Saturday, March 30, 2013

ប្រជាពលរដ្ឋ​នៅ​ក្នុង​ឃុំ​ស្វាយ​សាច់ភ្នំ​​ខេត្ត​កំពង់ចាម​កំពុង​សាទរ​ វត្តមាន​រថយន្ត​ដឹក​អ្នក​ជំងឺ​ឥត​យក​ថ្លៃ​

 លោក ហង់ រឿន មេឃុំស្វាយសាច់ភ្នំស្រុកស្រីសន្ឋរ ខេត្តកំពង់ចាម (RFI/Im Navin)
សុក្រ 29 មីនា 2013
ដោយ អ៊ឹម ណាវិន
RFI
ជិត​មួយ​ឆ្នាំ​ហើយ ដែល​ឃុំ​ស្វាយសាច់ភ្នំ ស្ថិត​នៅ​ក្នុង​ស្រុក​ស្រីសន្ឋរ ខេត្ត​កំពង់ចាម ដាក់​ឲ្យ​ប្រើ​ប្រាស់ រថយន្ត​ធុន​ទេសចរណ៏​១២​កៅអី សម្រាប់​ដឹក​ប្រជាពលរដ្ឋ​មាន​ជំងឺ ទៅ​កាន់​មន្ទីរ​ពេទ្យ ដោយ​ឥត​យក​ប្រាក់ បន្ទាប់ពី​មេឃុំ ជាប់​ឆ្នោត​ក្នុង​ឃុំ​នេះ​ជា​បេក្ខភាព​មក​ពី​គ​ណ​​បក្ស សិទ្ធិ​មនុស្ស។នៅ​ក្នុង​មូលដ្ឋាន​ដែល​ឆ្ងាយ​ពី​មន្ទីរពេទ្យ ផ្លូវ​ធ្វើ​ដំណើ​រ​​ក៏​លំ​បាក ប្រជាពលរដ្ឋ​​​នៅ​ក្នុង​មូលដ្ឋាន​នេះ ដូច​ជា​កំពុង​សាទរ​ជា​ខ្លំាង​ចំពោះ​វត្តមាន​រថយន្ត​ដឹក​នាំ​អ្នក​ជំងឺ​មួយ​​ គ្រឿង​​នោះ។
Please click here to listen the audio

ការ​ទន្ទឹង​រង់ចាំ​របស់​ជនរងគ្រោះ និង​គ្រួសារ​ជន​រងគ្រោះ​ក្នុង​ព្រឹត្តិការណ៍​ផ្ទុះ​គ្រាប់បែក​ឆ្នំា១៩៩៧

 ការ​ទន្ទឹង​រង់ចាំ​របស់​ជនរងគ្រោះ និង​គ្រួសារ​ជន​រងគ្រោះ​ក្នុង​ព្រឹត្តិការណ៍​ផ្ទុះ​គ្រាប់បែក​ឆ្នំា១៩៩៧
សៅរ៍ 30 មីនា 2013
ដោយ លី ម៉េងហួរ
RFI
ជន​រងគ្រោះ និង​គ្រួសារ​ជនរងគ្រោះ​នៅ​តែ​ទន្ទឹង​រង់ចាំ​យុត្តិធម៌ ក្នុង​ព្រឹត្តិការណ៍​ផ្ទុះ​គ្រាប់បែក​លើ​ក្រុម​បាតុករ​តវ៉ា​ដែល​ដឹកនាំ​ដោយ​ លោក សម រង្ស៊ី នៅ​មុខ​អតីត​រដ្ឋសភា​កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ ១៩៩៧។ នៅ​ថ្ងៃ​៣០ មីនា​នេះ ជា​គម្រប់​ខួប​លើក​ទី​១៦ ឆ្នាំ​នៃ​ព្រឹត្តិការណ៍​សោកនាដកម្ម ផ្ទុះ​គ្រាប់បែក​ដែល​បាន​បណ្តាល​ឲ្យ​មនុស្ស​យ៉ាងហោច​ណាស់ ១៦ នាក់​ស្លាប់ និង​ជាង ១០០ នាក់ ផ្សេង​ទៀត​រងរបួស៕
Please click here to read more: http://www.khmer.rfi.fr/parti-Rainsy-celebrer-16ans-attentat-phnom-penh-1997

គណបក្ស​សង្រ្គោះជាតិ​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​វែកមុខ​ឃាតករ​បោក​គ្រាប់បែក​កាលពី​១៦ឆ្នាំមុន

លោក កឹម សុខា បួងសូងឧទ្ទឹសកុសលជូន វិញ្ញាណក្ខន្ធវីរបាតុករ រងគ្រោះដោយសារការបោះគ្រាប់បែកកាលពីថ្ងៃទី៣០ ខែមិនា ឆ្នាំ១៩៩៧។ 
ថ្ងៃ សៅរ៍ 30 មីនា 2013
ដោយ គី សុខលីម
RFI
គណបក្ស​សង្រ្គោះជាតិ​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​វែកមុខ​ឃាតករ​បោក​គ្រាប់បែក​កាលពី​១៦ឆ្នាំមុន
 គណបក្ស​សង្រ្គោះជាតិ​ដែល​កើត​ចេញ​ពី​គណបក្ស​សិទ្ធិមនុស្ស​ និង​គណបក្ស​សមរង្ស៊ី​បាន​អំពាវនាវ​កាល​ពី​ព្រឹកមិញ ឲ្យ​រដ្ឋាភិបាល​វែកមុខ​ឃាតករ​បោកគ្រាប់​បែក​កាល​ពី​១៦​ឆ្នាំមុន នៅ​ក្បែរ​អតីត​អគារ​រដ្ឋសភា​ចាស់ ដែល​កាលណោះ​បាន​សម្លាប់​មនុស្ស​ជាង ១០​នាក់​ និង​បង្ក​អោយ​របួស​ជាង​១០០​នាក់។ ក្រសួង​មហាផ្ទៃ​បាន​ស្វាគមន៍​ការ​អំពាវនាវ​របស់​គណបក្ស​ប្រឆាំង​ដោយ​បញ្ជាក់ ​ថា ក្រសួងមហាផ្ទៃ និង​រដ្ឋាភិបាល​មិន​ទាន់​បាន​បិទ​បញ្ចប់​សំណុំរឿង​នេះ​នៅ​ឡើយ​ទេ៕
សូមស្តាប់សេចក្តីរាយការណ៍ តាមរយៈ ការចុច ទីនេះ http://www.khmer.rfi.fr/parti-sam-rainsy-c%C3%A9l%C3%A9brer-anniversaire-de-16ans-attentat-30-03-1997

បទ​វិភាគ៖ តើ​បក្ស​សង្គ្រោះ​ជាតិ​ជា​បក្ស​ព្យុះ​ក្នុង​ក្អម​ឬ​ក្រៅ​ក្អម?

 លោក សម រង្ស៊ី ត្រូវ​បាន​តុលាការ​ខេត្ត​ស្វាយរៀង កាត់​ទោស​កំបាំង​មុខ​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល ១២​ឆ្នាំ ពី​បទ​បំផ្លាញ​បង្គោល​ព្រំដែន បទ​ក្លែង​បន្លំ​ឯកសារ​ផែនទី បទ​បរិហារ​កេរ្តិ៍ និង​ផ្សាយ​ព័ត៌មាន​មិន​ពិត។
2013-03-30
ដោយ ទេព សុរ៉ាវី
RFA
ខណៈ​ការ​បោះឆ្នោត​ខិត​ជិត​មក​ដល់ លោក សម រង្ស៊ី ប្រធាន​គណបក្ស សម រង្ស៊ី បាន​ព្យាយាម​ចង​សម្ព័ន្ធភាព​ជាមួយ​គណបក្ស សិទ្ធិ​មនុស្ស និង​បង្កើត​គណបក្ស​ថ្មី​ដែល​មាន​ឈ្មោះ​ថា "គណបក្ស​សង្គ្រោះ​ជាតិ"។ គណបក្ស​ថ្មី​នេះ​ត្រូវ​បាន​គណបក្ស​កាន់​អំណាច​រិះគន់​ថា គ្រាន់​តែ​ជា​គណបក្ស​ព្យុះ​ក្នុង​ក្អម​ប៉ុណ្ណោះ និង​គ្មាន​ឥទ្ធិពល​អ្វី​ទាក់ទាញ​រក​សំឡេង​ឆ្នោត​ឲ្យ​គាំទ្រ​បាន​ទេ។
តើ​គណបក្ស​សង្គ្រោះ​ជាតិ ពិត​ជា​គណបក្ស​ព្យុះ​ក្នុង​ក្អម​ដូច​ការ​លើក​ឡើង​មែន​ឬ​ទេ?
គណបក្ស​កាន់​អំណាច​តែង​ឡកឡឺយ​ចំពោះ​គណបក្ស​ប្រឆាំង ជួន​កាល​ថា​ជា​គណបក្ស​បញ្ឆោត ឬ​ជា​គណបក្ស​ដែល​មិន​អាច​មាន​ឥទ្ធិពល​អ្វី​ធំដុំ ប្រៀប​ដូច​ជា​ព្យុះ​ក្នុង​ក្អម​ជាដើម។
ក្នុង​ចំណោម​គណបក្ស​នយោបាយ​នានា​ដែល​ប្រកួត​ប្រជែង​ក្នុង​ការ​បោះឆ្នោត​ កន្លង​មក​នៅ​កម្ពុជា គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​ជា​គណបក្ស​ប្រឆាំង និង​ជា​គូ​ប្រជែង​លេចធ្លោ​ធំ​តែ​មួយ​គត់​ជាមួយ​គណបក្ស​កាន់​អំណាច។ រីឯ​គណបក្ស​ហ៊្វុនស៊ិនប៉ិច វិញ ថ្វី​តែ​ធ្លាប់​ជា​គូ​ប្រជែង​សំខាន់​ជាមួយ​គណបក្ស​ប្រជាជន កាល​ពី​បោះឆ្នោត​ជាតិ​សម័យ​អ៊ុនតាក់ (UNTAC) ក្នុង​ឆ្នាំ​១៩៩៣ នៅ​ពេល​នេះ​លែង​ជា​គណបក្ស​ប្រឆាំង​ទៀត​ហើយ។ លោក ហ៊ុន សែន នា​ពេល​ថ្មីៗ​នេះ​បាន​ញាក់​រួច​ទៅ​ហើយ​ឲ្យ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ចូល​រដ្ឋាភិបាល​ចម្រុះ​ម្តង​ទៀត​ក្រោយ​បោះឆ្នោត​ជាតិ​នា​ខែ​កក្កដា។
តើ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ទើប​តែ​កកើត​នេះ អាច​មាន​ឥទ្ធិពល​ទាញ​រក​ប្រជាប្រិយភាព​ពី​ម្ចាស់​ឆ្នោត​នោះ​ទេ? ការ​ដែល​លោក សម រង្ស៊ី មិន​ពើង​ទ្រូង​ដាក់​លោក កឹម សុខា ទៀត ហើយ​ងាក​ទៅ​បន្ទន់​ឥរិយាបថ​ព្រម​ជ្រក​ដំបូង​ស្លាក​គណបក្ស​តែ​មួយ​វិញ គឺ​ជា​ការ​បង្រួប​បង្រួម​កម្លាំង​មួយ​ដែល​មជ្ឈដ្ឋាន​នានា​ចាត់​ទុក​ថា​ជា​ កត្តា​សំខាន់​មួយ​ក្នុង​ការ​ធ្វើ​អោយ​មាន​តុល្យភាព​រវាង​គណបក្ស​កាន់​អំណាច និង​គណបក្ស​ប្រឆាំង។
ការ​ចង​សម្ព័ន្ធភាព​រវាង​គណបក្ស​ប្រឆាំង​ធំ​ពីរ​នៅ​ពេល​នេះ ទោះ​ចង់​មិន​ចង់ ក៏​អាច​ធ្វើ​អោយ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​កាន់​អំណាច​យូរ​ជាង​គេ​ក្នុង​តំបន់​អាស៊ី ក៏​អាច​ព្រឺព្រួច​ខ្លះ​ដែរ។ ការ​កាត់​ទោស​លោក សម រង្ស៊ី អោយ​ជាប់​ឈ្មោះ​ជា​ទណ្ឌិត ដែល​ឈាន​ទៅ​ដល់​ការ​លុប​ឈ្មោះ​លោក​ចេញ​ពី​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត​ជាដើម ត្រូវ​បាន​គេ​មើល​ឃើញ​ថា គឺ​ជា​ការ​បញ្ចៀស​ឥទ្ធិពល​របស់​គណបក្ស​ប្រឆាំង​នោះ​ឯង។
ដូច​នេះ តើ​គណបក្ស​សង្គ្រោះ​ជាតិ ជា​គណបក្ស​ព្យុះ​ក្នុង​ក្អម ឬ​ក្រៅ​ក្អម?
នោះ ចម្លើយ​អាច​និយាយ​បាន​ថា ប្រសិន​បើ​សម្ព័ន្ធភាព​រវាង​គណបក្ស សម រង្ស៊ី និង​គណបក្ស សិទ្ធិ​មនុស្ស នៅ​តែ​មាន​រហូត​ដល់​ថ្ងៃ​បោះឆ្នោត​នោះ គណបក្ស​សង្គ្រោះ​ជាតិ អាច​ជា​គណបក្ស​ព្យុះ​ក្រៅ​ក្អម និង​មាន​ឥទ្ធិពល​ឲ្យ​គណបក្ស​ប្រជាជន ជ្រុះ​កៅអី​ខ្លះ​ក្នុង​រដ្ឋសភា​បាន។
គណបក្ស សម រង្ស៊ី និង​គណបក្ស សិទ្ធិ​មនុស្ស មាន​ហ៊ុន​តែ​រៀងៗ​គ្នា​នៅ​ក្នុង​ដៃ។ គណបក្ស​ទាំង​ពីរ​មាន​អាសនៈ​ចំនួន ២៩​រួច​ទៅ​ហើយ​ក្នុង​រដ្ឋសភា​សព្វថ្ងៃ ដូច្នេះ​អាច​និយាយ​បាន​ថា គណបក្ស​សង្គ្រោះ​ជាតិ ក៏​អាច​មាន​សំឡេង​គាំទ្រ និង​អាសនៈ​ចំនួន ២៩ បាន​ដែរ។ នេះ​មិន​គិត​ពី​ក្បួន​ខ្នាត​នៃ​ការ​គណនា​រក​ចំនួន​អាសនៈ​ផង។
បើ​គិត​រូបមន្ត​នៃ​ការ​គណនា​រក​អាសនៈ ឬ​កៅអី​ក្នុង​រដ្ឋសភា​វិញ គណបក្ស​ប្រជាជន រឹត​តែ​ព្រួយ​ថែម​ទៀត។ ព្រួយ​ត្រង់​ថា នៅ​ពេល​ដែល​គណបក្ស​ប្រឆាំង​ធំ​ពីរ​រួម​គ្នា​តែ​មួយ និង​មាន​ការ​គាំទ្រ​ច្រើន​នោះ សំណល់​នៃ​ការ​គណនា​រក​ចំនួន​អាសនៈ អាច​នឹង​ទទួល​ផល​ច្រើន​ទៅ​ដល់​គណបក្ស​សង្គ្រោះ​ជាតិ រហូត​ធ្វើ​ឲ្យ​គណបក្ស​នេះ​កើន​អាសនៈ​បន្ថែម​លើ​អាសនៈ​ដែល​មាន​ស្រាប់។
ជា​ទូទៅ រូបមន្ត​នៃ​ការ​គណនា​រក​ចំនួន​អាសនៈ ត្រូវ​មើល​ឃើញ​ថា ជា​រូបមន្ត​អយុត្តិធម៌​សម្រាប់​គណបក្ស​តូច​តាច។ សំណល់​នៃ​លទ្ធផល​គុណ​ចែក​ទាំង​នោះ ឬ​និយាយ​ឲ្យ​ស្រួល​ស្តាប់ សំឡេង​ឆ្នោត​របស់​គណបក្ស​ឯ​ទៀត​ដែល​មាន​ចំនួន​គាំទ្រ​មិន​គ្រប់​មួយ​អាសនៈ នឹង​ត្រូវ​បង្វិល​ឲ្យ​ទៅ​គណបក្ស​ដែល​មាន​សំឡេង​គាំទ្រ​ច្រើន។ ភាគ​ច្រើន គណបក្ស​ប្រជាជន តែង​ចំណេញ​ពី​សំណល់​ទាំង​នោះ​រហូត​ធ្វើ​ឲ្យ​កើន​ចំនួន​អាសនៈ​ដោយ​មិន​ខំ​ ប្រឹង។ យ៉ាង​ហោច​ណាស់ ការ​ច្របាច់​បញ្ចូល​គ្នា​រវាង​គណបក្ស​តូច​តាច ឬ​គណបក្ស​ប្រឆាំង​នៅ​ពេល​នេះ អាច​ប្រមូល​សំឡេង​គាំទ្រ​របស់​ម្ចាស់​ឆ្នោត ចេញ​ពី​ការ​ក្ដោបក្ដាប់​របស់​គណបក្ស​កាន់​អំណាច​បាន​ខ្លះ​ដែរ។
តាម​មើល​ទៅ គណបក្ស​ប្រជាជន​កម្ពុជា អាច​នឹង​រក្សា​សន្លឹក​ឆ្នោត​គាំទ្រ​ដដែល ប៉ុន្តែ​អាច​នឹង​បាត់​អាសនៈ​ខ្លះ​ក្នុង​រដ្ឋសភា​ទៅ​ឲ្យ​គណបក្ស​សង្គ្រោះ​ ជាតិ។
ប្រសិន​បើ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​បន្ត​ដង្ហើម​ដល់​នាទី​ចុង​ក្រោយ​នៃ​ការ​បោះឆ្នោត វា​អាច​នឹង​ក្លាយ​ជា​ព្យុះ​ក្រៅ​ក្អម និង​មាន​ផល​ចំណេញ​ច្រើន​ដល់​ប្រជាពលរដ្ឋ។ តែ​វា​ជះ​ឥទ្ធិពល​អាក្រក់​ដល់​គណបក្ស​កាន់​អំណាច។
គណបក្ស​កាន់​អំណាច មិន​មែន​មិន​បារម្ភ​ពី​រឿង​ចង​សម្ព័ន្ធភាព​របស់​គណបក្ស​ប្រឆាំង ដូច​ការ​អះអាង​ជា​ញឹកញយ​នោះ​ទេ។ តែ​គណបក្ស​កាន់​អំណាច មាន​ភាព​ឆ្លាតវៃ និង​ប្ដូរ​យុទ្ធសាស្ត្រ​លឿន​រហ័ស ដើម្បី​ផ្ដួល​ដៃគូ​ប្រជែង​របស់​ខ្លួន។ យុទ្ធសាស្ត្រ​ទាំង​នោះ​ដែល​គេ​ច្រើន​តែ​ធ្វើ​នៅ​មុន​រដូវ​បោះឆ្នោត​ម្តងៗ រួម​មាន ការ​ចុះ​វាស់វែង​ដីធ្លី​ជូន​ប្រជាពលរដ្ឋ ប្ដូរ​យុទ្ធសាស្ត្រ​ពង្រឹង​ឡូត៍​នេសាទ ការ​ប្ដូរ​យុទ្ធសាស្ត្រ​ប្រឆាំង​អំពើ​ពុក​រលួយ​នៅ​មូលដ្ឋាន និង​ប្ដូរ​យុទ្ធសាស្ត្រ​ផ្សេងៗ​ទៀត ដែល​អាច​ផ្តល់​ផល​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ជាក់ស្តែង​ដែល​មិន​មែន​ជា​ អំណោយ។
ទោះ​ជា​យ៉ាង​ណា​ក៏ដោយ មិន​មាន​នរណា​អាច​ទស្សន៍ទាយ​ចរិត​របស់​អ្នក​នយោបាយ​បាន​ទេ។ នៅ​នាទី​ចុង​ក្រោយ បើ​គណបក្ស​សង្គ្រោះ​ជាតិ ចែក​ចាន​ចែក​ឆ្នាំង​គ្នា​នោះ គណបក្ស​ប្រឆាំង​ទាំង​ពីរ​នេះ អាច​នឹង​បាត់បង់​សំឡេង​គាំទ្រ និង​ធ្លាក់​ប្រជាប្រិយភាព​ភ្លាមៗ ហើយ​អាច​នឹង​ទទួល​អាសនៈ​សភា​តិចតួច​ដូច​ការ​បោះឆ្នោត​មុនៗ​ដែរ។ នៅ​ពេល​នោះ ពាក្យ​ថា​គណបក្ស​ព្យុះ​ក្នុង​ក្អម ឬ​គណបក្ស​បញ្ឆោត អាច​គេ​និយាយ​ត្រូវ​តែ​ម្តង៕

SWOT of CNRP vs CPP


Cambodia's total trade worth 2.7 bln USD in first 2 months, up 28 pct

PHNOM PENH, March 22 (Xinhua) -- Cambodia's import and export trade volume had amounted to 2.7 billion U.S. dollars in the first two months of this year, up 28 percent compared to the 2.1 billion U.S. dollars in the same period last year, the statistics of the Commerce Ministry showed Friday. 
During the January-February period this year, the country had imported goods in the total value of 1.58 billion U.S. dollars, up 37 percent. At the meantime, it had exported items in equivalent to 1.13 billion U.S. dollars, up 18 percent.
Main products Cambodia imported are garment and textile raw materials, petroleum, construction materials, automobiles and motorcycles, consuming items, food and soft drinks, pharmaceutical products and cosmetics, while it exported garments and footwear, rubber latex, milled rice, corn and cassava.
Kong Puththeara, chief of the Commerce Ministry's statistics department, attributed the growth to better economies--either locally or globally--and Cambodia's efforts in diversifying exports.
Cambodia's main foreign trading partners are the United States, European countries, China, South Korea, Japan, Thailand, Vietnam, and Malaysia.
Last year, the country's total trade volume was 13.63 billion U.S. dollars, up 19 percent year-on-year, according to the Commerce Ministry.

Reception of Mr. Kem Sokha during Visit in South Korea

Friday, March 29, 2013

Khmer Youth in South Korea

CNRP vs CPP


Thursday, March 28, 2013

ស្ថានភាព​អំណោយផល​ចំនួន​២ ដែល​នាំ​ឲ្យ​បក្ស​សង្គ្រោះ​ជាតិ​ទទួលបាន​ជោគជ័យ​ក្នុងការ​បោះឆ្នោត​ខុសពី​បរិយាកាស​កាលពី​២០​ឆ្នាំមុន​

លោក​ប្រធាន សម រង្ស៊ី បាន​បញ្ជាក់ថា​ផ្លូវ​ទី​១ សម្រាប់​លោក ហ៊ុន សែន គឺ​ត្រូវ​ត្រៀមខ្លួន​ធ្វើជា​គណបក្សប្រឆាំង​នៅពេល​មានការ​បោះឆ្នោត​ដោយ​សេរី​ និង​យុត្តិធម៌ តាម​គោលការណ៍​នៃ​លទ្ធិប្រជាធិបតេយ្យ ហើយ​ផ្លូវ​ទី​២ គឺ​ភាព​មានះ​មិន​អនុវត្តន៍​ការកែទម្រង់ ​ឲ្យ​ស្របតាម​ការចង់បានរ​បស់​សហគមន៍​ អន្តរជាតិ​ដែល​ផ្លូវ​ទី ២ នេះ​នាំ​ឲ្យ​រដ្ឋាភិបាល​របស់លោក​ហ៊ុន សែន ដួលរលំ​ដោយសារតែ​វិបត្តិ​សេដ្ឋកិច្ច និង​គ្មាន​ការទទួលស្គាល់​រដ្ឋាភិបាល​ថ្មី​ដែល​កើតចេញពី​ការបោះឆ្នោត​តាមរបៀប ​ក្លែងបន្លំ​។​
March 28, 2013
By មនសិការខ្មែរ
នៅពេលដែល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ភ័យ​ច្រាស់ច្រាល់​ខ្លាច​ចាញ់ឆ្នោត ហើយ​មានះ​រៀបចំ​ការបោះឆ្នោត​តាមរបៀប​ក្លែងបន្លំ ផ្ទុយ​ពី​គោលការណ៍​នៃ​លទ្ធិប្រជាធិបតេយ្យ គឺ​លោក​ប្រធាន សម រង្ស៊ី បាន​ពន្យល់​ប្រាប់​ជន​រួម​ឈាម​ខ្មែរ​ទាំង​ក្នុង​និង​ក្រៅប្រទេស​អំពី​ យុទ្ធសាស្ត្រ​ស្ថានការណ៍​នយោបាយ និង​សេណា​រី​យ៉ូ​សំខាន់ៗ​ចំនួន​២ ដែលជា​ផ្លូវ​នាំ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិរស់​ជានិច្ច​ទទួលបាន​ជោគជ័យ​គួរ​ ឲ្យ​កោតសរសើរ ហើយ​វា​ជា​ដំណាក់កាល​ថ្មី​មួយ​ដែល​ពលរដ្ឋ​ខ្មែរ​ទូទៅ​ត្រូវតែមាន​ក្តីសង្ឃឹម ហើយ​ព្យាយាម​ទាំងអស់គ្នា​ទៅ​ចូលរួម​បោះឆ្នោត​គាំទ្រ​បក្ស​សង្គ្រោះ​ជាតិ ដើម្បី​ផ្តល់ឱកាស​ឲ្យ​លោក​ឡើងកាន់តំណែង​នាយករដ្ឋមន្ត្រី​នាពេល​ខាងមុខនេះ​។​
លោក​ប្រធាន សម រង្ស៊ី បាន​ថ្លែងប្រាប់​ជន​រួម​ឈាម​ខ្មែរ​ទូទៅ​ថា មាន​ផ្លូវ​២​សំខាន់ៗ​ដែល​លោក ហ៊ុន សែន កំពុង​ពិចារណា​មុនពេល​បោះជំហាន​ទៅមុខ ហើយ​ផ្លូវ​ទាំង​២​នោះ សុទ្ធតែជា​ឧបសគ្គ​នាំ​លោក ហ៊ុន សែន ទៅកាន់​ភាពបរាជ័យ​យ៉ាង​អាម៉ាស់មុខ ហើយ​កត្តា​ទាំងនេះ​នាំ​ឲ្យ​លោក ហ៊ុន សែន ភ័យ​ច្រាស់ច្រាល់​កាន់តែខ្លាំង​ឡើង​មុន​ដំណើរការ​បោះឆ្នោតជាតិ​អាណត្តិ​ទី ៥ ឈាន​មកដល់ ប៉ុន្តែ​វា​គ្មាន​ឱកាស​ណាមួយ​ដែល​លោក ហ៊ុន សែន អាច​ទាក់ទាញ​ការគាំទ្រ​ពី​ពលរដ្ឋ បានទេ នៅពេលដែល​ការដឹកនាំ​របស់គាត់​ធ្លាក់ទឹក​។ លោក​ប្រធាន សម រង្ស៊ី បាន​បញ្ជាក់ថា​ផ្លូវ​ទី​១ សម្រាប់​លោក ហ៊ុន សែន គឺ​ត្រូវ​ត្រៀមខ្លួន​ធ្វើជា​គណបក្សប្រឆាំង​នៅពេល​មានការ​បោះឆ្នោត​ដោយ​សេរី​ និង​យុត្តិធម៌ តាម​គោលការណ៍​នៃ​លទ្ធិប្រជាធិបតេយ្យ ហើយ​ផ្លូវ​ទី​២ គឺ​ភាព​មានះ​មិន​អនុវត្តន៍​ការកែទម្រង់​ឲ្យ​ស្របតាម​ការចង់បានរ​បស់​សហគមន៍​ អន្តរជាតិ​ដែល​ផ្លូវ​ទី ២ នេះ​នាំ​ឲ្យ​រដ្ឋាភិបាល​របស់លោក​ហ៊ុន សែន ដួលរលំ​ដោយសារតែ​វិបត្តិ​សេដ្ឋកិច្ច និង​គ្មាន​ការទទួលស្គាល់​រដ្ឋាភិបាល​ថ្មី​ដែល​កើតចេញពី​ការបោះឆ្នោត​តាមរបៀប ​ក្លែងបន្លំ​។​
Please click here to read more... 

​ដំណើរ​ឈាន​ទៅ​រក​ការ​បោះឆ្នោត​នៃ​គណបក្ស​នយោបាយ​សំខាន់​ទាំង​បី​


សៅរ៍ 23 មីនា 2013
ដោយ ប៉ែន បូណា
RFI 
គណបក្ស​ន​យោ​បាយ៥ដែលមាន​កៅអី​ក្នុង​រដ្ឋសភា​នឹង​បង្រួម​ចូលគ្នា​ នៅសល់​ត្រឹម​តែ​៣​ប៉ុណ្ណោះ​​​​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​ នៅ​ថ្ងៃទី២៨កក្កដា​ខាងមុខនេះ។ គណបក្ស​ទាំងបី​រួមមាន គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​សង្គ្រោះ​ជាតិនិង​គណបក្ស ហ្វ៊ុនស៊ិនប៉ិច។ បក្សនយោបាយនីមួយៗ បាននិងកំពុង​រៀបចំ​ខ្លួន ​សម្រាប់​ទាក់ទាញ​អ្នក​បោះ​ឆ្នោត​​ ជាង៩លាន​នាក់​ឲ្យ​គាំទ្រ។ តើ​កម្លាំង​នយោបាយ​ទាំងបី​ មាន​អ្វី​ពិសេស​ដើម្បី​ផ្តល់​ជម្រើស​ដល់​ ប្រជាពលរដ្ឋ​សម្រាប់​ការបោះ ឆ្នោត​ ខែកក្កដា​ខាងមុខនេះ?
នុង​ដំណើរ​ទៅកាន់​ការបោះឆ្នោត​ថ្ងៃទី២៨កក្កដា​ខាងមុខនេះ គណបក្សនយោបាយ​នៅ​កម្ពុជា​ជាពិសេស​គណបក្ស​ដែលមាន​កៅអី​ក្នុង​រដ្ឋសភា បាននិងកំពុង​ផ្តើមធ្វើ​សកម្មភាព​កាន់តែខ្លាំង​ដើម្បី​ទាក់ទាញ​អ្នកបោះឆ្នោត។ គណបក្ស​ចំនួន៥ដែល​ដណ្តើមបាន​កៅអី​ក្នុង​រដ្ឋសភា​ក្រោយ​ការបោះឆ្នោត​ឆ្នាំ ២០០៨ បាន​បង្រួម​ចូលគ្នា​នៅត្រឹម​ចំនួន៣ប៉ុណ្ណោះ គឺ គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស ហ្វ៊ុនស៊ិនប៉ិច។
នៅ​ថ្ងៃ​សៅរ៍​នេះ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​បាន​បើក​អង្គសមាជ​វិសាមញ្ញ​របស់ខ្លួន​ដើម្បី​អនុម័ត​ គោល​នយោបាយសំខាន់ៗមួយចំនួន​សម្រាប់​ត្រៀមខ្លួន​ប្រកួត​ក្នុងការ​បោះឆ្នោត។ អង្គសមាជ ដែល​បាន​បើក​ធ្វើ​នៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស​នៅឯ​ជាយ​រាជធានី​ភ្នំពេញ​ បានសម្រេច​ផ្លាស់ប្តូរ​រចនាសម្ព័ន្ធ​ថ្នាក់ដឹកនាំ​របស់ខ្លួន​មួយចំនួន។
អង្គសមាជ​បានអនុម័ត​ជ្រើសតាំង​សម្តេចព្រះអនុជ នរោត្តម អរុណរស្មី ឲ្យ​ឡើង​ធ្វើជា​ប្រធាន។ រីឯ​អ្នក​ដែលមាន​ឥទ្ធិពល​ជាងគេ​ក្នុង​គណបក្ស​នេះ គឺ​លោក ញឹក ប៊ុនឆៃ ត្រូវ​បាន​តែង​តាំង​ជា​អគ្គលេខាធិការ​បក្ស។ ការសម្រេច​ប្រគល់​តំណែង​ដល់​ព្រះរាជ​បុត្រី​ពៅ​របស់​សម្តេច​​ឳ​ធ្វើជា​ ប្រធាន​បក្ស មាន​គោលដៅ​សំខាន់​ពីរ​យ៉ាង៖ ទី១ គឺ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ចង់បង្ហាញ​ឲ្យ​ថា​ខ្លួន​ជា​គណបក្ស​រាជានិយម​ ដោយសារ​តែមាន​រាជវង្ស​ជា​អ្នកដឹកនាំ។
ទី២៖ គណបក្ស​នេះ​ចង់បង្ហាញ​ពី​ភាព​ឈានមុខ​គេ​ក្នុង​ការដាក់​បេក្ខភាព​ស្ត្រី​ជា​ បេក្ខជន​នាយក​រដ្ឋមន្ត្រី។​ គោលនយោបាយ​សំខាន់​មួយទៀត​របស់​ហ្វ៊ុនស៊ិនប៉ិច​គឺ​ការដើរតាម​នយោបាយ​សី​ហ​នុ​ និយម។
សមាជ​ហ្វ៊ុនស៊ិនប៉ិច​ក៏បាន​ប្រកាស​រួបរួម​ជាមួយ​គណបក្ស​ជាតិនិយម ដែល​ទើបតែ​ប្តូរ​ឈ្មោះ មក​ពី​គណបក្ស នរោត្តម រណឫទ្ធិ បន្ទាប់ពី​ការបែកបាក់​រវាង​ក្រុម​លោក​សៅ រ៉ានី ជាមួយ​សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ។ នេះ​ជា​ព្រឹត្តិការណ៍​ដែល​គេ​ហៅថា ជាការ​បង្រួម​បង្រួម​ឡើង​វិញ​នូវ​គណបក្ស​រាជានិយម​នៅ​កម្ពុជា ដែល​បានប្រកាស​នយោបាយ​សហ​ប្រតិបត្តិការ​ជា​ដៃគូ​ក្នុង​រដ្ឋាភិបាលចម្រុះ​ ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។
គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កំពុង​កាន់អំណាច ក៏​ទើបតែ​បាន​បិទ​បញ្ចប់​មហាសន្និបាត​វិសាមញ្ញ​​របស់ខ្លួន​កាលពី​ចុង​ សប្តាហ៍​មុន។ គណបក្ស​នេះ​បានដាក់​ចេញ​គោលការណ៍​គ្រឹះ​នៃ​កម្មវិធី​នយោបាយសំខាន់ៗមួយចំនួន​ ដើម្បី​ប្រកួតប្រជែង​ជាមួយ​គណបក្ស​ផ្សេងទៀត​នៅក្នុង​ការបោះឆ្នោត​នា​ ខែកក្កដា​ខាងមុខ។ គណបក្ស​នេះ​បានសម្រេច​គាំទ្រ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​បន្តទៀត​សម្រាប់​ការបោះឆ្នោត​ដែល​នឹង​ឈាន​មកដល់ ​រយៈពេល៤ខែ​ទៀត​ខាងមុខ។
គណបក្ស​ប្រជាជន​កម្ពុជា​បាន​អះអាងថា​ខ្លួន​នឹង​ការពារ​របបរាជានិយម​អាស្រ័យ​ រដ្ឋធម្មនុញ្ញ និង​​ប្រព័ន្ធ​នយោបាយ​ប្រជាធិបតេយ្យ​សេរី ពហុបក្ស ការពារ និង​លើកស្ទួយ​សិទ្ធិសេរីភាព របស់​​ប្រជាពលរដ្ឋ ដូច​មានចែង​ក្នុង​រដ្ឋធម្មនុញ្ញ សេចក្ដីថ្លែងការណ៍​ជា​សកល​របស់​អង្គការ​សហ​ប្រជាជាតិ ព្រមទាំង​ដោះស្រាយ​ បញ្ហា​សង្គម និង​លើកកម្ពស់​កំណើនសេដ្ឋកិច្ច​ជាតិ។
នៅក្នុង​សប្តាហ៍​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អំពាវនាវ​ជា​ចំហ​ឲ្យ​ប្រជាពលរដ្ឋ​បោះ​ឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​ កម្ពុជា​បន្តទៀត​ប្រសិនបើ​ពួកគេ​ពេញចិត្ត​ឲ្យ​រូបលោក​បន្ត​ដឹក​នាំ​ប្រទេស។ ការមិន​យកពន្ធ​ដី​ពី​កសិករ​ក៏​ជា​គោលនយោបាយ​ដ៏​សំខាន់​មួយ​ដែរ​របស់​គណបក្ស​ ប្រជាជន​កម្ពុជា​សម្រាប់​ទាក់ទាញ​ការគាំទ្រ។ ចំណែកឯ​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​​កើតចេញពី​ការបង្រួបបង្រួម​រវាង​គណបក្ស​សិទ្ធិមនុស្ស និង​គណបក្ស​សម រង្ស៊ី ក៏​គ្រោង​បើក​អង្គសមាជ​នៅ​ដើម​ខែមេសា​ខាងមុខ​នេះដែ​រ។
អង្គ​សមាជ​​នោះ​នឹង​ធ្វើឡើង​ដើម្បី​រៀបចំ​រចនា​សម្ព​ន្ធ័​និង​អនុម័ត​ គោលនយោបាយ​របស់​គណ​បក្ស​សម្រាប់​ការបោះឆ្នោត។ រចនា​សម្ព​ន្ធ័​ដឹកនាំសំខាន់ៗរបស់​គណបក្សប្រឆាំង​គឺ លោក​សម រង្ស៊ី ជា​បេក្ខជន​នាយករដ្ឋមន្ត្រី និង​លោក​កឹម សុខា​ជា​បេក្ខជន​ប្រធានរដ្ឋសភា។
​រីឯគោលនយោបាយ​សំខាន់​របស់​គណបក្ស​នេះ​គឺ​ការដំឡើង​ប្រាក់ខែ​មន្ត្រីរាជការ​ ស៊ីវិល គ្រូ​បង្រៀន និង​កងកម្លាំងប្រដាប់អាវុធ និង​កម្មករ។ ក្រៅពី​ដំឡើង​ប្រាក់ខែ គណបក្ស​សង្គ្រោះ​ជាតិ ក៏បាន​ប្រកាស​ជា​ឧឡា​រិ​ក​អំពី​គោលនយោបាយ​លើកស្ទួយ​ជីវភាព បង្កើន​សមត្ថភាព​វិជ្ជាជីវៈ ដល់​មន្ត្រីរាជការ​ផងដែរ។ គណបក្ស​នេះ​បាន​សន្យា​ធានា​រក្សា​តួនាទី​របស់​ មន្ត្រីរាជកា​រ​បច្ចុប្បន្ន ការប្រឆាំង​អំពើពុករលួយ ដោះស្រាយ​បញ្ហាដីធ្លី និង​បញ្ហា​ព្រំដែន​ជាដើម។
នៅមាន​គណបក្សនយោបាយ​មួយចំនួនទៀត​ដែល​នឹងចូលរួម​ការបោះឆ្នោត​ដែរប៉ុន្តែគណ​ បក្ស​​ទាំង​បានផ្តល់​ជម្រើស​មុនគេ​សម្រាប់​អ្នកបោះឆ្នោត​ជាង៩លាន៦សែន​នាក់​ ដែល​ត្រូវ​ចេញទៅ​បោះឆ្នោត​ជ្រើសរើស​មេដឹកនាំ​ប្រទេស​នៅ​ថ្ងៃទី២៨ខែកក្កដា​ ខាងមុខនេះ៕

អ្នក​​នយោបាយ​​ខ្មែរ​​មាន​​ «វិជ្ជាជីវៈ​​ប្រសើរ​​ជាងមុន​​បន្តិច»​​

 ​ថ្ងៃ អាទិត្យ 24 មីនា 2013
ដោយ គី សុខលីម
RFI 
ពីមួយ​អាណត្តិ​ទៅមួយ​អាណត្តិ អ្នក​នយោយបាយ​ខ្មែរ​កាន់​តែ​មាន​ភាព​ចាស់​ទុំ​ផ្នែក​នយោបាយ​ប្រសើរ​ជាង​មុន។ អ្នក​វិភាគ​ឯករាជ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា​កត់​សម្គាល់​ថា​ នៅ​ក្នុង​អាណត្តិ​ទី​៥​នេះ អ្នក​នយោបាយ​កាន់​តែ​មាន​«វិជ្ជាជីវៈ​នយោបាយ​ប្រសើរ​ជាង​មុន»​ ពោល​គឺ​ពួកគេ​មិនសូវ​វាយ​ប្រហារ​ជា​លក្ខណៈ​បុគ្គល​ច្រើន​នោះ​ទេ។
បើទោះបី​ជា​បរិយាកាស​បោះឆ្នោត​នៅ​ក្នុង​ប្រទេស​កម្ពុជា​មិន​ទាន់​ ល្អ​ប្រសើរ​ឥតខ្ចោះ​ក៏​ដោយ​ក្តី ក៏​លោក ឡៅ ម៉ុងហៃ អ្នកវិភាគ​នយោបាយ​ឯករាជ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​​កត់​សម្គាល់​ឃើញ​ មាន​ភាព​វិជ្ជមាន​​​​មួយ​ចំនួន​​បាន​នឹង​កំពុង​កើតមាន​ឡើង​ នៅ​មុន​អំឡុង​ការ​បោះ​ឆ្នោត​អាណត្តិ​ទី​៥ ​ឆ្នាំ​២០១៣-២០១៨ នេះ។
អ្នក​វិភាគ​ឯករាជ្យ​ដែល​គេស្គាល់ថា ជាអ្នក​រិះគន់​មិន​សំចៃមាត់​​ប្រឆាំង​នឹងរាជ​រដ្ឋាភិបាល​រូបនេះ ​បាន​និយាយ​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា បើប្រៀបធៀប​ទៅ​​ការបោះឆ្នោត​អាណត្តិ​មុន​ៗ​ អ្នក​នយោបាយ​ខ្មែរ​នាពេល​នេះ​បាន​កាត់​បន្ថយ​ការ​ប្រើប្រាស់​ពាក្យ​ អសុរសច្រើនជាង​មុន បានគោរព​ច្បាប់​បោះឆ្នោត​ប្រសើរជាង​មុន ​បាន​កាត់​បន្ថយ​ការ​វាយ​ប្រហារ​គ្នា​ជា​លក្ខណៈបុគ្គល​ច្រើន និង​បើក​ចំហរ​អោយ​គណបក្ស​ប្រឆាំង​ធ្វើ​សកម្មភាព​បាន​ច្រើន​ជាង​មុន។
លោក ឡៅ ម៉ុងហៃ បាន​លើក​ឧទាហរណ៍​ជាក់ស្តែង​មក​បញ្ជាក់​ប្រាប់​ថា គណបក្ស​សង្រ្គោះជាតិ​សព្វ​ថ្ងៃ​នេះ ​អាច​លើក​ស្លាក​បាន​ដោយ​មិនសូវ​មាន​បញ្ហា។ គណបក្ស​អាច​ជួបប្រជុំ​សមាជិក​របស់​ខ្លួន​ដោយ​មិនសូវ​មាន​ឧបសគ្គ។ សកម្មភាព​ដូច​គ្នា​នេះ​​ អាច​ធ្វើ​ឡើង​បាន​យ៉ាង​លំបាក​បំផុត ​កាលពី​អាណត្តិ​មុនៗ។
សូម​រម្លឹក​ថា កាលពី​អាណត្តិ​មុន​ៗ​ នៅ​មុនពេល​ឃោសនា​បោះឆ្នោត​ម្តង​ៗ​ គេ​តែងតែ​លឺ​មាន​អំពើឃាត​កម្ម​នេះ​ ឬ​ឃាតកម្ម​នោះ​កើត​ឡើង​ច្រើន​កន្លែង​ នៅ​ក្នុង​ប្រទេស​កម្ពុជា។ ប៉ុន្តែ​សម្រាប់​ពេល​នេះ​ អ្វីៗ​ហាក់​បី​ដូច​ជា​ប្រព្រឹត្តិ​ទៅ​ដោយ​រលូន។ លោក ឡៅ ម៉ុងហៃ បាន​បន្ត​​ដោយ​សង្ខេប​ថា៖ «អ្នក​នយោបាយ​ខ្មែរ​នាពេលបច្ចុប្បន្ននេះ ​អនុវត្ត​វិជ្ជាជីវៈ​នយោបាយ​​បាន​ប្រសើរ​ជាង​មុន»។
លោក គល់ បញ្ញា នាយក​ប្រតិបត្តិ​អង្គការ​សង្កេតការណ៍​បោះឆ្នោត​ Comfrel ក៏​បាន​កត់​សម្គាល់​ឃើញ​ភាព​វិជ្ជមាន​មួយ​ចំនួន​ ដូច​លោក ឡៅ ម៉ុងហៃ ដែរ។ ​លោក បញ្ញា បាន​បញ្ជាក់​ថា អ្នក​នយោបាយ​ខ្មែរ​​អាណត្តិ​នេះ​ កាត់​បន្ថយ​ការ​វាយ​ប្រហារ​គ្នា​ជា​លក្ខណៈ​បុគ្គល​ ហើយ​បែរ​មក​ផ្តោត​អារម្មណ៍​លើ​កម្មវិធី​នយោបាយ​ច្រើន​ជាង​មុន។ ប៉ុន្តែ ​បើទោះ​ជា​យ៉ាង​នេះ​ក្តី លោក គល់​ បញ្ញា នៅ​តែ​សម្តែង​ការ​សោកស្តាយ​ចំពោះ​កង្វះខាត​ការ​ជជែក​វែកញែក​គ្នា​រវាង​ គណបក្ស​ប្រឆាំង និង​គណបក្ស​កាន់​អំណាច​នៅ​តាម​បណ្តាញ​ព័ត៌មាន​ផ្សេងៗ។
សម្រាប់​ការ​បោះឆ្នោត​អាណត្តិ​ទី​៥​នេះ មាន​គណបក្ស​ធំ​ៗ​ចំនួន​បី ​ដែល​ត្រូវ​ប្រកួត​ប្រជែង​គ្នា។ ទីមួយ គឺ​គណបក្ស​សង្រ្គោះ​ជាតិ​​ដែល​កើត​ចេញ​ពី​ការ​រំលាយ​បញ្ចូល​គ្នា​រវាង​ គណបក្ស​សម រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស​។ ទីពីរ គឺ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ដែលបាន​រួបរូមឡើងវិញជាមួយ​គណបក្ស​ជាតិ​និយម ​ដែល​គេ​ស្គាល់​ថា​ជា​គណបក្ស​នរោត្តមរណឫទ្ធិ​នោះ​ និងទីបី ​គឺ​គណបក្ស​ប្រជាជន​កម្ពុជា៕

គណបក្ស​សង្គ្រោះជាតិ​រក​ការ​គាំទ្រ​ពី​ពលករ​ខ្មែរ​នៅ​កូរ៉េ​ខាងត្បូង

កាល​បរិច្ឆេទ​ផ្សាយ​ 27.03.2013
លោក​កឹម សុខា ​អនុប្រធាន​ចលនា​សង្គ្រោះជាតិ ​និង​ជា​អនាគត​អនុប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​ស្វះស្វែង​រក​ជំនួយ​គាំទ្រ​ ពី​ពលករ​ជាយុវជន​ខ្មែរ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​មុន​ការ​បោះឆ្នោត​ថ្ងៃ​២៨​ កក្កដា​ឆ្នាំ​២០១៣។​ កម្មករ​និង​ពលករ​ជាង​១០០០​នាក់ ​ដែល​កំពុង​ធ្វើការ​នៅ​កន្លែង​ផ្សេងៗ​ពាស ពេញ​ប្រទេស​កូរ៉េ​ខាងត្បូង​ បាន​ប្រមូល​ផ្តុំ​គ្នា​ស្វាគមន៍​លោក​ក្នុង​ទីក្រុង​សេអ៊ូល​ កាលពី​ចុង​សប្តាហ៍​មុន។ ​ក្រុម​កម្មករ​បាន​ជួយ​ផ្តល់​ថវិកា​ប្រមាណ​មួយ​ម៉ឺនដុល្លារ​ស.រ.អា.។​ ក្រុម​កម្មករ​បាន​អះអាង​ថា​ ពួកគេ​ចង់​ជួប​លោក​កឹម សុខា​គឺដើម្បី​ចង់ដឹង​ពី ​គោល​នយោបាយ​របស់​គណបក្ស​ថ្មី​ក្នុង​ការ​ដឹកនាំ​ប្រទេស​ឲ្យ​បាន​រីក​ចម្រើន។ ​ លោក​សុខ ខេមរា​បាន​សម្ភាស​លោក​កឹម សុខា​តាម​រយៈ​ Kype ពី​ទីក្រុង​សេអ៊ូល៕

លោក កឹម សុខា៖ យុវជន​ខ្មែរ​នៅ​កូរ៉េ​ចង់​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​នៅ​កម្ពុជា

លោក​ កឹម​ សុខា ថ្លែងសុន្ទរកថា ទៅកាន់ពលករខ្មែរនៅកូរ៉េ
 
 2013-03-24
តាំង សារាដា
RFA 
ក្រុម​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​ចូល​រួម​វេទិកា​យុវជន និង​នយោបាយ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង តាម​រយៈ​ការ​អញ្ជើញ​របស់​ក្រុម​យុវជន​ខ្មែរ​ដែល​ភាគ​ច្រើន​ជា​ពលករ​នោះ បាន​បង្ហាញ​មោទនភាព​ថា សន្ទុះ​ទឹក​ចិត្ត​របស់​យុវជន​រស់​នៅ​ឃ្លាត​ឆ្ងាយ​ពី​ស្រុក​កំណើត ចង់​ឃើញ​មាតុភូមិ​របស់​ពួក​គេ​មាន​ការ​អភិវឌ្ឍ​ជឿនលឿន​ដូច​ប្រទេស​ដែល​ពួក​ គេ​កំពុង​រស់​នៅ។
ក្រុម​យុវជន​ជាង ១​ពាន់​នាក់​ដែល​ចូល​រួម​ក្នុង​វេទិកា​នេះ បាន​បរិច្ចាគ​ថវិកា​ប្រមាណ ១​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក​ដល់​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ជ្រោមជ្រែង​ដល់​ដំណើរ​ការ​ឃោសនា​រក​សំឡេង​ឆ្នោត​សម្រាប់​ប្រកួត​ ជាមួយ​គណបក្ស​កាន់​អំណាច​នៅ​កម្ពុជា។
សូម​អញ្ជើញ​ស្ដាប់​បទ​សម្ភាសន៍​តាម​ទូរស័ព្ទ​របស់​លោក តាំង សារ៉ាដា ជាមួយ​លោក កឹម សុខា អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​មាន​វត្តមាន​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​មាន​សេចក្ដី​ដូច​តទៅ៖ Please click here to listen to the interview

វៀតណាម​ហាម​លោក សឺន ស៊ូប៊ែរ្តិ៍ មិន​ឲ្យ​ចូល​ស្រុក


លោក ស៊ឺន ស៊ូបែរ្តិ៍ ប្រធានគណៈកម្មាធិការនាយកគណបក្សសិទ្ធិមនុស្ស
មន្ត្រី​អន្តោប្រវេសន៍​វៀតណាម នៅ​ច្រក​បាវិត ខេត្ត​ស្វាយរៀង រារាំង​សមាជិក​ឧត្ដម​ក្រុមប្រឹក្សា​ព្រះមហាក្សត្រ លោក សឺន ស៊ូប៊ែរ្តិ៍ មិន​ឲ្យ​ចូល​ទៅ​ប្រទេស​វៀតណាម ក្នុង​នាម​ជា​អ្នក​ទេសចរ​ទេ។
2013-03-24
ដោយ អ៊ុក សាវបូរី
RFA
លោក សឺន ស៊ូប៊ែរ្តិ៍ ដែល​ជា​សមាជិក​ឧត្ដម​ក្រុមប្រឹក្សា និង​មាន​ដើម​កំណើត​ជា​ខ្មែរ​កម្ពុជា​ក្រោម​ផង​នោះ ឲ្យ​ដឹង​ថា កាល​ពី​ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០១៣ លោក​និង​ក្រុម​គ្រួសារ​ដែល​មាន​គ្នា ៥​នាក់ បាន​សុំ​ច្បាប់​ហើយ​ដែល​មាន​ទិដ្ឋាការ ឬ វីសា (Visa) និង​មាន​ច្បាប់​ប្រើ​រថយន្ត​ផ្ទាល់​ខ្លួន​បើក​ចូល​ទៅ​ប្រទេស​វៀតណាម ចេញ​ឲ្យ​ដោយ​ស្ថានទូត​វៀតណាម​នៅ​រាជធានី​ភ្នំពេញ​ផង​នោះ បាន​ធ្វើ​ដំណើរ​ឆ្លង​ព្រំដែន​បាវិត ខេត្ត​ស្វាយរៀង ចូល​ទៅ​ប៉ុស្តិ៍​ត្រួតពិនិត្យ​ព្រំដែន​ខាង​ផ្នែក​វៀតណាម។ ប៉ុន្តែ​នៅ​ទី​នោះ បែរ​ជា​ប៉ូលិស​វៀតណាម ចាប់​ដក​យក​លិខិត​ឆ្លង​ដែន​ទុក ហើយ​ឲ្យ​រង់ចាំ​តាំង​ពី​ម៉ោង ២​រសៀល​ ដល់​ម៉ោង​ជាង ៨​យប់ ទើប​គេ​ប្រាប់​ថា មិន​ឲ្យ​ចូល​ប្រទេស​វៀតណាម និង​ឲ្យ​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ ដោយ​មិន​បាន​ប្រាប់​ពី​មូលហេតុ​ទេ។
លោក សឺន ស៊ូប៊ែរ្តិ៍៖ «...សួរ​ថា អ្នក​ឯង​ប្រាប់​ឲ្យ​ត្រង់​មើល៍ តើ​ចង់​បាន​លុយ​បន្ថែម ឬ​មាន​បញ្ហា​អី? វា​ថា​អត់​មាន​អី​ទេ គ្រាន់តែ​គេ​ចាំ​បញ្ជា​ពី​លើ។ ក្រោយ​មក​គេ​ប្រាប់​ថា បញ្ជា​ពី​លើ​ហាម​មិន​ឲ្យ​ខ្មែរ​ចូល​ស្រុក​យួន ក្នុង​រវាង ៣០​ថ្ងៃ។ អ្នក​អម​ដំណើរ​ជាមួយ​ខ្ញុំ​ហ្នឹង​មាន​ក្មួយ ២​នាក់ ម្នាក់​ទើប​មក​ពី​ស្រុក​បារាំង គេ​ចង់​ទៅ​ហូជីមិញ ចង់​មើល​ស្រុក​យួន​ខាង​ត្បូង​ខ្លះ ក៏​អត់​បាន​ចូល​ដែរ...»
លោក សឺន ស៊ូប៊ែរ្តិ៍ បញ្ជាក់​ថា បើ​គ្មាន​ការ​ពន្យល់​ណា​មួយ​ពី​ស្ថានទូត​វៀតណាម នៅ​ថ្ងៃ​ច័ន្ទ ទី​២៥ មីនា នេះ លោក​នឹង​ប្ដឹង​តាម​ច្បាប់៕

Opposition Supporters Abroad Begin Political Fundraising


Published 08.03.2013
Overseas supporters of the Cambodia National Rescue Party are organizing to push for the opposition's success in the July parliamentary polls in Cambodia. A major fundraiser will be held March 23 by the US-based National Rescue Foundation, with other supporters overseas to follow suit. VOA Khmer's Men Kimseng recently spoke with activist Touch Vibol to discuss the aims of the foundation and the concept of political fundraising, which is not well known in Cambodia.

​ប្រធាន​គណបក្សប្រឆាំង​៖​ សហគមន៍​អន្តរជាតិ​ត្រូវ​ជួយ​កម្ពុជា បោះឆ្នោត​ឲ្យបាន​ត្រឹមត្រូវ​

ថ្ងៃច័ន្ទ ទី25 មីនា ឆ្នាំ2013 ម៉ោង16:24
ដោយ សេង មូលី​នី និង ​នួន បូរិន​
VOD
​លោក​ សម​ រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ​អំពាវនាវ​ដល់​សហគម​ន៍​អន្តរជាតិ ត្រូវ​ជួយ​ប្រទេស​កម្ពុជា​ឲ្យ​​រៀបចំ​ការ​បោះ​ឆ្នោត នៅ​ថ្ងៃ​ទី​២៨ ​ខែ​កក្កដា​ ឆ្នាំ​២០១៣ បាន​ប្រព្រឹត្តិ​ទៅ​ដោយ​​លក្ខណៈ​​ប្រជា​ធិប​តេយ្យ និង​​តម្លា​ភាព។​
​​តាម​សេចក្ដី​ថ្លែង​ការ​​របស់ លោក សម រង្ស៊ី ដែល​មាន​ចំណងជើង​​​ថា សហគមន៍​អន្តរជាតិ​មិន​ត្រូវ​ទទួលស្គាល់​រដ្ឋាភិ​បាល មិន​​ស្របច្បាប់ ប៉ុន្តែ​បាន​ទទូច​ឲ្យ​ជួយរៀបចំ​ការបោះឆ្នោត ប្រព្រឹត្តទៅ​ដោយ​លក្ខណៈ​​​ប្រជា​ធិប​តេយ្យ។ លោក​​​បាន​​​ថ្លែង​​ថា ការ​រក​​ឃើញ​​របស់​អង្គការ​​ឃ្លាំ​​មើល​ការ​បោះ​ឆ្នោត របស់​អាមេរិក NDI ការ​បោះឆ្នោត​នៅ​ថ្ងៃទី​២៨ ខែ​​កក្កដា  ឆ្នាំ​២០១៣ នឹង​មិន​ប្រព្រឹត្ត​​ទៅ​​ដោយ​តម្លាភាព ប្រជាធិបតេយ្យអ្វី​ឡើយ។ លោក​បាន​បញ្ជាក់ថា ការ​រក​ឃើញ​របស់វិទ្យា​សា្ថន​ជាតិ​ប្រជាធិតេយ្យ NDI  បង្ហាញ​​​នូវ​​​ភាព​មិន​ប្រក្រតី​​នូវ​បញ្ជី​​បច្ចុប្បន្ន​ភាព ឈ្មោះ​​និង​​តួលេខ​​អ្នក​បោះឆ្នោត គឺជា​ផ្នែក​មួយ​ដែល ស្ថាប័ន រៀបចំ​ការ​បោះ​ឆ្នោត​​នៅ​​កម្ពុជា គ.ជ.ប កំពុង​​រៀប​ចំ​ឲ្យ​​គណបក្ស​​កាន់អំណាច ឈ្នះឆ្នោត តាមរយៈ​សន្លឹកឆ្នោត ដែល​ស្ថិត​ក្នុង​ស្ថានភាព មិន​ប្រក្រតី ។

វិទ្យា​សា្ថន​ជាតិ​ប្រជាធិតេយ្យ NDI កាលពី​សប្ដាហ៍​មុន បាន​ផ្សព្វ​ផ្សាយ​​របាយ​ការណ៍​​​សង្ខេប​​​នៃ​​​សវន​កម្ម​​​បញ្ជី​​​ឈ្មោះ​​​ អ្នក​​​បោះ​ឆ្នោត ចុះ​​​ថ្ងៃ​​ទី​២១ ខែ​​​មីនា​​​នេះ ដោយ​​បាន​​រក​ឃើញ​​ថា ១០.៨% នៃ​អ្នកបោះឆ្នោត​​ដែល​​ជឿ​​ថា ខ្លួន​បាន​ចុះឈ្មោះ តែ​មិន​អាច​រក​ឃើញ​​​​នូវ​ឈ្មោះ​របស់​ខ្លួន​នៅក្នុង​បញ្ជី។ ជាមួយគ្នានេះ អ្នក​មាន​ឈ្មោះ​បោះឆ្នោត​មាន​​ត្រឹមតែ ៦៣.៦% ប៉ុណ្ណោះ​ដែល​រស់នៅ​ទី​កន្លែង​ពួកគេ​បាន​ចុះឈ្មោះ ខណៈ​១៧.៩% នៃ​អ្នក​ឆ្លើយតប​រកឃើញ ប៉ុន្តែ​ភាគច្រើន​រស់នៅ​កន្លែង​ផ្សេង និង​ ១០.៤%​គឺ មិន​អាច​រកឃើញ​។​
​ស្តាប់សំឡេង៖  click here
លោក​សម ​រង្ស៊ី ​បាន​ដាក់​ជា​ចំណោទ​ថា ប្រសិន​គិត​តាម​តួលេខ​នេះ គឺ​គណបក្សប្រជាជន​កម្ពុជា អាច​នឹង​បាន​សំឡេង ៦៣%  ដែល​តួ​លេខ​​នេះ គឺ ២០% ជា​លេខ​មិន​ប្រក្រតី ហើយការពិត​គណបក្ស​ប្រជាជន​អាច​បាន​តែ ៤៣%​ប៉ុណ្ណោះ ខណៈ​គណបក្ស​សង្គ្រោះ​​ជាតិ ​អាច​ដណ្ដើម​បាន​​សំឡេង ៥១% ។
​ឆ្លើយតប​នឹង​ការ​ចោទ​ខាង​លើ​របស់​ លោក​ សម ​រង្ស៊ី លោក​ ទេព​ នីថា អ្នកនាំពាក្យ​គណៈ​កម្មាធិការជាតិ​​​រៀបចំ​ការបោះឆ្នោត ​គ.ជ.ប បាន​ហៅ​​លោ​ក សម ​រង្ស៊ី ថា​ជា​អ្នកនយោបាយ​ចាំតែ​ប្រឆាំង ហើយ​ថា​ការ​ចោទ​នេះ​​មិន​មាន​មូលដ្ឋាន ជាក់​លាក់​អ្វី​ឡើយ​ ៖ "ការ​ពិត​ទៅ​មិន​មែន​ទើប​តែលើក​ហ្នឹង​ទេ វា​ច្រើន​ដង​ហើយ​ ហើយ​គាត់​និយាយ​តែ​អញ្ចឹង ទោះបី​ NDI មិន​ចេញរបាយ​ការណ៍ ក៏​គាត់​ថា​អញ្ចឹង​ដែរ អញ្ចឹង​ទេខ្ញុំ​គិត​ថា​ នេះ​ជា​​​រឿង​អ្នក​នយោ​បាយ​ទេ ហើយ​ គ.ជ.ប គ្រាន់​តែ​ជា​ស្ថាប័ន​មួយ​ ដែល​ត្រូវ​បង្កើត​ឡើង ហើយ​អនុវត្ត​ទៅ​តាម​ច្បាប់​តែ​ប៉ុណ្ណឹង​"។
​ប៉ុន្តែ លោក​ គល់ ​បញ្ញា នាយក​ប្រតិបត្តិ​​អង្គការ​ឃ្លាំមើល​ការ​បោះឆ្នោត នៅ​កម្ពុជា​ ​ហៅ​ថា Comfrel ក៏បាន​ចោទ​ គ.ជ.ប ​ថា​ជា ស្ថាប័ន​​​ដែល​ចេះ​តែ​ធ្វើការ​ជាមួយ​គណបក្សកាន់អំណាច​ ៖ "សមាភាព គ.ជ.ប កន្លង​មកហ្នឹង​វា​អត់​តម្លា​ភាព​ គេ​អត់​ទាន់​បាន គណបក្ស​​នានាគេ​អត់​បាន​មក​មើល​ការ​ជ្រើស​រើស​ហ្នឹង ថា​តើ​គេ​ទុក​ចិត្ត​អត់​សមត្ថ​ភាព​​កន្លង​មក​នេះ គឺ​ថា​ការ​ធ្វើ​ហ្នឹង​ដោយ​ស្ងាត់​ៗ អញ្ចឹង​ទៅ ដល់​ពេល​ចូល​ទៅ​​សភា​អនុ​ម័ត ហើយ​អញ្ចឹង​គណបក្ស​​​ដែល​មិន​មែន​ជា​គណបក្ស​ប្រជា​ជន​ហ្នឹង ដែល​ជា​គណបក្ស​ដែល​មក​​ប្រ​កួត​ប្រ​ជែង​ហ្នឹង គេ​តែង​តែបង្ហាញ​ពី​ការ​មិន​ទុកទៅ​លើ​ការ​ងារ​របស់​ គ.ជ.ប ហ្នឹង គណបក្ស​សម​រង្ស៊ី យើង​បាន​ជួប​គណបក្ស​ជា​ច្រើន​ គាត់​តែង​តែ​លើកពី​បញ្ហា​ហ្នឹង ដោយ​សារ​តែ​​ការ​ជ្រើស​រើស វា​អត់​តម្លា​ភាព​​"។​
​បើ​ទោះជា​យ៉ាងនេះ​ក្ដី លោក​ ទេព ​នីថា អះអាងថា គ.ជ.ប​ នឹង​​ខិតខំ​រៀប​ចំ​​ការ​បោះ​ឆ្នោត​ឲ្យ​ប្រព្រឹត្តិ​​ទៅ​​មាន​​តម្លា​ភាព និង​ប្រជា​ធិប​តេយ្យ គឺ​​ប្រយោជន៍​​ដើម្បី​​ឲ្យ​​សហគមន៍​អន្ត​រ​ជាតិ​ និង​គណបក្ស​នយោបាយ​​ទាំង​អស់ ​ទទួល​ស្គាល់​​លទ្ធ​ផល​​ចេញ​ការ​បោះ​ឆ្នោត​​ថ្ងៃ​​ទី​​២៨​ ខែ​កក្កដា​ ​ឆ្នាំ​​២០១៣​ ​ខាង​មុខ​នេះ​៕

តុលាការ​កំពូល​តម្កល់​សាល​ដិកា​សាលា​ឧទ្ទរណ៍​​មិន​ដោះ​លែង​អ្នក​ស្រី​យ៉ោម បុប្ជា


កាល​បរិច្ឆេទ​ផ្សាយ​ 28.03.2013
យ៉ាង​តិច​មាន​អ្នក​ភូមិ​បឹងកក់​និង​បូរីកីឡា​ជាង​១០០​នាក់​ដែល​ពោរពេញ​ទៅ​ ដោយ​កំហឹង​បាន​នាំ​គ្នា​ធាក់​ទ្វា​របង​តុលាការ​កំពូល។ ​ហេតុការណ៍​នេះបាន​កើត​មាន​ឡើង​​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ​បន្ទាប់​ពី​លោក​ឃឹម ប៉ុន​ ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​បាន​ប្រកាស​តម្កល់​សាល​ដិការ​របស់​សាលា​ ឧទ្ទរណ៍​ដោយ​សម្រេច​មិន​ដោះ​លែង​អ្នក​ស្រី​យ៉ោម បុប្ជា​ឲ្យ​នៅ​ក្រៅ​ឃុំបណ្ណោះ​អាសន្ន​ទេ។​ លោកហេង រស្មី និង​លោក​សាយ មុន្នីនៃវីអូអេ​សូមជូន​ព័ត៌មាន​នេះ​ពី​រាជធានី​ភ្នំពេញ៕


ឯកសារ​សម្ងាត់​ចោទសួរ​ពី​របៀប​រកស៊ី​របស់​ក្រុមហ៊ុន​អូស្ត្រាលី​មួយ

27 មិនា 2013
VOA
ភ្នំពេញ៖​ កាសែត​របស់​អូស្ត្រាលី​មួយ​រាយការណ៍​ថា​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន​ សែន​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​អំពើ​ពុករលួយ​មួយ​របស់​ក្រុមហ៊ុន​រ៉ែ​ អូស្ត្រាលី​ដែល​កំពុង​ស្ថិត​ក្រោម​ការស៊ើប​អង្កេត​លើ​ការ​សូកប៉ាន់​ដល់​ រដ្ឋាភិបាល​កម្ពុជា​ក្នុង​ទឹក​ប្រាក់​ចំនួន​៣,៥​លាន​ដុល្លារ​សហរដ្ឋ​ អាមេរិក។​ ប៉ុន្តែ​មន្រ្តី​កម្ពុជា​បញ្ជាក់​ថា​មិន​មាន​បណ្តឹង​ណា​ត្រូវ​បាន​គេ​ដាក់​ មក​នៅឡើយ​ទេ។
លោក​ឱម យិនទៀង​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​របស់​រដ្ឋាភិបាល​​បាន​និយាយ​នៅ ​ថ្ងៃ​អង្គារ​នេះ​ថា​អង្គភាព​របស់​លោក​មិន​ទាន់​បាន​ទទួល​ពាក្យ​បណ្តឹង​ ណាមួយ​ពាក់​ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​ថា​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​មាន​ពាក់​ព័ន្ធ​នឹង​ប្រាក់​សំណូក​ចំនួន​៣,៥​លាន​ដុល្លារ​ជាថ្នូរ​នឹង​ ការ​ផ្តល់​អាជ្ញាបណ្ណ​ដល់​ក្រុម​ហ៊ុន​រុករក​រ៉ែបុកស៊ីត​កាល​ពីឆ្នាំ២០០៦​នៅ​ ឡើយទេ។​
ឆ្លើយ​តបទៅ​នឹង​វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិក​ដែល​បាន​សួរ​ថា​តើ​អង្គភាព​ ប្រឆាំ​ងអំពើ​ពុក​រលួយ​មាន​ការ​ស៊ើប​អង្កេត​ដែរ​ឬទេ​នៅពេល​ដែល​អត្ថបទ​របស់​ ប្រទេស​អូស្រ្តាលី​បានចោទ​ប្រកាន់​ថា​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ពាក់ព័ន្ធ​នឹង​ប្រាក់​សំណូក​ចំនួន​៣,៥​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​នោះ​ លោក​ឧិម យិនទៀង​បាន​និយាយ​យ៉ាង​ដូច្នេះ​ថា៖
«​អូន​អ្នក​ចេញ​មុខ​ប្តឹង​មក​ខ្ញុំ​ឬ​ពីណា​ជាអ្នក​ចេញ​មុខប្តឹង​ដើម្បី​ខ្ញុំ​ស៊ើប​អង្កេត​នោះ»។​
កាសែត​របស់​ប្រទេស​អូស្តា្រលី​មួយ​ឈ្មោះThe Age​បាន​ចេញ​ផ្សាយ​នៅក្នុង​អត្ថបទ​របស់​ខ្លួន​មួយ​នៅ​ថ្ងៃ​ទី​២៦​ខែ​មិនា​ថា ​កិច្ច​ចរចា​រុករក​រ៉ែ​មួយ​របស់​ក្រុមហ៊ុន​BHP Billiton ​កំពុង​រង​ការ​ចោទ​ប្រកាន់​ពី​បទ​សូកប៉ាន់​នៅ​ក្នុង​កិច្ច​ព្រម​ព្រៀង​មួយ​ ដែល​ធ្វើ​អធិបតី​ភាព​ដោយ​លោក​ហ៊ុន សែន ​បុរស​ខ្លាំង​របស់​កម្ពុជា។ នេះ​បើ​តាម​ទូរសារ​ការទូត​មួយ​ដែល​កាសែត​នេះ​បាន​ប្រើ​ប្រាស់​ជា​ប្រភព។
លោក​ឱម យិនទៀង​បាន​និយាយ​ថា​លោក​មិន​ទាន់​បាន​ទទួល​ព័ត៌មាន​នេះ​នៅ​ឡើយ​ទេ។​
កាសែត​The Age​បាន​រាយការណ៍​ថា​ ប៉ូលិស​សហព័ន្ធ​អូស្រ្តាលី​និង​ក្រសួង​យុត្តិធម៌​អាមេរិក​កំពុង​ផ្តោត​ការ​ ស៊ើប​អង្កេត​ក្រុម​ហ៊ុន​BHP Billiton​ ទាក់​ទង​នឹង​ករណី​នៃ​ការ​ព្យាយាម​រុករក​រ៉ែ​បុកស៊ីត​​មិន​បាន​សម្រេច​នៅ​ ប្រទេស​កម្ពុជា​និង​ករណី​មួយ​ទៀត​របស់​ក្រុម​ហ៊ុន​នេះ​ទាក់​ទង​នឹង​កម្មវិធី ​បដិសណ្ឋារកិច្ច​របស់​ខ្លួន​ដល់​ក្រុម​មន្ត្រី​ចិន​កាល​ពី​ការ​ប្រកួត​កីឡា​ អូឡាំពិកឆ្នាំ​២០០៨។
ទូរសារ​ការ​ទូត​ជា​ច្រើន​ដែល​The Age ​ទទួល​បាន​ហើយ​ដែល​មាន​មួយ​ចំនួន​ត្រូវ​បាន​កំណត់​ថា​«រសើប»​និង​«​សម្ងាត់» បង្ហាញ​ពី​ការ​ពាក់ព័ន្ធ​យ៉ាង​ជិត​ស្និទ្ធ​ជា​លើក​ដំបូង​របស់​លោក​នាយក​ រដ្ឋមន្ត្រី​ ហ៊ុន សែន​ក្នុង​កិច្ច​ចរចា​ឆ្នាំ​២០០៦​ជា​មួយ​ថ្នាក់​ដឹកនាំ​ក្រុមហ៊ុន​BHP ​ដែល​នាំ​ឱ្យ​គាត់​និយាយ​ប្រាប់​ដល់​ក្រុម​ដែល​បាន​ចូល​ជួប​ជា​លក្ខណៈ​ឯកជន​ មួយ​ថា​លោក​នឹង​ផ្តល់​ឱ្យ​ «​ក្រុមហ៊ុន​BHP​នូវ​ដី​១​លាន​ហិកតា» ប៉ុន្មាន​សប្តាហ៍​មុន​ពេល​កិច្ច​ព្រមព្រាង​ត្រូវ​បាន​​ចុះ​ហត្ថលេខា និង «​អាច​ជា​ការ​វិនិយោគ​លើក​លែង​ពន្ធ​មួយ»។
ទូរសារ​ការទូត​ទាំង​នោះ​ក៏​បាន​បង្ហាញ​ឱ្យ​ដឹង​ពី​វិធី​ដែល​ក្រុមហ៊ុន​BHP​ បាន​បញ្ឈប់​រាល់​ការ​រុករក​រ៉ែ​នៅ​កម្ពុជា​ត្រឹម​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ ​បន្ទាប់​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​បាន​ចេញ​ផ្សាយ​របាយការណ៍​មួយ​កាល​ ពី​ឆ្នាំ​២០០៩​ដែល​បាន​គូស​បង្ហាញ​ពី​ការ​បង់ប្រាក់​របស់​ក្រុមហ៊ុន​ចំនួន​ ៣,៥​លាន​ដុល្លារ​អាមេរិក​ឱ្យ​ក្រសួង​រដ្ឋាភិបាល​កម្ពុជា​នានា​និង​ការ​ បារម្ភ​ថា​ជា​ការ​ចំណាយ​មួយ​ដែល​មិន​អាច​រក​អ្នក​ទទួល​ខុស​ត្រូវ​ឃើញ។
ការ​បង់​ប្រាក់​នេះ​ត្រូវ​បាន​រៀបរាប់​ដោយ​អ្នក​នយោបាយ​កម្ពុជា​ម្នាក់​ ក្នុង​របាយការណ៍​របស់​អង្គការ​Global Witness ​ថា​ជា​«​លុយ​ទឹក​តែ» ដែល​ជា​ប្រយោគ​មួយ​ប្រើ​នៅ​ពេល​ខ្លះ​នៅ​អាស៊ី​ដើម្បី​ពណ៌នា​ពី​ការ​ស៊ី​ សំណូក។ 
កាសែត​ដដែល​បាន​បញ្ជាក់ថា​ពុំ​មាន​ភស្តុតាង​ដែល​បាន​បញ្ជាក់​ថា​មាន​ចំណែក​ ណា​មួយ​នៃ​លុយ​នេះ​ត្រូវ​បាន​ផ្តល់​ទៅ​លោក​ហ៊ុន សែន ​ឬ​ក៏​មន្ត្រី​ក្រោម​ឱវាទ​របស់​លោក​ទេ​ ហើយ​លោក​បាន​បដិសេធ​របាយការណ៍​ដែល​ថា​ក្រុមហ៊ុន​BHP​បាន​ពាក់ព័ន្ធ​នឹង​ ការសូកប៉ាន់​នៅ​ប្រទេស​កម្ពុជា​ដែរ។
លោក​ ព្រាប កុល​នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា​បាននិយាយថា​​លោក​មិន​បាន​ដឹង ​លម្អិត​ពាក់ព័ន្ធ​នឹង​ដំណើរ​រឿង​នេះ​ទេ​គឺគ្រាន់តែ​ដឹង​តាម​ទំព័រ​ សារព័ត៌មាន​តែប៉ុណ្ណោះ​ក៏​ប៉ុន្តែ​លោក​បាន​និយាយ​ថា​បញ្ហា​ផ្តល់​អាជ្ញា​ បណ្ណ​ដល់​ក្រុម​ហ៊ុន​ធំៗ​នៅ​កម្ពុជា​មិន​សូវ​មាន​តម្លាភាព​ទេ​ក្នុង​ពេល​ កន្លង​មក។​
«យើង​មាន​សំណួរ​ជាច្រើន​ទាក់​ទឹន​នឹង​នីតិវិធី​នៃ​ការ​ជ្រើសរើស​ក្រុម​ហ៊ុន​ ក្នុង​ការ​ផ្តល់​សិទ្ធិ​និង​ធ្វើ​ការ​សម្រេច​ចិត្ត​ផ្តល់​អាជ្ញាបណ្ណ។ ​យើង​មិន​មាន​ការ​ដេញ​ថ្លៃ​ឬក៏​ការ​ប្រកាស​ឱ្យ​មាន​ការ​ចូលរួម​ពី​ដៃគូ​ ប្រកួត​ប្រជែង​ផ្សេងៗ​អញ្ចឹង​វាជា​ការ​ខ្វះ​នូវ​តម្លាភាព​នៅ​ក្នុង​ដំណើរ​ ការ​ធ្វើ​កិច្ច​ការ​ងារ​ហ្នឹង​ដែល​យើង​ពិបាក​ក្នុង​ការ​ដឹង​ពី​ព័ត៌មាន​ឱ្យ​ បាន​ស៊ីជម្រៅ»។​
កាល​ពីឆ្នាំ​២០១២​សារ​ព័ត៌មាន​The Age​ដដែល​បានចុះ​ផ្សាយ​ថា​លោក​ឧកញ៉ា ហ៊ុន តូ​ក្មួយប្រុស​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ជាប់​ពាក់ព័ន្ធ​នឹង​សកម្មភាព​លាង​លុយ​កខ្វក់​និង​រត់ពន្ធ​ថ្នាំ​ញៀន​ទៅ​ កាន់​ប្រទេស​អូស្តា្រលី។​
លោក​ឧកញ៉ា​ ហ៊ុន តូ​ធ្លាប់​បាន​បដិសេធ​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ​ហើយ​បាន​ព្រមាន​ថា​នឹង​ប្តឹង​សារ​ព័ត៌មាន​The Age៕

បទ​វិភាគ៖ លោក ឈូក បណ្ឌិត នឹង​មិន​ជាប់​គុក

សាលា​ដំបូង​ខែត្រ​ស្វាយរៀង មិន​ទាន់​កំណត់​ពេល​វេលា​បើក​សវនាការ​សំណុំ​រឿង​អតីត​អភិបាល​ក្រុង​បាវិត លោក ឈូក បណ្ឌិត នៅ​ឡើយ​ទេ បន្ទាប់​ពី​សាលា​ឧទ្ធរណ៍​បាន​បញ្ជូន​សំណុំ​រឿង​ដ៏​ចម្រូងចម្រាស​នេះ​ឲ្យ​ទៅ​ សាលា​ដំបូង​ខែត្រ បើក​សវនាការ​ជំនុំ​ជម្រះ​នោះ។
2013-03-28
ដោយ ទីន ហ្សាការីយ៉ា
RFA
សំណុំ​រឿង​លោក ឈូក បណ្ឌិត ជា​ជន​សង្ស័យ​បាន​បាញ់​រះ​ទៅ​លើ​ហ្វូង​កូដករ​របស់​កម្មករ​កាល​ពី​ឆ្នាំ​២០១២ នោះ បាន​អូស​បន្លាយ​អស់​រយៈពេល​ជាង​មួយ​ឆ្នាំ​មក​ហើយ ហើយ​ក៏​ជា​សំណុំ​រឿង​ដែល​គេ​ពិបាក​នឹង​ជឿ​ណាស់​ថា តុលាការ​នឹង​ចាត់​វិធានការ​តាម​ច្បាប់ ដើម្បី​ផ្ដន្ទាទោស​លោក ឈូក បណ្ឌិត ឲ្យ​ជាប់​គុក​នោះ។
លោក ទីន ហ្សាការីយ៉ា មាន​បទ​វិភាគ​រឿង​នេះ តាម​ការ​សាកសួរ​របស់​អ្នកស្រី សុ ជីវី៖
សុ ជីវី៖ តើ​មូលហេតុ​អ្វី​បាន​ជា​លោក ឈូក បណ្ឌិត មិន​ជាប់​គុក?

ទីន ហ្សាការីយ៉ា៖ បាទ! តាម​មើល​ទៅ​លោក ឈូក បណ្ឌិត តុលាការ​នឹង​មិន​ផ្ដន្ទាទោស​លោក​ឲ្យ​ជាប់​គុក​នោះ​ទេ ទោះ​បី​លោក ឈូក បណ្ឌិត ជា​ជនសង្ស័យ​តែ​ម្នាក់​គត់​នៃ​ការ​បាញ់​ប្រហារ​ទៅ​លើ​កម្មករ​ក្ដី តែ​លោក​ត្រូវ​បាន​ក្រសួង​មហាផ្ទៃ ផ្លាស់​ទៅ​ឲ្យ​មាន​តួនាទី​នៅ​សាលា​ខែត្រ​ជំនួស​តួនាទី​ចាស់​ជា​អភិបាល​ក្រុង ​បាវិត។ នេះ​ជា​ការ​ឆ្លុះ​បញ្ចាំង​ថា លោក​ជា​មនុស្ស​ដ៏​មាន​ឥទ្ធិពល​ម្នាក់ ហើយ​តុលាការ​ទំនង​ជា​មិន​អាច​បំពេញ​តួនាទី​របស់​ខ្លួន​ឲ្យ​បាន​ឯករាជ្យ​ ក្នុង​ការ​កាត់​ទោស​លោក ឈូក បណ្ឌិត នោះ​ទេ។
ជាង​នេះ​ទៅ​ទៀត​នោះ ក្រោយ​ពី​កម្មការិនី​រោងចក្រ​កៅវ៉េ (Kaoway) ទាំង​បី​នាក់​រង​របួស​ដោយសារ​គ្រាប់​កាំភ្លើង​មាន​ឈ្មោះ កែវ នា អ៊ុន ចិន្តា និង នុត សាខន ក្នុង​ចំណោម​អ្នក​ទាំង​៣ គឺមាន អ្នក​យក​លុយ​ទៅ​ឲ្យ​ឈ្មោះ អ៊ុន ចិន្ដា នៅ​មន្ទីរពេទ្យ​ចំនួន ៥០០​ដុល្លារ នៅ​ខណៈ​នាង​កំពុង​សម្រាក​ព្យាបាល​របួស​នៅ​មន្ទីរពេទ្យ ហើយ​គេ​ប្រាប់​ថា លុយ​នេះ​ជា​អំណោយ​របស់​អ្នកស្រី​ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន និង​ជា​ថ្នូរ​សុំ​ឲ្យ អ៊ុន ចិន្តា កុំ​ប្ដឹង​លោក ឈូក បណ្ឌិត ទៅ​តុលាការ។
តែ​ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី កម្មការិនី​រង​របួស​ទាំង​បី​នាក់ នៅ​តែ​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ ហើយ​នៅ​ដំណាក់កាល​ដំបូង​សាលា​ដំបូង​ខែត្រ​ស្វាយរៀង​ហ្នឹង បាន​ធ្វើ​ការ​ស៊ើប​អង្កេត​ករណី​លោក ឈូក បណ្ឌិត បាញ់​កម្មករ​ដោយ​ចោទ​ប្រកាន់​លោក ឈូក បណ្ឌិត ពី​បទ​បង្ករ​បួស​ស្នាម​ដោយ​អចេតនា។ តែ​ក្រោយ​មក តុលាការ​បែរ​ជា​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​នេះ​ទៅ​វិញ។
តុលាការ​បាន​ចោទ​ប្រកាន់​មន្ត្រី​នគរបាល​មួយ​រូប​ជំនួស​លោក ឈូក បណ្ឌិត ទាក់ទង​នឹង​ករណី​បាញ់​កម្មករ​កាល​ពី​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០១២។ ម្យ៉ាង​ទៀត ប្រសិន​បើ​លោក ឈូក បណ្ឌិត គ្មាន​ទំនាក់​ទំនង​ជិតស្និទ្ធ​ជាមួយ​មន្រ្តី​មាន​អំណាច​ធំ​នៅ​ពី​ក្រោយ​ខ្នង ​ទេ​នោះ រឿង​នេះ​ទំនង​ជា​តុលាការ​ចាប់​ខ្លួន​លោក​ដាក់​ពន្ធនាគារ​តាំង​ដើម​ទី​មក​ ម្ល៉េះ។
សុ ជីវី៖ តើ​ភស្តុតាង​អ្វី​ខ្លះ​ដែល​បញ្ជាក់​ថា លោក ឈូក បណ្ឌិត ជា​ជន​ជាប់​ចោទ​ក្នុង​ករណី​បាញ់​រះ​កម្មការិនី​នៃ​រោងចក្រ​កៅវ៉េ នៅ​ក្រុង​បាវិត កាល​ពី​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០១២ នោះ?
ទីន ហ្សាការីយ៉ា៖ បាទ! បន្ទាប់​ពី​ផ្ទុះ​អាវុធ​ត្រូវ​កម្មករ​ទាំង​បី​នាក់​ភ្លាមៗ លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង និង​ជា​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ បាន​ឲ្យ​អ្នក​សារព័ត៌មាន​ដឹង​ថា លោក ឈូក បណ្ឌិត ជា​ជន​សង្ស័យ​តែ​ម្នាក់​គត់​ក្នុង​ការ​បាញ់​ប្រហារ​កម្មករ​ទាំង​នោះ។ បញ្ហា​នេះ ខ្ញុំ​គិត​ថា ជា​រឿង​ល្អ​មួយ​ដែល​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​ចង្អុលមុខ​ជនសង្ស័យ​លើ​ករណី​បាញ់​ប្រហារ​នេះ ក៏​ប៉ុន្តែ​បញ្ហា​សំខាន់​នៅ​ត្រង់​ថា រឿង​នេះ​វា​ហាក់​ដូចជា​ការ​ចង្អុល​មុខ​ជនសង្ស័យ​នេះ​គ្មាន​ន័យ​ទៅ​វិញ ពីព្រោះ​ថា ជន​សង្ស័យ​នៅ​ក្រៅ​សំណាញ់​ច្បាប់​នៅ​ឡើយ​អស់​រយៈពេល​ជាង ១​ឆ្នាំ​មក​នេះ។
ទោះ​បី​ជា​លោក ឈូក បណ្ឌិត ខ្លួន​ឯង​ធ្លាប់​បាន​ឆ្លើយ​នៅ​ក្នុង​ដំណាក់កាល​សាកសួរ​នៅ​ខែត្រ​ស្វាយរៀង កាល​ពី​ឆ្នាំ​២០១២ នោះ​ថា លោក​ជា​អ្នក​ធ្វើ​ឲ្យ​ផ្ទុះ​អាវុធ​ត្រូវ​កម្មករ ហើយ​នៅ​ក្នុង​សភា​សាកសួរ​របស់​សាលាឧទ្ធរណ៍​កាល​ពី​ថ្ងៃ​ទី​២៧ និង​ថ្ងៃ​ទី​២៨ កុម្ភៈ នោះ លោក ឈូក បណ្ឌិត បាន​ប្រាប់​ទៀត​ថា អាវុធ​ដែល​ផ្ទុះ​ត្រូវ​កម្មករ​នោះ ជា​អាវុធ​របស់​លោក ថ្វីត្បិត​តែ​លោក​ដោះសា​ថា លោក​គ្មាន​ចេតនា​នោះ​ទេ។
លើស​ពី​នេះ​ទៀត ទោះ​ជា​លោក ឈូក បណ្ឌិត បាន​ព្យាយាម​ឆ្លើយ​ថា លោក​បាន​បំផ្ទុះ​អាវុធ​គ្មាន​ចេតនា​ក្ដី តែ​សាក្សី​ជា​មន្ត្រី​នគរបាល​ពីរ​រូប បាន​មក​ឆ្លើយ​នៅ​ក្នុង​សវនាការ​នៃ​សាលាឧទ្ធរណ៍​ថា លោក ឈូក បណ្ឌិត ជា​មនុស្ស​តែ​ម្នាក់​គត់​ដែល​ធ្វើ​ឲ្យ​ផ្ទុះ​អាវុធ​ត្រូវ​កម្មករ បន្ទាប់​ពី​លោក​បាន​ចេញ​ពី​រថយន្ត​ទំនើប​របស់​លោក ហើយ​បាញ់​ប្រហារ​ទៅ​លើ​ហ្វូង​កូដកម្ម​ដោយ​មិន​រើស​មុខ។
ការ​ចង្អុល​បង្ហាញ​របស់​សាក្សី​អាច​នាំ​ឲ្យ​គេ​ជឿ​ថា សកម្មភាព​នោះ​មាន​ចេតនា​ដ៏​ច្បាស់​ក្នុង​ការ​ធ្វើ​ឲ្យ​មាន​កម្មករ​របួស បើ​ទោះ​ជា​មិន​សម្លាប់​អ្នក​ដែល​ធ្វើ​ការ​តវ៉ា​ទាំង​នោះ​ក្ដី។ ប្រសិន​បើ​លោក ឈូក បណ្ឌិត មាន​ឥរិយាបថ​បែប​នេះ តុលាការ​ត្រូវ​តែ​ផ្ដន្ទាទោស​ឲ្យ​សម​នឹង​កំហុស​របស់​គាត់ ហើយ​តាម​ផ្លូវ​ច្បាប់ សកម្មភាព​បែប​នេះ​គេ​ត្រូវ​តែ​ចោទ​ប្រកាន់​ពី​បទ​ប៉ុនប៉ង​មនុស្ស​ឃាត។
យ៉ាង​ណា​មិញ សភា​សាលាឧទ្ធរណ៍​បាន​ចោទ​ប្រកាន់​លោក ឈូក បណ្ឌិត ឡើង​វិញ ពី​បទ​បង្ក​របួស​ស្នាម​ដោយ​អចេតនា​តាម​ក្រម​ព្រហ្មទណ្ឌ​មាត្រា ២៣៦ ឆ្នាំ​២០០៩ គឺ​ជន​សង្ស័យ នឹង​ត្រូវ​ជាប់​ទោស​ពី ៦ ខែ​ទៅ ២​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ១​លាន​រៀល​ទៅ ៤​លាន​រៀល។ តែ​រឿង​នេះ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ខ្ញុំ​យល់​ថា សាលាដំបូង​ខែត្រ​ស្វាយរៀង ទី​មួយ អាច​នឹង​ពន្យារ​ពេល​ការ​កាត់​ក្តី​លោក ឈូក បណ្ឌិត រហូត​ដល់​ក្រោយ​បោះ​ឆ្នោត ហើយ​ទី​ពីរ នៅ​ក្នុង​សវនាការ​កាត់​ក្ដី​នោះ តុលាការ​ក៏​ប្រហែល​ជា​ពិបាក​នឹង​វិនិច្ឆ័យ​រឿង​ក្ដី​របស់​លោក ឈូក បណ្ឌិត អោយ​ជាប់​ទោស​ណាស់។
សុ ជីវី៖ តើ​ហេតុផល​អ្វី​ខ្លះ​ដែល​ថា សាលាដំបូង​ខែត្រ​ស្វាយរៀង នឹង​កាត់​ឲ្យ​លោក ឈូក បណ្ឌិត មិន​ជាប់​ទោស​នោះ?
ទីន ហ្សាការីយ៉ា៖ រឿង​នេះ​ទំនង​ជា​សាលា​ដំបូង​ខែត្រ​ស្វាយរៀង នឹង​បើក​សវនាការ​នៅ​ក្រោយ​ពេល​បោះ​ឆ្នោត នៅ​ខែ​កក្កដា ខាង​មុខ។ ការ​ធ្វើ​ដូច្នេះ គឺ​ប្រហែល​ជា​គេ​ជៀសវាង​នូវ​ការ​ជះ​ឥទ្ធិពល​ដល់​សន្លឹក​ឆ្នោត​របស់​គណបក្ស​ គ្រប់គ្រង​អំណាច​បច្ចុប្បន្ន។ មួយ​វិញ​ទៀត ការ​ធ្វើ​ដូច្នេះ​ដើម្បី​ជៀស​វាង​កុំ​ឲ្យ​មាន​ក្រុម​សហជីព​ដឹកនាំ​ក្រុម​ កម្មករ​ធ្វើ​បាតុកម្ម ដែល​ធ្វើ​ឲ្យ​មាន​ភាព​ល្អក់​កករ​កាន់​តែ​ខ្លាំង​នៅ​មុន​ពេល​បោះ​ឆ្នោត។ ក៏​ប៉ុន្តែ​បើ​សិន​ជា​តុលាការ​យក​សំណុំ​រឿង​ដ៏​ចម្រូងចម្រាស​នេះ​មក​ជំនុំ​ ជម្រះ​ក្ដី​នៅ​មុន​ពេល​បោះ​ឆ្នោត តាម​មើល​ទៅ​រឿង​នេះ​តុលាការ​នឹង​កាត់​ឲ្យ​លោក ឈូក បណ្ឌិត ជាប់​គុក ដើម្បី​ជា​ការ​បំពេញ​ចិត្ត​ដល់​កម្មករ និង​ជា​ការ​បង្ហាញ​ថា តុលាការ​ឯករាជ្យ និង​ផ្ដល់​យុត្តិធម៌​ជូន​ជន​រង​គ្រោះ។
ទោះ​ជា​យ៉ាង​នេះ​ក្ដី សំណុំ​រឿង​នេះ​ទំនង​ជា​សាលាដំបូង​ខែត្រ​ស្វាយរៀង នឹង​កាត់​ទោស​ឲ្យ​លោក ឈូក បណ្ឌិត ជាប់​ទោស តែ​ចំនួន​ទោស​នោះ​ប្រហែល​ជា​គេ​នឹង​ត្រូវ​ព្យួរ​ទោស​ទាំង​អស់ ពោល​គឺ​លោក ឈូក បណ្ឌិត មិន​ជាប់​គុក​នោះ​ទេ ដោយ​ហេតុ​ថា ករណី​នេះ​តុលាការ​បាន​ត្រឹម​តែ​ចោទ​ប្រកាន់​លោក ឈូក បណ្ឌិត ពី​បទ​មជ្ឈិម​ស្រាល​បំផុត អំពី​ការ​បង្ក​របួស​ស្នាម​ដោយ​អចេតនា​នោះ៕

គ.ជ.ប៖ អវត្តមាន​លោក សម រង្ស៊ី មិន​ប៉ះពាល់​ការ​បោះ​ឆ្នោត

លោក សម រង្ស៊ី អះអាង​ថា យុទ្ធសាស្ត្រ​ឈ្នះ​ឈ្នះ​ចុង​ក្រោយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ជា​យុទ្ធសាស្ត្រ​ដែល​មិន​មាន​វត្តមាន​របស់​លោក​ក្នុង​ការ​បោះ​ឆ្នោត ​ដើម្បី​​កុំ​ឲ្យ​​សហគមន៍​អន្តរជាតិ​​ទទួល​ស្គាល់​ភាព​ស្រប​ច្បាប់​នៃ​ រដ្ឋាភិបាល​ថ្មី​ដែល​កើត​ក្រោយ​ការ​បោះ​ឆ្នោត​ខាង​មុខ។
2013-03-27
ដោយ វណ្ណ វិចារ
RFA
មន្ត្រី​ជាន់​ខ្ពស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) ចាត់​ទុក​ថា ការ​ប្រកាស​របស់​មេ​បក្ស​ប្រឆាំង​ដ៏​ល្បី គឺ​លោក សម រង្ស៉ី ដែល​សម្រេច​មិន​វិល​ចូល​ស្រុក​ដើម្បី​ចូល​រួម​បោះ​ឆ្នោត ជា​ទង្វើ​បុគ្គល ហើយ​ក៏​មិន​អាច​ប៉ះពាល់​ដល់​ដំណើរ​ការ​បោះ​ឆ្នោត​នោះ​ទេ។
មន្ត្រី​អ្នក​ នាំ​ពាក្យ គ.ជ.ប លោក ទេព នីថា មាន​ប្រសាសន៍​ថា កម្ពុជា​មាន​ឯករាជ្យ​ភាព​ក្នុង​ការ​សម្រេច​ចិត្ត ដូច​នេះ​យោបល់​ផ្ទាល់​របស់​លោក សម រង្ស៉ី មិន​អាច​មាន​ទម្ងង់​លើ​ច្បាប់​បាន​ទេ។
លោក​បន្ត​ថា ការ​រៀបចំ​ដំណើរ​ការ​បោះ​ឆ្នោត​ប្រព្រឹត្ត​ទៅ​តាម​ច្បាប់ ដូច​នេះ​មិន​មាន​ផ្លូវ​ឯ​ណា​ដែល​នាំ​ឲ្យ​អន្តរជាតិ​មិន​ទទួល​ស្គាល់​លទ្ធផល​ បោះ​ឆ្នោត​នោះ​ឡើយ៖ «ការ​រៀបចំ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា ប្រព្រឹត្ត​ទៅ​តាម​ច្បាប់ គេ​មិន​អាច​យក​លទ្ធិប្រជាធិបតេយ្យ​របស់​ប្រទេស​មួយ យក​ការ​បោះ​ឆ្នោត​នៃ​ប្រទេស​មួយ​ទៅ​ដូរ​នឹង​មនុស្ស​ម្នាក់​នោះ​ទេ ហើយ​ការ​ទទួល​ស្គាល់​របស់​ប្រទេស​មួយ​ដែល​កើត​ឡើង​តាម​ច្បាប់​នោះ ហ្នឹង​ជា​រឿង​សិទ្ធិ​របស់​ប្រទេស​មួយ​នោះ ការ​សន្និដ្ឋាន​របស់​ប្រទេស​មួយ ជា​សិទ្ធិ​របស់​គាត​ទេ»
ទន្ទឹម​នឹង​នេះ មន្ត្រី​អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា លោក សម រង្ស៉ី គ្មាន​បំណង​ចង់​ឃើញ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ដើរ​ទៅ​មុខ​ទេ។ លោក​បន្ត​ថា មិន​មាន​ផ្លូវ​ណា​ដែល​អន្តរជាតិ​ចាត់​ទុក​បុគ្គល សម រង្ស៉ី សំខាន់​ជាង​ការ​គោរព​ច្បាប់​នោះ​ឡើយ ហើយ​អន្តរជាតិ​ក៏​មិន​ទាត់​ចោល​លទ្ធផល​បោះ​ឆ្នោត​នៅ​កម្ពុជា ដោយសារ​តែ​បុគ្គល សម រង្ស៉ី ម្នាក់​ដែរ។
លោក ផៃ ស៊ីផាន៖ «អា​នេះ​ជា​បំណង​របស់​លោក សម រង្ស៉ី។ លោក​រិះរក​គ្រប់​មធ្យោបាយ​ដើម្បី​បំផ្លាញ​អ្វី​ដែល​ចិរភាព នីតិរដ្ឋ ដូច​ជា​វាយ​ប្រហារ​លើ​ស្ថាប័ន​ជាតិ រដ្ឋ​សភា ព្រឹទ្ធ​សភា។ ប្រយោជន៍​ឆន្ទៈ​របស់​មហាជន​ដែល​មាន​មតិ​ភាគ​តិច ឬ​មតិ​ភាគ​ច្រើន​ជា​ធំ មិន​មែន​លើ​បុគ្គល​ទេ»
ទាក់ទង​នឹង​បញ្ហា​នេះ សហគមន៍​អន្តរជាតិ​មួយ​ចំនួន បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ផ្តល់​ឱកាស​ឲ្យ​លោក សម រង្ស៉ី ចូល​ស្រុក​ដែរ។
អគ្គរដ្ឋទូត​អូស្ត្រាលី ប្រចាំ​នៅ​កម្ពុជា អ្នកស្រី ភិននី រីឆាត (Penny Richards) នៅ​ថ្ងៃ​ទី​២៦ មីនា ក៏​បាន​ស្នើ​សុំ​លោក ហោ ណាំហុង ឲ្យ​ពិចារណា​រឿង​លោក សម រង្ស៉ី ចូល​ស្រុក​ដែរ ប៉ុន្តែ​លោក ហោ ណាំហុង ប្រាប់​អ្នកស្រី​វិញ​ថា ការ​បោះ​ឆ្នោត​សកល​នៅ​ខែ​កក្កដា ខាង​មុខ​នេះ នឹង​ប្រព្រឹត្ត​ទៅ​ដោយ​សេរី និង​យុត្តិធម៌ បើ​ទោះ​បី​ជា​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​មិន​អាច​ចូល​រួម​ការ​បោះ​ឆ្នោត​បាន​ក៏ដោយ។
កាល​ពី​ដើម​ឆ្នាំ​២០១៣ លោក​ឧបការី​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក លោក  ម៉ៃឃើល ផូសនើរ (Michael Posner) ដែល​ជា​ប្រធាន​ការិយាល័យ​ផ្នែក​លទ្ធិប្រជាធិបតេយ្យ​សិទ្ធិ​មនុស្ស និង​ការងារ ធ្លាប់​ស្នើ​ឲ្យ​មាន​ការ​បើក​ច្រក​សម្រាប់​លោក សម រង្ស៉ី ដែរ តែ​លោក ហោ ណាំហុង ថ្លែង​ថា កម្ពុជា​មាន​ច្បាប់​ជា​ធំ តុលាការ​ជា​អ្នក​សម្រេច។ ការ​ប្រកាស​ទាត់​ចោល​សំណើ​អន្តរជាតិ​ទាំង​នេះ​កាន់​តែ​ធ្វើ​ឲ្យ​ឱកាស​ចូល​ ស្រុក​ដោយ​សុវត្ថិភាព​របស់​លោក  សម រង្ស៉ី កាន់​តែ​ខើច​ខ្លី។
ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា និង​ជា​អ្នក​វិភាគ​ស្ថានការណ៍​នយោបាយ លោក អ៊ូ វីរៈ ថ្លែង​ថា ប្រសិន​លោក សម រង្ស៉ី ចង់​ចូល​រួម​ឈរ​ឈ្មោះ​បោះ​ឆ្នោត មិន​គួរ​ណា​ប្រកាស​ថា នឹង​មិន​ចូល​រួម​ទេ។ លោក​បន្ត​ថា បើ​សិន​ណា​លោក សម រង្ស៉ី ចូល​មក​វិញ​ដោយ​មិន​មាន​ការ​ចរចា​ជាមួយ​គណបក្ស​កាន់​អំណាច ទោះ​បី​ជា​លោក​ត្រូវ​ចាប់​ខ្លួន ក៏​គណបក្ស​លោក​នឹង​កើន​សំឡេង កើន​ការ​គាំទ្រ ហើយ​លោក​នឹង​ក្លាយ​ជា​វីរបុរស។
លោក​បញ្ជាក់​ថា លោក សម រង្ស៉ី ចូល​រួម​ជា​ប្រការ​សំខាន់ សម្រាប់​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ប៉ុន្តែ​ការ​មិន​ចូល​រួម​របស់​បុគ្គល សម រង្ស៉ី មិន​ប៉ះពាល់​ដល់​ការ​ទទួល​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា ជា​អន្តរជាតិ​នោះ​ទេ ដោយសារ​តែ​ហេតុផល​នយោបាយ និង​សេដ្ឋកិច្ច៖ «សហគមន៍​អន្តរជាតិ​នៅ​តែ​រិះគន់ គ.ជ.ប រិះគន់​បោះ​ឆ្នោត រិះគន់​ដំណើរ​ការ​លទ្ធិប្រជាធិបតេយ្យ ប៉ុន្តែ​ប្រហែល​នៅ​ទទួល​យក​លទ្ធផល​បោះ​ឆ្នោត​ដដែល និង​នៅ​មាន​ទំនាក់ទំនង​ជាមួយ​រដ្ឋាភិបាល​ដដែល។ បើ​ហ៊ាន​ក្លាហាន​មក​ចំណេញ​មែន​ទែន បើ​អត់​ហ៊ាន ហើយ​មិន​ចង់​ចូល​រួម​ដើម្បី​ឲ្យ​រដ្ឋាភិបាល​ថ្មី​មិន​ស្រប​ច្បាប់ មិន​ត្រឹមត្រូវ​ទេ»
ទោះ​យ៉ាង​ណា​ក៏ដោយ របាយការណ៍​របស់​អង្គការ​ខុមហ្វ្រែល (Comfrel) ដែល​សង្កេត​ពី​ដំណើរ​ការ​លទ្ធិប្រជាធិបតេយ្យ និង​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា ចេញ​ផ្សាយ​កាល​ពី​ដើម​ខែ​មីនា ព្រមាន​ថា លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា កំពុង​ដើរ​ថយ​ក្រោយ បើ​សិន​ជា​រាជរដ្ឋាភិបាល​នៅ​តែ​ដាក់​គុក លោក ម៉ម សូណង់ដូ ប៉ុន្តែ​រដ្ឋាភិបាល​សម្រេច​ដោះលែង​លោក ម៉ម សូណង់ដូ រួច​ហើយ។
ខុមហ្វ្រែល​ក៏​ព្រមាន​ថា ការ​ទុក​មេ​បក្ស​ប្រឆាំង លោក សម រង្ស៉ី ចោល​នៅ​ក្រៅ​ប្រទេស ក៏​អាច​ជះ​ឥទ្ធិពល​ដល់​ភាព​ស្រប​ច្បាប់​នៃ​រដ្ឋាភិបាល​បង្កើត​ក្រោយ​ការ​បោះ ​ឆ្នោត​ខែ​កក្កដា ខាង​មុខ​ដែរ។
ចំណែក​ឯ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​ចាត់​ទុក​ថា លោក សម រង្ស៉ី ជា​មនុស្ស​កំសាក​ដែរ ដោយ​លោក​ទាត់​ចោល​សម្ដី​លោក សម រង្ស៉ី ដែល​ធ្លាប់​ប្រដូច​ខ្លួន​ទៅ​នឹង​មេ​បក្ស​ប្រឆាំង​ភូមា អ្នកស្រី អ៊ុង សានស៊ូជី (Aung San Suukyi)។ លោក ហ៊ុន សែន ថ្លែង​ថា អ្នកស្រី អ៊ុង សានស៊ូជី គេ​ឃុំ​ក្នុង​ផ្ទះ ២០​ឆ្នាំ នៅ​តែ​ក្រាញ​ននៀល​មិន​រត់​ចោល​ស្រុក តែ​លោក សម រង្ស៉ី ឲ្យ​តែ​មាន​រឿង​ចាក​ចេញ​ទៅ​ក្រៅ​ស្រុក​ភ្លាម​ដោយ​គ្មាន​គេ​ដេញ។
អ្នក​តាម​ដាន​បញ្ហា​នយោបាយ និង​ពលរដ្ឋ​មួយ​ចំនួន​លើក​ឡើង​ថា លោក សម រង្ស៉ី មិន​ចិត្ត​សឿង​ដូច​លោក ម៉ម សូណង់ដូ ដែល​ហ៊ាន​ចូល​ស្រុក ទោះ​ដឹង​ថា ខ្លួន​ត្រូវ​ជាប់​គុក​នោះ​ទេ។ ហើយ​បើ​ប្រៀប​នឹង​អ្នកស្រី អ៊ុង សានស៊ូជី ដែល​ហ៊ាន​ដើរ​សំដៅ​ចុង​កាណុង​កាំភ្លើង​របស់​ទាហាន​ភូមា​នោះ ក៏​កាន់​តែ​ឆ្ងាយ​ទៅ​ទៀត។
ចំពោះ​ភាព​ស្រប​ច្បាប់​នៃ​រដ្ឋាភិបាល​ថ្មី​វិញ នៅ​ប្រទេស​ថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ (Takshin Shinawatra) ត្រូវ​បាន​គេ​ទម្លាក់​ពី​អំណាច​ដោយ​រដ្ឋ​ប្រហារ ប៉ុន្តែ​មិន​មាន​បរទេស​ឯ​ណា​គេ​មិន​ទទួល​ស្គាល់​រដ្ឋាភិបាល​ថ្មី​នោះ​ឡើយ។ ម្យ៉ាង​ទៀត​ស្ថានភាព​សេដ្ឋកិច្ច និង​នយោបាយ​ដែល​កម្ពុជា កំពុង​តែ​ស្អិតល្មួត​ជាមួយ​ចិន ក៏​មិន​អនុញ្ញាត​ឲ្យ​មហា​អំណាច​លោក​ខាង​លិច ឬ​សហរដ្ឋអាមេរិក ទាត់​ចោល​លទ្ធផល​បោះ​ឆ្នោត​នៅ​កម្ពុជា ដោយសារ​បុគ្គល សម រង្ស៉ី ម្នាក់​ដែរ៕

ដក​មេ​ប៉ុស្តិ៍​នៅ​ប៉ៃលិន​បន្ទាប់​ពី​ការពារ​សន្តិសុខ​អ្នក​យក​ព័ត៌មាន​រឿង​ព្រំដែន

 ស្នងការ​ប៉ូលិស​ខេត្ត​ប៉ៃលិន សម្រេច​ដក​តួនាទី​មេ​ប៉ុស្តិ៍​វរព្រំដែន ៨២១ នៅ​ចំណុច​បរថ្មី ក្នុង​ខេត្ត​ប៉ៃលិន ក្រោយ​ពេល​លោក​បាន​ការពារ​សន្តិសុខ​​អ្នក​រាយការណ៍​ព័ត៌មាន​របស់​វិទ្យុ​ អាស៊ីសេរី ៣​នាក់ ដែល​ចុះ​ពិនិត្យ​មើល​បង្គោល​ព្រំដែន​លេខ ៦៤ នៅ​ចំណុច​អូរអែម កាល​ពី​ជាង​១​សប្តាហ៍​មុន។
2013-03-27
ដោយ ម៉ម មុនីរតន៍
RFA
ប្រធាន​ប៉ុស្តិ៍​បរថ្មី នៃ​ខេត្ត​ប៉ៃលិន ត្រូវ​គេ​បញ្ចប់​​ពី​តួនាទី និង​កំពុង​ប្រឈម​មុខ​​​តាម​ផ្លូវ​ច្បាប់ ព្រោះ​តែ​ត្រូវ​គេ​រក​ឃើញ​ថា លោក​មាន​កំហុស​ក្នុង​រឿង​ព្រំដែន។
លោក មួន ទឹម ហៅ ញ៉ន អតីត​មេ​ប៉ុស្តិ៍​វរព្រំដែន ៨២១ ប្រចាំ​នៅ​ចំណុច​បរថ្មី សង្កាត់​បរយ៉ាខា ក្រុង​ប៉ៃលិន មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២៧ មីនា ថា រូប​លោក​ត្រូវ​គេ​ដក​ពី​តំណែង​ជា​ប្រធាន​ប៉ុស្តិ៍ កាល​ពី​ថ្ងៃ​អង្គារ ទី​២៦ ខែ​មីនា។ លោក​បន្ត​ថា អ្វី​ដែល​ឈាន​ដល់​ការ​បញ្ចប់​លោក​ពី​មុខ​តំណែង និង​ត្រូវ​ស្ថិត​ក្រោម​ការ​គំរាម​ដាក់​ពន្ធនាគារ​បន្ត​​ទៀត​នោះ ព្រោះ​តែ​ត្រូវ​គេ​ចោទ​ប្រកាន់​​ថា លោក​​ធ្វើ​ការ​ឲ្យ​បក្ស​ប្រឆាំង និយាយ​ចេញ​អំពី​ការ​សម្ងាត់​នៃ​កិច្ចការ​ព្រំដែន និង​ទន្ទ្រាន​កាន់កាប់​លើ​ដី​តំបន់​ស​រវាង​កម្ពុជា និង​ប្រទេស​ថៃ។
លោក​បញ្ជាក់​ថា យុទ្ធសាស្ត្រ​នេះ ពិត​ជា​ធ្វើ​ឲ្យ​លោក និង​ក្រុម​គ្រួសារ​មាន​ការ​ព្រួយបារម្ភ​ពី​សុវត្ថិភាព។ លោក​បន្ត​ថា លោក​ពុំ​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទ​ប្រកាន់​ទេ។ អ្វី​ដែល​លោក​មាន​វត្តមាន​នៅ​កន្លែង​កើត​ហេតុ​កាល​ពី​ជាង ១​សប្ដាហ៍​មុន​នោះ គឺ​គ្រាន់​តែ​ដើម្បី​ការពារ​សន្តិសុខ និង​សុវត្ថិភាព​ បុគ្គលិក​របស់​វិទ្យុ​អាស៊ីសេរី ប៉ុណ្ណោះ៖ «ដក​កាំភ្លើង​ម្សិលម្ង៉ៃ (២៥ មីនា)។ ខ្ញុំ​សង្ស័យ​តែ​ដក​មាន​ការ​ទេ ដក​ម្សិលម្ង៉ៃ ហើយ​ម្សិលមិញ​ហ្នឹង (២៦ មីនា) គេ​ប្រមូល​មក​ប្រជុំ​ប្រកាស​ហ្នឹង​គេ​ដក។ ហើយ​ថ្ងៃនេះ ខ្ញុំ​ត្រូវ​ទៅ​ស្នងការ​ហ្នឹង ស្នងការ បុគ្គលិក​គេ​សួរ​ខ្ញុំ ខ្ញុំ​សួរ​ថា ខ្ញុំ​ខុស​រឿង​អី​អ៊ុំ? គេ​ចោទ​ប្រកាន់​ថា ទី​១ រឿង​អា​បង្គោល​សីមា​ខ្លាំង ទី​២ ថា​ខ្ញុំ​កាប់​ព្រៃ​តំបន់​ស ហើយ​ខ្ញុំ​ថា ដី​ខ្ញុំ​នៅ​កណ្ដាល ហើយ​ដី​ទាហាន​នៅ​ជុំវិញ​អស់​ហើយ»
ការ​សម្រេច​បញ្ចប់​តួនាទី និង​អាច​ប្រឈមមុខ​ជាប់​ពន្ធនាគារ​របស់​អតីត​ប្រធាន​ប៉ុស្តិ៍​វរព្រំដែន ៨២១ នេះ ធ្វើ​ឡើង​ក្នុងរយៈ​ពេល​ជាង ១​សប្ដាហ៍​ប៉ុណ្ណោះ ក្រោយ​ពី​អតីត​មេ​ប៉ុស្តិ៍​បរថ្មី ត្រូវ​អម​ដំណើរ​ដើម្បី​ការពារ​អ្នក​យក​ព័ត៌មាន​របស់​វិទ្យុ​អាស៊ីសេរី ៣​នាក់ ចុះ​ពិនិត្យ​មើល​បង្គោល​ព្រំដែន ៦៤ កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មីនា។
ឆ្លើយ​តប​បញ្ហា​នេះ មេបញ្ជាការ​រង​នគរបាល​វរព្រំដែន ៨២១ លោក អែម ជាតិ ដែល​រង់​ការ​ចោទ​ប្រកាន់​ថា គឺ​ជា​អ្នក​ធ្វើ​របាយការណ៍​ប្ដឹង​លោក មួន ទឹម បដិសេធ​ក្នុង​ការ​អត្ថាធិប្បាយ ដោយ​ចាត់​ទុក​ថា កិច្ចការ​នេះ​ជា​កាតព្វកិច្ច​របស់​មន្ត្រី​ជំនាញ៖ «ខ្ញុំ​មិន​អាច​ឆ្លើយ​បាន​ទេ រឿង​របស់​ថ្នាក់​លើ»
ចំណែក​ស្នងការ​នគរបាល​​ខេត្ត​ប៉ៃលិន ទទួល​បន្ទុក​ផែន​ព្រំដែន លោក ថា ធា មាន​ប្រសាសន៍​ថា លោក មួន ទឹម មិន​ត្រូវ​បាន​គេ​បញ្ចប់​តួនាទី​លោក​ឡើយ គឺ​គ្រាន់​តែ​​ផ្លាស់ប្ដូរ​ការងារ​ប៉ុណ្ណោះ។ លោក​ចាត់​ទុក​ថា នេះ​ជា​ក្របខ័ណ្ឌ និង​ការ​ទទួល​ខុសត្រូវ​របស់​អង្គភាព​នៃ​ស្ថាប័ន​រដ្ឋ៖ «ឥត​មាន​រឿង​អី​ទេ គេ​ផ្លាស់ប្ដូរ អា​នេះ​​វា​ការងារ​ផ្ទៃ​​អង្គភាព ត្រូវ​តែ​មាន​ការ​ផ្លាស់ប្ដូរ​អ៊ីចឹង​ហើយ»
លោក រ៉ុង ឈុន សមាជិក​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ហៅ​ទង្វើ​​សមត្ថកិច្ច​ជំនាញ​របស់​រដ្ឋាភិបាល​នេះ​ថា ធ្វើ​ឡើង​គឺ​​ប្រឆាំង​បាន​តែ​ជាតិ​សាសន៍​ខ្លួន និង​ដើម្បី​បំបិទ​សំឡេង​អ្នក​ដែល​មាន​និន្នាការ​មិន​គាំទ្រ​គណបក្ស​ គ្រប់គ្រង​អំណាច​ប៉ុណ្ណោះ៖ «ចំពោះ​ខ្ញុំ​ខ្លួន​ខ្ញុំ​ផ្ទាល់​ក៏​ដូច​ក្នុង​នាម​ក្រុមប្រឹក្សា​ឃ្លាំមើល ខ្ញុំ​ថ្កោលទោស​យ៉ាង​ដាច់​អហង្ការ ចំពោះ​ទង្វើ​​ដែល​បាន​ធ្វើ​ទៅ​លើ​នាយក​ទាហាន ទៅ​លើ​ទាហាន»
បើ​ទោះ​ជា​មន្ត្រី​រដ្ឋាភិបាល​តែង​អះអាង​ថា នឹង​ពុំ​មាន​ការ​​រឹតត្បិត​អំពី​បញ្ហា​ព្រំដែន​ក្តី​ ក៏​ប៉ុន្តែ​ជា​គោលការណ៍ មន្ត្រី​ដែល​មាន​ភារកិច្ច​ការពារ​ព្រំដែន​នៅ​មូលដ្ឋាន​​ពុំ​បាន​បង្កើត​ បរិយាកាស​ធូរ​ស្រាល​ដើម្បី​​បាន​ឃើញ ឬ​ចូល​ជិត​​បង្គោល​ព្រំដែន​នោះ​ឡើយ៕

មេ​ឃុំ​បក្ស​ប្រជាជន​រង​ការ​ចោទ​ថា​ដក​តំណែង​មេ​ភូមិ​បក្ស​ប្រឆាំង​ខុស​នីតិវិធី

គណបក្ស សម រង្ស៊ី នៅ​ខេត្ត​ក្រចេះ បាន​ចោទ​ប្រកាន់​ថា មេ​ឃុំ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ផ្លាស់​ប្ដូរ​តំណែង​មេ​ភូមិ​កូតា គណបក្ស សម រង្ស៊ី និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច មួយ​ចំនួន ខុស​នីតិវិធី​កំណត់​ដោយ​ក្រសួង​មហាផ្ទៃ។
2013-03-27
ដោយ រដ្ឋា វីសាល
RFA
ប្រធាន​ភូមិ​ចំនួន ៤​រូប ក្នុង​ឃុំ​ជ្រោយបន្ទាយ ស្រុក​ព្រែកប្រសប់ ខេត្ត​ក្រចេះ នៅ​ថ្ងៃ​ពុធ ទី២៧ ខែ​មីនា ឆ្នាំ​២០១៣ អំពាវនាវ​សុំ​ឲ្យ​ក្រសួង​មហាផ្ទៃ ស៊ើប​អង្កេត​ទៅ​លើ​ប្រធាន​ក្រុម​ប្រឹក្សា​ឃុំ​ជ្រោយបន្ទាយ ពី​បទ​ដក​ហូត​តំណែង​មេ​ភូមិ​ដោយ​បំពាន។
ប្រធាន​ភូមិ​ទាំង ៤​ភូមិ រួម​មាន ប្រធាន​ភូមិ​រកាធំ ភូមិ​កែង ភូមិ​ជ្រោយបន្ទាយ និង​ភូមិ​ខ្សាច់ទប់។
ប្រធាន​ភូមិ​រកាធំ មក​ពី​គណបក្ស សម រង្ស៊ី អ្នកស្រី អ៊ុង ស៊ីណាន មាន​ប្រសាសន៍​បញ្ជាក់​ថា អ្នកស្រី​មិន​បាន​ប្រព្រឹត្ត​កំហុស​អ្វី​ក្នុង​តួនាទី​ដឹកនាំ​ប្រជាពលរដ្ឋ​ នោះ​ទេ ក៏ប៉ុន្តែ​មេ​ឃុំ​បាន​ដក​អ្នកស្រី​ពី​តំណែង ហើយ​ដាក់​សមាសភាព​គណបក្ស​ប្រជាជន ជំនួស​តំណែង​នេះ​វិញ។ អ្នកស្រី​បន្ត​ថា នេះ​គឺ​ជា​ការ​រើសអើង និង​រំលោភ​ទៅ​លើ​សិទ្ធិ​ស្ត្រី អ្នក​ចូលរួម​ដឹកនាំ​នៅ​មូលដ្ឋាន៖ «ខ្ញុំ​អត់​ដែល​មាន​កំហុស​អ្វី​ទេ គាត់​ហៅ​ខ្ញុំ​ប្រើ​អ្វី ខ្ញុំ​ធ្វើ​តាម​គោលការណ៍​ទាំងអស់។ ឥឡូវ​គេ​មក​ដក​ខ្ញុំ​អ៊ីចឹង ខ្ញុំ​អត់​ព្រម​អត់​សុខ​ចិត្ត​ទេ ព្រោះ​ខ្ញុំ​ជា​ស្ត្រី​ហ្នឹង គាត់​ចង់​រើសអើង​បក្ស​ណា!»
ចំណែក​ប្រធាន​ភូមិ​ជ្រោយបន្ទាយ នៃ​គណបក្ស នរោត្តម រណឫទ្ធិ លោក ចាប ល័ក្ខ មាន​ប្រសាសន៍​បញ្ជាក់​ដែរ​ថា លោក​ក៏​មិន​បាន​ប្រព្រឹត្ត​កំហុស​អ្វី​ក្នុង​ការងារ និង​មាន​ការ​ណែនាំ​អប់រំ​ធ្វើ​កិច្ច​សន្យា​ស្ដីពី​ការ​ប្រព្រឹត្ត​ខុស​ពី​ ក្រុម​ប្រឹក្សា​ឃុំ​ម្តង​ណា​ឡើយ។ លោក​ថា ការ​ដក​តំណែង​លោក គឺ​ជា​ចេតនា​ពង្រឹង​អំណាច​មន្ត្រី​គណបក្ស​ប្រជាជន​នៅ​មូលដ្ឋាន៖ «គេ​ដក​ ខ្ញុំៗ​ថា​ការងារ​នេះ​មិន​យុត្តិធម៌​ទេ ការងារ​ខ្ញុំ​អត់​ដែល​ខកខាន​ទេ។ កន្លង​មក ពេល​ណា​កន្លែង​ណា​មាន​លុយ គេ​ប្រើ​គ្នា​គេ កន្លែង​ណា​អត់​លុយ​គេ​ប្រើ​ខ្ញុំ»
ឆ្លើយ​តប​ការ​ចោទ​ប្រកាន់​នេះ មេ​ឃុំ​ជ្រោយបន្ទាយ លោក ប៊ិន ងួនស្រីន បាន​បដិសេធន៍​ការ​ចោទ​ប្រកាន់​ទាំងអស់​នេះ។ លោក​ទទួល​ស្គាល់​ថា បាន​ធ្វើ​លិខិត​កោះ​ហៅ​មន្ត្រី​ភូមិ​ទាំង ៤​រូប​មក​ធ្វើ​ការ​អប់រំ​ណែនាំ​ពី​កំហុស​មិន​បាន​បំពេញ​ការងារ​ជា​មេ​ភូមិ​ ត្រឹមត្រូវ ក៏ប៉ុន្តែ​មន្ត្រី​ភូមិ​មិន​បាន​ចូល​ខ្លួន​មក​ទទួល​ការ​ណែនាំ​នោះ​ឡើយ៖ «យើង​អត់​មាន​លិខិត​អ្វី​ត្រូវ​ណែនាំ​គាត់ ព្រោះ​អញ្ជើញ​គាត់​មក​គាត់​អត់​មក។ ខ្ញុំ​បាន​រាយការណ៍​ទៅ​ដល់​ស្រុក​ដល់​ខេត្ត»
កាល​ពី​ថ្ងៃ​ទី១៨ ខែ​មីនា ឆ្នាំ​២០១៣ សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​ជ្រោយបន្ទាយ ចំនួន​បី​រូប​នៃ​គណបក្ស សម រង្ស៊ី បាន​ធ្វើ​ពហិការ​មិន​ដាក់​បេក្ខជន​បោះឆ្នោត​ជ្រើសរើស​មេ​ភូមិ​ថ្មី​ទាំង ៤​ភូមិ​នោះ​ទេ។
សមាជិក​ក្រុម​ប្រឹក្សា​ឃុំ លោក ស ឌីន មាន​ប្រសាសន៍​បញ្ជាក់​ថា លោក​មិន​បាន​ឃើញ​មេ​ឃុំ​ធ្វើ​លិខិត​លាយលក្ខណ៍អក្សរ ឬ​អញ្ជើញ​មេ​ភូមិ​មក​ទទួល​ការ​ណែនាំ​ក្នុង​កិច្ច​ប្រជុំ​របស់​ក្រុម​ ប្រឹក្សា​ឃុំ និង​មាន​ធ្វើ​កំណត់​ហេតុ រាយការណ៍​មក​ក្រុម​ប្រឹក្សា​ឃុំ ស្ដីពី​កំហុស​មេ​ភូមិ​នោះ​ទេ។ លោក​ថា ការ​ផ្លាស់​ប្ដូរ​មេ​ភូមិ​នេះ គឺ​ជា​ការ​ធ្វើ​ផ្ទុយ​ការ​ណែនាំ​របស់​ក្រសួង​មហាផ្ទៃ៖ «មុន​នឹង​ដក​ហូត មុន​នឹង​បោះឆ្នោត ខ្ញុំ​សំណូមពរ​ឲ្យ​ហៅ​មេ​ភូមិ ជំនួយ​ការ​ភូមិ អនុ​ភូមិ មក​ជម្រាប​គាត់​សិន មុន​នឹង​បោះឆ្នោត​ណា! គេ​ថា​មិន​បាច់​ធ្វើ​ទេ។ ខ្ញុំ​ថា​ធ្វើ​របៀប​នេះ ខ្ញុំ​មិន​អាច​ចូលរួម​បាន​ដែរ»
ប្រធាន​ផ្នែក​អង្កេត​នៃ​គណៈកម្មាធិការ​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ខុមហ្វ្រែល (Comfrel) កញ្ញា គង់ រ៉ាវីន មាន​ប្រសាសន៍​បញ្ជាក់​ថា ក្រសួង​មហាផ្ទៃ បាន​ចេញ​សេចក្តី​ណែនាំ​ស្ដីពី​ការ​ផ្លាស់​ប្ដូរ​មេ​ភូមិ ដូច្នេះ​ប្រសិន​មេ​ឃុំ​ធ្វើ​ខុស​ការ​ណែនាំ​នោះ ប្រធាន​ភូមិ​អាច​ដាក់​ពាក្យ​ប្ដឹង​ករណី​នេះ​ទៅ​ក្រសួង​មហាផ្ទៃ ដើម្បី​ដោះស្រាយ​បញ្ហា៖ «ខាង​ឃុំ សង្កាត់ មិន​អាច​ដក​មេ​ភូមិ​ដោយ​គ្មាន​ហេតុផល​អ្វី​ទេ គួរ​ទេ មាន​ហេតុផល​ច្បាស់​លាស់ ប្រសិន​មេ​ភូមិ​ហ្នឹង​គាត់​ធ្វើ​ខុស»
ក្រុម​ប្រឹក្សា​ឃុំ​ជ្រោយបន្ទាយ មាន​សមាជិក ៧​រូប ក្នុង​នោះ ៤​រូប​ជា​សមាជិក​គណបក្ស​ប្រជាជន និង ៣​រូប ជា​សមាជិក​គណបក្ស សម រង្ស៊ី។ ចំពោះ​បញ្ហា​នេះ សមាជិក​ក្រុម​ប្រឹក្សា​ឃុំ ៣​រូប​នៃ​គណបក្ស សម រង្ស៊ី អះអាង​ថា ពួក​គាត់​នឹង​ដាក់​ពាក្យ​ប្ដឹង​ទៅ​ក្រសួង​មហាផ្ទៃ៕

ចំណូល​ពន្ធ​ពីរ​ខែ​ដំបូង​កើន​ឡើង​៣០​ភាគរយ​បក្ស​ប្រឆាំង​ថា​នៅ​តែ​ទាប

 ប្រជា​ពលរដ្ឋ​ដែល​មក​បង់​ពន្ធ​លើ​មធ្យោបាយ​ធ្វើ​ដំណើរ​។ ភ្នំពេញ​ប៉ុស្តិ៍ 
Thursday, 28 March 2013
ម៉ៃ គុណមករា
The Phnom Penh Post
ភ្នំពេញៈ ចំណូល​ពន្ធ​របស់​កម្ពុជា​ក្នុង​រយៈ​ពេល​ពីរ​ខែ​ដើម​ ឆ្នាំ​នេះ​បាន​កើន​ឡើង​ជិត​៣០​ភាគ​រយ​បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ ឆ្នាំ​ទៅ។
បក្ស​ប្រឆាំង​នៅ​តែ​អះអាង​ថា​កំណើន​នេះ​មិន​ទាន់​ឆ្លុះ​បញ្ចាំង​ពី​កំណើន​សេដ្ឋកិច្ច​បច្ចុប្បន្ន​នេះ​នៅ​ឡើយ​ទេ។
ទិន្នន័យ​ពី​អគ្គ​នាយកដ្ឋាន​ពន្ធដារ បាន​បង្ហាញ​ថា​ប្រាក់​ចំណូល​ពន្ធ​សរុប​មាន ១២២,១៧ លាន​ដុល្លារ​។ ក្នុង​នោះ​ពន្ធ​លើ​ប្រាក់​ខែ​បាន​កើន​ឡើង​១៧,១​ភាគ​រយ​ពន្ធ​លើ​ប្រាក់​ចំណូល ​កើន​ឡើង ៤០,៨ ភាគ​រយ​ពន្ធ​លើ​ការ​ជួល​ដី​និង​ផ្ទះ​បាន​កើន​ឡើង​ដល់​៩,៦​ភាគ​រយ​ពន្ធ​អាករ​ លើ​តម្លៃ​បន្ថែម​បាន​កើន​ឡើង​៤៤,១​ភាគ​រយ​និង​ពន្ធ​ពិសេស​កើន​ឡើង​១៨ ភាគ​រយ​។
ជាមួយ​គ្នា​នេះ​ដែរ តួ​លេខ​បង្ហាញ​ថា ចំណូល​ពន្ធ​ពី​វិស័យ​ទូរគមនាគមន៍​កើន​ឡើង​៩៤,៣​ភាគ​រយ​ចំណូល​លើ​ផលិតផល​ ភេសជ្ជៈ​កើន​ឡើង​២៨,៣ ភាគរយ​វិស័យ​អប់រំ​បាន​កើន​ឡើង​១,៣៩ ភាគ​រយ​ប្រេង​ម៉ាស៊ីន​និង​សាំង​បាន​កើន​ឡើង​១៣,៥​ភាគរយ​ពន្ធ​បាន​ពី​ការ​នាំ ​ចូល​និង​នាំ​ចេញ​បាន​កើន​ឡើង​១៧,៤​ភាគរយ​វិស័យ​កាត់​ដេរ​បាន​កើន​ឡើង ៤១,៨​ភាគរយ​ពន្ធ​លើ​ផលិតផល​ប្រើ​ប្រាស់​កើន​ឡើង​២៦,៨​ភាគ​រយ​វិស័យ​សំណង់​ និង​វិស្វកម្ម​កើន​ឡើង ១៥៩​ភាគ​រយ​ពន្ធ​លើ​វិស័យ​ដឹក​ជញ្ជូន​និង​ទេសចរណ៍​កើន​ឡើង​៣៤,២​ភាគរយ​ សណ្ឋាគារ​និង​ផ្ទះ​សំណាក់​កើន​ឡើង​២០,៣​ភាគ​រយ​។
លោក គង់ វិបុល អគ្គ​នាយក​ទើប​តែង​តាំង​ថ្មី​នៃ​អគ្គ​នាយកដ្ឋាន​ពន្ធដារ បាន​ឲ្យ​ដឹង​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​កាល​ពី​ដើម​ខែ​នេះ​ថា​ការ​កើន​ ឡើង​ចំណូល​ពន្ធ​ឆ្លុះ​បញ្ចាំង​ពី​ការ​កើន​ឡើង​ពាណិជ្ជកម្ម​សហគ្រាស​ថ្មីៗ​ជា ​ពិសេស​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​មន្រ្តី​ពន្ធ​ក្នុង​ការ​ព្យាយាម​ ប្រមូល​ពន្ធ​។
លោក​ថ្លែង​ថា​នាយកដ្ឋាន​ពន្ធដារ​នឹង​ព្យាយាម​សហ​ប្រតិបត្តិ​ការ​ជាមួយ​ ធនាគារ​ពាណិជ្ជ​សម្រាប់​អ្នក​បង់​ពន្ធ​ឲ្យ​កាន់​តែ​ងាយ​ស្រួល​និង​ធ្វើ​ឲ្យ​ ការ​ប្រមូល​ពន្ធ​កាន់​តែ​មាន​តម្លាភាព​ថែម​ទៀត​។
លោក សុន ឆ័យ សមាជិក​សភា​មក​ពី​គណបក្ស​សម រង្ស៊ី បាន​និយាយ​ថា​វា​នៅ​តែ​មិន​ទាន់​ល្អ។
លោក​បាន​បន្ត​ថា​៖ «​តាម​ពិត​កំណើន​នេះ​គឺ​ធម្មតា​ខណៈ​សេដ្ឋកិច្ច​របស់​យើង​កំពុង​តែ​កើន​ឡើង​ និង​ការ​កើន​ឡើង​លំហូរ​នៃ​ការ​វិនិយោគ​និង​ការ​បើក​ជំនួញ​ថ្មីៗ​។​ប្រាក់​ ចំណូល​នេះ​គួរ​តែ​កើន​ឡើង​ជាង​១០០ ភាគ​រយ​ប្រសិន​បើ​មន្រ្តី​ពន្ធ​ដារ​មិន​ពុក​រលួយ​ជាមួយ​ឧកញ៉ា​ដែល​តែង​តែ​ គេច​ពន្ធ​មិន​បង់​ចូល​រដ្ឋាភិបាល»។ លោក​បន្ថែម​ថា​៖ «​យើង​នៅ​តែ​ខាត​បង់​ចន្លោះ​ពី​៤០០ ទៅ​៥០០ លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ​»។
សេដ្ឋកិច្ច​របស់​កម្ពុជា​កាល​ពី​ឆ្នាំ​២០១២​កើន​ឡើង​៧,៣​ភាគ​រយ​ហើយ​គេ​រំពឹង​ថា​នឹង​កើន​៧​ភាគរយ​ក្នុង​ឆ្នាំ​នេះ។
កាល​ពី​ឆ្នាំ​មុន​រដ្ឋាភិបាល​ប្រមូល​បាន​៧៤០​លាន​ដុល្លារ​។ នេះ​បើ​តាម​ទិន្នន័យ​បាន​ពី​អគ្គ​នាយកដ្ឋាន​ពន្ធ​ដារ​៕PB

Wednesday, March 27, 2013

លោក សម រង្ស៊ី៖ មិន​ចូលរួម​ការ​បោះឆ្នោត​គឺ​ចំណេញ​ជាង

2013-03-26
ដោយ យន់ សាមៀន
RFA
លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ថ្ងៃ​អង្គារ មាន​ប្រសាសន៍​ថា អវត្តមាន​លោក​ក្នុង​ការ​បោះឆ្នោត​នៅ​ខែ​កក្កដា ឆ្នាំ​២០១៣ ខាង​មុខ នឹង​ផ្តល់​ផល​ប្រយោជន៍​ច្រើន​សម្រាប់​គណបក្ស និង​ការ​ផ្លាស់​ប្ដូរ​សង្គម។ នេះ ជា​លើក​ទី​មួយ​ហើយ​ដែល​លោក សម រង្ស៊ី ទទួល​ស្គាល់​ថា ឱកាស​ចូលរួម​ការ​បោះឆ្នោត​នៅ​កម្ពុជា មាន​លក្ខណៈ​ចង្អៀត។
លោក សម រង្ស៊ី អះអាង​ថា យុទ្ធសាស្ត្រ​ឈ្នះ​ឈ្នះ​ចុង​ក្រោយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ គឺ​លោក​នឹង​មិន​វិល​ត្រឡប់​មក​កម្ពុជា ដើម្បី​ចូលរួម​ការ​បោះឆ្នោត ដើម្បី​ឲ្យ​សហគមន៍​អន្តរជាតិ​កុំ​ទទួល​ស្គាល់​លទ្ធផល​បោះឆ្នោត និង​រដ្ឋាភិបាល​ថ្មី។
លោក សម រង្ស៊ី៖ «បើ​អត់​មាន​រូប​ខ្ញុំ ការ​បោះឆ្នោត​គ្មាន​តម្លៃ។ គ្មាន​នរណា​ទទួល​លទ្ធផល​នៃ​ការ​បោះឆ្នោត​បែប​នេះ ហើយ​ក៏​គ្មាន​នរណា​ទទួល​ស្គាល់​រដ្ឋាភិបាល​ណា​ដែល​ចេញ​មក​ពី​ការ​បោះឆ្នោត​ បែប​នេះ។ ពេល​នោះ ប្រទេស​កម្ពុជា នឹង​ឈាន​ចូល​ស្ថានការណ៍ ពីព្រោះ​អស់​មាន​រដ្ឋាភិបាល​ស្រប​ច្បាប់»
ការ​បង្ហាញ​ជំហរ​ចុង​ក្រោយ​របស់​លោក សម រង្ស៊ី ធ្វើ​ឡើង​ក្រោយ​ពេល​ដែល​រដ្ឋាភិបាល​កម្ពុជា បាន​បិទ​គ្រប់​ច្រក​ផ្សះផ្សា​នយោបាយ អនុញ្ញាត​ឲ្យ​លោក សម រង្ស៊ី អាច​ចូលរួម​ការ​បោះឆ្នោត​បាន។
លោក សម រង្ស៊ី បន្ត​ថា ស្ថានការណ៍​បច្ចុប្បន្ន កំពុង​ផ្លាស់​ប្ដូរ​អនុញ្ញាត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ចំណេញ​នយោបាយ និង​ការ​គាំទ្រ​ពី​សហគមន៍ ទោះ​បី​មាន​វត្តមាន ឬ​អវត្តមាន​របស់​លោក​ក្នុង​ការ​បោះឆ្នោត​នៅ​ខែ​កក្កដា ខាង​មុខ​ក៏ដោយ។
លោក សម រង្ស៊ី៖ «បើ​គណបក្ស​ប្រជាជន​កម្ពុជា ហើយ គ.ជ.ប គេ​លួច​បន្លំ​សន្លឹក​ឆ្នោត មិន​ឲ្យ​ខ្ញុំ​ចូលរួម ក៏​នឹង​មាន​ការ​ផ្លាស់​ប្ដូរ ពីព្រោះ​រដ្ឋាភិបាល​លោក ហ៊ុន សែន មិន​អាច​ធ្វើ​ការ​បាន​ទេ នឹង​ដួល​រលំ​ក៏​មាន​ការ​ផ្លាស់​ប្ដូរ​ដែរ»
ដំណឹង​ចុង​ក្រោយ​របស់​លោក សម រង្ស៊ី ធ្វើ​ឡើង​នៅ​ពេល​ដែល​រដ្ឋាភិបាល​កម្ពុជា កំពុង​ដើរ​ប្រាប់​សហគមន៍​អន្តរជាតិ​ថា វត្តមាន​លោក សម រង្ស៊ី មិន​សំខាន់​សម្រាប់​ការ​បោះឆ្នោត។
លោក ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស កាល​ពី​ថ្ងៃ​អង្គារ បាន​ប្រាប់​អ្នកស្រី ភិននី រីឆាត (Penny Richards) ឯកអគ្គរាជទូត​ប្រទេស​អូស្ត្រាលី ថា ការ​បោះឆ្នោត​សកល​នៅ​ខែ​កក្កដា ខាង​មុខ​នេះ នឹង​ប្រព្រឹត្ត​ទៅ​ដោយ​សេរី និង​យុត្តិធម៌ បើ​ទោះ​បី​ជា​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ មិន​អាច​ចូលរួម​ការ​បោះឆ្នោត​បាន​ក៏ដោយ។
លោក សម រង្ស៊ី កំពុង​តែ​រស់នៅ​និរទេស​ខ្លួន​នៅ​ប្រទេស​បារាំង តាំង​ពី​ចុង​ឆ្នាំ​២០០៩ ក្រោយ​ពេល​តុលាការ​ផ្ដន្ទាទោស​ឲ្យ​លោក​ជាប់​ពន្ធនាគារ​ចំនួន ១២​ឆ្នាំ។
អ្នក​វិភាគ​ធ្លាប់​លើក​ឡើង​ថា បើ​លោក សម រង្ស៊ី ត្រឡប់​ចូល​កម្ពុជា នៅ​នាទី​ចុង​ក្រោយ​មែន លោក​ក៏​នឹង​មាន​ពេលវេលា​តិចតួច​សម្រាប់​រៀបចំ​យុទ្ធសាស្ត្រ​ធ្វើ​យុទ្ធនាការ ​ឃោសនា​រក​សំឡេង​ឆ្នោត​ណាស់ ហើយ​នៅ​ពេល​នោះ ការ​ចូលរួម​របស់​លោក សម រង្ស៊ី អាច​ផ្តល់​ភាព​ស្រប​ច្បាប់​មួយ​ផ្នែក​ដល់​ការ​បោះឆ្នោត​ដែល​គេ​ឯង​តែង​ចោទ​ ថា ចាត់​ចែង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា នោះ៕

អូស្ត្រាលី​ស៊ើប​អង្កេត​ករណី​ពុករលួយ​ពាក់ព័ន្ធ​លោក ហ៊ុន សែន

ក្រសួង​យុត្តិធម៌​អូស្ត្រាលី កំពុង​ស៊ើប​អង្កេត​ករណី ពុករលួយ ​របស់​ក្រុមហ៊ុន​រុក​រក​រ៉ែ ប៊ីអេច្ឆភី ប៊ីលីថន (BHP Billiton) ពាក់ព័ន្ធ​នឹង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បុរស​ខ្លាំង​នៅ​កម្ពុជា។
ដោយ យន់ សាមៀន និង វណ្ណ វិចារ
2013-03-26 កាសែត​អូស្ត្រាលី ឌឹ អេច (The Age) ផ្សាយ​អត្ថបទ​មួយ​នៅ​ថ្ងៃ​អង្គារ ទី​២៦ ខែ​មីនា ថា សហព័ន្ធ​ប៉ូលិស​អូស្ត្រាលី និង​ក្រសួង​យុត្តិធម៌​សហរដ្ឋ​អាមេរិក កំពុង​ស៊ើប​អង្កេត​ករណី​ពុករលួយ​នឹង​គម្រោង​ក្រុមហ៊ុន​រក​រ៉ែ​បុកស៊ីត (Bauxite) នៅ​ខេត្ត​មណ្ឌលគិរី របស់​ក្រុមហ៊ុន ប៊ីអេច្ឆភី ប៊ីលីថន។
កាសែត​បន្ត​ថា ឯកសារ​ការទូត​បង្ហាញ​ថា នេះ​ជា​លើក​ដំបូង​ហើយ​ដែល​លោក ហ៊ុន សែន ជាប់​ពាក់ព័ន្ធ​ដោយ​ផ្ទាល់​ក្នុង​ការ​ចរចា​រុក​រក​រ៉ែ​កាល​ពី​ឆ្នាំ​២០០៦ ជាមួយ​មន្ត្រី​ក្រុមហ៊ុន។
ឯកសារ​បញ្ជាក់​ថា លោក ហ៊ុន សែន ធ្លាប់​អះអាង​ក្នុង​កិច្ច​ប្រជុំ​ឯកជន​មួយ​ថា លោក​នឹង​ផ្ដល់​ដី​សម្រាប់​សម្បទាន​រុក​រក​រ៉ែ​ទៅ​ក្រុមហ៊ុន ប៊ីអេច្ឆភី ប៊ីលីថន ១​លាន​ហិកតារ និង​អាច​មិន​យក​ពន្ធ​ពី​ក្រុមហ៊ុន​ទៀត​ផង។ ហើយ​ថា ការ​សន្យា​របស់​លោក ហ៊ុន សែន ដល់​ក្រុមហ៊ុន​នេះ ធ្វើ​ឡើង​នៅ​មុន​ពេល​កិច្ចព្រមព្រៀង​រុក​រក​រ៉ែ​ឆ្នាំ​២០០៦។
កាសែត​បន្ត​ថា ប៊ីអេច្ឆភី ប៊ីលីតន បាន​បញ្ឈប់​ដំណើរ​ការ​នៅ​កម្ពុជា កាល​ពី​ឆ្នាំ​២០០៩ គឺ​ប៉ុន្មាន​ខែ​ក្រោយ​ពេល​អង្គការ​ឃ្លាំមើល​បរិស្ថាន​ពិភពលោក គ្លបល វីនេស (Global Witness) បង្ហាញ​ជា​សាធារណៈ​ថា ប៊ីអេច្ឆភី ប៊ីលីតន បាន​ផ្ដល់​ប្រាក់​ទឹក​តែ​ប្រមាណ ៣,៥​លាន​ដុល្លារ​ទៅ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ហើយ​លុយ​ទឹក​តែ​នោះ​បាន​បាត់​មិន​ដឹង​ទៅ​ទី​ណា។
ទោះ​ជា​យ៉ាង​ណា​ក៏ដោយ កាសែត​បន្ត​ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បដិសេធ​ថា លោក​មិន​បាន​ទទួល​លុយ​នោះ​ទេ ហើយ​ផ្ទុយ​ទៅ​វិញ​លោក​ថា ក្រុមហ៊ុន​នោះ​ជា​អ្នក​ប្រព្រឹត្ត​អំពើ​ពុករលួយ។

មន្ត្រី​រដ្ឋាភិបាល​​ខ្មែរ​បដិសេធ Please click here to listen


មន្ត្រី​អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី និង​ជា​រដ្ឋលេខាធិការ លោក ផៃ ស៊ីផាន ហៅ​ការ​ចុះ​ផ្សាយ​របស់​កាសែត ឌឹ អេច ក្នុង​រឿង​ពាក់ព័ន្ធ​នឹង​លោក ហ៊ុន សែន ថា​ជា​ការ​ផ្សាយ​ព័ត៌មាន​មិន​មាន​មូលដ្ឋាន និង​ផ្សាយ​គ្មាន​ការពិត។
លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា កាសែត​នេះ​ធ្លាប់​ផ្សាយ​ព័ត៌មាន​មិន​ពិត​ម្ដង​ហើយ​ថា ឧកញ៉ា ហ៊ុន តូ ដែល​ត្រូវ​ជា​ក្មួយ​ប្រុស​ច្បង​របស់​លោក ហ៊ុន សែន នោះ ជាប់​ពាក់ព័ន្ធ​នឹង​រឿង​រ៉ាវ​គ្រឿងញៀន និង​អាជ្ញាធរ​អូស្ត្រាលី ហាម​មិន​ឲ្យ​ទៅ​ទី​នោះ​ជា​ដើម តែ​ធាតុ​ពិត​ឧកញ៉ា ហ៊ុន តូ ទៅ​អូស្ត្រាលី មិន​មាន​បញ្ហា​អ្វី​កើត​មាន​ទេ។
លោក​បន្ត​ថា ប្រមុខ​រដ្ឋាភិបាល​មិន​បាន​ធ្វើ​អ្វី​ដូច​ការ​ផ្សាយ​របស់ ឌឹ អេច ឡើយ ហើយ​សូម​បដិសេធ​ថា លោក​នាយករដ្ឋមន្ត្រី​មិន​ពាក់ព័ន្ធ​នឹង​រឿង​ពុករលួយ​ទេ៖ «បាទ! មាន​បញ្ហា​អី​អ្វី​ដែល​ចុះ​ផ្សាយ​ហ្នឹង គ្មាន​ការ​ពិត​ទេ អ្វី​ដែល​គេ​ផ្សាយ​មិន​អាង​អ្វី​ដែល​ពិតប្រាកដ​ទេ ដូចជា​ករណី​ឧកញ៉ា ហ៊ុន តូ ជាដើម។អ្វី​ដែល​គេ​ផ្សាយ​គ្រាន់​ជា​ការ​សង្ស័យ​ប៉ុណ្ណោះ ប៉ុន្តែ​រដ្ឋាភិបាល​មិន​បាន​ធ្វើ​ឆ្គាំឆ្គង​ទេ»
វិទ្យុ​អាស៊ីសេរី មិន​ទាន់​អាច​ទាក់ទង​សហព័ន្ធ​ប៉ូលិស​អូស្ត្រាលី ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ​នៅ​ថ្ងៃ​ទី​២៦ មីនា ឆ្នាំ​២០១៣។
កាល​ពី​ថ្ងៃ​២០១២ លោក​ឧកញ៉ា ហ៊ុន តូ ធ្លាប់​គំរាម​ប្ដឹង​កាសែត​អូស្ត្រាលី ឌឹ អេច ក្រោម​បទ​បរិហារកេរ្តិ៍ និង​ផ្សាយ​ព័ត៌មាន​មិន​ពិត ក្រោយ​ពី​កាសែត​នេះ​បាន​ចេញ​ផ្សាយ​អត្ថបទ​ស៊ើប​អង្កេត​មួយ​ថា នគរបាល​អូស្ត្រាលី ស្វែង​រក​ចាប់​ខ្លួន​លោក​ឧកញ៉ា ហ៊ុន តូ ក្មួយ​ប្រុស​លោក ហ៊ុន សែន ក្រោម​បទ​ជួញ​ដូរ​គ្រឿង​ញៀន និង​លាង​លុយ​កខ្វក់​នៅ​ប្រទេស​អូស្ត្រាលី កន្លង​មក។ ឌឹ អេច បាន​រក្សា​សិទ្ធិ​មិន​កែប្រែ​អត្ថបទ​ឡើយ បើ​ទោះ​បី​ជា​លោក​ឧកញ៉ា ហ៊ុន តូ គំរាម​ប្ដឹង​ក៏ដោយ៕

Cambodian PM linked to talks


Richard Baker and Nick McKenzie
A BHP Billiton mining deal being investigated for alleged corruption was personally overseen by Cambodian strong man Hun Sen, diplomatic cables reveal.
The mining giant's aborted attempt to establish a bauxite mine in Cambodia and its hospitality program for Chinese officials at the 2008 Beijing Olympics are at the centre of a foreign bribery probe involving the Australian Federal Police and the US Justice Department.
Diplomatic cables, several marked ''sensitive'' and ''protected'', show for the first time Cambodian Prime Minister Hun Sen's close involvement in 2006 negotiations with BHP executives.
The cables show Hun Sen told a private audience in Cambodia that he would give ''BHP 1 million hectares of land'' weeks before the 2006 agreement was signed. He also promised the company ''a possible tax holiday'' and chaired a committee examining legal issues associated with the BHP proposal.
The cables reveal how BHP decided to stop all mineral exploration in Cambodia in 2009 just months after a British-based non-government organisation exposed its ''tea money'' payments of $US 3.5 million to Cambodian government departments and raised concerns some of the money had gone missing.
There is no evidence suggesting any of the money went to Hun Sen, who has dismissed reports suggesting BHP was involved in bribery in Cambodia.
The cables, released under FOI by the Department of Foreign Affairs and Trade, show BHP in 2006 took what Australian officials regarded as an unusual step of asking them to directly approach Hun Sen for a meeting to ''go to the next level and close the deal''.
Although Australian officials rejected the request to approach the Cambodian leader on BHP's behalf in order to ''preserve our political capital'', embassy staff in Phnom Penh contacted Hun Sen's office to get a contact name and number to pass to BHP.
In September 2006, Hun Sen and BHP executives signed an agreement granting the firm and joint venture partner Mitsubishi rights to explore a huge area of land for bauxite deposits. The deal was ratified by Hun Sen and then prime minister John Howard weeks later.
The cables make clear that although BHP's exploration process was progressing slowly during 2007 and 2008, the company's Cambodia-based executives were optimistic about the project's success. However, the diplomatic cables show a change in BHP's stance on Cambodia shortly after the February 2009 release of the Global Witness report.
In April 2009, Australian diplomats sent a ''confidential'' cable to Canberra raising doubts about BHP's long-term commitment to Cambodia, blaming the global financial crisis and the country's ''own poor financial management''.
The cable stated that any withdrawal by BHP would ''not only breach BHPB's MOU with the Cambodian government (signed in the presence of prime ministers Hun Sen and Howard in Canberra in 2006)'', but would also ''diminish Australia's influence in this major sector''.
Australian diplomats in Phnom Penh also sent a cable to Canberra in response to the claims by Global Witness stating that ''the specific references [to] Australian companies are very concerning''. However, they remained confident BHP had done nothing wrong.
BHP told the Australian government in June 2009 that it would pull out of Cambodia because the bauxite deposit was not worth mining due to global financial conditions.
The firm asked for the information to be kept secret from Hun Sen's administration, which was not told of the decision until August 2009.

គណបក្ស​សង្គ្រោះជាតិ​រក​ការ​គាំទ្រ​ពី​ពលករ​ខ្មែរ​នៅ​កូរ៉េ​ខាងត្បូង

កាល​បរិច្ឆេទ​ផ្សាយ​ 27.03.2013
លោក​កឹម សុខា ​អនុប្រធាន​ចលនា​សង្គ្រោះជាតិ ​និង​ជា​អនាគត​អនុប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​ស្វះស្វែង​រក​ជំនួយ​គាំទ្រ​ ពី​ពលករ​ជាយុវជន​ខ្មែរ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​មុន​ការ​បោះឆ្នោត​ថ្ងៃ​២៨​ កក្កដា​ឆ្នាំ​២០១៣។​ កម្មករ​និង​ពលករ​ជាង​១០០០​នាក់ ​ដែល​កំពុង​ធ្វើការ​នៅ​កន្លែង​ផ្សេងៗ​ពាស ពេញ​ប្រទេស​កូរ៉េ​ខាងត្បូង​ បាន​ប្រមូល​ផ្តុំ​គ្នា​ស្វាគមន៍​លោក​ក្នុង​ទីក្រុង​សេអ៊ូល​ កាលពី​ចុង​សប្តាហ៍​មុន។ ​ក្រុម​កម្មករ​បាន​ជួយ​ផ្តល់​ថវិកា​ប្រមាណ​មួយ​ម៉ឺនដុល្លារ​ស.រ.អា.។​ ក្រុម​កម្មករ​បាន​អះអាង​ថា​ ពួកគេ​ចង់​ជួប​លោក​កឹម សុខា​គឺដើម្បី​ចង់ដឹង​ពី ​គោល​នយោបាយ​របស់​គណបក្ស​ថ្មី​ក្នុង​ការ​ដឹកនាំ​ប្រទេស​ឲ្យ​បាន​រីក​ចម្រើន។ ​ លោក​សុខ ខេមរា​បាន​សម្ភាស​លោក​កឹម សុខា​តាម​រយៈ​ Kype ពី​ទីក្រុង​សេអ៊ូល៕

CNRP to hold its congress on April 07, 2013

សំណើសុំទីតាំងខាងត្បូងវត្តបុទុមវត្តីធ្វើសមាជគណបក្សសង្គ្រោះជាតិ
 
សាលារាជធានីភ្នំពេញ បដិសេធសំណើសុំសួនច្បារមុខវត្តបទុមវត្តីប៉ែកខាងត្បូង សម្រាប់រៀបចំវេទិកាធ្វើសមាជគណបក្សសង្រ្គោះជាតិ

បុណ្យផ្កាប្រមូល​មូលនិធិដើម្បី​ជួយ​គណបក្ស​ប្រឆាំង

25 មិនា 2013 
អ៊ឹម សុធារិទ្ធ
VOA Khmer

ថ្ងៃទី ២៣ ខែ មិនា ឆ្នាំ ២០១៣ ប្រជាពលរដ្ឋ​នៅ​តំបន់​ជុំវិញ​រដ្ឋធានីវ៉ាស៊ីនតោន បាន​ប្រារព្ធ​ពិធី​បុណ្យផ្កែ​មួយ​ឈ្មោះ​ បុណ្យ​​សាមគ្គី​សង្គ្រោះ​ជាតិ នៅ​វត្ត​ខ្មែរ​មួយ​នៅ​រដ្ឋ​Virginia សហរដ្ឋ​អាមេរិក ដើម្បី​គាំទ្រ​ផ្នែក​ហិរញ្ញ​វត្ថុ​ដល់​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​ដំណើរ​ ការ​បោះឆ្នោត​ជាតិ​នៅ​ថ្ងៃទី​២៨ ខែកក្កដា​​ខាង​មុខ​នេះ។ 
 ក្នុង​ចំណោម​អ្នក​ចូលរូម​តិច​ជាង​១០០​នាក់​ លោក ឃូ គិមទុយ អ្នក​ចូល​និវត្ត​ន៍រស់​នៅ​​រដ្ឋ​ម៉ារីលែនដ៍​ និយាយ​ជាមួយ​វីអូអេ ថា លោក​រីករាយ​ និង​គាំទ្រ​ទាំង​ជាស្មារតី​ និង​ហិរញ្ញវត្ថុ។ 
 «មក​ដើម្បី​ចូលរួម ដើម្បី​ប្រមូលធនធានជួយ​គណបក្ស​សង្គ្រោះ​ជាតិ​ដើម្បី​រៀប​ចំស្រុក​ឡើង​វិញ។ ហើយ​គេ​មាន​កម្មវិធី​គេ​ល្អ​ណាស់។ គណបក្សថ្មី​នោះ​ណា៎ គឺ​ថា​គួរ​ឲ្យ​ជឿបាន»។ 
 លោក ព្រហ្ម សៅរ៍នរ៉ា នាយក​គណៈកម្មការ​នៃ​មូល​និធិ​សង្គ្រោះ​ជាតិ​ខ្មែរ និង​អ្នក​រៀប​ចំពិធីបុណ្យផ្កា​នេះ​ បាន​អំពាវនាវ​ឲ្យ​​មហាជន​ទូទៅ​ជួយ​ជា​វិភាគ​ទាន​ប្រហែល​១​ដុល្លារ​ក្នុង​មួយ ​ថ្ងៃ​រហូត​ដល់​ការ​បោះ​ឆ្នោត​នៅ​ប៉ុន្មាន​ខែ​ខាង​មុខ​ទៀត​នេះ។ 
 «ហើយ​ការ​ផ្សាយ​បុណ្យ​នេះ​គឺ​ថា ដូច​អស់​លោក​ជ្រាប់​ស្រាប់​ហើយ​ថា ប្រសិន​បើយើង​ធ្វើ​បុណ្យ​តាម​ព្រះពុទ្ធសាសនា គឺ​បាន​បុណ្យ​ខ្លាំង​ណាស់។ ប៉ុន្តែ​ការ​ចូល​ក្នុង​បុណ្យ​ផ្កានេះ បើ​យើង​ជួយ​១០០ដុល្លារ យើង​យក​ទៅ​ជួយ​ខែ្មរ​ជាង​១០​លាន​នាក់។ ដូច្នេះ​បុណ្យ​នេះ​គឺ​ថា បាន​ច្រើន​លើសលុប បើ​ប្រៀប​ធៀប​ទៅ​នឹង​បុណ្យ​ដ៏​ទៃ​ទៀត។ ដូច្នេះ​បាន​ជា​ខ្ញុំ​សុំ​ អស់​លោក​ទាំង​អស់​ នាំ​គ្នា​ជួយ​ ដើម្បី​យក​ថវិកា​ទៅ​ជួយសកម្មជន​របស់​គណបក្សសង្គ្រោះ​ជាតិ​​​នៅ​ក្នុង​ប្រទេស ​ដើម្បី​ធ្វើ​ការ​ឲ្យ​មាន​ប្រសិទ្ធភាព»។ 
 ក្នុង​ពេល​ជាមួយ​គ្នា​នោះ​ដែរ​ ពី​ប្រទេស​កូរ៉េខាង​ត្បូង​​ លោក កឹម សុខា អនុប្រធាន​គណៈបក្ស​សង្គ្រោះ​ក៏​បាន​និយាយតាម​រយៈស្កែប​​ជាមួយ​អ្នក​យក​ ព័ត៌មាន​របស់​វីអូអេ ដែល​នៅ​កន្លែង​បុណ្យ​ផ្កានេះ ថា លោក​មាន​ការ​រីករាយ​ដោយ​បាន​ឃើញ​មាន​ចលនា​​គាំទ្រ​ពី​គ្រប់​ស្រទាប់​មហាជន និង​គ្រប់​ទី​កន្លែង​នៅ​ក្នុង​ប្រទេស​ និង​បរទេស​ដល់គណបក្ស​​សង្គ្រោះជាតិ​នេះ។  
 «សម្រាប់​ខ្ញុំ​ចាប់​អារម្មណ៍ទី១ គឺ​ស្មារតី។ ស្មារតី​នៃ​ការ​ក្រោក​ឈរ​ឡើងរបស់​ប្រជាពលរដ្ឋ​ខ្មែរ។ ហើយ​ស្មារតី​នៃ​ការ​ផ្តោត​តម្រង់​ចំទិស​ឥឡូវ​នេះ។ អម្បាញ់មិញ​​នេះ ខ្ញុំ​ក៏​បាន​ជួប​ខាង​ណូវ៉ែល​ហ្សេឡង់​ដែរ កំពុង​ធ្វើ​បុណ្យ​ផ្កាដែរ។ ប្រជាពលរដ្ឋ​ខ្មែរ​យើង​ដោយ​ឃើញ​ចលនា​សង្គ្រោះ​ជាតិបង្រួប​បង្រួម​ជាតិ​មក​ គាត់​តម្រង់​ទិស​មក​រក​រឿង​នយោបាយ​តាម​រយៈការ​ធ្វើ​បុណ្យ​ដើម្បី​កសាង​ ប្រទេស​ជាតិ​នេះ កសាង​តាមរយៈផ្លូវ​នយោបាយ​នេះ គឺ​ជា​ស្មារតីភ្ញាក់​រឭកមួយ​រឹង​មាំ​ណាស់​ ហើយ​ក៏​ជាំ​ស្មារតី​លើក​ទឹក​ចិត្ត​ដល់​អ្នក​តស៊ូ​នៅក្នុង​ប្រទេស​​យើង​ ដើម្បី​សង្គ្រោះ​ជាតិ​ផង​ ហើយ​ក៏​មិន​មែន​តែ​ស្មារតី​ទេ គឺ​បាន​មក​ផ្តល់​មធ្យោបាយ​ដើម្បី​ជា​ស្ពាន​ឆ្លង​ទៅ​រក​សង្គ្រោះ​ជាតិ​ផង​»។ 
 ក្រៅ​ពី​ប្រគេន​ចង្ហាន់​ព្រះសង្ឃ ពិធី​នេះ​ក៏​មាន​​ការ​ថ្លែង​សុន្ទរកថាអំណរគុណ និង​សូត្រ​កំណាព្យ​ផង​ដែរ។ តទៅនេះ​គឺ​ការ​​ដក​ស្រង់​ពី​កំណាព្យ​របស់​លោក អ៊ុក ស៊ីផា ដែល​ជា​អ្នក​ចូលរួម​ម្នាក់។ 
 «ខ្មែរ​មិន​យក​ខ្មែរ​ជា​សត្រូវ ទាំង​ក្នុង​ទាំង​ក្រៅ​រួម​សាមគ្គី  វិញធ្លុង​តែ​មួយ​មិន​មែន​ពីរ នោះ​គឺ​សាមគ្គី​ឥត​បែក​បាក់។ 
 ខ្មែរ​ក្រោម​ខ្មែរ​លើ​ខ្មែរ​កណ្តាល នាំ​គ្នា​ជ្រួល​ច្រាល​ខំធ្វើ​បុណ្យ ញាប់​ដៃ​ញាប់​ជើង​ មិន​ទម្រន់​មាន​ឈ្មោះ​ថា​បុណ្យ​ផ្កាសាមគ្គី។
 ខ្មែរ​រួម​សាមគ្គី​ទើប​ខ្មែរ​រស់ ​ដើម្បី​រំដោះ​រដ្ឋ​កម្ពុជា គឺ​ពួកសត្រូវ​ដែល​ជាមា កំពុង​ប្រហារ​ជីវិត​ខ្មែរ។ 
 នៅ​ទីបញ្ចប់​សូម​ជូន​ពរ សុខភាព​បវរ​ល្អប្រពៃ ដល់ប​ង​ប្អូន​ខ្មែរ​ទាំង​ប្រុសស្រី ប្រាថ្នា​អ្វីៗ​បាន​សម្រេច»។
 ថវិកាដែល​ប្រមូលបាន​នៅ​កន្លែង​បុណ្យនេះ​មាន​ចំនួន​ ៣.០០០​ ដុល្លារ​សហរដ្ឋ​អាមេរិក ហើយ​ថវិកា​នៃ​មូលនិធិ​សង្គ្រោះ​ជាតិ​រហូត​មក​ដល់​ពេល​នេះ​​ប្រមូលបាន​សរុប​​ ប្រហែល​២សែន​ដុល្លារសហរដ្ឋ​អាមេរិក។ ​​អ្នក​រៀប​ចំកម្មវិធី​បុណ្យ​សង្ឃឹម​ថា ការ​ប្រមូល​មូល​និធិ​សង្គ្រោះ​ជាតិ​មិន​ចប់ត្រឹម​ពិធីបុណ្យសាមគ្គី​ សង្គ្រោះជាតិ​​នេះទេ។

ហ៊ុន សែន ធ្វើការឃោសនារកសំឡេងឆ្នោត

រូបថត៖ លោក កឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្ស(ឆ្វេង)លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន(ស្តាំ)។ រូបថត វីរៈ/លីណា
រឿងនេះគឺជារឿងអាយុជីវិតរបស់ខ្ញុំផ្ទាល់។ ការបោះឆ្នោតលើកនេះគឺ ឬមួយបោះសម្លាប់ ហ៊ុន សែន ឬមួយ បោះឲ្យ ហ៊ុន សែន រស់ទៅមុខទៀត»។ (លើកនេះងាប់រស់ដូចកាលឆ្នាំ១៩៩៣?)
Friday, 22 March 2013
ម៉ៃ ទិត្យថារ៉ា
The Phnom Penh Post

ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវជាសាធារណៈទៅប្រជាពលរដ្ឋ នៅទូទាំងប្រទេស ឲ្យគាំទ្រគណបក្សប្រជាជន និងគាំទ្ររូបលោកជាបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់ការបោះឆ្នោតអាណត្តិទី៥ ដែលនឹងចាប់ផ្តើមនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំនេះ។

ថ្លែងចេញពីទឹកដីខេត្តកំពង់ធំ ក្នុងស្រុកសន្ទុកកាលពីម្សិលមិញ នៅក្នុងពិធីសម្ពោធសមិទ្ធផល សាសនា សំពៅត្រៃលោកនិងសំពៅត្រៃលក្ខណ៍ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍ទាក់ទងនឹងការបោះឆ្នោតខែកក្កដា ដោយអំពាវនាវទៅកាន់ប្រជាពលរដ្ឋកម្ពុជា ឲ្យគាំទ្រគណបក្សប្រជាជនកម្ពុជា និងគាំទ្ររូបលោក ក្នុងនាមជាបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់អាណត្តិថ្មី ដើម្បីបន្តដឹកនាំប្រទេសកម្ពុជាក្នុងផ្លូវត្រូវ ដែលបាននាំមកនូវសន្តិភាព ជូនប្រជាជនកម្ពុជា គិតចាប់តាំងពីរបបប្រល័យពូជសាសន៍បានដួលរលំ។

លោកនាយករដ្ឋមន្ត្រីបានថ្លែងថា៖«ក្នុងរយៈពេលជាង៣០ឆ្នាំមកនេះ ខ្ញុំព្រះករុណាខ្ញុំ បានធ្វើអស់ហើយ បានបំពេញករណីកិច្ចក្នុងឋានៈជាប្រជាពលរដ្ឋ ហើយក៏ក្នុងឋានៈ ជានាយករដ្ឋមន្ត្រី ដែលជាអ្នកទទួលខុសត្រូវពាំនាំនូវសុខសន្តិភាពជូនប្រជាពលរដ្ឋ ឥឡូវដល់វេនដែលខ្ញុំសូមពឹងពាក់វិញម្តង វាអត់មានអីពិបាកទេ គ្រាន់តែគូសតែ១ ខ្វិច បើសិនជាស្រឡាញ់ហ៊ុន សែន! បើសិនជាអាណិត ហ៊ុន សែន! បើសិនជាពេញចិត្តហ៊ុន សែន! បើសិនជាជឿទុកចិត្ត ហ៊ុន សែន! សូមបោះឆ្នោតឲ្យគណបក្សប្រជាជន»។

លោកនាយករដ្ឋមន្ត្រី ក៏បានបកស្រាយពន្យល់ពាក្យទាំងបួនម៉ាត់នោះថា ការស្រឡាញ់ អាណិត ពេញចិត្ត និងជឿទុកចិត្តនោះដោយសារតែពេញចិត្តទៅលើអ្វីដែលបានអភិវឌ្ឍ និងដឹកនាំប្រទេសឲ្យមានសន្តិភាព។

លោកនាយករដ្ឋមន្ត្រីបានបន្ថែមថា៖ «ប្រសិនបើមានចំណុចណាមួយ ក្នុងចំណោមចំណុចទាំងបួន សូមបោះឆ្នោតជូនគណបក្សប្រជាជន រឿងនេះគឺជារឿងកំណត់ជោគវាសនារបស់នាយករដ្ឋមន្ត្រី រឿងនេះគឺជារឿងអាយុជីវិតរបស់ខ្ញុំផ្ទាល់។ ការបោះឆ្នោតលើកនេះ គឺឬមួយបោះសម្លាប់ ហ៊ុន សែន ឬមួយ បោះឲ្យ ហ៊ុន សែន រស់ទៅមុខទៀត»។

លោកនាយករដ្ឋមន្ត្រីលើកឡើងបែបចំអកទៅគណបក្សនយោបាយដទៃថា អ្វីដែលលោកបាន លើកឡើងនោះ ដូចជាមិនខុសនោះទេ ពីព្រោះអ្នកដទៃគេបានប្រើពាក្យនេះយូរហើយ រីឯគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ក៏ពុំមានហាមអ្វីដែរ។

លោកនាយករដ្ឋមន្ត្រីហ៊ុន សែនថ្លែងបញ្ជាក់ទៀតថា៖ «នេះគឺជាសិទ្ធិនយោបាយដែលត្រូវនិយាយ គេសុំសន្លឹកឆ្នោតដែរ ខ្ញុំសុំដែរវាម៉េច? ឥឡូវនេះបើលេងកុំខឹង!បើខឹងកុំលេង! ប៉ុន្តែចំពោះអ្នក ដែលមិនស្រឡាញ់ មិនពេញចិត្ត មិនអាណិត និងមិនទុកចិត្ត មិនចាំបាច់បោះឆ្នោតឲ្យ ហ៊ុន សែន ទេ»។

ឆ្លើយតបទៅនឹងការលើកឡើងទាំងនេះលោក កឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្ស បានថ្លែងឲ្យដឹងថា ចំពោះសារនយោបាយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះ គឺជាសារដែលធ្វើឲ្យប្រជាជន មិនបោះឆ្នោតឲ្យគណបក្សប្រជាជនទៅវិញទេ ពីព្រោះគាត់នឹងគិតអាណិតកូនគាត់ ស្រឡាញ់កូនរបស់គាត់ និងជឿលើខ្លួនគាត់។

លោក កឹម សុខា ថ្លែងឲ្យដឹងទៀតថា៖ «ខ្ញុំសូមផ្ញើជាសារនយោបាយដែរថា បើអាណិតគ្រួសារគាត់ ស្រឡាញ់កូនគាត់ចង់ឲ្យមានអនាគត ហើយជឿលើខ្លួនគាត់ សុំបោះឆ្នោតឲ្យ គណបក្សសង្គ្រោះជាតិ»។

លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប បានថ្លែងថា ទាក់ទិនទៅនឹងសារនយោបាយ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែននោះពុំមានប៉ះពាល់អ្វីទៅនឹងច្បាប់បោះឆ្នោតទេ ពីព្រោះរហូតមកដល់ពេលនេះ គ.ជ.ប នៅពុំទាន់ដឹងថា មានគណបក្សប៉ុន្មាននឹង ឈរឈ្មោះបោះឆ្នោតនៅឡើយ។ បច្ចុប្បន្នគណបក្សនយោបាយ ដែលត្រៀមនឹងឈរឈ្មោះ បោះឆ្នោត បានធ្វើការឃោសនាដូចគ្នា ហើយច្រើនរូបភាពណាស់ ទាំងនៅក្នុងប្រទេស និងក្រៅប្រទេស។

លោក ទេព នីថា បន្តឲ្យដឹងថា៖«ពេលនេះពុំមែនជាពេលបោះឆ្នោតទេ ដូច្នេះគណបក្សនយោបាយ មានសិទ្ធិឃោសនាដូចគ្នា ប៉ុន្តែនៅពេលបោះឆ្នោត ច្បាប់បានកំណត់ឲ្យឃោសនារយៈពេល១ខែ គឺចាប់ពីថ្ងៃទី ២៧ ខែមិថុនា រហូតដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំនេះ»។

លោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានថ្លែងចាប់អារម្មណ៍ដែរថា នៅប្រទេស លទ្ធិប្រជាធិបតេយ្យ គឺពុំមានអ្វីដែលខុសនោះទេ គឺគណបក្សកាន់អំណាច និងគណបក្សប្រឆាំង អាចឃោសនាដើម្បីស្វែងរកសន្លឹកឆ្នោតបានគឺអាចប្រកួតប្រជែងគ្រប់ពេលវេលា។

លោក អ៊ូ វីរៈ បានបន្តថា៖«អ្វីដែលប្លែក ហើយលោកនាយករដ្ឋមន្ត្រី ទទូចឲ្យពលរដ្ឋបោះឆ្នោត ឲ្យលោកនោះ ប្រហែលជាលោកព្រួយបារម្ភទាក់ទិនទៅនឹងការច្របាច់បញ្ចូលគ្នា រវាងគណបក្សប្រឆាំងសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស។ នេះជាហេតុដែលធ្វើឲ្យគណបក្ស ប្រជាជន ព្រួយបារម្ភជាងមុន ដោយសារតែពុំអាចពឹងផ្អែក ទៅលើតែគណបក្សហ៊្វុនស៊ិនប៉ិចបាន»។

លោក កែម ឡី អ្នកវិភាគសង្គមឯករាជ្យបានលើកឡើងថា នេះគឺជាប្រពៃណីរបស់អ្នកនយោបាយ ដែលគេតែងតែផ្ញើសារនយោបាយនៅពេល ដែលការបោះឆ្នោតខិតជិតមកដល់ ដើម្បីរំឭក ប្រជាពលរដ្ឋកុំឲ្យភ្លេច ហើយការលើកឡើងគ្រប់គណបក្សនយោបាយនោះ ក៏ជាការផ្តល់ ចំណេះដឹងមួយដល់ពលរដ្ឋដែរដើម្បីឲ្យគាត់ចេះវិភាគត្រឹមត្រូវ ប្រសើរជាជាងគាត់ ទៅបោះឆ្នោត ដោយពុំទទួលបានព័ត៌មានអ្វីសោះ។

លោកថ្លែងថា៖«អ្វីដែលពុំច្បាស់លាស់នោះ គឺយើងពុំបានកំណត់ឲ្យបានថា តើអ្វីជាសារនយោបាយ នេះគឺអ្វីដែលយើងខ្វះចន្លោះ»៕

Tuesday, March 26, 2013

Cambodia shuts orphanage after reported abuse

Police raided the unlicensed orphanage and rescued 21 children. The orphanage, called Love in Action, is suspected of beating its children and carrying out human trafficking.
March 25, 2013
 
PHNOM PENH, Cambodia (AP) — Cambodian authorities said Monday they had shut a foreign-run orphanage that is suspected of beating its children and carrying out human trafficking.
Officials and a rights group said police in the capital, Phnom Penh, on Friday raided the unlicensed orphanage, called Love in Action, and rescued 21 children.
Gratianne Quade, a spokeswoman for SISHA, an anti-trafficking organization in Cambodia, said an Australian woman who ran the orphanage was not arrested in the Friday raid and her current whereabouts were not known.
Poverty compels many parents in Cambodia to send their children to orphanages. SISHA estimates that 70 percent of Cambodia's 100,000 orphans actually have at least one parent.
Um Sophanara, an official at the Social Affairs Ministry, which oversees orphanages, confirmed the closure but declined to give details. A SISHA statement said the raid came after several groups of children had fled the orphanage recently and reported a variety of neglect and abuse problems to authorities.
"The shutdown is a massive step forward, demonstrating the Cambodian government's increased capacity to deal with abusive orphanages," SISHA said, adding that its Australian owner was under investigation for human trafficking, child abuse, neglect and running an unregistered orphanage.
An investigation found "the food standards were subpar, some children were visibly ill and not taken to a doctor, the facility was dirty, sewage was blocked, and the living quarters were overcrowded," the SISHA statement said, adding that interviews with children revealed "many instances of physical abuse from the staff."
Love in Action's website describes it as a Christian-run facility that receives funding from church groups in Australia.
Separately, the 36-year-old director of an orphanage in northwestern Siem Reap province was arrested Friday for repeatedly sexually abusing two girls, 11 and 12, over a four-month period, police said.
The suspect, Mon Savuth, was detained for the alleged abuse at the Angkor Orphanage & Education Organization, but the center — which cares for 36 children — remains open, said Duong Thavery, the head of the anti-trafficking police unit in Siem Reap.