក្ស​​​ប្រជាជន​​​កម្ពុជា​​​​​​ចង់​​​រក្សា​​​ទុក​​​កាល​​​​​​​​​ បរិច្ឆេទ​​​​​​ឲ្យ​​​កៀក​​​ខែ​​​កក្កដា ឆ្នាំ​​​២០១៨តាម​​​ដែល​​​អាច​​​ធ្វើ​​​ទៅ​​​បាន​​​ ហើយ​​​​​​យើង​​​ចង់​​​ឲ្យ​​​វា​​​កើត​​​ឡើង​​​ឆាប់ៗ​​​​តា​​​ម​​​ដែលអាច​​​ ធ្វើ​​​ទៅ​​​បាន​​​”។
លោក​​​ សិុក ប៊ុន​​​ហុក តំណាង​​​រាស្ត្រ​​​គណ​​​បក្ស​​​ប្រជាជន​​​​​​កម្ពុជា​​​ ដែល​​​​​​ជា​​​បុគ្គល​​​​​​មួយ​​​រូប​​​​នៅ​​​ក្នុង​​​គណៈប្រតិភូ​​​ចំនួន​​ ​ប្រាំមួយ​​​រូប​​​របស់​​​គណ​​​បក្ស​​​នេះ​​​ ទទួល​​​បន្ទុក​​​​​​ការ​​​ចរចា​​​ជុំ​​​វិញ​​​កំណែ​​​ទម្រង់​​​​​​​​ បោះឆ្នោត​​​​​​​​​ ដែល​​​បាន​​​បរាជ័យ​​​កាល​​​ពី​​​​​​ខែ​​​មុន​​​ បាន​​​បដិសេធ​​​ថា គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ មិន​​​បាន​​​​​​យល់​​​ព្រម​​​ឲ្យមាន​​​ការ​​​​​​បោះ​​​ឆ្នោត​​​​​​មុន​​​ អាណត្តិ​​​ ​​មុនពេល​​​​​​អាណត្តិ​​​បោះ​​​​​​ឆ្នោត​​​​​​​​​បច្ចុប្បន្ន​​​​​​ផុត​​​ កំណត់​​​ឡើយ។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា គោល​​​​​​ការណ៍​​​របស់​​​គណបក្ស​​​ប្រជាជន​​​​​​​​​គឺ​​​គ្រាន់​​​តែ​​​ចង់​ ​​​​​ផ្លាស់​​​ប្ដូរ​​​ខែ​​​បោះឆ្នោត​​​​​​ប៉ុណ្ណោះ​​​​​​។
លោក​​​បានមាន​​​ប្រសាសន៍​​​ទៀត​​​ថា “វា​​​មាន​​​ន័យ​​​ថា គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​យល់​​​ព្រម​​​​​​ជាមួយ​​​គណបក្ស​​​សង្គ្រោះ​​ ​ជាតិ​​​កំណត់​​​​​​កាល​​​បរិច្ឆេទ​​​​​​ថ្មី​​​​​​នៃ​​​ការ​​​បោះឆ្នោត​​​ ដើម្បី​​​ធ្វើឲ្យ​​​ប្រាដក​​​ថា មិន​​​​​​ប៉ះពាល់​​​ដល់​​​ប្រជាពលរដ្ឋ​​​ធ្វើ​​​កសិ​​​កម្ម​​​។ ជា​​​ធម្មតា កាល​​​បរិច្ឆេទ​​​បោះឆ្នោត​​​​​​ជាតិ​​​ គឺ​​​ធ្វើ​​​ឡើង​​​​​​នៅ​​​ខែ​​​កក្កដា ហើយ​​​ពេល​​​នេះ​​​​​​យើង​​​បាន​​​ព្រម​​​ព្រៀង​​​ផ្លាស់​​​ប្ដូរ​​​កាល​​​ បរិ​​​ច្ឆេទ​​​ទៅ​​​ខែ​​​​​​មករា ខែ​​​កុម្ភៈ​​​ ឬ​​​ខែ​​​មីនា វិញ​​​”។
លោក ជាម យៀប​​​ តំណាង​​​​​​រាស្ត្រ​​​ជាន់​​​ខ្ពស់​​​​​​មក​​​ពី​​​គណបក្ស​​​ប្រជាជន​​​ កម្ពុជា​​​​​​ និង​​​​​​​​​ជា​​​អ្នក​​​នាំពាក្យ​​​គណបក្ស​​​​​​នេះ​​​​​​បាន​​​​​​ច្រាន​​ ​ចោល​​​​​​​​​យ៉ាង​​​ដាច់​​​អហង្ការ​​​​​​ចំពោះ​​​ការ​​​អះអាង​​​របស់​​​​​​ លោក​​​ សម រង្ស៊ី អំពី​​​ការ​​​ព្រម​​​ព្រៀង​​​ណាមួយ​​​លើ​​​​​​ការ​​​​​​បោះឆ្នោត​​​ឡើង​​​ វិញ​​​​​​។
លោក​​​បានថ្លែង​​​ថា “វា​​​មិន​​​មែន​​​ជា​​​ការ​​​ពិត​​​ទេ​​​​​​ ដែល​​​​​​ថា យើង​​​កំពុង​​​​​​រៀប​​​ចំ​​​ការ​​​បោះ​​​ឆ្នោត​​​​​​​​​ឡើង​​​វិញ​​​​​​។ បែប​​​នោះ​​​គឺ​​​ជា​​​ការ​​​​​​​​​មើល​​​​​​ងាយ​​​ប្រជាពលរដ្ឋ​​​ដែល​​​​​​ គំាទ្រ​​​ពួក​​​​​​យើង​​​ ជា​​​ពិសេស​​​​​​ប្រជាពលរដ្ឋ​​​៣,២៥​​​លាន​​​នាក់​​​ដែល​​​បាន​​​បោះឆ្នោត​​ ​​​​គាំទ្រ​​​​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា និង​​​ប្រជាពលរដ្ឋ​​​២,៩​​​លាន​​​នាក់​​​ដែល​​​បាន​​​បោះឆ្នោត​​​​​​គំាទ្រ​ ​​គណបក្ស​​​សង្គ្រោះ​​​​​​ជាតិ​​​”។
លោក​​​ ជាម យៀប​​​ បាន​​​ថ្លែង​​​​​​សំដៅ​​​ដល់​​​មាត្រា​​​មួយ​​​​​​ដែល​​​ចែង​​​ថា រដ្ឋ​​​សភា​​​មិន​​​អាច​​​រម្លាយ​​​មុន​​​អាណត្តិ​​​​​​បាន​​​ថា “សុំ​​​ទៅ​​​​​​មើល​​​​​​​​​មាត្រា​​​​​​៧៨​​​ [នៃរដ្ឋ​​​ធម្មនុញ្ញ​​​] ទៅ​​​។ វា​​​មិន​​​អាច​​​ទៅ​​​រួច​​​ទេ​​​ ដែល​​​​​​ថា ​​​មាន​​​ការ​​​​​​បោះ​​​ឆ្នោត​​​​​​ឡើង​​​វិញ​​​។ ការ​​​បោះឆ្នោត​​​​​​ថ្មី​​​​​​ គឺ​​​ធ្វើ​​​នៅ​​​ឆ្នាំ​​​២០១៨”។
ការ​​​បោះឆ្នោត​​​​​​ឡើង​​​វិញ​​​ គឺ​​​ជា​​​ការ​​​ទាម​​​ទារ​​​​​​មួយ​​​ក្នុង​​​ចំណោម​​​​​​ការ​​​ទាម​​​ទារ​ ​​ធំៗ​​​របស់​​​គណបក្ស​​​សង្គ្រោះជាតិ​​​​​​នៅ​​​ក្នុង​​​ការ​​​ជាប់​​​គាំង ​​​ផ្នែក​​​នយោបាយ​​​ បន្ទាប់ពី​​​ការ​​​បោះឆ្នោត​​​ជាតិ​​​​​​ដ៏​​​ចម្រូង​​​ចម្រាស​​កាល​​​ពី​​​ ថ្ងៃ​​​ទី​​​២៨ ខែ​​​កក្កដា ដែល​​​គណបក្ស​​​ប្រឆាំង​​​និយាយ​​​ថា មាន​​​​​​ភាព​​​មិន​​​ប្រក្រតី​​​​​​ និង​​​ការ​​​លួច​​​​​​បន្លំ​​​ជា​​​ទូទៅ​​​​​​។
កន្លង​​​មក​​​​​​គណបក្ស​​​​​​ទាំង​​​ពីរ​​​ ធ្លាប់​​​បាន​​​លើក​​​ឡើង​​​ពី​​​លទ្ធភាព​​​នៃ​​​ការ​​​បញ្ចប់​​​​​​ការ​​​ ជាប់​​​គាំង​​​​​​ខាង​​​នយោបាយ​​​នេះ​​​ តាម​​​រយៈ​​​​​​កិច្ច​​​ព្រម​​​ព្រៀង​​​មួយ​​​ដែល​​​តំណាង​​​រាស្ត្រ​​​ គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ត្រូវ​​​បញ្ចប់​​​​​​ពហិការ​​​របស់​​​ខ្លួន​​​ មិន​​​ចូល​​​សភា ដើម្បី​​​ធ្វើ​​​វិសោធនកម្ម​​​រដ្ឋធម្មនុញ្ញ ដើម្បី​​​ធ្វើ​​​កំណែ​​​ទម្រង់​​​​​​គ.ជ.ប.។
វត្តមាន​​​របស់​​​តំណាង​​​រាស្ត្រ​​​​​​៥៥​​​រូប​​​​​​របស់​​​គណបក្ស​​​ ប្រឆាំង​​​​​​នៅ​​​ក្នុង​​​រដ្ឋសភា​​​ ដែលមាន​​​១២៣​​​អាសនៈ​​​ នឹង​​​​​​​​​ធ្វើ​​​ឲ្យ​​​មាន​​​សំឡេង​​​២ភាគ​​​៣​​​សម្រាប់​​​ធ្វើ​​​ វិសោធនកម្ម​​​​​​រដ្ឋធម្មនុញ្ញ​​​។​​​ ការ​​​​​​បោះឆ្នោត​​​​​​ថ្មី​​​មួយ​​​អាច​​​នឹង​​​រៀប​​​ចំ​​​​​​ឡើង​​​​​​ ក្រោម​​​​​​គ.ជ.ប.​​​ដែល​​​ត្រូវ​​​បាន​​​​​​ធ្វើ​​​កំណែទម្រង់​​​។
កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ​​​ លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន​​​ សែន​​​ បាន​​​​​​ព្រលយ​​​ពាក្យ​​​​​​ថា ការ​​​ជាប់​​​គាំង​​​នេះ​​​​​​នឹង​​​បញ្ចប់​​​​​​ក្នុង​​​ពេល​​​​​​ឆាប់ៗ​​​ ដោយ​​​មាន​​​ប្រសា​​​សន៍​​​ថា នៅ​​​សល់​​​តែ​​​​​​ការ​​​​​​ខ្វែង​​​គំនិត​​​គ្នា​​​មួយ​​​ចំណុច​​​ ប៉ុណ្ណោះ​​​រវាង​​​គណ​​​បក្ស​​​ទាំង​​​ពីរ​​​​​​។
លោក​​​ ហ៊ុន​​​ សែន​​​ បាន​​មាន​​​ប្រសាសន៍​​​ថា លោក “​​​​​បាន​​​ចុះ​​​​​​ហត្ថលេខាលើ​​​​​​ករណី​​​នេះ​​​រួច​​​​​​ហើយ” ហើយ​​​ថា សេចក្ដី​​​លម្អិត​​​​​​ស្ដីពី​​​ការ​​​​​​​​​​​​បញ្ចប់​​​ភាព​​​ទល់​​​ច្រក​ ​​នេះ​​​អាច​​​នឹង​​​បែក​​​ធ្លាយ​​​នៅ​​​មុន​​​​​​ចូល​​​ឆ្នាំ​​​ខ្មែរ​​​ ប្រពៃណីជាតិ​​​ដែល​​​នឹង​​​ចាប់​​​ផ្ដើម​​​នៅ​​​ថ្ងៃ​​​ច័ន្ទ​​​។
លោក​​​ ហ៊ុន សែន​​​ ក៏​​​មាន​​​​​​ប្រសាសន៍​​​ដែរ​​​ថា លោក​​​​​​បាន​​​អនុញ្ញាត​​​​​​ឲ្យ​​​លោក​​​ ស ខេង​​​ រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​​​​មហាផ្ទៃ​​​ទាក់ទង​​​ទៅ​​​លោក​​​ សម រង្ស៊ី ដោយ​​​ផ្ទាល់​​​​​​ ដើម្បី​​​ដោះស្រាយ​​​​​​ចំណុច​​​ជាប់​​​គាំង​​​នៃ​​​ការ​​​ព្រម​​​ព្រៀង​​​ នេះ​​​។
លោក​​​ ស ខេង​​​ មិនអាច​​​ទាក់ទង​​​​​​សុំ​​​ការ​​​បំភ្លឺ​​​បាន​​​ទេ​​​កាល​​​ពី​​​ម្សិលមិញ ​​​។ ហើយ​​​​​​ការ​​​ព្យាយាម​​​ទាក់ទង​​​ទៅ​​​​​​លោក​​​ ព្រំ សុខា និង​​​លោក​​​ សុន ឆ័យ​​​ ក៏​​​មិន​​​អាច​​​ទាក់ទង​​​​​​បាន​​​ដែរ​​​៕ សុខុម
(រាយការណ៍​​​បន្ថែម​​​ដោយ ម៉ិច ដារា៉ និង ឃី សុវុឌ្ឍី​​​)

លោក​​​ ហ៊ុន សែន​​​ និយាយ​​​ថា ការ​​​​​​​ជាប់​​​គាំង​​​ផ្នែក​​​នយោបាយ​​​អាច​​​នឹង​​​បញ្ចប់​​​នៅ​​​ត្រឹម​​​ថ្ងៃ​​​ចូល​​​ឆ្នាំ

April 8, 2014
The Cambodia Daily

លោក​​​ ហ៊ុន សែន និយាយ​​​ថា លោក​​​ សម រង្ស៊ី អាច​​​នឹង​​​ត្រូវ​​​ចាប់​​​ខ្លួន​​​​​​ក្នុង​​​សប្ដាហ៍​​​នេះ​​​
លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន បាន​​​​​​មាន​​​​​​ប្រសាសន៍​​​កាល​​​ពី​​​ម្សិលមិញ​​​ថា ​​​​​​ការ​​​ជាប់​​​គាំង​​​ផ្នែក​​​នយោបាយ​​​នៅ​​​ក្នុង​​​ប្រទេស​​​​​​ កម្ពុជា​​​អាច​​​នឹង​​​​​បញ្ចប់​​​​​​មុនពិធី​​​បុណ្យ​​​​​​​​​ចូល​​​ ឆ្នាំខ្មែរ​​​ប្រពៃណី​​​ជាតិ​​​ ដែល​​​​​​នឹង​​​ចាប់​​​ផ្ដើម​​​នៅ​​​ថ្ងៃ​​​ច័ន្ទ​​​ សប្ដាហ៍​​​ក្រោយ​​​ ហើយ​​​ទន្ទឹម​​​​​​នឹង​​​​​​​​​នេះ​​​លោក​​​​​​ក៏​​​បាន​​​ព្រមាន​​​ដែរ​​​ ថា លោក​​​ សម រង្ស៊ី ​​​មេដឹកនាំ​​​គណ​​​បក្ស​​​ប្រឆាំង​​​​​​អាច​​​នឹង​​​​​​ត្រូវ​​​​​​​​​ជាប់ ​​​ពន្ធនាគារ​​​នៅ​​​ក្នុង​​​សប្ដាហ៍​​​នេះ​​​ ដោយ​​​​​​សារ​​​តែ​​​​​​លិខិត​​​មួយ​​​ច្បាប់​​​ដែល​​​លោក​​​បាន​​​សរសេរ​​​ ថ្វាយ​​​​​​ព្រះ​​​មហា​​​ក្សត្រ ​​​នរោត្តម​​​ សីហមុនី។
នៅ​​​ក្នុង​​​ពិធី​​​ប្រគល់​​​សញ្ញា​​​បត្រ​​​នៅ​​​​​​កោះ​​​​​​ពេជ្រ​​​ ក្នុង​​​រាជធានីភ្នំពេញ​​​ លោក​​​ ហ៊ុន សែន​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា ការ​​​ចរចា​​​ឯកជន​​​រវាង​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា និង​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ជិត​​​​​​ដោះ​​​ស្រាយ​​​វិវាទ​​​នយោ​​​ បាយ​​​​​​រវាង​​​គណបក្ស​​​ទាំង​​​ពីរ​​​បាន​​​ហើយ​​​។
លោក​​​បាន​​​ថ្លែង​​​ទៅ​​​កាន់​​​​​​ក្រុម​​​និស្សិត​​​បញ្ចប់​​​​​​ការ​ ​​សិក្សា​​​ផ្នែក​​​គណនេយ្យ​​​ថា “ពេល​​​នេះ​​​នៅ​​​សល់​​​តែ​​​មួយ​​​ចំណុច​​​​​​ប៉ុណ្ណោះ​​​សម្រាប់​​​​​​ សេចក្ដី​​​ព្រាង​​​​​​សម្រាប់​​​​​​ការ​​​​​​ចរចា​​​​​​​​​។ នៅ​​​សល់​​​មួយ​​​ចំណុច​​​តូច​​​​​​ ហើយ​​​​​​នៅ​​​ព្រឹក​​​នេះ​​​ខ្ញុំ​​​បាន​​​ឲ្យ​​​ឯក​​​ឧត្តម​​​   ស ខេ​​​ង [រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​មហាផ្ទៃ​​​] ចរចា​​​បន្តិច​​​​​​ទៀត​​​ ហើយ​​​ឲ្យ​​​​​​រាយការណ៍​​​មក​​​ខ្ញុំ​​​​​​”។
លោក​​​ ហ៊ុន សែន​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា ព័ត៌មាន​​​ស្ដីពី​​​ដំណោះ​​​ស្រាយ​​​​​​ចំពោះ​​​ការ​​​ជាប់​​​គាំង​​​​​​​​​ ផ្នែក​​​នយោបាយ​​​នេះ​​​​​​នឹ​​​ង​​​ត្រូវ​​​គណបក្ស​​​មួយ​​​ក្នុង​​​ចំណោម​ ​​គណបក្ស​​​ទាំង​​​ពីរ​​​ធ្វើ​​​​​​ឲ្យ​​​បែក​​​ធ្លាយ​​​មុន​​​​​​ចូល​​​ ឆ្នាំ​​​​​​ខ្មែរ​​​ប្រពៃណី​​​ជាតិ​​​​​​។
លោក​​​បាន​​​មាន​​​ប្រសាសន៍​​អំពី​​​​​​ការ​​​ព្រម​​​ព្រៀង​​​នេះ​​​ថា  “យប់​​​មិញ​​ ខ្ញុំ​​​បាន​​​ចុះ​​​ហត្ថ​​​លេខា​​​​​​លើ​​​ករណី​​​នេះ​​​​​​រួច​​​ហើយ​​​។ វា​​​នឹង​​​បែក​​​ធ្លាយ​​​នៅ​​​មុន​​​ចូល​​​ឆ្នាំ​​​ខ្មែរ។ ជួន​​​កាល​​​​​​អាច​​​នឹង​​​​​​មាន​​​​​​ការ​​​យល់​​​ព្រម​​​​​​​​​ចូល​​​​​ ​ព្រះ​​​បរមរាជវាំង​​​​ក្រោម​​​រាជា​​​ធិបតី​​​របស់​​​ព្រះមហាក្សត្រ​​​​​​ ហើយ​​​គណ​​​បក្ស​​​ទាំង​​​ពី​​​រ​​​អាច​​​ចុះ​​​ហត្ថលេខា​​​​​​នៅ​​​ចំពោះ​​ ​​​​​​​ព្រះ​​​ភក្ត្រ​​​របស់​​​ព្រះ​​​មហាក្សត្រ​​​”។
លោក​​​​​​​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ទៀត​​​ថា “ប្រសិន​​​បើ​​​​​​​​​រឿង​​​នេះ​​​មិន​​​កើត​​​ឡើង​​​​​​ទេ​​​ អ្វីៗ​​​នឹង​​​​​​​​​ដំណើរ​​​ការ​​​​​​ដូច​​​មុន​​​ ពិធី​​​​​​បុណ្យ​​​ចូល​​​ឆ្នាំ​​​ខ្មែរ​​​​​​ប្រពៃ​​​ណី​​​ជាតិ​​​​​​​​​នឹង ​​​នៅ​​​តែ​​​មាន​​​ ចោល​​​ឈូង ហើយ​​​ខ្ញុំ​​​នឹង​​​​​​​​​លេង​​​កូន​​​ហ្គុលហ្វ៍​​​ វា​​​គ្មាន​​​បញ្ហា​​​អ្វី​​​ទេ​​​​​​”។
លោក​​​ ហ៊ុន​​​ សែន​​​ ក៏​​​បាន​​​លើក​​​ឡើង​​​​​​ពី​​​បញ្ហា​​​​​​សេចក្ដី​​​ថ្លែង​​​ការណ៍​​​ ផ្លូវ​​​ការ​​​​​​យ៉ាង​​​ច្រើន​​​​​​របស់​​​រដ្ឋាភិបាល​​​ដែល​​​បាន​​​​​​ ចេញ​​​ផ្សាយ​​​កាល​​​ពី​​​​​​​​​​​​ចុង​​​សប្ដាហ៍​​​កន្លង​​​ទៅ​​​នេះ​​​ផង​ ​​ដែរ​​​ ដែល​​​គំរាម​​​​​​ចាត់​​​វិធាន​​​ការ​​​​​​តាម​​​ផ្លូវ​​​ច្បាប់​​​ប្រឆាំង​ ​​លោក​​​ សម រង្ស៊ី ចំពោះ​​​ការ​​​​​​មិន​​​គោរ​​​ព​​​ព្រះ​​​​​​មហា​​​ក្សត្រ​​​ នរោត្តម សីហមុនី។
រដ្ឋាភិបាល​​​លើក​​​ឡើង​​​ថា ខ្លួន​​​ប្រហែល​​​ជា​​​ត្រូវ​​​​​​ផ្ដន្ទាទោស​​​​​​លោក​​​ សម រង្ស៊ី ចំពោះ​​​លិខិត​​​មួយ​​​ច្បាប់​​​ដែល​​​លោក​​​បាន​​​ថ្វាយ​​​​​​​​​ព្រះ​​​ មហាក្សត្រ​​​ នរោត្តម សីហមុនី កាល​​​ពី​​​សប្ដាហ៍​​​មុន​​​ ដែល​​​​​​លើក​​​ឡើង​​​​​​ថា រដ្ឋសភា​​​​​​ដែល​​​មាន​​​​​​សុទ្ធ​​​តែ​​​សមាជិក​​​គណបក្ស​​​ប្រជាជន​​​ កម្ពុជា “តំណាង​​​ឲ្យ​​​ប្រជាពលរដ្ឋ​​​ខ្មែរ​​​ទាំង​​​មូល​​​​​​” និង​​​ការ​​​​​​បន្ទោស​​​​​​ព្រះ​​​​​​អង្គ​​​ចំពោះ​​​ការ​​​​​​កោះ​​​​​​ ប្រ​​​ជុំ​​​​​​និង​​​​​​អបអរ​​​សាទរ​​​ចំពោះ​​​​​​​​​អង្គនីតិប្បញ្ញត្តិ​​ ​​​​មួយ​​​នេះ​​​។
គណបក្ស​​​​​​សង្គ្រោះ ជាតិ​​​​​​បាន​​​ធ្វើ​​​ពហិការ​​​​​​មិន​​​ចូល​​​សភា​​​ឡើយ​​​​​​​​​ចាប់​​​ តាំង​​​ពី​​​​​​​​​​​​វា​​​ត្រូវ​​​បាន​​​​​​កោះ​​​ប្រជុំ​​​​​​កាល​​​ពី​​​ ខែ​​​កញ្ញា​​​មក​​​​​​ ដោយ​​​ចោទ​​​ប្រកាន់​​​​​​​​​ថា ការ​​​បោះឆ្នោត​​​​​​​​​កាល​​​ពី​​​ខែ​​​កក្កដា ធ្វើ​​​​​​ឲ្យ​​​ខូច​​​ដោយ​​​សារ​​​តែ​​​ការ​​​លួច​​​បន្លំ​​​​​​។
លោក ហ៊ុន សែន​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​ដឹង​​​ថា ច្បាប់​​​រដ្ឋធម្មនុញ្ញ​​​ដែល​​​​​​​​​ចែង​​​​​​អំពី​​​​​​ “សិទ្ធិ​​​មិន​​​អាច​​​បំពាន​​​​​​​​​បាន​​​” របស់​​​ព្រះ​​​មហា​​​ក្សត្រ​​​​​​មិនមាន​​​ចែង​​​នៅ​​​ក្នុង​​​ក្រម​​​​​​ ព្រហ្មទណ្ឌ​​​ទេ។
លោក​​​ ហ៊ុន​​​ សែន​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា  “អ្នក​​​ច្បាប់​​​មួយ​​​ចំនួន​​​និយាយ​​​ថា មាត្រា​​​៧ និង​​​មាត្រា៨ [នៃ​​​រដ្ឋធម្មនុញ្ញ] និយាយ​​​ថា ព្រះ​​​មហា​​​ក្សត្រ​​​មិន​​​អាច​​​បំពាន​​​​​​បាន​​​​​​ឡើយ​​​ ប៉ុន្តែ​​​ខ្ញុំ​​​យល់​​​ស្រប​​​ថា សម្រាប់​​​​​​ការ​​​ប្រមាថព្រះ​​​មហាក្សត្រ​​​​​​គ្មាន​​​​​​ច្បាប់​​​​​​ណា ​​​និយាយ​​​​​​ថា វា​​​មាន​​​ទោស​​​​​​យូរ​​​ប៉ុណ្ណា​​​ទេ​​​។​​​ ប៉ុន្តែ​​​​​​កុំ​​​ភ្លេច​​​​​​ថា អ្នក​​​ឯង​​​ប្រឆាំង​​​នឹង​​​​​​​​​ក្រុម​​​ប្រឹក្សា​​​រដ្ឋធម្មនុញ្ញ​​​”។
រដ្ឋាភិបាល​​​​​​បាន​​​ចោទ​​​ប្រកាន់​​​លោក​​​ សម រង្ស៊ី ពីបទ​​​បំពាន​​​មាត្រា​​​​​​៣៦ នៃ​​​ច្បាប់​​​ស្ដី​​​ពី​​​ការរៀប​​​ចំ​​​និង​​​ការ​​​ប្រព្រឹត្តទៅ​​​​​​នៃ ​​​​​​ក្រុម​​​ប្រឹក្សា​​​ធម្មនុញ្ញ​​​ ដែល​​​​​​ពាក់ព័ន្ធ​​​​​​​​​នឹង​​​​​​ការ​​​មិន​​​គោរព​​​​​​​​​សេចក្ដី​​​ សម្រេច​​​របស់​​​អង្គនីតិប្បញ្ញត្តិ​​​មួយ​​​នេះ​​​ ហើយ​​​​​​ត្រូវ​​​មាន​​​ទោស​​​ជាប់ពន្ធនាគារ​​​រហូត​​​ដល់​​​​​​១៣​​​ខែ​​​។
កាល​​​ពី​​​ខែ​​​កញ្ញា​​​ ក្រុម​​​ប្រឹក្សា​​​ធម្មនុញ្ញ​​​​​​បាន​​​ច្រាន​​​ចោល​​​ពាក្យ​​​បណ្ដឹង​​​ ចុង​​​ក្រោយ​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ជុំ​​​វិញ​​​ភាព​​​មិន​​​ ​​​​​​ប្រក្រតី​​​​​​​​​អំឡុង​​​ការ​​​បោះឆ្នោត​​​ ដោយ​​​ត្រួស​​​ត្រា​យ​​ផ្លូវ​​​សម្រាប់​​​ព្រះ​​​មហាក្សត្រ​​​​​​កោះប្រជុំ​ ​​សភា។
លោក​​​ ហ៊ុន​​​ សែន​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា ការ​​​ចាប់​​​ខ្លួន​​​លោក សម រង្ស៊ី​​​ អា​​​ចនឹង​​​​​​ធ្វើ​​​ឡើង​​​នៅ​​​សប្ដាហ៍​​​នេះ​​​​​​។ លោក ហ៊ុន​​​ សែន បាន​​​ព្រមាន​​​​​​ដល់​​​មេ​​​ដឹក​​​នាំ​​​គណបក្ស​​​ប្រឆាំង​​​​​​រូប​​​នេះ ​​​ថា “ជួន​​​កាល​​​វា​​​មិន​​​ប្រាកដ​​​ទេ​​​ថា អាច​​​នឹង​​​ប្ដឹង​​​​​​នៅ​​​មុន​​​ចូល​​​ឆ្នាំ​​​ថ្មី​​​​​​ក៏​​​ថាបាន​​​។ សូម​​​ប្រយ័ត្ន​​​​​​តិច​​​​​​ថា​​​មិន​​​បាន​​​​​​​​​ចូល​​​ឆ្នាំ​​​ ថ្មីអ្នក​​​ឯង​​​អាច​​​នឹង​​​ចូល​​​ឆ្នាំ​​​ថ្មី​​​នៅ​​​​​​ព្រៃ​​​ស [ពន្ធ​​​នាគារ]”។
មេដឹកនាំ​​​គណបក្ស​​​ប្រឆាំង​​​រូប​​​​​​នេះ​​​បាន​​​មាន​​​ប្រសាសន៍​​​ តាម​​​ទូរស័ព្ទ​​​កាល​​​ពី​​​ម្សិលមិញ​​​ថា លោក​​​ ស ខេង​​​ បាន​​​កំណត់​​​ពេល​​​​​​កោះ​​​ហៅ​​​ដើម្បី​​​ចរចា​​​​​​ជាមួយ​​​​​​លោក​​​នៅ ​​​ពេល​​​ព្រឹក។ ប៉ុន្តែ​​​លោក​​​បានមាន​​​ប្រសាសន៍​​​ថា ការ​​​កោះ​​​ហៅ​​​នេះ​​​ត្រូវ​​​បាន​​​ពន្យារពេល​​​រហូត​​​ដល់​​​យប់​​​មិញ​ ​​។
លោក​​​ សម រង្ស៊ី បាន​​​មាន​​​ប្រសាសន៍​​​ថា “ព្រឹក​​​នេះ​​​​​​ខ្ញុំ​​​មាន​​​គម្រោង​​​​​​​​​ចរចា​​​ជាមួយ​​​គាត់​​​​​​ ​​​​​​​​នៅ​​​រសៀល​​​នេះ​​​។ គាត់​​​រវល់​​​ ខ្ញុំ​​​ក៏​​​រវល់​​​ ដូច្នេះ​​​យើ​​​ង​​​ត្រូវ​​​ស្វែង​​​រក​​​ពេល​​​លើក​​​​​ក្រោយ​​​ទៀត​​​”។
នៅ​​​ម៉ោង​​​៨យប់​​​​​​ លោក​​​ស្រី​​​ ជូឡុង សូ​​​មូរ៉ា តំណាង​​​រាស្ត្រ​​​ជាប់​​​ឆ្នោត​​​របស់​​​គណបក្ស​​​​​​សង្គ្រោះ​​​ជាតិ​​​​​ ​​​​​​​និង​​​ដែល​​​​​​ត្រូវ​​​ជា​​​ភរិយា​​​របស់​​​លោក​​​ សម រង្ស៊ី បាន​​​មាន​​​ប្រសាសន៍​​​ថា​​​ គ្មាន​​​​​​ការ​​​កោះ​​​ហៅ​​​ទេ​​​។ លោក​​​ស្រីមាន​​​ប្រសា​​​សន៍​​​ថា លោក​​​ សុន ឆ័យ​​​ ប្រធាន​​​ក្រុម​​​តំណាង​​​​​​រាស្ត្រ​​​​​​គណបក្ស​​​សង្គ្រោះ​ជាតិ​​​ និង​​​លោក​​​ ព្រំ​​​ សុខា រដ្ឋ​​​លេខាធិការ​​​មក​​​ពីគណបក្ស​​​ប្រជាជន​​​កម្ពុជា​​​នឹង​​​ជួប​​​គ្នា​ ​​នៅ​​​ព្រឹក​​​នេះ​​​។
លោក សុន ឆ័យ​​​ និង​​​លោក​​​ ព្រំ​​​ សុខា បាន​​​រៀប​​​ចំ​​​ការ​​​ចរចា​​​ក្នុង​​​រយៈ​​​ពេល​​​មួយ​​​សប្ដាហ៍​​​កន្លង​ ​​មក​​​នេះ ដើម្បីរៀប​​​ចំ​​​​​​របៀប​​​វារៈ​​​​​​ថ្នាក់​​​កំពូល​​​រវាង​​​​​​លោក​​​ ហ៊ុន​​​ សែន និង​​​លោក​​​ សម រង្ស៊ី។ លោក​​​ សុន ឆ័យ​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា លោ​​​​​​ក​​​បាន​​ជួប​​​ជាមួយ​​​លោក​​​ ព្រំ សុខា កាល​​​​​​ពី​​​យប់​​​ថ្ងៃ​​​សៅរ៍​​​ ប៉ុន្តែ​​​ថា ការ​​​ជួប​​ចរចា​​​ ដែល​​​​​​គ្រោង​​​ធ្វើ​​​​​​កា​​ល​​​ពីម្សិលមិញ​​​​​​​​​ក៏​​​ត្រូវ​​​បាន​​ ​ពន្យា​​​រ​​​ពេល​​​​​​ដែរ​​​។
នៅ​​​ឯ​​​ខួប​​​មួយ​​​ឆ្នាំ​​​នៃ​​​ការ​​​បង្កើត​​​​​​​​​គណ​​​បក្ស​​ សង្គ្រោះ​​​ជាតិ​​​កាល​​​ពីម្សិលមិញ​​​ លោក​​​ សម រង្ស៊ី បាន​​​ថ្លែង​​​សុន្ទរកថា ដ៏​​​ស្វាហាប់​​​ដែល​​​​​​នៅ​​​ក្នុង​​​នោះ​​​លោក​​​បាន​​​ច្រាន​​​ចោល​​​កា ​​​រ​​​​​​អះ​​​អាង​​​របស់​​​រដ្ឋាភិបាល​​​​​​​​ដែល​​​ថា លោក​​​មិន​​​គោរព​​​ ឬប្រមាថ​​​ព្រះ​​​មហាក្សត្រ​​​​​​នៅ​​​ក្នុង​​​លិខិត​​​មួយដែល​​​លោក​​​បាន​ ​​ថ្វាយ​​​​​​ព្រះ​​​មហាក្សត្រ​​​កាល​​​ពី​​​ថ្ងៃ​​​ពុធ​​​។
លោក​​​ សម រង្ស៊ី បាន​​​មាន​​​ប្រសាសន៍​​​សំដៅ​​​ដល់​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​របស់​​​ លោក​​​ ហ៊ុន សែន​​​ ថា “មាន​​​គណបក្ស​​​មួយ​​​ដែល​​​ធ្លាប់​​​​​​ជេរ​​​ប្រមាថ​​​​​​ព្រះ​​​ មហាក្សត្រ​​​ និង​​​គំរាម​​​​​​ព្រះ​​​មហាក្សត្រ​​​ គំរាម​​​រម្លាយ​​​របប​​​រាជានិយម​​​ និង​​​​​​រម្លាយ​​​ស្ថាប័ន​​​​​​គ្រប់​​​គ្រង​​​​​​រាជបល្ល័ង្ក​​​”។
កាល​​​ពី​​​ឆ្នាំ​​​២០០៥ លោក​​​ ហ៊ុន​​​ សែ​​​ន​​​ បាន​​​គំរាម​​​ពិចារណា​​​រម្លាយ​​​របប​​​រាជានិយម​​​​​​​​​អាស្រ័យ​​​រដ្ឋ​​ ​ធម្មនុញ្ញ​​​ និង​​​ជំនួស​​​​​​ដោយ​​​​​​សាធារណរដ្ឋ​​​ ប្រសិន​​​បើ​​​ព្រះ​​​មហាក្សត្រ​​​ នរោត្តម​​​ សីហមុនី មិន​​ចុះ​​​សន្ធិសញ្ញា​​​ព្រំដែន​​​ដ៏​​​ចម្រូ​​​ង​​​ចម្រាស​​​​​​ជាមួយ​​​ ប្រទេស​​​វៀតណាម​​​ទេ​​​នោះ។
លោក​​​បានមាន​​​ប្រសាសន៍​​​ថា “អ្នក​​​ដែល​​​ធ្លាប់​​​​​​ជេរ​​​​​​​​​ព្រះ​​​មហាក្សត្រ​​​ ពេល​​​នេះ​​​​​​បាន​​​​​​​​​ចោទ​​​ប្រកាន់​​​ខ្ញុំ​​​​​​ថា ខ្ញុំ​​​មើល​​​ងាយ​​​ព្រះ​​​មហា​​​ក្សត្រ​​​ វា​​​ខុស​​​ទាំង​​​ស្រុង​​​​​​។ [សម្រាប់​​​ពួក​​​គេ​​​] និយាយ​​​បាត​​​ដៃ​​​ខ្នង​​​ដៃ ហើយ​​​សទៅ​​​ជា​​​ខ្មៅ​​​”។ នៅ​​​ក្នុង​​​ទសវត្សរ៍​​​ឆ្នាំ​​​១៩៨០ ដល់​​​ទសវត្សរ៍​​ឆ្នាំ​​​១៩៩០ របប​​​លោក​​​​​​​​​ ហ៊ុន សែន​​​ នៅ​​​ក្នុង​​រាជធានី​​​ភ្នំពេញ​​​​​​បាន​​​ប្រយុទ្ធ​​​គ្នា​​​នៅ​​​ក្នុង​​​ សង្គ្រាម​​​​​​សីុវិល​​​ ជាមួយ​​​នឹង​​​​​​កម្លាំ​​​ង​​​ប្រឆាំង​​​​​​នៅតាម​​​ព្រំដែន​​​​​​ថៃ​​​ ដឹកនាំ​​​ដោយ​​​​​​ព្រះ​​​អង្គ​​​ម្ចាស់​​​ នរោត្តម​​​ សីហនុ នៅ​​​ពេល​​​​​​​​​នោះ​​។
លោក​​​ សម រង្ស៊ី បាន​​​ចោទ​​​សួរ​​​​​​ ដែល​​​ទំនង​​​​​​ជា​​​បាញ់​​​ឆ្ពោះ​​​ទៅ​​​​​​រក​​​លោក​​​ ហ៊ុន សែន​​​ ថា ហេតុអ្វី​​​ក៏​​​ចោទ​​​ប្រកាន់​​​អ្នក​​​ដទៃ​​​​​​ថា គេ​​​ប្រឆាំង​​​​​​នឹង​​​ព្រះ​​​មហា​​​ក្សត្រ​​​​​​ នៅ​​​ពេល​​​ខ្លួន​​​ឯង​​​​​​ជា​​​​​​អ្នក​​​ប្រឆាំង​​​​​​ព្រះ​​​មហាក្សត្រ​ ​​មុន​​​គេ​​​នោះ​​​​​​?”។ នៅ​​​ពេល​​​នោះ​​​លោក សម រង្ស៊ី បាន​​​​​​ថ្លែង​​​ទៅ​​​កាន់​​​​​​ក្រុម​​​អ្នក​គាំទ្រ​​​​​​នៅ​​​ទី​​​ ស្នាក់​​​កា​​​រ​​​​​​កណ្ដាល​​​​​​របស់​​​​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​​​ ​ក្នុង​​​​​​រាជធានី​​​ភ្នំពេញ​​​​​​អំពី​​​ការ​​​ប្រកាស​​​​​​​​​លើក​​​​​​ មុន​​​ថា ​​​គណ​​​បក្ស​​​ប្រឆាំង​​​​​​​​​នឹង​​​​​​បន្ត​​​​​​​​​ធ្វើ​​​មហាបាតុកម្ម​ ​​ ហើយ​​​​​​ហែក្បួន​​​​​​នៅ​​​ថ្ងៃ​​​ទី​​​២ ខែ​​​ឧសភា ប្រសិន​​​បើ​​​គ្មាន​​​​​​​​​កិច្ច​​​ព្រមព្រៀង​​​ជាមួយ​​​រដ្ឋាភិបាល​​​ទេ​ ​​នោះ​​​។
លោក​​​ សម រង្ស៊ី បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​៣១ ខែ​​​មីនាថា គណបក្ស​​​របស់​​​​​​លោក​​​នឹង​​​​​​​​​ធ្វើ​​​​​​យុទ្ធ​​​នាការ​​​រយៈ​​​ពេល ​​​ពីរ​​​សប្ដាហ៍​​​សម្រាប់​​​​​​ការ​​​បោះឆ្នោត​​​រាជធានី ខេត្ត​​​​​​ ស្រុក​​​-ខណ្ឌ ដើម្បី​​​​​​គេច​​​ពី​​​បម្រាម​​​​​​របស់​​​លោក​​​ ហ៊ុន​​​ សែន​​​ មិន​​​ឲ្យ​​​មាន​​​ការ​​​ប្រមូល​​​ផ្ដុំ​​​គ្នា​​​​​​នៅ​​​តាម​​​ទីសាធារណៈ។ លោក​​​ សម រង្ស៊ី បាន​​​ថ្លែង​​​ថា “បង​​​ប្អូន​​​សូម​​​ត្រៀម​​​ខ្លួន​​​ឲ្យ​​​ហើយ​​​សម្រាប់​​​ថ្ងៃ​​​ទី​​​២ ខែ​​​ឧសភា។​​​ យើង​​​សុំ​​​២​​​លាន​​​​​​នាក់”៕​​​សុខុម​​​
(រាយការណ៍​​​បន្ថែម​​​ដោយ Alex Willemyns) ​​​

មេ​បក្ស​ជាប់​ឆ្នោត​ជួប​គ្នា​តាម​ទូរស័ព្ទ​ទទួល​បាន​លទ្ធផល​ល្អ


20140410_02
លោក ហ៊ុន សែន និង​លោក​ សម រង្ស៊ី ចាប់​ដៃ​គ្នា​នៅ​ពេល​ជួប​គ្នា​លើក​ដំបូង​ កាល​ពី​ខែ​កញ្ញា​​​។ រូបថត ជីវ័ន
Thursday, 10 April 2014
មាស សុខជា និង Kevin Ponniah
The Phnom Penh Post

ភ្នំពេញៈ លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន និង​លោក សម រង្ស៊ី មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​បាន​និយាយ​គ្នា​តាម​ទូរស័ព្ទ​ជិត​មួយ​ម៉ោង ហើយ​បាន​ឈាន​ដល់​ការ​ព្រម​ព្រៀង​ល្អ​មួយ​ស្តី​ពី​កំណែ​ទម្រង់​នៃ​ការ​ បោះឆ្នោត​ដែល​អាច​ត្រួស​ត្រាយ​ផ្លូវ​ដល់​ការ​ព្រម​ព្រៀង ដែល​គណបក្ស​សង្គ្រោះ​ជាតិ​អាច​នឹង​បញ្ចប់​ការ​ធ្វើ​ពហិការ​ក្នុង​ការ​ចូល​ ប្រជុំ​សភា​ជាង ៦ ខែ​កន្លង​មក​នេះ។
យោង​តាម​លោក សម រង្ស៊ី មាន​ចំណុច​មិន​ទាន់​សម្រេច​រវាង​មេ​ដឹក​នាំ​ទាំង​ពីរ​គឺ​កាលបរិច្ឆេទ​នៃ​ការ ​បោះឆ្នោត​មុន​អាណតិ្ត ប៉ុន្តែ មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​មាន​សុទិដ្ឋិ​និយម​ថា គណបក្ស​កាន់​អំណាច​នឹង​ឆ្លើយ​តប​វិជ្ជមាន​ចំពោះ​សំណើ​ចុងក្រោយ​របស់​គណបក្ស​ លោក។
លោក សម រង្ស៊ី បាន​ថ្លែង​កាល​ពីល្ងាច​ម្សិលមិញ​ថា៖ «យើង​បាន​ឆ្ពោះ​ទៅ​មុខ។ យើង​បាន​ឈាន​ដល់​ការ​ព្រម​ព្រៀង​មួយ​អំពី​សមាសភាព និង​ឯករាជភាព​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត»។ «យើង​បាន​ព្រម​ព្រៀង​ថា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​នេះ​ត្រូវ​កំណត់​អាណតិ្ត​ក្នុង​រដ្ឋ ​ធម្មនុញ្ញ​សម្រាប់​ការ​រៀបចំ​ការ​បោះឆ្នោត​នៅ​ថ្ងៃ​អនាគត​ហើយ​យើង​ក៏​បាន​ ព្រម​ព្រៀង​ថា សមាសភាព​របស់​គណៈកម្មាធិការ​នឹង​ត្រូវ​សម្រេច​រួម​គ្នា​ដោយ​គណបក្ស​ទាំង​ពីរ ហើយ​ត្រូវ​មាន​ការ​ព្រម​ព្រៀង​រវាង​គណបក្ស​ទាំង​ពីរ»។
លោក​បន្ត​ថា៖ «នេះ​ជា​ការ​ព្រម​ព្រៀង​ល្អ ហើយ​យើង​ទាំង​អស់​គ្នា​ពេញ​ចិត្ត»។ កាល​ពី​មុន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ទាមទារ​ឲ្យ​សមាជិក គ.ជ.ប ត្រូវ​មាន​ការ​អនុម័ត​ដោយ​សំឡេង ២ ភាគ ៣ នៃ​រដ្ឋសភា ប៉ុន្តែ «ការ​ព្រម​ព្រៀង​កាល​ពី​ម្សិលមិញ​គឺ​ល្អ​ប្រសើរ​ជាង​ការ​អនុម័ត ២ ភាគ ៣» ព្រោះ​វា​ត្រូវ​ការ​មតិ​ឯកច្ឆន្ទ»។
លោក សម រង្ស៊ី បាន​ឲ្យ​ដឹង​ទៀត​ថា បញ្ហា​តែ​មួយ​ដែល​នៅ​សល់​ទាក់ទង​នឹង​ការ​បោះឆ្នោត​លើក​ក្រោយ ដែល​បច្ចុប្បន្ន​គ្រោង​ធ្វើ​ឡើង​នៅ ខែ​កក្កដា ឆ្នាំ ២០១៨ «ចំណុច​ខ្វែង​គំនិត​គ្នា [រវាង​គណបក្ស​ទាំង​ពីរ] គឺ​មិន​ឆ្ងាយ​ទេ» ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​រង់ចាំ «សំណើ​តប​ចុង​ក្រោយ» អំពី​កាលបរិច្ឆេទ។
កន្លង​មក គណបក្ស​ប្រជាជន​កម្ពុជា បាន​ជំទាស់​នឹង​ការ​បោះឆ្នោត​មុន​អាណតិ្ត​ដោយ​ថ្លែង​ថា វា​នឹង​មិន​ស្រប​រដ្ឋ​ធម្មនុញ្ញ ក្នុង​ការ​រំលាយ​រដ្ឋសភា នៅ​មុន​អាណតិ្ត។ ការ​ព្រម​ព្រៀង​បច្ចុប្បន្ន​នឹង​តម្រូវ​ឲ្យ​គណបក្ស​ទាំង​ពីរ​ធ្វើ​ការ​រួម​ គ្នា​ដើម្បី​ធ្វើ​វិសោធនកម្ម​រដ្ឋ​ធម្មនុញ្ញ​និង​ច្បាប់​បោះឆ្នោត​ក្នុង​ រដ្ឋសភា ដែល​បាន​បើក​សម័យ​ប្រជុំ​ដោយ​ព្រះ​មហាក្សត្រ កាល​ពី ខែ​កញ្ញា ដោយ​មាន​តែ​សមាជិក​រដ្ឋសភា​ពី​គណបក្ស​ប្រជាជន​តែ ៦៨ រូប​ប៉ុណ្ណោះ​ចូល​រួម។
មន្រ្តី​ជាន់​ខ្ពស់​នៃ​គណបក្ស​ប្រជាជន​ជាច្រើន​នាក់​មិន​អាច​ទាក់ទង​សុំ​ ការ​អត្ថាធិប្បាយ​បាន​ទេ កាល​ពី​ម្សិលមិញ ដើម្បី​បញ្ជាក់​អំពី​ការ​អះអាង​របស់​លោក សម រង្ស៊ី។
លោក ឈាង វុន អ្នក​នាំ​ពាក្យ​រដ្ឋសភា និង​ជា​សមាជិក​នៃ​ក្រុម​ចរចា​របស់​គណបក្ស​ប្រជាជន បាន​ថ្លែង​ថា គណបក្ស​ប្រជាជន​ប្រឆាំង​នឹង​ការ​បោះឆ្នោត​មុន​អាណតិ្ត ប៉ុន្តែ​យល់​ព្រម​ទទួល​យក​ការ​ព្រម​ព្រៀង​ដែល​នឹង​កំណត់​ការ​បោះឆ្នោត​ទៅ​ មុខ​បន្តិច​ដើម្បី​គោល​បំណង​ភ័ស្តុភារ។ លោក​បាន​បន្ថែម​ថា៖ «វា​ពិបាក [សម្រាប់​ប្រជាជន​បោះឆ្នោត] ក្នុង​ខែ​ភ្លៀង ដូច្នេះ​កាលបរិច្ឆេទ​បោះឆ្នោត​អាច​ផ្លាស់​ប្តូរ​បន្តិច។ នេះ​អាច​កើត​ឡើង»។
លោក វុន បាន​បដិសេធ​មិន​ធ្វើ​ការ​អត្ថាធិប្បាយ​បន្ថែម​អំពី​កិច្ច​ពិភាក្សា​រវាង​លោក ហ៊ុន សែន និង​លោក រង្ស៊ី ទេ រាប់​ទាំង​ការ​ព្រម​ព្រៀង​អំពី​កំណែ​ទម្រង់​ការ​បោះឆ្នោត​ដោយ​ថ្លែង​ថា លោក​មិន​ចង់​លើក​ឡើង​អំពី​ចំណុច​ទាំង​អស់​នៃ​កិច្ច​ពិភាក្សា​ថ្នាក់​កំពូល​ ទេ។
លោក អ៊ឹម សួស្តី ប្រធាន គ.ជ.ប បាន​ថ្លែង​កាល​ពី​ម្សិលមិញ​ថា លោក «បាន​ដឹង​អំពី​កិច្ច​ពិភាក្សា» ប៉ុន្តែ​មិន​ចង់​ធ្វើ​ការ​អត្ថាធិប្បាយ​ទេ។ នៅ​ពេល​សួរ​ថា បើ គ.ជ.ប ត្រូវ​រុះរើ ហើយ​សមាជិក​បច្ចុប្បន្ន​របស់ គ.ជ.ប នឹង​ត្រូវ​ដក​ចេញ...? លោក​បាន​ថ្លែង​ថា៖ «ខ្ញុំ​មិន​ចាប់​អារម្មណ៍​លើ​បញ្ហា​ទាំង​នោះ​ទេ។ អ្វី​ដែល​ខ្ញុំ​ធ្វើ​គឺ​ផ្អែក​លើ​នីតិវិធី​ច្បាប់»។
លោក រង្ស៊ី បាន​ថ្លែង​ថា ខណៈ​ពេល​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​គាំទ្រ​ការ​ផ្លាស់​ប្តូរ​កាលបរិច្ឆេទ​ បោះឆ្នោត​មក​រដូវ​ប្រាំង ដើម្បី​ធ្វើ​ឲ្យ​ការ​បោះឆ្នោត​កាន់​តែ​ងាយ​ស្រួល​នោះ គឺ​គណបក្ស​ចង់​ឲ្យ​កាលបរិច្ឆេទ​បោះឆ្នោត​រុញ​ថយ​ក្រោយ​ច្រើន​ខែ ជា​ជាង​ប៉ុន្មាន​ខែ។
យោង​តាម​លោក អេង ឆៃអៀង តំណាង​រាស្រ្ត​ជាប់​ឆ្នោត​នៃ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ឲ្យ​ដឹង​ថា មេ​ដឹក​នាំ​គណបក្ស​ទាំង​ពីរ​បាន​ពិភាក្សា​ជាង ៤៥ នាទី​កាល​ពី​ម្សិលមិញ បន្ទាប់​ពី​ការ​ហៅ​ទូរស័ព្ទ​បឋម​រវាង​លោក សម រង្ស៊ី និង​លោក ស ខេង ដើម្បី​រៀបចំ​សម្រាប់​កិច្ច​ពិភាក្សា​រវាង​លោក ហ៊ុន សែន និង​លោក សម រង្ស៊ី នោះ។
លោក​បន្ត​ថា អ្នក​ទាំង​ពីរ​ក៏​បាន​ពិភាក្សា​គ្នា​អំពី​គណបក្ស​សង្គ្រោះ​ជាតិ​ទទួល​ អាជ្ញាប័ណ្ណ​ទូរទស្សន៍​និង​កាលបរិច្ឆេទ​នៃ​ការ​បោះឆ្នោត​ឃុំ សង្កាត់​ផង​ដែរ។
យ៉ាង​ណា​ក៏​ដោយ​គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​ជំនួប​ផ្លូវ​ការ​រវាង​ថ្នាក់​ដឹក​នាំ​កំពូល​នៃ​គណបក្ស​ជាប់​ឆ្នោត​ទាំង​ ពីរ ដើម្បី​បញ្ចប់​ភាព​ជាប់​គាំង​ខាង​នយោបាយ​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ពេល​ណា​ពិត​ ប្រាកដ​នោះ​ទេ៕ TK
រាយការណ៍​បន្ថែម​ដោយ ជាង សុខា

លោក ហ៊ុន សែន និង​លោក សម រង្ស៊ី ពិភាក្សា​គ្នា​រយៈពេល​៤៥​នាទី​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​​

ថ្ងៃពុធ ទី9 ខែមេសា ឆ្នាំ2014 
ដោយ៖​ ស៊ុន ណារិន​
VOD 
មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ពុធ​នេះ ឲ្យដឹងថា លោក សម រង្ស៊ី  បាន​ពិភាក្សា​គ្នា​តាម​ទូរស័ព្ទ​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដោយ​និយាយ​ពី​ប្រធានបទ​សំខាន់​ចំនួន​៣​។​
​លោក អេង ឆៃអ៊ាង មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​ដឹង​ពី​ការសន្ទនា​នេះ មានប្រសាសន៍ថា ការពិភាក្សា​រវាង​ថ្នាក់ដឹកនាំ​ទាំង​ពីរ​តាមរយៈ​ទូរស័ព្ទ មាន​រយៈពេល​ប្រហែល​៤៥​នាទី​។ លោក​បញ្ជាក់​ទៅ​អ្នកសារព័ត៌មាន​ថា ប្រធាន​បទ​នៃ​ការពិភាក្សា​នោះ រួមមាន​ទី​១ ពេលវេលា​នៃ​ការបោះឆ្នោត​ឡើងវិញ សម្រាប់​ការបោះឆ្នោត​ជាតិ និង​ក្រុមប្រឹក្សា​ឃុំ​
សង្កាត់ ទី​២ កំណែទម្រង់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត ហៅ​កាត់​ថា គ​.​ជ​.​ប​. និង​ការកែទម្រង់​ប្រព័ន្ធ​ផ្សព្វផ្សាយ​។​
​លោក អេង ឆៃអ៊ាង បញ្ជាក់ថា មិនទាន់​មាន​ការឯកភាព​ជា​ផ្លូវការ​ទេ ហើយ​លោក​សម រង្ស៊ី នឹង​ពិភាក្សា​ជាមួយ​សហការី​របស់​ខ្លួន​លើ​បញ្ហា​ទាំងនេះ​៕